18 July 2012
ម៉ៃ ទិត្យថារ៉ា
The Phnom Penh Post
តើពាក្ស បង្កើតតំបន់អបគមន៍ ជាយុទ្ធសាស្ត្រ ផ្លន់ដី បែបថ្មី ជំនួសពាក្សអភិវឌ្ឍ ឬ ក៏ជាប្រផ្នូលចាស់ កាល ឆ្នាំ១៩៦៣នៅ សំឡូតនិងអមលាំង?ពោធិ៍សាត់ៈយ៉ាងហោចណាស់មានផ្ទះពលរដ្ឋជាង ៥០០ ខ្នង ដែលស្ថិតនៅក្នុងចំណុចស្រែយក្សភូមិកំពង់ក្ដី ឃុំក្រពើពីរ ស្រុកវាលវែង ត្រូវបានរុះរើ និងពលរដ្ឋម្នាក់ ត្រូវបានកម្លាំងចម្រុះ ធ្វើការឃាត់ខ្លួន នៅខណៈពេលអាជ្ញាធរ បានបើកយុទ្ធនាការបណ្តេញពលរដ្ឋឲ្យចាកចេញពីលំនៅដ្ឋាន របស់ពួកគេ ដោយចោទប្រកាន់ពីបទរស់នៅអនាធិបតេយ្យ ទន្ទ្រានយកដីរដ្ឋខុសច្បាប់ និងបង្កើតតំបន់អបគមន៍។
លោក ជិន វន តំណាងប្រជាពលរដ្ឋចំនួន ៦០០ គ្រួសារ ដែលកំពុងតែគេចខ្លួន ពីការតាមចាប់របស់អាជ្ញាធរ ដែលបានចោទពីបទបំផុសឲ្យពលរដ្ឋ ចូលទន្ទ្រានយកដីរដ្ឋ និងបង្កើតតំបន់អបគមន៍នោះ បានថ្លែងថា អាជ្ញាធរចម្រុះ ដែលមានប៉ូលិស ប៉េអឹមប្រមាណ ៥០ នាក់ បានចុះមករុះរើ បង្ខំឲ្យពលរដ្ឋ ចាកចេញពីលំនៅដ្ឋាន និងតាមស្វែងរកតាមចាប់ខ្លួនពួកលោក។ លោក និយាយថា៖ «ខ្ញុំធ្វើអ្វីៗដើម្បីឲ្យប្រជាជនក្រីក្រមានដីរស់នៅ ហើយខ្ញុំធ្វើគឺអនុវត្តទៅតាមច្បាប់ បែរជាគេចោទខ្ញុំថា បង្កើតតំបន់អបគមន៍ប្រឆាំង នឹងគេទៅវិញ។ តើខ្ញុំមានអីធ្វើអបគមន៍នោះ ខ្ញុំមិនបានធ្វើដូចជាការចោទប្រកាន់នោះទេ»។
លោកបានឲ្យដឹងទៀតថា មុននឹងលោកចូលមករស់នៅក្នុងទីតាំងចាស់ដែលជាដីរបស់ជនជាតិភាគ តិចរស់នៅពីមុននោះ លោកបានស្នើសុំទៅលោកនាយករដ្ឋមន្ត្រីហ៊ុន សែន រដ្ឋសភា អាជ្ញាធរស្រុក ឃុំ ដើម្បីឲ្យពលរដ្ឋចំនួន ២០៣ គ្រួសាររស់នៅ លើផ្ទៃដី៧០០០ ហិកតា នៅក្នុងឆ្នាំ ២០០៨ ហើយ លោកមេឃុំ និងអភិបាលស្រុក ក៏បានយល់ព្រមតាមសំណើនោះដែរ។ ដោយសារតែការរស់នៅយូរទៅ បានធ្វើឲ្យពលរដ្ឋមួយចំនួន បានចូលមករស់នៅបន្ថែមទៀតជាហូរហែ ចាប់តាំងពី ២០០៩ រហូតដល់បច្ចុប្បន្ន ដែលធ្វើឲ្យពលរដ្ឋកើនរហូតដល់ ៦០០ គ្រួសារ។ លោកបញ្ជាក់ថា៖«លោកចៅហ្វាយស្រុក បានប្រព្រឹត្តអំពើពុករលួយជាមួយបក្ខពួកគាត់ ដូច្នេះគេយកគ្រឿងចក្រ មកឈូសផ្ទះពលរដ្ឋ ដើម្បីបង្ខំឲ្យចាកចេញ ហើយយកដីលក់ឲ្យឈ្មួញ ហេតុអ្វីក៏ពួកគេរួចខ្លួន? ខ្ញុំមិនយល់ទេច្បាប់ស្រុកខ្មែរ»។ លោក ជិន វន ឲ្យដឹងទៀតថា នៅក្នុងយុទ្ធនាការរបស់អាជ្ញាធរចម្រុះ ចាប់តាំងពីថ្ងៃចន្ទ រហូតមកដល់ម្សិលមិញ គេបានឈូសបំផ្លាញផ្ទះប្រជាពលរដ្ឋអស់ ៥០០ ខ្នង ដែលផ្ទះខ្លះ មានទំហំ៦ម៉ែត្រ គុណ ៧ ម៉ែត្រ។ អាជ្ញាធរ ចាប់ខ្លួនពលរដ្ឋម្នាក់ដែលជាជនពិការ និងកំពុងតែស្វែងរកតាមចាប់ខ្លួនពួកលោកបីនាក់ទៀត។
លោក ប៊ុល ស៊ុន អាយុ ៦១ ឆ្នាំ ដែលត្រូវអាជ្ញាធរចោទប្រកាន់ពីបទ បង្កើតតំបន់អបគមន៍ បានថ្លែងថា នៅព្រឹកម្សិលមិញមានកម្លាំងចម្រុះប្រមាណជា៥០ នាក់ ហើយក៏មានកម្មករប្រមាណ ២០០ នាក់ដែរ ត្រូវបានអាជ្ញាធរ ជួលមកឲ្យរុះរើផ្ទះពលរដ្ឋទាំងអស់ ដោយក្រុមកម្មករទាំងនោះ ទទួលបានប្រាក់ឈ្នួល ក្នុងម្នាក់ ២ម៉ឺនរៀល។ លោកនិយាយថា៖«បើពួកខ្ញុំរស់នៅលើគម្របព្រៃឈើ ចុះដីនេះ ដែលអភិបាលស្រុក ឆេ ឈីវ យកលក់ឲ្យឈ្មួញវាជាដីស្អីដែរ? ហើយយើងហ៊ានថា គាត់លក់ដីឲ្យឈ្មួញ ពីព្រោះផ្ទះមួយ ដែលគេបានទិញពីគាត់ គឺគាត់មិនបានឲ្យគេរុះរើទេ»។
លោកឲ្យដឹងទៀតថា លោកមិនបានញុះញង់ពលរដ្ឋ ឲ្យចូលមករស់នៅក្នុងតំបន់នោះ និងបង្កើតតំបន់អបគមន៍ស្អីនោះទេ គឺពលរដ្ឋ បានចូលមករស់នៅដោយខ្លួនឯង បន្ទាប់ពីប្រសាសន៍លោកនាយករដ្ឋមន្ត្រី ដែលបានប្រកាសថា ប្រសិនបើពលរដ្ឋដែលគ្មានដី ហើយរស់នៅលើដីរបស់រដ្ឋ គឺអាជ្ញាធរ ត្រូវចែកដីនោះឲ្យពលរដ្ឋ ដោយមិនត្រូវបណ្តេញពលរដ្ឋចេញទៅណានោះទេ ប៉ុន្តែអាជ្ញាធរ បានអនុវត្តផ្ទុយពីប្រសាសន៍របស់លោកនាយករដ្ឋមន្ត្រី។
លោកបានឲ្យដឹងទៀតថា៖«យើងសង្ឃឹមថា សម្តេចនាយករដ្ឋមន្ត្រីនឹងជួយពួកយើង»។ លោកបន្តថា៖ «បើពួកយើងធ្វើអបគមន៍វិញនោះ មិនមែនឲ្យពួកគេរុះរើផ្ទះដោយស្រួលៗបែបនេះនោះទេ។ អាជ្ញាធរ មានកាំភ្លើងយើងមានតែដៃទទេ គេថាជាតំបន់អបគមន៍តើអបគមន៍ស្អី?»។
លោក ឆេ ឈីវ អភិបាលស្រុកវាលវែង ដែលត្រូវបានប្រជាពលរដ្ឋចោទថា បានរុះរើផ្ទះសម្បែងរបស់ប្រជាពលរដ្ឋ រឹបអូសយកដីទៅលក់ឲ្យឈ្មួញនោះ ពុំអាចទាក់ទងដើម្បីធ្វើការអត្ថាធិប្បាយបានទេកាលពីម្សិលមិញ ។ ប៉ុន្តែ លោក ខូយ សុខា អភិបាលខេត្តពោធិ៍សាត់ បានថ្លែងថា ក្រុមនោះ បានបំផុសឲ្យពលរដ្ឋ មកកាប់គម្របព្រៃឈើយ៉ាងអនាធិបតេយ្យ ដែលធ្វើផ្ទុយ ទៅនឹងអនុសាសន៍របស់លោកនាយករដ្ឋមន្ត្រី។ ទីនោះពុំមែនជាដីទំនេរសម្រាប់ធ្វើស្រែចម្ការទេ គឺជាដីព្រៃឈើ ពួកគេកំពុងតែកាប់បំផ្លាញព្រៃឈើ។ លោកបញ្ជាក់ថា៖ «យើងកំពុងតែរកចាប់ខ្លួនមេខ្លោងរបស់ពួកគេ គេមិនស្តាប់អាជ្ញាធរ ដូច្នេះ គឺមានន័យថា ពួកគេធ្វើអបគមន៍»។
លោក សារុន ចន្ធី ស្នងការនគរបាលខេត្តពោធិ៍សាត់ បានថ្លែងថា ការចុះបង្ក្រាបនោះ កងកម្លាំងរបស់លោក បានឃាត់ខ្លួនមនុស្សម្នាក់ ដែលជាមេខ្លោង ពីព្រោះគេបានដើរវាសដីឲ្យពលរដ្ឋ ហើយយកលុយពីពលរដ្ឋ។ លោកនិយាយថា៖ «យើងអនុវត្តទៅលើតែពលរដ្ឋដែលមកបោះទីតាំងថ្មី ចំពោះពលរដ្ឋនៅក្នុងភូមិចាស់ យើងមិនបានធ្វើអ្វីនោះទេ»។
កាលពីថ្ងៃទី១៦ ខែឧសភា កងកម្លាំងចម្រុះប្រមាណ ១០០០ នាក់ បានចុះទៅអនុវត្តវិធានការរដ្ឋបាល ដើម្បីបង្ខំឲ្យពលរដ្ឋនៅក្នុងភូមិប្រមា ឃុំកំពង់ដំរី ស្រុកឆ្លូងខេត្ត ក្រចេះ ឲ្យចាកចេញពីលំនៅដ្ឋានរបស់ពួកគេ ដោយចោទប្រកាន់ថា រស់នៅអនាធិបតេយ្យនិងបង្កើតតំបន់អបគមន៍ ហើយនៅក្នុងហេតុការណ៍នោះ អាជ្ញាធរ បានបាញ់សម្លាប់កុមារីអាយុ ១៤ ឆ្នាំ ម្នាក់ និងឃាត់ខ្លួនមនុស្ស ៨ នាក់ និងមេខ្លោង ៥ នាក់ កំពុងរត់គេចខ្លួន។ ការចោទប្រកាន់ដ៏ចម្រូងចម្រាស ដែលសង្គមស៊ីវិលមើលឃើញថា កើតចេញពីរឿងជម្លោះដីធ្លីនេះ ត្រូវបានគេធ្វើឲ្យរីករាលដាល ឈានទៅដល់ការចាប់ខ្លួនលោក ម៉ម សូណង់ដូ ប្រធានវិទ្យុសំបុកឃ្មុំ កាលពីថ្ងៃអាទិត្យ។
លោក ភួង សុធា មន្ត្រីសម្របសម្រួលសមាគមសិទ្ធិមនុស្សអាដហុកខេត្តពោធិ៍សាត់ បានឲ្យដឹងថា បើពិនិត្យតាមឯកសារគឺពលរដ្ឋ បានស្នើសុំរស់នៅក្នុងតំបន់នោះ តាំងពីឆ្នាំ ២០០៨។
ទង្វើរបស់អាជ្ញាធរ ក្នុងការបណ្តេញពលរដ្ឋចេញពីដីធ្លី គឺផ្ទុយទៅនឹងអនុសាសន៍របស់លោកនាយករដ្ឋមន្ត្រី ដែលថា រាល់ទំនាស់ដីធ្លី មិនត្រូវចាប់ពលរដ្ឋនោះទេ តែអាជ្ញាធរ បានចាប់ពលរដ្ឋ ហើយរុះរើផ្ទះពលរដ្ឋអស់រលីង។ លោកបញ្ជាក់ថា៖ «បើចោទថា ពលរដ្ឋរស់នៅខុសច្បាប់លើដីរដ្ឋ និងបង្កើតតំបន់អបគមន៍ ហេតុអីក៏មិនហាមពលរដ្ឋ នៅពេលពួកគាត់ បានដាក់ពាក្យស្នើសុំនោះតែម្តងទៅ ហេតុអ្វីក៏ទើបមកចាត់ការនៅពេលនេះ»៕
3 comments:
How about you KI shrink the 4 heads on your right hand, they are too big and take up too much space. Space is expensive how could you advertised free of charge for them.
Secession is Vietnam's strategy - through its puppet Hun Sen - to grab Khmer land.
សព្វថ្ងៃអាចោរ ហ៊ុន សែននេះហើយ ជាមេអបគមន៍នៅស្រុកខ្មែរ !
ដែលបានកាត់ដីខ្មែរឱ្យទៅអាចោរយួន !
ដល់ពេលងើបឡើងហើយកូនចៅខ្មែរប្រុសស្រី គឺកូនចៅគ្មានឱកាសណាល្អជាងពេលនេះទៀតទេ! បើកូនចៅហ៊ានស្លាប់ដើម្បីរស់គឺកូនចៅប្រាកដជានឹងមានសិទ្ធសេរីភាពក្នងការរស់នៅ។ ភស្តុតាងជាក់ស្តែងកូនចៅបានឃើញរួចរាល់អស់ហើយគឺពួកអាកញ្ជៈយួនទាំងនេះបានសម្លាប់ពលរដ្ឋអ្នកស្នហាជាតិជាបន្តបន្ទាប់។
Post a Comment