ថ្ងៃទី 15 កក្កដា 2012
ដោយ: វិសាល
Cambodia Express News
ភ្នំពេញ: លោក ប៊ុន រដ្ឋា ដែលតុលាការតាមចាប់ខ្លួន ក្នុងរឿងជម្លោះដីនៅខេត្តក្រចេះ បាននិយាយតាមទូរស័ព្ទ មកពីសហរដ្ឋអាមេរិក ដោយបានបដិសេធថា ករណីជម្លោះដី នៅស្រុកឆ្លូង ខេត្តក្រចេះ មិនជាប់ពាក់ព័ន្ធជាមួយលោក ម៉ម សូណង់ដូ ប្រធានសមាគមអ្នកប្រជាធិបតេយ្យ និងជានាយកវិទ្យុសំបុកឃ្មុំទេ។ លោក ម៉ម សូណង់ដូ ក៏មិនពាក់ព័ន្ធនឹងហេតុការណ៍ប៉ះទង្គិចគ្នាជាមួយសមត្ថកិច្ច នៅឃុំកំពង់ដំរី ស្រុកឆ្លូង ខេត្តក្រចេះ កាលពីថ្ងៃទី១៦ឧសភានោះឡើយ។
ក្នុងសន្និសីទកាសែត នៅស្ថានីយវិទ្យុសំបុកឃ្មុំ ដែលជាផ្ទះរបស់លោក ម៉ម សូណង់ដូ ក្នុងសង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ នារសៀលថ្ងៃទី១៥កក្កដា ឆ្នាំ២០១២ មានការបកស្រាយពីប្រធានអង្គការអំណាចពលរដ្ឋខ្មែរ ដែលទីតាំងនៅសហរដ្ឋអាមេរិក គឺលោក សួន សេរីរដ្ឋា និងមានការចូលរួមពីលោក ប៊ុន រដ្ឋា ភ្នាក់ងារសមាគមអ្នកប្រជាធិបតេយ្យ ដែលជាប់ចោទថា ជាមេខ្លោង ក្នុងរឿងបំផុសប្រជាជន ឲ្យចាប់ដី និងបង្កើតតំបន់អបគមន៍ នៅក្នុងភូមិប្រម៉ា ឃុំកំពង់ដំរី ស្រុកឆ្លូង ខេត្តក្រចេះ។
ក្នុងសន្និសីទកាសែត តាមរយៈទូរស័ព្ទផ្ទាល់ពីសហរដ្ឋអាមេរិកនោះ មានការចូលរួមពីលោកស្រី ឌិន ផាណារ៉ា ប្រពន្ធលោក ម៉ម សូណង់ដូ និងមេធាវីលោក ម៉ម សូណង់ដូ គឺលោក សុខ សំអឿន។
លោក ប៊ុន រដ្ឋា បានលើកឡើងថា ការចាប់ខ្លួនលោក ម៉ម សូណង់ដូ កាលពីព្រឹកថ្ងៃទី១៥ ខែកក្កដានេះ មិនជាប់ពាក់ព័ន្ធជាមួយលោកទេ ហើយលោកក៏មិនដែលធ្លាប់ស្គាល់គ្នា ជាមួយលោកម៉មសូណង់ដូឡើយ។ ជាមួយគ្នានោះ លោកក៏មិនមែនជាសមាជិកសមាគមអ្នកប្រជាធិបតេយ្យដែរ។ គឺលោកជាពលរដ្ឋសុទ្ធសាធ រស់នៅខេត្តក្រចេះ។
ចំពោះករណីរដ្ឋាភិបាលចោទថា លោកបង្កើតតំបន់អប្បគមន៍ នៅឃុំកំពង់ដំរី ស្រុកឆ្លូង ខេត្តក្រចេះនោះ គឺលោក ប៊ុន រដ្ឋា មិនបានធ្វើអត្ថាធិប្បាយឡើយ។
សូមបញ្ជាក់ថា សមត្ថកិច្ច ស្លៀកពាក់ស៊ីវិល និងឯកសណ្ឋានប៉ូលិស បានចូលដល់ក្នុងផ្ទះលោកម៉មសូណង់ដូ ដែលជាស្ថានីយវិទ្យុសំបុកឃ្មុំ នៅភូមិត្នោតជ្រុំ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដើម្បីនាំខ្លួនលោក ម៉ម សូណង់ដូ ប្រធានសមាគមអ្នកប្រជាធិបតេយ្យ និងជានាយកវិទ្យុសំបុកឃ្មុំ FM ១០៥ MHz នាព្រឹកម៉ោងជិត ៩ ថ្ងៃអាទិត្យ ទី១៥ ខែកក្កដា ឆ្នាំ២០១២។ នេះបើតាមការឲ្យដឹងរបស់លោកស្រី ឌិន ផាណារ៉ា ប្រពន្ធរបស់លោក ម៉ម សូណង់ដូ។
លោកស្រី ឌិន ផាណារ៉ា បានឲ្យដឹងថា ក្នុងពេលសមត្ថកិច្ច ចាប់ខ្លួនលោក ម៉ម សូណង់ដូ នៅផ្ទះរបស់លោកនោះ ក៏មានការអានដីកា ចាប់ខ្លួន ដែលចេញពីតុលាការ ចោទប្រកាន់លោក ម៉ម សូណង់ដូ ពាក់ព័ន្ធនឹងរឿងជម្លោះដី នៅខេត្តក្រចេះ។
ដីការបស់ចៅក្រមស៊ើបសួរ របស់តុលាការខេត្តក្រចេះ លោក ចុក ងួន ចុះថ្ងៃទី២កក្កដា ឆ្នាំ២០១២ បានបង្ហាញថា លោក ម៉ម សូណង់ដូ ត្រូវបានចោទប្រកាន់ ពាក់ព័ន្ធនឹងបទល្មើសព្រហ្មទណ្ឌ ក្នុងករណីជម្លោះដីនៅខេត្តក្រចេះ។
តាមដីកា លោក ម៉ម សូណង់ដូ ត្រូវបានចោទប្រកាន់ ជាអ្នកផ្តួមផ្តើមគំនិតប្រឆាំងអ្នករាជការសាធារណៈ ធ្វើកុបកម្ម ជ្រៀតជ្រែកខុសច្បាប់ នៅក្នុងការបំពេញមុខងារសាធារណៈ របស់អាជ្ញាធរ និងញុះញង់ឲ្យប្រជាពលរដ្ឋ កាន់អាវុធខុសច្បាប់ ដែលមានកំណត់ក្នុងមាត្រា២៨ ៥០៤ ៤៥៦ ៤៥៧ ៥០៩ និងមាត្រា ៤៦៤ នៃក្រមព្រហ្មទណ្ឌ។
ដីកាបង្ហាញថា បទល្មើសព្រហ្មទណ្ឌ ប្រឆាំងលោកម៉មសូណង់ដូ ត្រូវផ្តន្ទាទោសពន្ធនាគារ ហើយចៅក្រមក៏មានតំរុយ ដែលបង្ហាញពីពិរុទ្ធភាពគ្រប់គ្រាន់ ប្រឆាំងនឹង លោក ម៉ម សូណង់ដូ។
សមត្ថកិច្ច បាននាំខ្លួនលោកម៉មសូណង់ដូ ពីផ្ទះរបស់លោក ទៅសាកសួរនៅអគ្គស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃអាទិត្យ។
លោក ម៉ម សូណង់ដូ ប្រធានសមាគមអ្នកប្រជាធិបតេយ្យ និងជានាយកវិទ្យុសំបុកឃ្មុំ បានធ្វើដំណើរពីសហរដ្ឋអាមេរិក វិលត្រឡប់មកកាន់ទីក្រុងភ្នំពេញវិញ កាលពីម៉ោងជាង ១០ យប់ ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១២។ នៅពេលលោកម៉មសូណង់ដូ មកដល់ព្រលានយន្តហោះ ភ្នំពេញ គឺមិនមានការចាប់ខ្លួនរូបលោកឡើយ។
នៅពេលមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ លោក ម៉ម សូណង់ដូ ត្រូវបានទទួលស្វាគមន៍ដោយក្រុមគ្រួសារ និងសមាជិកសមាគមអ្នកប្រជាធិបតេយ្យ ក្រោមការឃ្លាំមើលពីសកម្មជនសង្គមស៊ីវិល និងក្រុមអ្នកកាសែត។
អតីតសកម្មជនរិះគន់ព្រំដែន ហើយត្រូវរដ្ឋាភិបាលកម្ពុជា ចាប់ដាក់ពន្ធនាគារ កាលពីចុងឆ្នាំ២០០៤ លោកម៉មសូណង់ដូ បានផ្តល់សម្ភាសន៍ដល់អ្នកកាសែតថា លោកមិនភ័យខ្លាចនឹងការចាប់ខ្លួនណាមួយ ពីសំណាក់សមត្ថកិច្ចឡើយ ព្រោះលោកមិនបានជាប់ពាក់ព័ន្ធនឹងករណីបំផុសមហាជនឲ្យចាប់ដី ពិសេសករណីនៅឃុំកំពង់ដំរី ស្រុកឆ្លូង ខេត្តក្រចេះនោះឡើយ។
ករណីជម្លោះដីនៅខេត្តក្រចេះ ត្រូវបានសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសចាត់វិធានការតាមផ្លូវតុលាការ ប្រឆាំងនឹងប្រធានសមាគមអ្នកប្រជាធិបតេយ្យ ដោយសម្តេចនាយករដ្ឋមន្ត្រី អះអាងថា ប្រធានសមាគមនេះ ជាអ្នកបំផុសមហាជនឲ្យចាប់ដីអាណាធិបតេយ្យ រហូតដល់រដ្ឋាភិបាល បញ្ចេញកម្លាំងប៉ូលិស និងកងទ័ព បង្ក្រាប កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១២ នាំឲ្យក្មេងស្រីម្នាក់ស្លាប់ និងមនុស្សជាច្រើននាក់ត្រូវចាប់ខ្លួន និងរត់គេចខ្លួន។
សាខាសមាគមអ្នកប្រជាធិបតេយ្យ ៥ នាក់ ដែលមានទាំងឈ្មោះ ប៊ុនរដ្ឋា ត្រូវបានសមត្ថកិច្ចប៉ូលិសតាមចាប់ខ្លួន ដោយមានដីការបស់តុលាការ ក្នុងរឿងជម្លោះដី ដែលសមត្ថកិច្ចចោទប្រកាន់ថា អ្នកទាំងនោះ ជាមេក្លោងក្នុងការបំផុសឲ្យមហាជនចាប់ដី និងបង្កើតជាតំបន់អបគមន៍ នៅភូមិប្រម៉ា ឃុំកំពង់ដំរី ស្រុកឆ្លូង ខេត្តក្រចេះ។
មកដល់ពេលនេះ មានជនជាប់ចោទ ៤ នាក់ បានចេញមកសារភាព ហើយសមត្ថកិច្ច បានបង្វែរអ្នកទាំងនោះ ជាសាក្សី ដើម្បីដាក់បន្ទុក ប្រឆាំងនឹងប្រធានសមាគមអ្នកប្រជាធិបតេយ្យ លោក ម៉ម សូណង់ដូ៕
Subscribe to:
Post Comments (Atom)
3 comments:
នេះជារឿងនយោបាយរបស់អាឆ្កែយួនហ៊ុន សែនដែលយក ដំរីស្រុក ទាក់ដំរីព្រៃទេ...
ពួកបណ្ឌិតបណ្ឌិតសុទ្ធតែចាញ់បោកអាសួន សេរីរដ្ឋាទាំងអស់។ អានេះវានាំអ្នកស្នេហាជាតិឲ្យចូលអន្ទាក់CPP នរណាគាំទ្រវា នរណាឧបត្ថម្ភវា នរណានៅជិតវា មិនយូរទេ វានឹងរាយការណ៍ទៅCPPឲ្យចាប់ដាក់គុកមិនខាន។ អាសារ៉ាត់ សាយ នៅរ៉ូតអាយឡិន និង អាប៊ូ ជឿននៅហ្វ៊ីឡា ក៏ជាមេគ្រោះថ្នាក់ខ្លាំងណាស់ដែរ ព្រោះពួកវាជាអ្នកគាំទ្រអាសួន សេរីរដ្ឋាតាំងពីណាពីណីមក ដល់សព្វថ្ងៃ។
បណ្ឌិតទាំងឡាយ ឈប់ជឿតាមអាសួន សេរីរដ្ឋានិងដៃជើងវាទៅ អាក្មេងម្នាក់នេះជាមេគ្រោះថ្នាក់ខ្លាំងណាស់៕
យួនមានពាក្យស្លោក១ឃ្លាថា :
<< បណ្ឌិតខ្មែរ១០ មិនបានយួនឡប់១ >>
ពីខ្មែរអូស្រ្តាលី
ម៉មសូណង់ដូបានស៊ីសន្ទូចសេរីរដ្ឋានៅស្រុកបារាំងម្តង ធ្លាប់សម្ភាសន៏ជាមួយរដ្ឋាម្តងទៀត កាលនៅបាងកក រួចរដ្ឋាទាញដងសន្ទូច
បន្តិចម្តងៗអូសសូណង់ដូរហូត
មកដល់ស្រុកអាមេរីក។គេអួតថាអង្ការអំណាចប្រជាពលរដ្ឋអីគេនេះមានមនុស្រច្រើនណាស់
ទូទាំងពិភពលោកគាំទ្រគេចេញសោហ៊ុយ
ស៊ីចុកបុកទំពារហើយចូលរួមក្នុងមហាសន្និបាទ
ស្អីគេនោះហើយសន្និបាទបានចាត់តាំង
សូណង់ដូប្រធានសមាគមអ្នកប្រជាធិប្បតេយ្យ
ជារនុកក្នុងសំរាប់បំផុសបំផុលប្រជាពលរដ្ឋ រីឯខ្លួនគេនេះណាធ្វើការនៅខាងក្រៅ។តែប៉ុណ្ណេះហ៊ុនសែនរត់មិនរួចទេ។សូណង់ដូភ្ញាក់ខ្លួនម្តងៗដែរតែជាប់សន្ទូចរដ្ឋាដកមិនរួច។សូណង់ដូចង់ត្រាស់ជាព្រះអរហន្តលឿនពេក ព្រោះមុននឹងចេញពី
ប្រទេសខ្មែរ សូណង់ដូបញ្ឈឺគណបក្សប្រឆាំង
សុទ្ធតែអាក្បត់ជាតិបង្កើតគណបក្សនយោបាយព្រោះចង់បានកៅអីនឹងប្រាក់ខែឥតគឹតរឿងជាតិ
អ្វីសោះ។មិនតែប៉ណ្ណោះគេទាំងពីរនាក់បំផុសបំផុលប្រជាពលរដ្ឋកុំឲ្យទៅបោះឆ្នោតទៀតផង។សូណង់ដូនឹងរដ្ឋាគឺដូចគ្នាបេះបឹតទាំងឫកពារទាំងសំដីគឺស្អុយដូចគ្នា។ហេតុនេះហើយបានជាគេរកគ្នាឃើញ។គេទាំងពីរសុទ្ធតែអ្នកប្រាជ្ញដូចគ្នា យើងមិនដឹងអ្នកណាបោកអ្នក
ណាទេ?ព្រោះគេទាំងពីរចង់ត្រាសជាព្រះពុទ្ធដោយ
ប្រើផ្លូវកាត់។អនុមោទនា អនុមោទនា អនុមោទនា
សាធុ សាធុ សាធុ។
និយាយនេះមិនមែនបន់ឲ្យអាខ្វែកចាប់សូណង់ដូ
ដាក់គុកទេ តែចង់ឲ្យអ្នកទាំងនោះរៀនសូត្រពីអំពើ
ដែលខ្លួនបានប្រព្រឹត្ត ហើយឲ្យខ្មែរទាំងអស់ឆ្លៀត
ឪកាសយកចំណេញពីការចាប់ចងនេះ។ត្រូវនាំគ្នា
ងើបឈរឡើងធ្វើការតវ៉ាជាមហាបាតុកម្ម ធ្វើឲ្យហ៊ុនសែនបះសក់ ថាថ្ងៃក្រោយមុននឹងធ្វើអ្វីមួយឲ្យពិចារណាឲ្យបានច្បាស់លាស់។ហ៊ុនសែនមិនដែលមានវប្បដិសារីពីអ្វីដែលគេបានធ្វើអាក្រក់សោះឡើយ។វាធ្វើភ្លៀង ធ្វើផ្គរ ប៉ុន្តេគេមិនដែលទទឹកទឹកភ្លៀងម្តង
ណាឡើយ។
គណបក្សទាំងពីររួបរួមគ្នាឥតមានប្រែប្រួលជាសញ្ញាល្អមួយក្នុងសម្ពនភាផ្នែកលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា
បើគណបក្សទាំងពីរគិតពីផលប្រយោជន៍លទ្ធិប្រជាធិបតេយ្យធំជាងផលប្រយោជន៍បក្សរៀងៗខ្លួន នឹងនាំឲ្យសម្ពន្ធភាពស្ថិតស្ថេរយូរអង្វែង ហើយឈានទៅរកជ័យជំនះនៅថ្ងៃអនាគតទៀតផង៕ បើតាមការពិនិត្យមើលការគាំទ្ររបស់ប្រជាពលរដ្ឋកម្ពុជា បង្ហាញថា គណបក្សទាំងពីររួបរួមគ្នាជារឿងសំខាន់ក្នុងការប្រជែងយកឈ្នះគណបក្សកាន់អំណាច។ មានបក្សនយោបាយសំខាន់តែពីរប៉ុណ្ណោះ នៅកម្ពុជា បើគណបក្សសិទ្ធិមនុស្ស និងគណបក្ស សម រង្ស៊ី រួមគ្នា នឹងក្លាយជាគណបក្សធំមួយ។
គណបក្សសិទ្ធិមនុស្សមានគោលដៅស្របគ្នានឹងគណបក្ស សម រង្ស៊ី ដោយរួបរួមគ្នា គិតពីផលប្រយោជន៍លទ្ធិប្រជាធិបតេយ្យធំជាងផលប្រយោជន៍បក្សរៀងៗខ្លួន ដើម្បីឲ្យមានការផ្លាស់ប្ដូរ ឲ្យប្ដូររដ្ឋាភិបាលនៅឆ្នាំ២០១៣។ លទ្ធិប្រជាធិបតេយ្យ មានបក្សនយោបាយសំខាន់តែពីរប៉ុណ្ណោះ នៅកម្ពុជា បើគណបក្សសិទ្ធិមនុស្ស និងគណបក្ស សម រង្ស៊ី រួមគ្នា នឹងក្លាយជាគណបក្សធំមួយ។
Post a Comment