Sunday, July 15, 2012

សកម្មជនដីធ្លី បញ្ជាក់ថា បញ្ហាជម្លោះដី នៅស្រុកឆ្លូង ខេត្តក្រចេះ មិនពាក់ព័ន្ធលោក ​ម៉ម សូណង់ដូ ​ទេ​

ថ្ងៃទី 15 កក្កដា 2012
ដោយ: វិសាល
Cambodia Express News

ភ្នំពេញ: ​លោក ​ប៊ុន រដ្ឋា ដែល​តុលាការតាមចាប់ខ្លួន ក្នុងរឿងជម្លោះដីនៅខេត្តក្រចេះ បាន​និយាយ​តាម​ទូរស័ព្ទ ​មកពី​សហរដ្ឋអាមេរិក ដោយបាន​បដិសេធ​ថា ករណីជម្លោះដី នៅស្រុកឆ្លូង ខេត្តក្រចេះ មិន​ជាប់​ពាក់ព័ន្ធ​ជាមួយ​លោក ​ម៉ម សូណង់ដូ ប្រធាន​សមាគម​អ្នក​ប្រជាធិបតេយ្យ​ និង​ជានា​យក​វិទ្យុ​សំបុក​ឃ្មុំ​ទេ។ លោក ម៉ម សូណង់ដូ ក៏មិនពាក់ព័ន្ធនឹង​ហេតុការណ៍​ប៉ះទង្គិច​គ្នា​ជាមួយ​សមត្ថកិច្ច ​នៅឃុំ​កំពង់​ដំរី ស្រុក​ឆ្លូង ខេត្តក្រចេះ​ កាលពីថ្ងៃទី១៦ឧសភានោះឡើយ។

ក្នុង​សន្និសីទកាសែត​ នៅស្ថានីយវិទ្យុសំបុកឃ្មុំ ដែលជាផ្ទះរបស់លោក ម៉ម សូណង់ដូ ក្នុងសង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ នារសៀលថ្ងៃទី១៥កក្កដា ឆ្នាំ២០១២ មានការបកស្រាយពីប្រធាន​អង្គការ​អំណាច​ពលរដ្ឋ​ខ្មែរ ​ដែល​ទីតាំងនៅ​សហរដ្ឋអាមេរិក​ គឺលោក​ សួន សេរី​រដ្ឋា និង​មានការ​ចូលរួម​ពី​លោក ​ប៊ុន រដ្ឋា ភ្នាក់ងារ​សមាគមអ្នកប្រជាធិបតេយ្យ ដែល​ជាប់​ចោទថា ជាមេខ្លោង ក្នុងរឿងបំផុសប្រជាជន ឲ្យចាប់ដី និងបង្កើតតំបន់អបគមន៍ នៅក្នុងភូមិប្រម៉ា ឃុំកំពង់ដំរី ស្រុកឆ្លូង ខេត្តក្រចេះ។

ក្នុងសន្និសីទកាសែត តាមរយៈ​ទូរស័ព្ទ​ផ្ទាល់​ពី​សហរដ្ឋអាមេរិកនោះ មាន​ការចូលរួម​ពី​លោកស្រី ឌិន ផា​ណា​រ៉ា ប្រពន្ធ​លោក​ ម៉ម សូណង់ដូ និង​មេធាវី​លោក​ ម៉ម សូណង់ដូ គឺលោក ​សុខ សំអឿន។


​លោក ​ប៊ុន រដ្ឋា បាន​លើកឡើងថា ការចាប់ខ្លួន​លោក ​ម៉ម សូណង់ដូ កាលពី​ព្រឹក​ថ្ងៃទី១៥​ ខែកក្កដានេះ មិន​ជាប់​ពាក់ព័ន្ធ​ជាមួយ​លោក​ទេ ហើយលោកក៏​មិនដែល​ធ្លាប់​ស្គាល់គ្នា ជាមួយលោកម៉មសូណង់ដូឡើយ។ ជាមួយគ្នា​នោះ ​លោក​ក៏​មិនមែនជា​សមាជិក​សមាគម​អ្នកប្រជាធិបតេយ្យ​ដែរ។ គឺ​លោក​ជា​ពលរដ្ឋ​សុទ្ធសាធ​ រស់នៅ​ខេត្ត​ក្រចេះ​។

ចំពោះ​ករណីរដ្ឋាភិបាលចោទថា លោក​បង្កើត​តំបន់អប្បគមន៍​ នៅ​ឃុំកំពង់​ដំរី ស្រុកឆ្លូង ខេត្តក្រចេះនោះ គឺលោក ​ប៊ុន រដ្ឋា មិន​បានធ្វើ​អត្ថាធិប្បាយ​ឡើយ​។​

​សូមបញ្ជាក់ថា សមត្ថកិច្ច ស្លៀកពាក់​ស៊ីវិល និង​ឯកសណ្ឋាន​ប៉ូលិស បាន​ចូលដល់​ក្នុង​ផ្ទះលោកម៉មសូណង់ដូ ដែលជា​ស្ថានីយវិទ្យុ​សំបុក​ឃ្មុំ នៅ​ភូមិ​ត្នោតជ្រុំ សង្កាត់​បឹង​ទំពុន ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ដើម្បី​នាំខ្លួន​លោក ម៉ម សូណង់ដូ ប្រធាន​សមាគម​អ្នកប្រជាធិបតេយ្យ និង​ជានា​យក​វិទ្យុ​សំបុក​ឃ្មុំ FM ១០៥ MHz នា​ព្រឹក​ម៉ោង​ជិត ៩ ថ្ងៃអាទិត្យ ទី​១៥ ខែកក្កដា ឆ្នាំ​២០១២​។ នេះ​បើតាម​ការ​ឲ្យ​ដឹង​របស់​លោកស្រី ឌិន ផា​ណា​រ៉ា ប្រពន្ធ​របស់លោក ម៉ម សូណង់ដូ​។​

​លោកស្រី ឌិន ផា​ណា​រ៉ា បាន​ឲ្យ​ដឹងថា ក្នុងពេល​សមត្ថកិច្ច ចាប់ខ្លួន​លោក ម៉ម សូណង់ដូ នៅផ្ទះ​របស់លោក​នោះ ក៏មាន​ការអាន​ដីកា ចាប់ខ្លួន ដែល​ចេញពី​តុលាការ ចោទប្រកាន់​លោក ម៉ម សូណង់ដូ ពាក់ព័ន្ធ​នឹង​រឿង​ជម្លោះ​ដី នៅ​ខេត្តក្រចេះ​។​

​ដីកា​របស់​ចៅក្រម​ស៊ើបសួរ របស់​តុលាការ​ខេត្តក្រចេះ លោក ចុក ងួន ចុះ​ថ្ងៃទី​២​កក្កដា ឆ្នាំ​២០១២ បាន​បង្ហាញថា លោក ម៉ម សូណង់ដូ ត្រូវបាន​ចោទប្រកាន់ ពាក់ព័ន្ធ​នឹង​បទល្មើស​ព្រហ្មទណ្ឌ ក្នុងករណី​ជម្លោះ​ដី​នៅ​ខេត្តក្រចេះ​។​

​តាម​ដីកា លោក ម៉ម សូណង់ដូ ត្រូវបាន​ចោទប្រកាន់ ជា​អ្នក​ផ្តួ​ម​ផ្តើមគំនិត​ប្រឆាំង​អ្នករាជការ​សាធារណៈ ធ្វើ​កុបកម្ម ជ្រៀតជ្រែក​ខុសច្បាប់ នៅក្នុង​ការបំពេញ​មុខ​ងារ​សាធារណៈ របស់​អាជ្ញាធរ និង​ញុះញង់​ឲ្យ​ប្រជាពលរដ្ឋ កាន់​អាវុធ​ខុសច្បាប់ ដែលមាន​កំណត់​ក្នុង​មាត្រា​២៨ ៥០៤ ៤៥៦ ៤៥៧ ៥០៩ និង​មាត្រា ៤៦៤ នៃ​ក្រមព្រហ្មទណ្ឌ​។​

​ដីកា​បង្ហាញថា បទល្មើស​ព្រហ្មទណ្ឌ ប្រឆាំង​លោក​ម៉ម​សូណង់ដូ ត្រូវ​ផ្តន្ទាទោស​ពន្ធនាគារ ហើយ​ចៅក្រម​ក៏មាន​តំរុយ ដែល​បង្ហាញ​ពី​ពិរុទ្ធភាព​គ្រប់គ្រាន់ ប្រឆាំងនឹង លោក ម៉ម សូណង់ដូ​។​

​សមត្ថកិច្ច បាន​នាំខ្លួនលោក​ម៉ម​សូណង់ដូ ពី​ផ្ទះ​របស់លោក ទៅ​សាកសួរ​នៅ​អគ្គស្នង​ការ​ដ្ឋាន​នគរ​បាល ​រាជធានី​ភ្នំពេញ​ កាលពីព្រឹកថ្ងៃអាទិត្យ។​

​លោក ម៉ម សូណង់ដូ ប្រធាន​សមាគម​អ្នកប្រជាធិបតេយ្យ និង​ជានា​យក​វិទ្យុ​សំបុក​ឃ្មុំ បានធ្វើ​ដំណើរ​ពី​សហរដ្ឋអាមេរិក វិលត្រឡប់​មកកាន់​ទី​ក្រុងភ្នំពេញ​វិញ កាលពី​ម៉ោងជាង ១០ យប់ ថ្ងៃទី​១២ ខែកក្កដា ឆ្នាំ​២០១២​។ នៅពេល​លោក​ម៉ម​សូណង់ដូ មកដល់​ព្រលានយន្តហោះ ភ្នំពេញ គឺ​មិនមាន​ការចាប់ខ្លួន​រូប​លោក​ឡើយ​។​

​នៅពេល​មកដល់​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ លោក ម៉ម សូណង់ដូ ត្រូវ​បានទទួល​ស្វាគមន៍​ដោយ​ក្រុមគ្រួសារ និង​សមាជិកសមាគម​អ្នកប្រជាធិបតេយ្យ ក្រោម​ការឃ្លាំមើល​ពី​សក​ម្ម​ជន​សង្គម​ស៊ីវិល និង​ក្រុមអ្នកកាសែត​។​

អតីត​សកម្មជន​រិះគន់​ព្រំដែន ហើយ​ត្រូវ​រដ្ឋាភិបាល​កម្ពុជា ចាប់​ដាក់ពន្ធនាគារ កាលពី​ចុងឆ្នាំ​២០០៤ ​លោក​ម៉ម​សូណង់ដូ បានផ្តល់​សម្ភាសន៍​ដល់​អ្នកកាសែត​ថា លោក​មិន​ភ័យខ្លាច​នឹង​ការចាប់ខ្លួន​ណាមួយ ពី​សំណាក់​សមត្ថកិច្ច​ឡើយ ព្រោះ​លោក​មិនបាន​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​បំផុស​មហាជន​ឲ្យ​ចាប់ដី ពិសេស​ករណី​នៅ​ឃុំ​កំពង់​ដំរី ស្រុក​ឆ្លូង ខេត្តក្រចេះ​នោះឡើយ​។​

​ករណី​ជម្លោះ​ដី​នៅ​ខេត្តក្រចេះ ត្រូវបាន​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រកាស​ចាត់វិធានការ​តាមផ្លូវ​តុលាការ ប្រឆាំងនឹង​ប្រធាន​សមាគម​អ្នកប្រជាធិបតេយ្យ ដោយ​សម្តេចនាយក​រដ្ឋមន្ត្រី អះអាងថា ប្រធាន​សមាគម​នេះ ជា​អ្នក​បំផុស​មហាជន​ឲ្យ​ចាប់ដី​អាណាធិបតេយ្យ រហូតដល់​រដ្ឋាភិបាល បញ្ចេញ​កម្លាំង​ប៉ូលិស និង​កងទ័ព បង្ក្រាប កាលពី​ថ្ងៃទី​១៦ ខែឧសភា ឆ្នាំ​២០១២ នាំ​ឲ្យ​ក្មេងស្រី​ម្នាក់​ស្លាប់ និង​មនុស្ស​ជាច្រើន​នាក់​ត្រូវ​ចាប់ខ្លួន និង​រត់គេចខ្លួន​។​

​សាខាសមាគម​អ្នកប្រជាធិបតេយ្យ ៥ នាក់ ដែលមាន​ទាំង​ឈ្មោះ ប៊ុន​រដ្ឋា ត្រូវបាន​សមត្ថកិច្ច​ប៉ូលិស​តាម​ចាប់ខ្លួន ដោយមាន​ដីកា​របស់​តុលាការ ក្នុង​រឿង​ជម្លោះ​ដី ដែល​សមត្ថកិច្ច​ចោទប្រកាន់ថា អ្នក​ទាំងនោះ ជា​មេក្លោង​ក្នុងការ​បំផុស​ឲ្យ​មហាជន​ចាប់ដី និង​បង្កើតជា​តំបន់អបគមន៍ នៅ​ភូមិ​ប្រ​ម៉ា ឃុំ​កំពង់​ដំរី ស្រុក​ឆ្លូង ខេត្តក្រចេះ​។​

​មកដល់ពេលនេះ មាន​ជនជាប់ចោទ ៤ នាក់ បាន​ចេញមក​សារភាព ហើយ​សមត្ថកិច្ច បាន​បង្វែរ​អ្នក​ទាំងនោះ ជា​សាក្សី ដើម្បី​ដាក់បន្ទុក ប្រឆាំងនឹង​ប្រធាន​សមាគម​អ្នក​ប្រជាធិបតេយ្យ លោក ម៉ម សូណង់ដូ​៕

3 comments:

Anonymous said...

នេះជារឿងនយោបាយរបស់អាឆ្កែយួនហ៊ុន សែនដែលយក ដំរីស្រុក ទាក់ដំរីព្រៃ​ទេ...

ពួកបណ្ឌិតបណ្ឌិតសុទ្ធតែចាញ់បោកអាសួន សេរីរដ្ឋាទាំងអស់។ អានេះវានាំអ្នកស្នេហាជាតិឲ្យចូលអន្ទាក់CPP នរណាគាំទ្រវា នរណាឧបត្ថម្ភវា នរណានៅជិតវា មិនយូរទេ វានឹងរាយការណ៍ទៅCPPឲ្យចាប់ដាក់គុកមិនខាន។ អាសារ៉ាត់ សាយ នៅរ៉ូតអាយឡិន និង អាប៊ូ ជឿននៅហ្វ៊ីឡា ក៏ជាមេគ្រោះថ្នាក់ខ្លាំងណាស់ដែរ ព្រោះពួកវាជាអ្នកគាំទ្រអាសួន សេរីរដ្ឋាតាំងពីណាពីណីមក ដល់សព្វថ្ងៃ។
បណ្ឌិតទាំងឡាយ ឈប់ជឿតាមអាសួន សេរីរដ្ឋានិងដៃជើងវាទៅ អាក្មេងម្នាក់នេះជាមេគ្រោះថ្នាក់ខ្លាំងណាស់៕

យួនមានពាក្យស្លោក១ឃ្លាថា :

<< បណ្ឌិតខ្មែរ១០ មិនបានយួនឡប់១ >>

ពីខ្មែរអូស្រ្តាលី

Anonymous said...

ម៉មសូណង់ដូបានស៊ីសន្ទូចសេរីរដ្ឋានៅស្រុកបារាំងម្តង ធ្លាប់សម្ភាសន៏ជាមួយរដ្ឋាម្តងទៀត កាលនៅបាងកក រួចរដ្ឋាទាញដងសន្ទូច
បន្តិចម្តងៗអូសសូណង់ដូរហូត
មកដល់ស្រុកអាមេរីក។គេអួតថាអង្ការអំណាចប្រជាពលរដ្ឋអីគេនេះមានមនុស្រច្រើនណាស់
ទូទាំងពិភពលោកគាំទ្រគេចេញសោហ៊ុយ
ស៊ីចុកបុកទំពារហើយចូលរួមក្នុងមហាសន្និបាទ
ស្អីគេនោះហើយសន្និបាទបានចាត់តាំង
សូណង់ដូប្រធានសមាគមអ្នកប្រជាធិប្បតេយ្យ
ជារនុកក្នុងសំរាប់បំផុសបំផុលប្រជាពលរដ្ឋ រីឯខ្លួនគេនេះណាធ្វើការនៅខាងក្រៅ។តែប៉ុណ្ណេះហ៊ុនសែនរត់មិនរួចទេ។សូណង់ដូភ្ញាក់ខ្លួនម្តងៗដែរតែជាប់សន្ទូចរដ្ឋាដកមិនរួច។សូណង់ដូចង់ត្រាស់ជាព្រះអរហន្តលឿនពេក ព្រោះមុននឹងចេញពី
ប្រទេសខ្មែរ សូណង់ដូបញ្ឈឺគណបក្សប្រឆាំង
សុទ្ធតែអាក្បត់ជាតិបង្កើតគណបក្សនយោបាយព្រោះចង់បានកៅអីនឹងប្រាក់ខែឥតគឹតរឿងជាតិ
អ្វីសោះ។មិនតែប៉ណ្ណោះគេទាំងពីរនាក់បំផុសបំផុលប្រជាពលរដ្ឋកុំឲ្យទៅបោះឆ្នោតទៀតផង។សូណង់ដូនឹងរដ្ឋាគឺដូចគ្នាបេះបឹតទាំងឫកពារទាំងសំដីគឺស្អុយដូចគ្នា។ហេតុនេះហើយបានជាគេរកគ្នាឃើញ។គេទាំងពីរសុទ្ធតែអ្នកប្រាជ្ញដូចគ្នា យើងមិនដឹងអ្នកណាបោកអ្នក
ណាទេ?ព្រោះគេទាំងពីរចង់ត្រាសជាព្រះពុទ្ធដោយ
ប្រើផ្លូវកាត់។អនុមោទនា អនុមោទនា អនុមោទនា
សាធុ សាធុ សាធុ។
និយាយនេះមិនមែនបន់ឲ្យអាខ្វែកចាប់សូណង់ដូ
ដាក់គុកទេ តែចង់ឲ្យអ្នកទាំងនោះរៀនសូត្រពីអំពើ
ដែលខ្លួនបានប្រព្រឹត្ត ហើយឲ្យខ្មែរទាំងអស់ឆ្លៀត
ឪកាសយកចំណេញពីការចាប់ចងនេះ។ត្រូវនាំគ្នា
ងើបឈរឡើងធ្វើការតវ៉ាជាមហាបាតុកម្ម ធ្វើឲ្យហ៊ុនសែនបះសក់ ថាថ្ងៃក្រោយមុននឹងធ្វើអ្វីមួយឲ្យពិចារណាឲ្យបានច្បាស់លាស់។ហ៊ុនសែនមិនដែលមានវប្បដិសារីពីអ្វីដែលគេបានធ្វើអាក្រក់សោះឡើយ។វាធ្វើភ្លៀង ធ្វើផ្គរ ប៉ុន្តេគេមិនដែលទទឹកទឹកភ្លៀងម្តង
ណាឡើយ។

Anonymous said...

គណបក្សទាំងពីររួបរួមគ្នាឥតមានប្រែប្រួលជាសញ្ញាល្អមួយក្នុងសម្ពនភាផ្នែកលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា
បើគណបក្សទាំងពីរគិតពីផលប្រយោជន៍លទ្ធិប្រជាធិបតេយ្យធំជាងផលប្រយោជន៍បក្សរៀងៗខ្លួន នឹងនាំឲ្យសម្ពន្ធភាពស្ថិតស្ថេរយូរអង្វែង ហើយឈានទៅរកជ័យជំនះនៅថ្ងៃអនាគតទៀតផង៕ បើតាមការពិនិត្យមើលការគាំទ្ររបស់ប្រជាពលរដ្ឋកម្ពុជា បង្ហាញថា គណបក្សទាំងពីររួបរួមគ្នាជារឿងសំខាន់ក្នុងការប្រជែងយកឈ្នះគណបក្សកាន់អំណាច។ មានបក្សនយោបាយសំខាន់តែពីរប៉ុណ្ណោះ នៅកម្ពុជា បើគណបក្សសិទ្ធិមនុស្ស និងគណបក្ស សម រង្ស៊ី រួមគ្នា នឹងក្លាយជាគណបក្សធំមួយ។
គណបក្សសិទ្ធិមនុស្សមានគោលដៅស្របគ្នានឹងគណបក្ស សម រង្ស៊ី ដោយរួបរួមគ្នា គិតពីផលប្រយោជន៍លទ្ធិប្រជាធិបតេយ្យធំជាងផលប្រយោជន៍បក្សរៀងៗខ្លួន ដើម្បីឲ្យមានការផ្លាស់ប្ដូរ ឲ្យប្ដូររដ្ឋាភិបាលនៅឆ្នាំ២០១៣។ លទ្ធិប្រជាធិបតេយ្យ មានបក្សនយោបាយសំខាន់តែពីរប៉ុណ្ណោះ នៅកម្ពុជា បើគណបក្សសិទ្ធិមនុស្ស និងគណបក្ស សម រង្ស៊ី រួមគ្នា នឹងក្លាយជាគណបក្សធំមួយ។