ពលរដ្ឋផ្អើលភ័យខ្លាចរឿងវះយកក្រលៀន ដោយសារមានអ្នកបំផុស
ថ្ងៃទី 27 កក្កដា 2012 | ដោយ: បាយ័ន
Cambodia Express News
ឧត្ដរមានជ័យ: ប៉ុន្មានសប្ដាហ៍កន្លងមកនេះ នៅតាមបណ្ដាស្រុក-ក្រុង ក្នុងខេត្ដឧត្ដរមានជ័យ ប្រជាពលរដ្ឋស្ទើរទាំងអស់មានការភ្ញាក់ផ្អើល និងនិយាយតៗគ្នាថា មានស្ដ្រីមួយចំនួនរួចហើយដែលបានត្រូវបានគេសម្លាប់ ហើយវះយកក្រលៀន។ ករណីនេះត្រូវបានលោកស្នងការនគរបាលខេត្ដឧត្ដរមានជ័យ បដិសេធថា មិនមានរឿងនេះកើតឡើងទេ គឺជាពាក្យចចាមអារ៉ាម។
ប្រជាពលរដ្ឋនៅសង្កាត់សំរោង ក្រុងសំរោងប៉ែកខាងលើ បាននិយាយថា មានស្ដ្រីចំនួនពីរនាក់ត្រូវបានគេវះយកក្រលៀន។ ក្រោយពីស្ដ្រីនោះស្លាប់ ក៏មានគេបោះលុយជាច្រើនម៉ឺនរៀល ទុកនៅក្បែរសាកសពនោះផងដែរ។ ប៉ុន្តែពួកគាត់មិនបានឃើញសាកសពនោះដោយផ្ទាល់ភ្នែកទេ គឺគ្រាន់តែនិយាយ និងដឹងឮតៗគ្នាតែប៉ុណ្ណោះ ដោយម្ដងថានៅត្រង់នេះ ម្ដងថានៅត្រង់នោះ។
ប្រជាពលរដ្ឋដដែលបាននិយាយថា នៅពេលទទួលដំណឹងនេះជាបន្ដបន្ទាប់ ពួកគាត់មិនហ៊ានដេកនៅក្រោមផ្ទះ ឬខាងក្រៅផ្ទះនោះទេ គឺនាំកូនចៅឡើងទៅដេកលើផ្ទះ ព្រោះខ្លាចសុវត្ថិភាពផ្ទាល់ខ្លួន ក្រែងមានមនុស្សចូលមកវះក្រលៀនដូចដែលគេនិយាយ។
ដោយឡែក ប្រជាពលរដ្ឋរស់នៅតំបន់អូរស្មាច់ ព្រំដែនកម្ពុជា-ថៃ ក្នុងក្រុងសំរោងដែរនោះ ក៏បាននិយាយប្រហាក់ប្រហែលនឹងពលរដ្ឋខាងលើដែរថា មានស្ដ្រីមួយរូបត្រូវគេសម្លាប់ ហើយវះយកក្រលៀន និងបោះលុយជាច្រើនម៉ឺន ទុកនៅកន្លែងសាកសពផងដែរ។
នៅពេលឮដំណឹងដ៏សាហាវនេះ អ្នកភូមិមានការភ័យខ្លាច ជាពិសេសនៅពេលយប់ មិនហ៊ានដេកក្រៅផ្ទះ ឬក្រោមផ្ទះនោះទេ គឺសង្ងំនៅតែក្នុងផ្ទះ។ នៅពេលសួរថា អ្នកស្លាប់នៅភូមិ-ឃុំណាពិតប្រាកដ ពួកគាត់បែរជាថា ឮតែគេនិយាយតៗគ្នាតែប៉ុណ្ណោះ។
នៅឯឃុំគោកខ្ពស់ ស្រុកបន្ទាយអំពិល ដែលស្ថិតនៅព្រំដែនកម្ពុជា-ថៃ ប្រាសាទតាមាន់ ប្រជាពលរដ្ឋបានឱ្យដឹងដែរថា ពួកគាត់ភ័យព្រួយពីសុវត្ថិភាព ពេលដែលឮថាមានស្ដ្រីត្រូវគេវះយកក្រលៀន។ ពេលយប់អ្នកស្រុកស្ទើរមិនហ៊ានដេក ដោយសារខ្លាចគេចូលមកសម្លាប់វះយកក្រលៀនដល់ផ្ទះ។
ទោះជាយ៉ាងណា ប្រជាជនមួយចំនួនតូចក៏មិនបានជឿពាក្យចចាមអារ៉ាមទាំងស្រុងនោះដែរ ដោយគាត់ថា មានគេបំផុសឱ្យមនុស្សភ័យ ហើយរត់ទៅដេកក្នុងផ្ទះ ដើម្បីងាយស្រួលក្នុងការដើរលួចរបស់របរប្រជាជនទៅវិញទេ។
ការល្បីតៗគ្នានៅខេត្ដឧត្ដរមានជ័យ គឺបានរាលដាលគ្រប់ស្រុក ដូចជា ក្រុងសំរោង ស្រុកចុងកាល់ ស្រុកបន្ទាយអំពិល ស្រុកអន្លង់វែង ស្រុកត្រពាំងប្រាសាទ ជាដើម។
ចំពោះពាក្យចចាមអារ៉ាមខាងលើ ត្រូវបានលោកឧត្ដមសេនីយ៍ត្រី ម៉ែន លី ស្នងការនគរបាលខេត្ដឧត្ដរមានជ័យ ប្រាប់ CEN នៅថ្ងៃទី២៧ ខែកក្កដានេះថា ជំនាញនៃស្នងការបានឮដំណឹងនេះដូចប្រជាជនដែរ និងពត៌មានខ្លះក៏មានគេសរសេរក្នុងកាសែត និយាយពីការសម្លាប់មនុស្សស្រីយកក្រលៀន។
លោកឧត្ដមសេនីយ៍ត្រី ម៉ែន លី បានបញ្ជាក់បន្ថែមថា តាមការស្រាវជ្រាវ គឺមិនទាន់ឃើញមានប្រជាជនស្លាប់ដោយការវះយកក្រលៀន ដូចដែលគេនិយាយនោះទេ។ ករណីនេះលោកនិយាយថា គឺជាពាក្យចចាមអារ៉ាម មានគេដើរបំផុសដើម្បីបំពុលបរិយាកាសសង្គម។
ទោះបីជាយ៉ាងនេះក្តី លោកស្នងការនគរបាលខេត្ដឧត្ដរមានជ័យ បាននិយាយថា ក្នុងនាមជាមន្ដ្រីជំនាញ នៅតែស្រាវជ្រាវ និងវែកមុខរកជនដែលដើរបំផុស។ ក្នុងករណីរកឃើញជនដែលបំផុសខាងលើ គេនឹងប្រឈមទៅនឹងផ្លូវច្បាប់ជាធរមាន ប៉ុន្ដែរហូតមកដល់ពេលនេះ សមត្ថកិច្ចរកមិនទាន់ឃើញអ្នកដែលដើរបំផុសនោះឡើយ តែសមត្ថកិច្ចកំពុងតែស្រាវជ្រាវ៕
Saturday, July 28, 2012
តើអាចមានផ្សែងគ្មានភ្លើងដែរឬទេ?តើពូជអាចោរប្រម៉ាត់ប្រម៉ង់ តាមធ្វើបាបកូនខ្មែរទៀតហើយឬអី?
Labels:
Brutal murder,
Oddar Meanchey
Subscribe to:
Post Comments (Atom)
1 comment:
រឿងសម្លាប់មនុស្ស វះយកក្រលៀននេះ វាត្រូវនឹង
អ្វីដែលយួនចង់បាន មានន័យថា អ្វីដែលទាក់
ទងនឹងរឿងសម្លាប់ខ្មែរចោល យួនសប្បាយណាស់។
មិនត្រឹមតែសម្លាប់ស្ត្រីយកក្រលៀនទេ សំខាន់គឺ
ឱ្យតែសរីរាង្គខាងក្នុង ដូចជា បេះដូង ថ្លើម ប្រមាត់
ពួកវាត្រូវការណាស់ លក់ទៅបរទេស!!!សូមសហគមន៍
អន្តរជាតិចាត់វិធានការណ៍ការពារជួយធ្វើអន្តរាគមន៍ដល់
ប្រជាពលរដ្ឋខ្មែរផង៕
Post a Comment