Monday, July 16, 2012
ប៉ូលិសនាំខ្លួនលោក ម៉ម សូណង់ដូ ទៅកាន់តុលាការភ្នំពេញ នាព្រឹកម៉ោង ១០ និង ២០ នាទី - Mam Sonando brought to court at 10:20 AM
ថ្ងៃទី 16 កក្កដា 2012 | ដោយ: លីនណា
Cambodia Express News
ភ្នំពេញ: លោក ម៉ម សូណង់ដូ ត្រូវបានបញ្ជូនខ្លួនពីអគ្គស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ទៅដល់តុលាការសាលាដំបូងរាជធានីភ្នំពេញ កាលពីម៉ោង ១០ និង ២០ នាទី ព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១២។
លោក ម៉ម សូណង់ដូ ប្រធានវិទ្យុសំបុកឃ្មុំ និងជាប្រធានសមាគមអ្នកប្រជាធិបតេយ្យ ត្រូវបានឃាត់ខ្លួនកាលពីព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១២ ពាក់ព័ន្ធនឹងរឿងជម្លោះដីធ្លី នៅភូមិប្រម៉ា ឃុំកំពង់ដំរី ស្រុកឆ្លូង ខេត្តក្រចេះ។
នៅក្រៅរបងតុលាការភ្នំពេញ នាព្រឹកថ្ងៃទី១៦ ខែកក្កដានេះ ក្រុមសមាជិកសមាគមអ្នកប្រជាធិបតេយ្យប្រមាណ ៣០នាក់ រួមទាំងសកម្មជនសិទ្ធិមនុស្ស និងអ្នកកាសែត បានឈរត្រៀបត្រាដើម្បីឃ្លាំមើលករណីបញ្ជូនលោកម៉ម សូណង់ដូ ឡើងតុលាការ។
សមាជិកសមាគមអ្នកប្រជាធិបតេយ្យ នៅមុខសាលារាជធានីភ្នំពេញ បានលើករូបថតលោក ម៉ម សូណង់ដូ និងស្រែកទាមទារឲ្យមានការដោះលែងលោក ម៉ម សូណង់ដូ។
សំណុំរឿង និងភស្ដុតាង ករណីលោកម៉មសូណង់ដូ ត្រូវបានផ្ទេរពីខេត្តក្រចេះ មកតុលាការសាលាដំបូងរាជធានីភ្នំពេញ ដោយសារសំណុំរឿងមានភាពស្មុគស្មាញ និងជាករណីពិសេស។
ភរិយាលោក ម៉ម សូណង់ដូ លោកស្រី ឌិន ផាណារ៉ា បានឲ្យដឹងថា នៅពេលនេះ លោកស្រី និងមេធាវីកំពុងរង់ចាំស្ដាប់ដំណឹងតាមរយៈការឆ្លើយបំភ្លឺរបស់លោកម៉ម សូណង់ដូ ដោយនៅមិនទាន់អាចសន្និដ្ឋានបាននៅឡើយទេ គ្រាន់តែយើងដឹងថា លោក ម៉ម សូណង់ដូ ដែលត្រូវអាជ្ញាធរចោទប្រកាន់នោះ មិនមានប្រព្រឹត្តអ្វីខុស ហើយសង្ឃឹមថាតុលាការនឹងផ្ដល់ភាពយុត្តិធម៌ដល់លោក ម៉ម សូណង់ដូ។
លោកស្រី បញ្ជាក់ថា “បើតុលាការរកយុត្តិធម៌តាមផ្លូវច្បាប់ត្រឹមត្រូវ គឺថាអត់មានបញ្ហាអីទេ គឺត្រូវតែដោះលែងគាត់។ គាត់អត់មានជាប់ពាក់ពិនអីទាំងអស់”។
លោកស្រី ឌិន ផាណារ៉ា បានឲ្យដឹងថា ករណីឃាត់ខ្លួនលោក ម៉ម សូណង់ដូ លោកស្រីបានធ្វើស្នើសុំការអន្តរាគមន៍ទៅស្ថានទូតបារាំងប្រចាំកម្ពុជា កាលពីម្សិល ប៉ុន្តែនៅពេលនេះមិនទាន់ដឹងថាយ៉ាងណានៅឡើយទេ។ រង់ចាំការឆ្លើយតបពីស្ថានទូតវិញ។ តែធម្មតាគេនឹងជួយយើង ពីព្រោះលោក ម៉ម សូណង់ដូ គាត់មានសញ្ជាតិបារាំងមួយទៀត។
លោកស្រីភរិយាលោកម៉ម សូណង់ដូ ក៏បានស្វែងរកអន្តរាគមន៍ តាមរយៈអង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ ព្រមទាំងគ្រប់ស្ថាប័នអន្តរជាតិ ដើម្បីដោះលែងលោក ម៉ម សូណង់ដូ ឲ្យមានសេរីភាព។
សូមរម្លឹកថា សមត្ថកិច្ចស្លៀកពាក់ស៊ីវិល និងឯកសណ្ឋានប៉ូលិស បានចូលដល់ក្នុងផ្ទះ ដែលជាស្ថានីយវិទ្យុសំបុកឃ្មុំ នៅភូមិត្នោតជ្រំ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដើម្បីនាំខ្លួនលោក ម៉ម សូណង់ដូ ប្រធានសមាគមអ្នកប្រជាធិបតេយ្យ និងជានាយកវិទ្យុសំបុកឃ្មុំ FM ១០៥ MHz នាព្រឹកម៉ោងជិត ៩ ថ្ងៃអាទិត្យ ទី១៥ ខែកក្កដា ឆ្នាំ២០១២។
ដីការបស់ចៅក្រមស៊ើបសួររបស់តុលាការខេត្តក្រចេះ លោក ចុក ងួន ចុះថ្ងៃទី២កក្កដា ឆ្នាំ២០១២ បានបង្ហាញថា លោក ម៉ម សូណង់ដូ ត្រូវបានចោទប្រកាន់ ពាក់ព័ន្ធនឹងបទល្មើសព្រហ្មទណ្ឌ ក្នុងករណីជម្លោះដីនៅខេត្តក្រចេះ។
តាមដីកា លោក ម៉ម សូណង់ដូ ត្រូវបានចោទប្រកាន់ ជាអ្នកផ្តួមផ្តើមគំនិតប្រឆាំងអ្នករាជការសាធារណៈ ធ្វើកុបកម្ម ជ្រៀតជ្រែកខុសច្បាប់នៅក្នុងការបំពេញមុខងារសាធារណៈ របស់អាជ្ញាធរ និងញុះញង់ឲ្យប្រជាពលរដ្ឋកាន់អាវុធខុសច្បាប់ ដែលមានកំណត់ក្នុងមាត្រា២៨, ៥០៤, ៤៥៦, ៤៥៧, ៥០៩ និងមាត្រា ៤៦៤ នៃក្រមព្រហ្មទណ្ឌ។
ដីកាបង្ហាញថា បទល្មើសព្រហ្មទណ្ឌ ប្រឆាំងលោកម៉ម សូណង់ដូ ត្រូវផ្តន្ទាទោសពន្ធនាគារ ហើយចៅក្រមក៏មានតម្រុយដែលបង្ហាញពីពិរុទ្ធភាពគ្រប់គ្រាន់ប្រឆាំងនឹង លោក ម៉ម សូណង់ដូ។
កាលពីព្រឹកថ្ងៃអាទិត្យ សមត្ថកិច្ចបាននាំខ្លួនលោកម៉ម សូណង់ដូ ពីផ្ទះរបស់លោក ទៅអគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីសាកសួរ៕
Subscribe to:
Post Comments (Atom)
14 comments:
looked at his face,,, sorrow !
but did u remember?, after his arrival last week
he was talking tough, enjoy hugging-kissing, cheering.. in which contradict ..
don't worry it free country, it democracy country. u have the rights to defend, proven until guilty..
worry free, u can get lawyer to defend your case..
good luck !!
Where is the Democratic association
members.Those kids carring their photo are the members.Come on guys get up and show your support at the court.
ទៅឯណាទៅអស់លោក។៣០០រយនាក់ដែល
ទៅទទួលគាត់នៅវាលយន្តហោះក័ល្មមគ្រាប់គ្រាន់ដែរ។ហេតុអីក័មានតែ៣០នាក់ហើយសុទ្ធតែកូនក្មេងបែបនេះ។ដុតសាលា
ដំបូងនេះចោលទើបសមមុខពួកវា។
that's a good question, if he's the president of the "association of democrats, show statistics, how many members, who are their members, etc... i have a feel it's probably all ghost members, meaning no member at all. this guy just rant and bash cambodia on his own radio show. shame on him for wanting to break cambodia apart. and he called himself what? that's probably based on his own hate, etc. shame on him for attacking cambodia with his ranting and bashing of an elected leader.
ឮថា លោកសម រង្សី កំពុងរៀបចំគំរោងបើកយុទ្ធនាការណ៍
កេណ្ឌប្រមូលខ្មែរក្រៅប្រទេសដើម្បីប្ដឹងហ៊ុន សែន ទៅតុលាការឧក្រិដ្ឋអន្តរជាតិអំពីបទឧក្រិដ្ឋសង្រ្កាម
និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ របស់ហ៊ុន សែន
នោះ ទៅដល់ណា ទៅដល់ណីហើយ..?
សង្ស័យតែដើរបោកប្រាស់ខ្មែរយកលុយទៅដាក់ហោប៉ាវទេ...ហើយកុហក់ថាប្ដឹងប្ដឹងប្ដឹងទៅ....
លោកសម រង្សី ប្រយ័ត្នចាញ់ លោកសួន សេរីរដ្ឋា
ណា...ពួកយើងទៅដល់អាយស៊ីស៊ីហើយ!
that the best tatic to buil up ar-hun sen new case to meet with Mr Sourn serirortha that he was waiting at ICC Jeyo serirortha you real smart ....! make ar-hun sen Jump in easy Every khmer love khmer sould be happy ... ICC will take acction very soon if ar-hun sen not show up the UN came in and arrest time going to tell soon
every one sould be ready from now
លោកម៉មសុណង់ដូរជាប់គុក
ខ្មែរក្រៅប្រទេសយកលុយទៅអោយសួនសេរីរដ្ឋា
និងមាជសុវណ្ណារ៉ាធ្វើសេដ្ឋីទៅ
កុំយកជួយលោកម៉មសុណង់ដូរជាជនរងគ្រោះ
ចាញ់បោកអាឆ្កែ២ក្បាលនោះ!
លោកម៉មសុណង់ដូរជាប់គុកហើយ
ពួកអាឆ្កែឡប់ក្រៅប្រទេសនំាគ្នាយកលុយអោយ
អាសួនសេរីរដ្ឋានិងអាមាជសុវណ្ណរ៉ាធ្វើសេដ្ឋីទៅ!
កុំយកលុយជួយលោកម៉មសុណង់ជាជនរងគ្រោះចាញ់បោកអាឆ្កែទាំង២ក្បាលអ៊ី!
សូមបងប្អូនជ្រាបថា ការចោទចាប់ខ្លួនលោក ម៉មសូណង់ដូ
មានការខុសប្លែកឆ្ងាយពីករណីរបស់លោកមេបក្សប្រឆាំង
សមរាង្ស៊ី ដោយឡែកថា លោក ម៉មសូណង់ដូ ដើរចូល
ត្រង់ៗឱ្យសត្រូវចាប់ គួរឱ្យចម្លែកណាស់ ចំណែកឯលោក
សមរាងស្ស៊ី មិនហ៊ានចូលត្រង់ឱ្យសត្រូវចាប់ខ្លួនបែរជា
កាន់តែដើរស្រែកករកូករកាយរឿងអាស្រូវពីសត្រូវរបស់
គាត់ទៀត សុំសួរទៅអស់លោក លោកស្រីថាតើឆាក
ល្ខោនដែលបនហាណូយសំដែងស្ទើរតែរាល់លើកមក
នេះគឺដើម្បីអ្វី?ម្នាក់ដើរសម្រុកត្រង់ៗឱ្យចាប់ខ្លួន រីឯម្នាក់
ទៀតដើរគេចរហូតមិនហ៊ានចូលស្រុក!!!សូមរាស្រ្ត
ខ្មែរជួយធ្វើការពិចារណាផង៕
QUESTION-1/-Mr hun sen did you believe ICC going to call you up..?
QUESTION-2/-Mr Hun sen did you believe hanoi allow you to go ICC..?
QUESTION-3/-Mr Hun sen did you believe china and hanoi to save your life..?
QUESTION-4/-Mr Hun sen Did you know who is POISON Mr Pol pot..?
QUESTION-5/-Mr Hun sen are you sure that you not kill Mr TA MOK..?
QUESTION-6/-Mr Hun sen did you believe CPP Tribunal it came up ..?
it look like your family have no place to hide did you believe that?
The arrest of the man 'Marm Sonando', because he has a big mouth.
former KR soldier
ដល់ពេលវេលាហើយ !
អាខ្វាក់ហ៊ុន សែនជាឧក្រិដ្ឋជន!
ដែលបានកាត់ដីខ្មែរឱ្យទៅអាចោរយួន !
គួរតែចាប់វាហើយ.......បាញ់វាចោលតែម្តង !
គឺគ្មានតុលាការ.........គ្មានគុក !
សំរាប់ដាក់វាទេ..............!!!
ដល់ពេលវេលាហើយ !
អាខ្វាក់ហ៊ុន សែន ,អាមេ ASEAN ជាឧក្រិដ្ឋជន!
ដែលបានកាត់ដីខ្មែរឱ្យទៅអាចោរយួន !
គួរតែចាប់វាហើយ.......បាញ់វាចោលតែម្តង !
គឺគ្មានតុលាការ.........គ្មានគុក !
សំរាប់វាទេ..............!!!
To 1:56 PM>
If you think he got no members, why you and your dumb boss HUN SEN accused him breaking the law. So it's mean you and ah HUN SEN got the same brain problem after all.
Post a Comment