Thursday, August 30, 2012

Bomb explosion at the Pich Nil bridge

(រង្វង់ពណ៌ក្រហម)ស្នាមប៉ះអ៊ុតថ្មី ទំហំប្រហែលជាបីម៉ែត្របួនជ្រុង គឺជាកន្លែងគ្រាប់ផ្ទុះ


សមត្ថកិច្ច​មិនទាន់​ស​និ្ន​ដ្ឋា​ន ពាក់ព័ន្ធ​ការ​បំផ្ទុះ​គ្រាប់ នៅ​ស្ពាន​ពេជ្រនិល​

ថ្ងៃទី 30 សីហា 2012
ដោយ: សមុទ្រ
Cambodia Express News

ព្រះសីហនុ: ចាប់តាំងពី​យប់​ថ្ងៃទី​២៩ ខែសីហា រហូតមកដល់​រសៀល​ថ្ងៃទី​៣០ ខែសីហា​នេះ សមត្ថកិច្ច​មិនទាន់​ហ៊ាន​ធ្វើការ​សន្និដ្ឋាន ចំពោះ​ការដាក់​គ្រាប់​បំផ្ទុះ​នៅ​ស្ពាន​ពេជ្រនិល នៅឡើយ​ទេ​។ សមត្ថកិច្ច​ខាង​ខេត្ត​ព្រះសីហនុ​អះអាងថា ជា​ដែន​សមត្ថកិច្ច​របស់​ខេត្តកំពង់ស្ពឺ រីឯ​សមត្ថកិច្ច​ខេត្តកំពង់ស្ពឺ​បាន​ឆ្លើយថា ជា​ដែន​សមត្ថកិច្ច​របស់​ខេត្ត​ព្រះសីហនុ​។​

​មូលហេតុ​ដែលមាន​ការ​ឆ្លើយ​ដាក់​បែបនេះ ព្រោះតែ​ស្ពាន​ពេជ្រនិល​មួយ​នេះ ជា​ព្រំសីមា​រវាង​ខេត្ត​ទាំងពីរ​។ ទោះជា​យ៉ាងនេះ​ក្តី ពលរដ្ឋ​កម្ពុជា​សង្ឃឹមថា សមត្ថកិច្ច​ទាំងពីរ​ខេត្ត​ពិតជា​សហការគ្នា​បានល្អ ក្នុងការ​ស្រាវជ្រាវ​ស្វែងរក​ជនខិលខូច​មក​ផ្តន្ទាទោស​។​


​រីឯ​ចំណុច​ផ្ទុះ​នោះ ត្រូវបាន​ក្រុមហ៊ុន AZ ជា​អ្នក​មើលថែទាំ​ផ្លូវជាតិ​លេខ​៤ ធ្វើការ​ប៉ះ​អ៊ុត​រួចរាល់​ហើយ​ដែរ មិន​ធ្វើ​ឲ្យ​មានការ​ប៉ះពាល់​ដល់​ចរាចរណ៍​អ្វី​នោះទេ​។​

​សូមបញ្ជាក់ថា ស្ពាន​ពេជ្រនិល​មួយ​នេះ មាន​ចម្ងាយ​ពី​តូប​យាយ​ម៉ៅ​ពេជ្រនិល​មក ប្រហែល​ជាជាង​មួយ​គីឡូម៉ែត្រ​តែប៉ុណ្ណោះ ដោយ​ស្ថិតនៅ​ចន្លោះ​គីឡូម៉ែត្រ​លេខ​១០៦-១០៧ ហើយក៏​ជា​ព្រំសីមា​រវាង​ខេត្ត​ព្រះសីហនុ និង​ខេត្តកំពង់ស្ពឺ​ផងដែរ​៕

6 comments:

Anonymous said...

Il y a que HS et son clan a mis la Bomb sur le pont de Pich Nil. Et personne d'autres n'est pas capable de le faire.

Anonymous said...

បូសឲ្យមុខ......?
១- បូសពកកខ្ទុះមិនធ្លុះចេញ ក្ដៅងំឈឺស្ទេញថ្ងូរស្រែកយំ
កុម្មុយនិស្ដលាក់ខ្លួនពួនធ្វើធំ គ្រប់គ្រងសង្គមខ្ញុំកញ្ជះ ។
២- យួនចាក់ច្រមុះខ្លុះញាក់ខ្សែ ធ្វើបាបរាស្ត្រខ្មែរនយោបាយឈ្នះ
លាក់ពុតក្បត់ជាតិឆ្លៀតស៊ីរះ យកភ្លើងដុតផ្ទះរបស់ខ្លួន ។
៣- ខ្មែររស់វេទនាក្រលំបាក គ្រងស្រុកស៊ីឡាកងាករកយួន
បំពេញចិត្តគេជេរជាតិខ្លួន នៅប្រឹងលាក់ពួនខ្មែរដល់ណា?។
៤- ខ្មែរយួនបន្តុបងប់អំណាច ចរិតកោងកាចដូចសត្វខ្លា
សម្លាប់ជាតិឯងឥតរអា គ្រប់គ្រងរដ្ឋាអត្តនោម័តិ ។
៥- អតីតអាវខ្មៅឈាមជាប់ដៃ បន្តប្រល័យខ្មែរឲ្យបាត់
អស់ពីទឹកដីរត់ខ្ចាយខ្ចាត់ ប្រាសព្រាត់រសាត់ពីមាតុភូមិ ។
៦- ឥឡូវ ភ័យព្រួយរញ្ជួយចិត្ត ព្រោះមិនសុចរិតមិត្តពួកក្រុម
គ្រួសារសាច់ញាតិស្អុយរហ៊ុម ដូចងៀតក្លិនធុំអត់អំបិល ។
៧- រាស្ត្រជេរផ្ដាសាថាឲ្យងាប់ វិនាសចាកទ្រព្យកម្មផ្ដាច់ផ្ដិល
ឆាប់បាត់ពីលោកសោករេចហិល ច្រងាប់ច្រងិលចូលនរក ។
៨- វាក្រពុលមុខរុកលើក្រោម គម្រាមប្រលោមឲ្យចេញមុខ
បង្វែរទោសតិចគេចពីគុក រក្សាគេទុកជាសាក្សី ។
៩- នេះរោគភ័យខ្លួនយួនកំចាត់ ច្រកទ្រុងបន្សាត់ដល់បាតដី
ដូចពីជំនាន់ម្ចាស់ក្សត្រី ព្រះនាមអង្គម៉ី ដូច្នោះដែរ ។
១០- សែនមានលុយច្រើនកើនលោកធម៌ ភ្លេចអំពើល្អចំពោះខ្មែរ
ភ្លេចកំណើតខ្លួនជនសម្រែ បានធំព្រោះតែគេបន្តុប ៕
04-07-2012

Anonymous said...


នឹងមាននរណាជាប់ចោទពីបទធ្វើអបគមន៍
ក្នងបំណងរំលំរដ្ធាភិបាល « ស្របចំបាប់ »???
ស៊ី អេង គ្រុយ

Anonymous said...

7:30 PM,
Vious avez raison, absolument!

Anonymous said...

it is called Hun Sen's plot

Anonymous said...

Hun Sen has another trick. He ordered to bomb the bridge so he can accuse the unarmed innocence people.
Ah Samrae kbot chiet Hun Xen.