លោកកឹមសុខា និងលោកសមរង្ស៊ី ទៅអាមេរិក សហភាពអឺរ៉ុប និងជប៉ុន ដើម្បីស្វែងរកការគាំទ្រ
ថ្ងៃទី 30 កក្កដា 2012 | ដោយ: រតនា
Cambodia Express News
Synopsis: Sam Rainsy, SRP President, and Kem Sokha, HRP President, will depart on 31 July 2012 for North America, the EU and Japan to seek support from overseas opposition activists, as well as to meet with a number of important Superpower officials. The goal of their trip is to spread the merger of the opposition parties, to demand reform for the Cambodian National Election Committee (NEC) and to seek intervention for the return of opposition leader Sam Rainsy back to Cambodia. Both Kem Sokha and SRP MP Mu Sochua will depart from Cambodia on 31 July 2012 to head for the US where they will meet opposition leader Sam Rainsy.
ភ្នំពេញ: ប្រធានគណបក្សសមរង្ស៊ី និងគណបក្សសិទ្ធិមនុស្ស ដឹកនាំដោយលោក កឹមសុខា និងលោកសម រង្ស៊ី នឹងចេញដំណើរនាថ្ងៃទី៣១កក្កដា ឆ្នាំ២០១២ ទៅកាន់សហរដ្ឋអាមេរិក សហភាពអឺរ៉ុប និងប្រទេសជប៉ុន ដើម្បីស្វែងរកការគាំទ្រពីសកម្មជនគណបក្សប្រឆាំងទាំងពីរនៅក្រៅប្រទេស ព្រមទាំងជួបនឹងមន្ត្រីរដ្ឋាភិបាលប្រទេសមហាអំណាចសំខាន់ៗមួយចំនួន។ គោលបំណងនៃដំណើរទៅក្រៅប្រទេសនោះ ដើម្បីផ្សព្វផ្សាយពីការរួបរួមរបស់គណបក្សប្រឆាំង ការកែទម្រង់ គ.ជ.ប. និងស្វែងរកអន្តរាគមន៍ឲ្យលោកសមរង្ស៊ី បានវិលត្រឡប់មកកាន់ប្រទេសកម្ពុជាឡើងវិញ។
ក្នុងពិធីជួបជុំរួមគ្នារវាងថ្នាក់ដឹកនាំគណបក្សសមរង្ស៊ី និងគណបក្សសិទ្ធិមនុស្ស នាព្រឹកថ្ងៃទី៣០កក្កដា ឆ្នាំ២០១២ នៅទីស្នាក់ការកណ្តាលគណបក្សសិទ្ធិមនុស្ស ក្នុងរាជធានីភ្នំពេញ លោកសម រង្ស៊ី បានប្រកាសតាម Video Conference ពីក្រៅប្រទេសមកថា ថ្នាក់ដឹកនាំគណបក្សសមរង្ស៊ី និងគណបក្សសិទ្ធិមនុស្ស ដែលដឹកនាំដោយលោក កឹមសុខា និងលោកស្រី មូរ សុខហួរ នឹងធ្វើដំណើរចាកចេញពីភ្នំពេញ នាថ្ងៃទី៣១កក្កដា ឆ្នាំ២០១២ ដើម្បីឆ្ពោះទៅកាន់សហរដ្ឋអាមេរិក។ រូបលោក ( សមរង្ស៊ី ) ក៏នឹងទៅកាន់សហរដ្ឋអាមេរិកផងដែរ។
លោកសមរង្ស៊ី បានបន្ថែមថា នៅអាមេរិក ក្រៅពីជួបនឹងសកម្មជន អ្នកគាំទ្រគណបក្សសមរង្ស៊ី និងគណបក្សសិទ្ធិមនុស្ស ថ្នាក់ដឹកនាំទាំងពីរគណបក្សក៏នឹងជួបជាមួយនឹងមន្ត្រីរដ្ឋាភិបាលអាមេរិក មុននឹងបន្តដំណើរទៅកាន់ប្រទេសមួយចំនួននៅសហភាពអឺរ៉ុប និងជប៉ុន។
អំពីគោលបំណងនៅក្រៅប្រទេស ក្នុងដំណើររួមគ្នារវាងមេដឹកនាំគណបក្សប្រឆាំងទាំងពីរ ក៏ត្រូវបានលោកសម រង្ស៊ី លើកឡើងថា ដើម្បីឲ្យប្រទេសមហាអំណាចទាំងនោះអន្តរាគមន៍ឲ្យមានការកែទម្រង់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប. និងគោលបំណងទី២ គឺស្វែងរកផ្លូវឲ្យលោកសមរង្ស៊ី បានវិលមកចូលរួមការបោះឆ្នោតជាតិនៅឆ្នាំ២០១៣ ខាងមុខ។
មេដឹកនាំគណបក្សប្រឆាំង បានលើកឡើងពីការមិនឯករាជ្យក្នុងការរៀបចំការបោះឆ្នោត ដោយសារតែសមាសភាព គ.ជ.ប. នាពេលសព្វថ្ងៃជាដើម។ ម្យ៉ាងទៀត លោកសម រង្ស៊ី ក៏ត្រូវឈរជាបេក្ខជននាយករដ្ឋមន្ត្រីសម្រាប់ការបោះឆ្នោតជាតិនៅឆ្នាំ២០១៣ ដូច្នេះចាំបាច់ត្រូវតែមានវត្តមានរបស់លោកចូលរួមការបោះឆ្នោត ក្នុងនាមជាប្រធានគណបក្សថ្មី ដែលរួមគ្នាបង្កើតឡើងដោយលោកកឹមសុខា និងលោកសមរង្ស៊ី។
លោកសម រង្ស៊ី ក៏បានលើកឡើងថា សហរដ្ឋអាមេរិក មានឥទ្ធិពលក្នុងតំបន់ និងនៅលើពិភពលោក ដូចករណីជម្លោះនៅសមុទ្រចិនខាងត្បូង ជាដើម គឺវៀតណាម ត្រូវការអាមេរិក ដើម្បីទប់ទល់ជាមួយចិន ដូច្នេះអាមេរិកអាចនិយាយជាមួយវៀតណាម ហើយវៀតណាមអាចនិយាយជាមួយ នាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងការសម្របសម្រួលឲ្យរូបលោកដែលត្រូវតុលាការកម្ពុជាកាត់ទោសកំបាំងមុខ អាចវិលត្រឡប់មកធ្វើនយោបាយនៅកម្ពុជាវិញបាន។
នៅមិនទាន់មានប្រតិកម្មបែបណាពី គ.ជ.ប. និងមន្ត្រីរដ្ឋាភិបាលកម្ពុជា ជុំវិញការលើកឡើងរបស់លោកសមរង្ស៊ី និងថ្នាក់ដឹកនាំគណបក្សប្រឆាំងនៅឡើយទេ
8 comments:
This is abullshit party. Both of these men can't stand each other.
They should call it tweedle dee and tweedle dum tour.
Sick & tired ! នយោបាយ បាយឡុកបាយឡ ចេះតែប្រ្ូឲបានឮ ស្មានតែខ្មែរនៅតែល្ងង់
ដូចឆ្នាំ់១៩៩៣ ។ បើនិយាយថា នាំគ្នាទៅជប់លៀងនៅអាមេរិក ដើម្បីសម្ពោធការច្របាច់ចូល
គ្នា ទើបសមហេតុសមផលជាង ។ សម រង្សីនិយាយមកដល់ថ្ងៃនេះហើយ នៅតែរាក់កំផែល
ដដែល ។ សូម្បីតែខ្ញុំជាអ្នកស្រែ រៀនបានតិចតួចក៏ចង់អស់សំណើចដែរ ! ស្មានតែលោកសម
រង្សី មានផែនការ ឬ ល្បិចអីថ្មី តាំងតែពីគាត់ភៀសខ្លួនទៅតស៊ូឯក្រុងប៉ារីសមក គាត់និយាយ
ច្រំដែលៗ ខុសគ្នត្រង់ពីមុនគាត់ថា : និយាយឲអាមេរិកកៀបយួន ហើយយួនភ័យ រត់ទៅច្រ
បាច់កហុ៊ន សែន ហើយ ហុ៊ន សែន ទ្រាំមិនបានក៏ អញ្ជើញគាត់ឲចូលស្រុក ។ បើតាមខ្ញុំនៅចាំ
គាត់ថែមទាំងប្រកាសថា : គាត់មិននិយាយជាមួយខ្ញុំយួនទេ !...
ឥឡូវនេះ ក្រោយពីបានច្របាច់ចូលគ្នាហើយ ផែនការគាត់នៅតែទៅរកផ្លូវទល់ច្រកអាដែល គ្រាន់
តែសម្រួលពាក្យឲចូលត្រចៀកបន្តិចថា : គាត់ទៅស្នើឲអាមេរិកនិយាយជាមួយវៀតណាម(ឈប់ថា
យួន ) ហើយវៀតណាមនឹងទៅនិយាយជាមួយលោកនាយករដ្ឋមន្ត្រីហុ៊ន ែសន ( ឈប់ហៅថាខ្ញុំ
កញ្ជះយួន )......។ មិនដឹងជាលោកម៉ម សុណន់ដូ ដឹងហើយតឹងទ្រូងយ៉ាងណាទេ ? ។
អ្នកស្រែខ្ញុំ មិនដឹងជាទៅពឹង រណាទៀតទេ ងាកទៅសម រង្សីខ្លាចស្លាប់ ងាកទៅអ្នកក្រោមៗគាត់
ខ្លាចបាត់កៅអីបើច្របាច់ចូលគ្នា ។ មើលទៅគេនាំគ្នាធ្វើបង្គ្រប់កិច្ចទេដឹង ?
អស់យោបល់ សុំមេត្តាអភ័យ ។
ខ្មែេ-អ្នកស្រែ
ការស្វែងរកជំនួយនិងការគាំទ្រពីមហាប្រទេសខាង
ក្រៅ ដល់ចលនាប្រជាធិបតេយ្យសង្រ្គោះជាតិខ្មែរ
ខ្ញុំថា វាមិនមែនជាការងាយស្រួលដូចបកចេកទេ
ល្គឹកណា យើងទាំងពីរចេះជួយខ្លួនឯង និងចេះ
គោរព សម្រុះសម្រួល ឯកភាព ចែករំលែក មាន
សាមគ្គីភាពក្នុងចលនា នោះទើបពួកមហាអំណាច
ជួយលោកតាមក្រោយ បើយើងមិនបង្ហាញថ្វីដៃទៅ
គេ គេមុខតែមិនស្គាល់ហើយក៏មិនជួយទៀតផង។
សំខាន់ពេលណាចលនារបស់លោកកាន់តែរឹងមាំ
ធ្វើឱ្យអាយួនភ័យខ្លាំងរកផ្លូវចេញមិនទាន់ទៀតផង
ដូច្នេះយើងនឹងសម្លេះកំចាត់វាចោលតែម្ដង៕
ធ្វើអ្វីក៏ដោយគឺវាមិនងាយទេត្រូវតែខំប្រឹងទាំងអស់គ្នា
តែមានជនខាងលើលោក គេជាមនុស្សខ្ញុំយួន
និង ទ្រពងអា ហ៊ុន សែន។
To 2:13 pm,
YOU are either Yuon or a Khmer TRAITOR to your own nation !!!
គួរជួយរកមធ្យោបាយទាំងអស់គ្នា
បើអ្នកមានយោបល់ណាអាចជួយ
ជាតិបាន បើសម រង្ស៊ីឬកឹម សុខា
មិនខ្មេះលោកគួរចូលទៅជំនួសម្ដង
កុំចាំយកជើងរាទឹកធ្វើអី គួរជួយចូក
ជួយចែវគ្នា បើអ្នកជាខ្មែរ តែបើអ្នកជា
ខ្មាំងស្រេចក្បាលក្ដចុះ តែកុំភ្លេចវេច
សម្ពាយផង ។
និយាយឲចំទៅ មានតែជនផ្តាច់ការក្រាញអំណាចទេដែរមិនទទួលការទិទាន និយាយអោយចំទៅ អ្នកដែលរក្សារវប្បធម៌លាបព៌ណ
នោះ ក្នុងប្រវត្តសាស្ត្រខ្មែរមានតែ អាពត និងអ្នកបំរើយួន និង ហ៊ុន សែនដោយមិនដឹងខ្លួន : អាពត គ្រាន់តែនិយាយប្រាប់ពួកវា
ថាបាយចែកឲតិច សុីមិនឆ្អែត ក៏វាចោទថាKGB ឬ CIA ឬ គេញយួនដែរ ។ និយាយពី ខាងខ្ញុំយួនឯណេះវិញ ឲតែអ្នកតវា
ក្រុមហុ៊នយកដី សុទ្ធតែ អបគមន៍ក្បត់ជាតិទាំងអស់ ។ គួរ ប្រយ័ត្នឲមែនទែន ! កឹម សុខា & សម រង្សីគួរជៀសវាង បុគ្គល
ធុនហ្នឹងមិនត្រូវឲមានក្នុងចលនាលោកឡើយ វាអាចយកអំណាចទៅមួលបង្កាច់អ្នកដទៃ បាត់យុត្តិធម៌ក្នុងសង្គម អាចនឹងមានអ្នករង
គ្រោះដោយការខ្វះពិចារណារបស់បុគ្គលអវិជ្ជា បើសិនជាភ្លាត់ឲកាន់តំណែងធំដុំ ។
និយាយឲចំទៅ លោកកឹម សុខា ដែលប្រជាប្រិយភាពគាត់កំពុងតែឡើងស្រឺតៗ មិនគួរទៅចូលអន្ទាក់ច្របូកច្របល់ពីរៀងរំដោះ
បុគ្គល សម រង្សីដែលមានការគាំទ្រស្រ់តចុះនោះទេ ។ បើ សម រង្សី ដួលហើយគ្មនចិត្តកូនប្រុស ងើបខ្លួនឯងទេ គាត់ខ្វះសមត្ថភាព
ចាញ់លោកម៉ម សុណន់ដូ ឆ្ងាយណាស់ ។ អ្នកស្នេហាជាតិក្នុងពិភពលោក ដូចជា Nelson Mandela និង Aung S.
Sukyi សុខចិត្តតស៊ូពីក្នុងគុក ប្រជាប្រិយភាពគេកាន់តែកើនឡើង ។ ថ្មីៗនេះ ទៀតបើតាមដានព៌តមានឲមែនទែន គ្រាន់តែចលនា
DMNR ផ្សពផ្សាយដំណឹងថា គណប្រតិភូនៃចលនានេះ ចេញដំណើរទៅសហរដ្ឋអាមេរិក រដ្ឋាភិបាលអាមេរិកក៏បានប្រកាស
ធ្វើសមយុទ្ធយោធា ជាមួយក្រុងភ្នំពេញ នេះគឺជាសារមួយជូនគណប្រតិភូថា អាមេរិកដែលកំពុងជាប់ដៃស្តាសេដ្ឋកិច្ចគេនោះ គេត្រូវតែ
សហការជាមួយហ៊ុន សែន ដើម្បីបូមយកប្រេង ។ ដូច្នេះខ្ញុំក៏សនិដ្ឋានថាគណប្រតិភូ នឹងមិនសម្រេចកិច្ចការអ្វីក្រៅពីជប់លៀងនោះ
ឡើយ ហើយច្រកចេញរបស់សម រង្សីគឺមិនមែនសហរដ្ឋអាមេរិកទេ គឺគាត់ខ្លួនឯង បើគាត់កំសាកមិនហ៊ានចូលស្រុកខ្មែរ ដែលមាន
មនុស្សរាប់លាននាក់ចាំទទួលគាត់នោះ ចលនា គួរតែរើសអ្នកផ្សេងទៅសង្គ្រោះជាតិវិញ បើសម រង្សីសង្គ្រោះខ្លួនឯងមិនកើតផងនោះ ។
Guys,
I believe Sam Ransy would be a great Cambodian leader in future. He devotes everything to prevent lost land to Viet and to improve Cambodian living standard.
To: Sam Ransy and Kem Sokha, Please seek supports from both US President and Mitt Romeney.
Best Of lucks
Love Khmer
Post a Comment