Monday, July 30, 2012

Sam Rainsy and Kem Sokha to seek support in the US, Canada, the EU and Japan

លោក​កឹម​សុខា និង​លោក​សម​រង្ស៊ី ទៅ​អាមេរិក សហភាព​អឺរ៉ុប និង​ជប៉ុន ដើម្បី​ស្វែងរក​ការគាំទ្រ​

ថ្ងៃទី 30 កក្កដា 2012 | ដោយ: រតនា
Cambodia Express News

Synopsis: Sam Rainsy, SRP President, and Kem Sokha, HRP President, will depart on 31 July 2012 for North America, the EU and Japan to seek support from overseas opposition activists, as well as to meet with a number of important Superpower officials. The goal of their trip is to spread the merger of the opposition parties, to demand reform for the Cambodian National Election Committee (NEC) and to seek intervention for the return of opposition leader Sam Rainsy back to Cambodia. Both Kem Sokha and SRP MP Mu Sochua will depart from Cambodia on 31 July 2012 to head for the US where they will meet opposition leader Sam Rainsy.

ភ្នំពេញ: ប្រធាន​គណបក្ស​សម​រង្ស៊ី និង​គណបក្ស​សិទ្ធិមនុស្ស ដឹកនាំ​ដោយ​លោក កឹម​សុខា និង​លោក​សម ​រង្ស៊ី នឹង​ចេញ​ដំណើរនា​ថ្ងៃ​ទី​៣១​កក្កដា ឆ្នាំ​២០១២ ទៅ​កាន់​សហរដ្ឋ​អាមេរិក សហភាព​អឺរ៉ុប និង​ប្រទេស​ជប៉ុន ដើម្បី​ស្វែងរក​ការគាំទ្រ​ពី​សកម្មជន​គណបក្ស​ប្រឆាំង​ទាំងពីរនៅ​ក្រៅប្រទេស ព្រមទាំង​ជួបនឹង​មន្ត្រី​រដ្ឋាភិបាល​ប្រទេស​មហាអំណាច​សំខាន់ៗ​មួយចំនួន​។ គោលបំណង​នៃ​ដំណើរ​ទៅ​ក្រៅ​ប្រទេស​នោះ ដើម្បី​ផ្សព្វផ្សាយ​ពី​ការរួបរួម​របស់​គណ​បក្សប្រឆាំង ការកែទម្រង់ គ​.​ជ​.​ប​. និង​ស្វែងរក​អន្តរាគមន៍​ឲ្យ​លោក​សម​រង្ស៊ី បាន​វិលត្រឡប់មកកាន់​ប្រទេស​កម្ពុជា​ឡើងវិញ​។​

​ក្នុង​ពិធី​ជួបជុំ​រួម​គ្នា​រវាង​ថ្នាក់ដឹកនាំ​គណបក្ស​សមរង្ស៊ី និង​គណបក្ស​សិទ្ធិមនុស្ស នា​ព្រឹក​ថ្ងៃទី​៣០​កក្កដា ឆ្នាំ​២០១២ នៅ​ទីស្នាក់ការ​កណ្តាល​គណបក្ស​សិទ្ធិមនុស្ស ក្នុង​រាជធានី​ភ្នំពេញ លោក​សម ​រង្ស៊ី បាន​ប្រកាស​តាម Video Conference ពី​ក្រៅ​ប្រទេស​មក​ថា ថ្នាក់ដឹកនាំ​គណបក្ស​សមរង្ស៊ី និង​គណបក្ស​សិទ្ធិមនុស្ស ដែល​ដឹកនាំ​ដោយ​លោក កឹម​សុខា និង​លោកស្រី មូរ សុខ​ហួរ នឹង​ធ្វើដំណើរចាក​ចេញពី​ភ្នំពេញ នា​ថ្ងៃ​ទី​៣១​កក្កដា ឆ្នាំ​២០១២ ដើម្បី​ឆ្ពោះទៅ​កាន់​សហរដ្ឋអាមេរិក​។ រូបលោក ( សមរង្ស៊ី ) ក៏​នឹង​ទៅ​កាន់​សហរដ្ឋអាមេរិក​ផងដែរ​។​

​លោក​សម​រង្ស៊ី បាន​បន្ថែមថា នៅ​អាមេរិក ក្រៅពី​ជួបនឹង​សកម្មជន អ្នកគាំទ្រ​គណបក្ស​សមរង្ស៊ី និង​គណបក្ស​សិទ្ធិមនុស្ស ថ្នាក់ដឹកនាំ​ទាំង​ពីរ​គណបក្ស​ក៏​នឹង​ជួប​ជាមួយនឹង​មន្ត្រី​រដ្ឋាភិបាល​អាមេរិក មុន​នឹង​បន្តដំណើរ​ទៅកាន់​ប្រទេស​មួយចំនួននៅ​សហភាព​អឺរ៉ុប និង​ជប៉ុន​។​


​អំពី​គោលបំណង​នៅ​ក្រៅប្រទេស ក្នុង​ដំណើរ​រួម​គ្នា​រវាង​មេដឹកនាំ​គណបក្សប្រឆាំង​ទាំង​ពីរ ក៏​ត្រូវបាន​លោក​សម​ រង្ស៊ី លើកឡើងថា ដើម្បីឲ្យ​ប្រទេស​មហាអំណាច​ទាំងនោះអន្តរាគមន៍ឲ្យមាន​ការកែទម្រង់​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត គ​.​ជ​.​ប​. និង​គោលបំណង​ទី​២ គឺ​ស្វែងរក​ផ្លូវ​ឲ្យ​លោក​សម​រង្ស៊ី បាន​វិល​មក​ចូលរួម​ការបោះឆ្នោតជាតិនៅ​ឆ្នាំ​២០១៣ ខាងមុខ​។​

​មេដឹកនាំ​គណបក្សប្រឆាំង បានលើកឡើង​ពី​ការ​មិន​ឯករាជ្យក្នុង​ការរៀបចំ​ការបោះ​ឆ្នោត ដោយសារ​តែ​សមាសភាព គ​.​ជ​.​ប​. នា​ពេល​សព្វថ្ងៃជាដើម​។ ម្យ៉ាងទៀត លោក​សម ​រង្ស៊ី ក៏​ត្រូវ​ឈរ​ជា​បេក្ខជន​នាយករដ្ឋមន្ត្រីសម្រាប់​ការបោះឆ្នោត​ជាតិនៅ​ឆ្នាំ​២០១៣ ដូច្នេះ​ចាំបាច់ត្រូវតែ​មាន​វត្តមានរ​បស់​លោកចូលរួម​ការបោះឆ្នោត ក្នុងនាម​ជា​ប្រធាន​គណបក្ស​ថ្មី ដែល​រួម​គ្នា​បង្កើតឡើង​ដោយ​លោក​កឹម​សុខា និង​លោក​សម​រង្ស៊ី​។​

​លោក​សម ​រង្ស៊ី ក៏បាន​លើកឡើង​ថា សហរដ្ឋអាមេរិក មាន​ឥទ្ធិពលក្នុង​តំបន់ និង​នៅលើ​ពិភពលោក ដូច​ករណី​ជម្លោះ​នៅ​សមុទ្រ​ចិន​ខាងត្បូង ជាដើម គឺ​វៀតណាម ត្រូវការ​អាមេរិក ដើម្បី​ទប់ទល់​ជាមួយ​ចិន ដូច្នេះ​អាមេរិកអាច​និយាយ​ជាមួយ​វៀតណាម ហើយ​វៀតណាមអាច​និយាយជាមួយ​ នាយក​រដ្ឋមន្ត្រី ហ៊ុន ​សែន ក្នុង​ការសម្របសម្រួលឲ្យរូ​បលោកដែល​ត្រូវ​តុលាការ​កម្ពុជា​កាត់ទោស​កំបាំងមុខ អាច​វិល​ត្រឡប់​មក​ធ្វើ​នយោបាយ​នៅ​កម្ពុជា​វិញ​បាន​។​

​នៅ​មិនទាន់​មាន​ប្រតិកម្ម​បែប​ណា​ពី គ​.​ជ​.​ប​. និង​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា ជុំវិញ​ការលើកឡើង​របស់​លោក​សមរង្ស៊ី និង​ថ្នាក់ដឹកនាំ​គណបក្ស​ប្រឆាំង​នៅ​ឡើយ​ទេ​

8 comments:

get rich trying or kill a cambodian trying said...

This is abullshit party. Both of these men can't stand each other.

They should call it tweedle dee and tweedle dum tour.

Anonymous said...

Sick & tired ! នយោបាយ បាយឡុកបាយឡ ចេះតែប្រ្ូឲបានឮ ស្មានតែខ្មែរនៅតែល្ងង់
ដូចឆ្នាំ់១៩៩៣ ។ បើនិយាយថា នាំគ្នាទៅជប់លៀងនៅអាមេរិក ដើម្បីសម្ពោធការច្របាច់ចូល
គ្នា ទើបសមហេតុសមផលជាង ។ សម រង្សីនិយាយមកដល់ថ្ងៃនេះហើយ នៅតែរាក់កំផែល
ដដែល ។ សូម្បីតែខ្ញុំជាអ្នកស្រែ រៀនបានតិចតួចក៏ចង់អស់សំណើចដែរ ! ស្មានតែលោកសម
រង្សី មានផែនការ ឬ ល្បិចអីថ្មី តាំងតែពីគាត់ភៀសខ្លួនទៅតស៊ូឯក្រុងប៉ារីសមក គាត់និយាយ
ច្រំដែលៗ  ខុសគ្នត្រង់ពីមុនគាត់ថា : និយាយឲអាមេរិកកៀបយួន ហើយយួនភ័យ រត់ទៅច្រ
បាច់កហុ៊ន សែន ហើយ ហុ៊ន សែន ទ្រាំមិនបានក៏ អញ្ជើញគាត់ឲចូលស្រុក ។ បើតាមខ្ញុំនៅចាំ
គាត់ថែមទាំងប្រកាសថា : គាត់មិននិយាយជាមួយខ្ញុំយួនទេ !...
ឥឡូវនេះ ក្រោយពីបានច្របាច់ចូលគ្នាហើយ ផែនការគាត់នៅតែទៅរកផ្លូវទល់ច្រកអាដែល គ្រាន់
តែសម្រួលពាក្យឲចូលត្រចៀកបន្តិចថា : គាត់ទៅស្នើឲអាមេរិកនិយាយជាមួយវៀតណាម(ឈប់ថា
យួន ) ហើយវៀតណាមនឹងទៅនិយាយជាមួយលោកនាយករដ្ឋមន្ត្រីហុ៊ន ែសន ( ឈប់ហៅថាខ្ញុំ
កញ្ជះយួន )......។ មិនដឹងជាលោកម៉ម សុណន់ដូ ដឹងហើយតឹងទ្រូងយ៉ាងណាទេ ? ។
អ្នកស្រែខ្ញុំ មិនដឹងជាទៅពឹង រណាទៀតទេ ងាកទៅសម រង្សីខ្លាចស្លាប់ ងាកទៅអ្នកក្រោមៗគាត់
ខ្លាចបាត់កៅអីបើច្របាច់ចូលគ្នា ។ មើលទៅគេនាំគ្នាធ្វើបង្គ្រប់កិច្ចទេដឹង ? 
អស់យោបល់ សុំមេត្តាអភ័យ ។

ខ្មែេ-អ្នកស្រែ

Anonymous said...

ការស្វែងរកជំនួយនិងការគាំទ្រពីមហាប្រទេសខាង
ក្រៅ ដល់ចលនាប្រជាធិបតេយ្យសង្រ្គោះជាតិខ្មែរ
ខ្ញុំថា វាមិនមែនជាការងាយស្រួលដូចបកចេកទេ
ល្គឹកណា យើងទាំងពីរចេះជួយខ្លួនឯង និងចេះ
គោរព សម្រុះសម្រួល ឯកភាព ចែករំលែក មាន
សាមគ្គីភាពក្នុងចលនា នោះទើបពួកមហាអំណាច
ជួយលោកតាមក្រោយ បើយើងមិនបង្ហាញថ្វីដៃទៅ
គេ គេមុខតែមិនស្គាល់ហើយក៏មិនជួយទៀតផង។

សំខាន់ពេលណាចលនារបស់លោកកាន់តែរឹងមាំ
ធ្វើឱ្យអាយួនភ័យខ្លាំងរកផ្លូវចេញមិនទាន់ទៀតផង
ដូច្នេះយើងនឹងសម្លេះកំចាត់វាចោលតែម្ដង៕

Anonymous said...

ធ្វើអ្វីក៏ដោយគឺវាមិនងាយទេត្រូវតែខំប្រឹងទាំងអស់គ្នា
តែមានជនខាងលើលោក គេជាមនុស្សខ្ញុំយួន
និង ទ្រពងអា ហ៊ុន សែន។

Anonymous said...

To 2:13 pm,

YOU are either Yuon or a Khmer TRAITOR to your own nation !!!

Anonymous said...

គួរជួយរកមធ្យោបាយទាំងអស់គ្នា
បើអ្នកមានយោបល់ណាអាចជួយ
ជាតិបាន បើសម រង្ស៊ីឬកឹម​ សុខា
មិនខ្មេះលោកគួរចូលទៅជំនួសម្ដង
កុំចាំយកជើងរាទឹកធ្វើអី គួរជួយចូក
ជួយចែវគ្នា បើអ្នកជាខ្មែរ តែបើអ្នកជា
ខ្មាំងស្រេចក្បាលក្ដចុះ តែកុំភ្លេចវេច
សម្ពាយផង ។

Anonymous said...

និយាយឲចំទៅ មានតែជនផ្តាច់ការក្រាញអំណាចទេដែរមិនទទួលការទិទាន និយាយអោយចំទៅ អ្នកដែលរក្សារវប្បធម៌លាបព៌ណ
នោះ ក្នុងប្រវត្តសាស្ត្រខ្មែរមានតែ អាពត និងអ្នកបំរើយួន និង ហ៊ុន សែនដោយមិនដឹងខ្លួន : អាពត គ្រាន់តែនិយាយប្រាប់ពួកវា
ថាបាយចែកឲតិច សុីមិនឆ្អែត ក៏វាចោទថាKGB ឬ CIA ឬ គេញយួនដែរ  ។  និយាយពី ខាងខ្ញុំយួនឯណេះវិញ ឲតែអ្នកតវា
ក្រុមហុ៊នយកដី សុទ្ធតែ អបគមន៍ក្បត់ជាតិទាំងអស់ ។ គួរ ប្រយ័ត្នឲមែនទែន ! កឹម សុខា & សម រង្សីគួរជៀសវាង បុគ្គល
ធុនហ្នឹងមិនត្រូវឲមានក្នុងចលនាលោកឡើយ វាអាចយកអំណាចទៅមួលបង្កាច់អ្នកដទៃ បាត់យុត្តិធម៌ក្នុងសង្គម អាចនឹងមានអ្នករង
គ្រោះដោយការខ្វះពិចារណារបស់បុគ្គលអវិជ្ជា បើសិនជាភ្លាត់ឲកាន់តំណែងធំដុំ ។ 
និយាយឲចំទៅ លោកកឹម សុខា ដែលប្រជាប្រិយភាពគាត់កំពុងតែឡើងស្រឺតៗ មិនគួរទៅចូលអន្ទាក់ច្របូកច្របល់ពីរៀងរំដោះ
បុគ្គល សម រង្សីដែលមានការគាំទ្រស្រ់តចុះនោះទេ ។ បើ សម រង្សី ដួលហើយគ្មនចិត្តកូនប្រុស ងើបខ្លួនឯងទេ គាត់ខ្វះសមត្ថភាព
ចាញ់លោកម៉ម សុណន់ដូ ឆ្ងាយណាស់ ។ អ្នកស្នេហាជាតិក្នុងពិភពលោក ដូចជា Nelson Mandela និង Aung S.
Sukyi សុខចិត្តតស៊ូពីក្នុងគុក ប្រជាប្រិយភាពគេកាន់តែកើនឡើង ។ ថ្មីៗនេះ ទៀតបើតាមដានព៌តមានឲមែនទែន គ្រាន់តែចលនា
DMNR ផ្សពផ្សាយដំណឹងថា គណប្រតិភូនៃចលនានេះ ចេញដំណើរទៅសហរដ្ឋអាមេរិក  រដ្ឋាភិបាលអាមេរិកក៏បានប្រកាស
ធ្វើសមយុទ្ធយោធា ជាមួយក្រុងភ្នំពេញ នេះគឺជាសារមួយជូនគណប្រតិភូថា អាមេរិកដែលកំពុងជាប់ដៃស្តាសេដ្ឋកិច្ចគេនោះ គេត្រូវតែ
សហការជាមួយហ៊ុន សែន ដើម្បីបូមយកប្រេង ។ ដូច្នេះខ្ញុំក៏សនិដ្ឋានថាគណប្រតិភូ នឹងមិនសម្រេចកិច្ចការអ្វីក្រៅពីជប់លៀងនោះ
ឡើយ ហើយច្រកចេញរបស់សម រង្សីគឺមិនមែនសហរដ្ឋអាមេរិកទេ គឺគាត់ខ្លួនឯង បើគាត់កំសាកមិនហ៊ានចូលស្រុកខ្មែរ ដែលមាន
មនុស្សរាប់លាននាក់ចាំទទួលគាត់នោះ ចលនា គួរតែរើសអ្នកផ្សេងទៅសង្គ្រោះជាតិវិញ បើសម រង្សីសង្គ្រោះខ្លួនឯងមិនកើតផងនោះ ។

Anonymous said...

Guys,
I believe Sam Ransy would be a great Cambodian leader in future. He devotes everything to prevent lost land to Viet and to improve Cambodian living standard.
To: Sam Ransy and Kem Sokha, Please seek supports from both US President and Mitt Romeney.

Best Of lucks

Love Khmer