Monday, July 16, 2012

ប៉ូលិស​នាំខ្លួន​លោក ម៉ម សូណង់ដូ ទៅកាន់​តុលាការ​ភ្នំពេញ នា​ព្រឹក​ម៉ោង ១០ និង ២០ នាទី​ - Mam Sonando brought to court at 10:20 AM





ថ្ងៃទី 16 កក្កដា 2012 | ដោយ: លីនណា
Cambodia Express News

ភ្នំពេញ: លោក ម៉ម សូណង់ដូ ត្រូវបាន​បញ្ជូន​ខ្លួនពី​អគ្គស្នងការដ្ឋាន​នគរ​បាល​រាជធានី​ភ្នំពេញ ទៅដល់​តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ម៉ោង ១០ និង ២០ នាទី ព្រឹក​ថ្ងៃទី​១៦ ខែកក្កដា ឆ្នាំ​២០១២​។​

​លោក ម៉ម សូណង់ដូ ប្រធាន​វិទ្យុ​សំបុក​ឃ្មុំ និង​ជា​ប្រធាន​សមាគម​អ្នកប្រជាធិបតេយ្យ ត្រូវបាន​ឃាត់ខ្លួនកាលពី​ព្រឹក​ថ្ងៃទី​១៥ ខែកក្កដា ឆ្នាំ​២០១២ ពាក់ព័ន្ធ​នឹង​រឿង​ជម្លោះដីធ្លី នៅ​ភូមិ​ប្រ​ម៉ា ឃុំ​កំពង់​ដំរី ស្រុក​ឆ្លូង ខេត្តក្រចេះ​។

​នៅ​ក្រៅរបង​តុលាការ​ភ្នំពេញ នា​ព្រឹក​ថ្ងៃទី​១៦ ខែកក្កដា​នេះ ក្រុម​សមាជិកសមាគម​អ្នកប្រជាធិបតេយ្យ​ប្រមាណ ៣០​នាក់ រួមទាំង​សកម្មជន​សិទ្ធិមនុស្ស និង​អ្នកកាសែត បាន​ឈរ​ត្រៀបត្រាដើម្បី​ឃ្លាំមើល​ករណីបញ្ជូន​លោក​ម៉ម សូណង់ដូ ឡើង​តុលាការ​។​


​សមាជិកសមាគម​អ្នកប្រជាធិបតេយ្យ នៅមុខ​សាលា​រាជធានី​ភ្នំពេញ បាន​លើក​រូបថត​លោក ម៉ម សូណង់ដូ និង​ស្រែក​ទាមទារឲ្យ​មានការ​ដោះលែង​លោក ម៉ម សូណង់ដូ​។​

សំណុំរឿង និង​ភស្ដុតាង ករណី​លោក​ម៉ម​សូណង់ដូ ត្រូវបាន​ផ្ទេរ​ពី​ខេត្តក្រចេះ មក​តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ ដោយសារ​សំណុំរឿង​មាន​ភាពស្មុគស្មាញ និង​ជា​ករណី​ពិសេស​។​

​ភរិយា​លោក ម៉ម សូ​ណង់​ដូ លោកស្រី ឌិន ផា​ណា​រ៉ា បាន​ឲ្យ​ដឹងថា នៅពេលនេះ លោកស្រី និង​មេធាវី​កំពុង​រង់ចាំ​ស្ដាប់​ដំណឹងតាមរយៈ​ការឆ្លើយបំភ្លឺ​របស់លោក​ម៉ម សូណង់ដូ ដោយនៅ​មិនទាន់​អាចសន្និដ្ឋាន​បាន​នៅឡើយ​ទេ គ្រាន់តែ​យើង​ដឹងថា លោក ម៉ម សូណង់ដូ ដែល​ត្រូវ​អាជ្ញាធរ​ចោទប្រកាន់​នោះ មិនមាន​ប្រព្រឹត្ត​អ្វី​ខុស ហើយ​សង្ឃឹមថាតុលាការ​នឹង​ផ្ដល់​ភាពយុត្តិធម៌​ដល់​លោក ម៉ម សូណង់ដូ​។

​លោកស្រី បញ្ជាក់ថា “​បើ​តុលា​ការរក​យុត្តិធម៌តាមផ្លូវ​ច្បាប់​ត្រឹមត្រូវ គឺថាអត់​មាន​បញ្ហា​អី​ទេ គឺ​ត្រូវតែ​ដោះលែង​គាត់​។ គាត់​អត់​មាន​ជាប់​ពាក់​ពិន​អី​ទាំងអស់​”​។

​លោកស្រី ឌិន ផា​ណា​រ៉ា បាន​ឲ្យ​ដឹងថា ករណី​ឃាត់ខ្លួន​លោក ម៉ម សូណង់ដូ លោកស្រី​បានធ្វើ​ស្នើសុំ​ការអន្តរាគមន៍​ទៅ​ស្ថានទូត​បារាំងប្រចាំ​កម្ពុជា កាលពី​ម្សិល ប៉ុន្តែ​នៅពេលនេះមិន​ទាន់​ដឹងថា​យ៉ាងណា​នៅឡើយ​ទេ​។ រង់ចាំ​ការឆ្លើយតប​ពី​ស្ថានទូត​វិញ​។ តែ​ធម្មតា​គេ​នឹង​ជួយ​យើង ពីព្រោះ​លោក ម៉ម សូណង់ដូ គាត់​មាន​សញ្ជាតិ​បារាំង​មួយទៀត​។

លោកស្រី​ភរិយា​លោក​ម៉ម​ សូណង់ដូ ក៏បាន​ស្វែងរក​អន្តរាគមន៍ តាមរយៈ​អង្គការ​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ ព្រមទាំង​គ្រប់​ស្ថាប័ន​អន្តរជាតិ ដើម្បី​ដោះលែង​លោក ម៉ម សូណង់ដូ ឲ្យ​មាន​សេរីភាព​

​សូម​រម្លឹកថា សមត្ថកិច្ច​ស្លៀកពាក់​ស៊ីវិល និង​ឯកសណ្ឋាន​ប៉ូលិស បាន​ចូលដល់​ក្នុងផ្ទះ ដែលជា​ស្ថានីយវិទ្យុ​សំបុក​ឃ្មុំ នៅ​ភូមិ​ត្នោតជ្រំ សង្កាត់​បឹងទំពុន ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ដើម្បី​នាំខ្លួន​លោក ម៉ម សូណង់ដូ ប្រធាន​សមាគម​អ្នកប្រជាធិបតេយ្យ និង​ជានា​យក​វិទ្យុ​សំបុក​ឃ្មុំ FM ១០៥ MHz នា​ព្រឹក​ម៉ោង​ជិត ៩ ថ្ងៃអាទិត្យ ទី​១៥ ខែកក្កដា ឆ្នាំ​២០១២​។​

​ដីកា​របស់​ចៅក្រម​ស៊ើបសួររបស់​តុលាការ​ខេត្តក្រចេះ លោក ចុក ងួន ចុះ​ថ្ងៃទី​២​កក្កដា ឆ្នាំ​២០១២ បាន​បង្ហាញថា លោក ម៉ម សូណង់ដូ ត្រូវបាន​ចោទប្រកាន់ ពាក់ព័ន្ធ​នឹង​បទល្មើស​ព្រហ្មទណ្ឌ ក្នុងករណី​ជម្លោះ​ដី​នៅ​ខេត្តក្រចេះ​។​

​តាម​ដីកា លោក ម៉ម សូណង់ដូ ត្រូវបាន​ចោទប្រកាន់ ជា​អ្នក​ផ្តួ​ម​ផ្តើមគំនិត​ប្រឆាំង​អ្នករាជការ​សាធារណៈ ធ្វើ​កុបកម្ម ជ្រៀតជ្រែក​ខុសច្បាប់នៅក្នុង​ការបំពេញ​មុខ​ងារ​សាធារណៈ របស់​អាជ្ញាធរ និង​ញុះញង់​ឲ្យ​ប្រជាពលរដ្ឋកាន់​អាវុធ​ខុសច្បាប់ ដែលមាន​កំណត់​ក្នុង​មាត្រា​២៨, ៥០៤, ៤៥៦, ៤៥៧, ៥០៩ និង​មាត្រា ៤៦៤ នៃ​ក្រមព្រហ្មទណ្ឌ​។​

​ដីកា​បង្ហាញថា បទល្មើស​ព្រហ្មទណ្ឌ ប្រឆាំង​លោក​ម៉ម​ សូណង់ដូ ត្រូវ​ផ្តន្ទាទោស​ពន្ធនាគារ ហើយ​ចៅក្រម​ក៏មាន​តម្រុយដែល​បង្ហាញ​ពី​ពិរុទ្ធភាព​គ្រប់គ្រាន់ប្រឆាំងនឹង លោក ម៉ម សូណង់ដូ​។​

​កាលពី​ព្រឹក​ថ្ងៃអាទិត្យ សមត្ថកិច្ចបាន​នាំខ្លួនលោក​ម៉ម ​សូណង់ដូ ពី​ផ្ទះ​របស់លោក ទៅ​​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ដើម្បី​សាកសួរ​៕​

14 comments:

Anonymous said...

looked at his face,,, sorrow !
but did u remember?, after his arrival last week
he was talking tough, enjoy hugging-kissing, cheering.. in which contradict ..

Anonymous said...

don't worry it free country, it democracy country. u have the rights to defend, proven until guilty..

worry free, u can get lawyer to defend your case..

good luck !!

Anonymous said...

Where is the Democratic association
members.Those kids carring their photo are the members.Come on guys get up and show your support at the court.
ទៅឯណាទៅអស់លោក។៣០០រយនាក់ដែល
ទៅទទួលគាត់នៅវាលយន្តហោះក័ល្មមគ្រាប់គ្រាន់ដែរ។ហេតុអីក័មានតែ៣០នាក់ហើយសុទ្ធតែកូនក្មេងបែបនេះ។ដុតសាលា
ដំបូងនេះចោលទើបសមមុខពួកវា។

Anonymous said...

that's a good question, if he's the president of the "association of democrats, show statistics, how many members, who are their members, etc... i have a feel it's probably all ghost members, meaning no member at all. this guy just rant and bash cambodia on his own radio show. shame on him for wanting to break cambodia apart. and he called himself what? that's probably based on his own hate, etc. shame on him for attacking cambodia with his ranting and bashing of an elected leader.

Anonymous said...

ឮថា លោកសម រង្សី កំពុងរៀបចំគំរោងបើកយុទ្ធនាការណ៍
កេណ្ឌប្រមូលខ្មែរក្រៅប្រទេសដើម្បីប្ដឹងហ៊ុន សែន ទៅតុលាការឧក្រិដ្ឋអន្តរជាតិអំពីបទឧក្រិដ្ឋសង្រ្កាម
និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ របស់ហ៊ុន សែន
នោះ ទៅដល់ណា ទៅដល់ណីហើយ..?

សង្ស័យតែដើរបោកប្រាស់ខ្មែរយកលុយទៅដាក់ហោប៉ាវទេ...ហើយកុហក់ថាប្ដឹងប្ដឹងប្ដឹងទៅ....



លោកសម រង្សី ប្រយ័ត្នចាញ់ លោកសួន សេរីរដ្ឋា
ណា...ពួកយើងទៅដល់អាយស៊ីស៊ីហើយ!

Anonymous said...

that the best tatic to buil up ar-hun sen new case to meet with Mr Sourn serirortha that he was waiting at ICC Jeyo serirortha you real smart ....! make ar-hun sen Jump in easy Every khmer love khmer sould be happy ... ICC will take acction very soon if ar-hun sen not show up the UN came in and arrest time going to tell soon


every one sould be ready from now

Anonymous said...

លោកម៉មសុណង់ដូរជាប់គុក
ខ្មែរក្រៅប្រទេសយកលុយទៅអោយសួនសេរីរដ្ឋា
និងមាជសុវណ្ណារ៉ាធ្វើសេដ្ឋីទៅ
កុំយកជួយលោកម៉មសុណង់ដូរជាជនរងគ្រោះ
ចាញ់បោកអាឆ្កែ២ក្បាលនោះ!

Anonymous said...

លោកម៉មសុណង់ដូរជាប់គុកហើយ
ពួកអាឆ្កែឡប់ក្រៅប្រទេសនំាគ្នាយកលុយអោយ
អាសួនសេរីរដ្ឋានិងអាមាជសុវណ្ណរ៉ាធ្វើសេដ្ឋីទៅ!
កុំយកលុយជួយលោកម៉មសុណង់ជាជនរងគ្រោះចាញ់បោកអាឆ្កែទាំង២ក្បាលអ៊ី!

Anonymous said...

សូមបងប្អូនជ្រាបថា ការចោទចាប់ខ្លួនលោក ម៉មសូណង់ដូ
មានការខុសប្លែកឆ្ងាយពីករណីរបស់លោកមេបក្សប្រឆាំង
សមរាង្ស៊ី ដោយឡែកថា លោក ម៉មសូណង់ដូ ដើរចូល
ត្រង់ៗឱ្យសត្រូវចាប់ គួរឱ្យចម្លែកណាស់ ចំណែកឯលោក
សមរាងស្ស៊ី មិនហ៊ានចូលត្រង់ឱ្យសត្រូវចាប់ខ្លួនបែរជា
កាន់តែដើរស្រែកករកូករកាយរឿងអាស្រូវពីសត្រូវរបស់
គាត់ទៀត សុំសួរទៅអស់លោក លោកស្រីថា​តើឆាក
ល្ខោនដែលបនហាណូយសំដែងស្ទើរតែរាល់លើកមក
នេះគឺដើម្បីអ្វី?ម្នាក់ដើរសម្រុកត្រង់ៗឱ្យចាប់ខ្លួន រីឯម្នាក់
ទៀតដើរគេចរហូតមិនហ៊ានចូលស្រុក!!!សូមរាស្រ្ត
ខ្មែរជួយធ្វើការពិចារណាផង៕

Anonymous said...

QUESTION-1/-Mr hun sen did you believe ICC going to call you up..?

QUESTION-2/-Mr Hun sen did you believe hanoi allow you to go ICC..?

QUESTION-3/-Mr Hun sen did you believe china and hanoi to save your life..?

QUESTION-4/-Mr Hun sen Did you know who is POISON Mr Pol pot..?

QUESTION-5/-Mr Hun sen are you sure that you not kill Mr TA MOK..?

QUESTION-6/-Mr Hun sen did you believe CPP Tribunal it came up ..?

it look like your family have no place to hide did you believe that?

Anonymous said...

The arrest of the man 'Marm Sonando', because he has a big mouth.

former KR soldier

Anonymous said...

ដល់ពេលវេលាហើយ !

អាខ្វាក់ហ៊ុន សែនជាឧក្រិដ្ឋជន!

ដែលបានកាត់ដីខ្មែរឱ្យទៅអាចោរយួន !

គួរតែចាប់វាហើយ.......បាញ់វាចោលតែម្តង !

គឺគ្មានតុលាការ.........គ្មានគុក !

សំរាប់ដាក់វាទេ..............!!!

Anonymous said...

ដល់ពេលវេលាហើយ !

អាខ្វាក់ហ៊ុន សែន ,អាមេ ASEAN ជាឧក្រិដ្ឋជន!

ដែលបានកាត់ដីខ្មែរឱ្យទៅអាចោរយួន !

គួរតែចាប់វាហើយ.......បាញ់វាចោលតែម្តង !

គឺគ្មានតុលាការ.........គ្មានគុក !

សំរាប់វាទេ..............!!!

Anonymous said...

To 1:56 PM>
If you think he got no members, why you and your dumb boss HUN SEN accused him breaking the law. So it's mean you and ah HUN SEN got the same brain problem after all.