Saturday, July 28, 2012

សេរីភាព​ផ្នែក​នយោបាយ​ និង​ពិរុទ្ធភាព

Dr Lao Monghay is an independent analyst in Cambodia.

27 កក្កដា 2012
សុខ ខេមរា, វីអូអេ

សេរីភាព​ផ្នែក​នយោបាយ​ និង​ពិរុទ្ធភាព
           
វ៉ាស៊ីនតោន៖ អ្នកវិភាគ​ឯករាជ្យ​ក្នុង​ប្រទេស​កម្ពុជា​និយាយ​ថា​ ការតស៊ូ​របស់​អ្នកនយោបាយ​ មិន​ថា​ឡើយ​នៅ​ក្នុង​ ឬ​ក្រៅ​ប្រទេស​ គឺ​អាច​មាន​ជ័យជំនះ​បាន​ដូចគ្នា។ «មាន​ឧទហរណ៍​នៅ​ប្រទេស​កម្ពុជា​ក៏​មាន​ នៅ​ប្រទេស​គេ​ក៏​មាន​ ដូចជា​ជំនាន់​យើង​មាន​កងទ័ព​វៀតណាម​មក​ត្រួតត្រា​ប្រទេស​យើង​ហ្នឹង​ក៏​ឃើញ​ថា​ដូចជា សម្តេចឪ​ក៏​នៅ​ក្រៅ​ប្រទេស​ដែរ​ ក៍​ដឹកនាំ​ចលនា​ទៅ។​ ហើយ​មុន​ហ្នឹង​ទៀត សម័យ​លន់ ណុល​ ក៍​សម្តេចឪ​គង្ស​នៅ​ក្រៅ​ប្រទេស​ដែរ​បាទ។ ម្ល៉ោះ​ហើយ​គឺ ដឹកនាំ​ចលនា​អី​ក៏​បាន​ជោគជ័យ​ម្យ៉ាង​ទៅ»។​ នេះ​បើ​តាម​ការអះអាង​របស់​លោក​បណ្ឌិត ឡៅ ម៉ុងហៃ​ ដែល​ថ្លែង​ក្នុង​កម្មវិធី​ហេឡូ​វីអូអេ​នៅ​យប់​ថ្ងៃព្រហស្បតិ៍​ទី​២៦ ខែកក្កដា ឆ្នាំ២០១២។ លោក​ថ្លែង​យ៉ាង​ដូច្នេះ​ គឺ​សំដៅ​ទៅ​លើ​ករណី​និរទេស​ខ្លួន​របស់​លោក​ សម រង្ស៉ី​នៅ​ក្រៅ​ប្រទេស​គេច​ពី​ពិរុទ្ធភាព​រឿង​ដក​តម្រុយ​បង្គោល​ព្រំដែន​កម្ពុជា​វៀតណាម​ កាលពី​ឆ្នាំ២០០៩​ក្នុង​ខេត្ត​ស្វាយរៀង។​ ការនិរទេស​ខ្លួន​នេះ​ត្រូវ​គេ​ដឹង​ថា ធ្វើ​ឲ្យ​ សមាជិក​ និង​ពលរដ្ឋ​ជា​ច្រើន​ដែល​គាំទ្រ​គណបក្ស​សម រង្ស៉ី ​ព្រួយបារម្ភ​ពី​ជីវិត​ នយោបាយ​របស់​លោក​ សម រង្ស៉ី​ និង​លទ្ធផល​បោះឆ្នោត​ទៅ​ថ្ងៃ​អនាគត។

លោក​ គល់ បញ្ញា​ នាយក​អង្គការ​ឃ្លាំ​មើល​ការបោះឆ្នោត​ ខុមហ្រ្វែល​បាន​ថ្លែង​ថា​ការបោះឆ្នោត​ក្នុង​ប្រទេស​កម្ពុជា​ គឺ​ពឹង​ផ្អែក​លើ​វត្តមាន​ប្រធាន​បក្ស​ចូលរួម​ផ្ទាល់​ក្នុង​សកម្មភាព​នានា​ទាក់ទង​នឹង​ការបោះឆ្នោត៕

2 comments:

Anonymous said...

លោកឡៅ ម៉ុងហៃ គាត់បានយកផ្លែប៉ោម ទៅប្រៀបធៀបនិងផែ្លក្រូច ។ កាលពីសម័យសម្តេចឪ
គឺនយោបាយរួមផ្សំអាវុធ ហើយប្រជាប្រិយភាពរបស់ព្រះអង្គ ខុសពីប្រជាប្រិយភាពរបស់លោកសម រង្សី មេឃ និង ដី  ។ សី ហនុ កាលណោះ មានចិននៅពីក្រោយទាំងពីរលើក ឯ សម រង្សីដ្ូចជា
ការគាំទ្រមហាអំណាចមិនសូវខ្លាំងក្លា ដែលអាចដាក់សំពាធទៅលើរដ្ឋាភបាលកាន់អណាចបានទេ ។
ហើយអ្នកកាន់អំណាចមានចិនមួយចាំគាសមហាអំណាចផ្សេងទៀតចេញ ។ អញ្ចឹងហើយបានជាហ៊ុន សែនសុខចិត្តចោលយួនរត់ទៅពួនក្រោមគូថចិននោះ ។ បើបក្សពីររួមគ្នា
ហើយមេដឹកនាំនៅ អាដែល ប្រហែលទៅមុខក៏មិនបានឆ្ងាយដែរ ចាំតាមើ រ៉ូវ ។
ចាស់ៗនិយាយតាមតៀមកាក្វេថា កាលមុនស្លៀកសំពត់មួយម្នាក់ ឥឡូវស្លៀកសារុងមួយពីរនាក់
ហើយអាមួយនោះអើតតែក្បាលឡឹមៗ មិនដឹងជាដើរដល់ត្រឹមណា ជំពប់ជើងដួលទល់ផ្អក ?
ពួកគាត់គាំទ្រមួ សុខហួ ច្រើន ( she know how to approach to Khmer
mentality ) ។ អស់យោបល់ គួរពុំគួរសូមអភ័យ .

ខ្មែរ-អ្នកស្រែ 

Anonymous said...

និយាយអញ្ចឹងដូចជាត្រូវដែរ : កាលណោះ ក្រោយពីលន់ នល់ ទម្លាក់ស្តេចសីុ ហនុ រាស្រ្តខ្មែរ យំស្រែក ធ្វើបាតុកម្មទូទាំងប្រទេស
ចំណែកឯ លោកសម រង្សីវិញត្រូវបានហូតតំណែង មិនបានចូលស្រុក ឥតមានបាតុកម្មគាំទ្រ ទាមទារ ឲ គាត់ចូលស្រុកសោះ 
មិនតែបុ៉ណ្ណោះ ប្រជាប្រិយភាពគាត់ កាន់តែចុះថែមទៀត ជាក់ស្តែង លទ្ធផលបោះឆ្នោតឃុំ សង្កាត់ថ្មីៗ នេះ ។