(រង្វង់ពណ៌ក្រហម)ស្នាមប៉ះអ៊ុតថ្មី ទំហំប្រហែលជាបីម៉ែត្របួនជ្រុង គឺជាកន្លែងគ្រាប់ផ្ទុះ |
សមត្ថកិច្ចមិនទាន់សនិ្នដ្ឋាន ពាក់ព័ន្ធការបំផ្ទុះគ្រាប់ នៅស្ពានពេជ្រនិល
ថ្ងៃទី 30 សីហា 2012
ដោយ: សមុទ្រ
Cambodia Express News
ព្រះសីហនុ: ចាប់តាំងពីយប់ថ្ងៃទី២៩ ខែសីហា រហូតមកដល់រសៀលថ្ងៃទី៣០ ខែសីហានេះ សមត្ថកិច្ចមិនទាន់ហ៊ានធ្វើការសន្និដ្ឋាន ចំពោះការដាក់គ្រាប់បំផ្ទុះនៅស្ពានពេជ្រនិល នៅឡើយទេ។ សមត្ថកិច្ចខាងខេត្តព្រះសីហនុអះអាងថា ជាដែនសមត្ថកិច្ចរបស់ខេត្តកំពង់ស្ពឺ រីឯសមត្ថកិច្ចខេត្តកំពង់ស្ពឺបានឆ្លើយថា ជាដែនសមត្ថកិច្ចរបស់ខេត្តព្រះសីហនុ។
មូលហេតុដែលមានការឆ្លើយដាក់បែបនេះ ព្រោះតែស្ពានពេជ្រនិលមួយនេះ ជាព្រំសីមារវាងខេត្តទាំងពីរ។ ទោះជាយ៉ាងនេះក្តី ពលរដ្ឋកម្ពុជាសង្ឃឹមថា សមត្ថកិច្ចទាំងពីរខេត្តពិតជាសហការគ្នាបានល្អ ក្នុងការស្រាវជ្រាវស្វែងរកជនខិលខូចមកផ្តន្ទាទោស។
រីឯចំណុចផ្ទុះនោះ ត្រូវបានក្រុមហ៊ុន AZ ជាអ្នកមើលថែទាំផ្លូវជាតិលេខ៤ ធ្វើការប៉ះអ៊ុតរួចរាល់ហើយដែរ មិនធ្វើឲ្យមានការប៉ះពាល់ដល់ចរាចរណ៍អ្វីនោះទេ។
សូមបញ្ជាក់ថា ស្ពានពេជ្រនិលមួយនេះ មានចម្ងាយពីតូបយាយម៉ៅពេជ្រនិលមក ប្រហែលជាជាងមួយគីឡូម៉ែត្រតែប៉ុណ្ណោះ ដោយស្ថិតនៅចន្លោះគីឡូម៉ែត្រលេខ១០៦-១០៧ ហើយក៏ជាព្រំសីមារវាងខេត្តព្រះសីហនុ និងខេត្តកំពង់ស្ពឺផងដែរ៕
6 comments:
Il y a que HS et son clan a mis la Bomb sur le pont de Pich Nil. Et personne d'autres n'est pas capable de le faire.
បូសឲ្យមុខ......?
១- បូសពកកខ្ទុះមិនធ្លុះចេញ ក្ដៅងំឈឺស្ទេញថ្ងូរស្រែកយំ
កុម្មុយនិស្ដលាក់ខ្លួនពួនធ្វើធំ គ្រប់គ្រងសង្គមខ្ញុំកញ្ជះ ។
២- យួនចាក់ច្រមុះខ្លុះញាក់ខ្សែ ធ្វើបាបរាស្ត្រខ្មែរនយោបាយឈ្នះ
លាក់ពុតក្បត់ជាតិឆ្លៀតស៊ីរះ យកភ្លើងដុតផ្ទះរបស់ខ្លួន ។
៣- ខ្មែររស់វេទនាក្រលំបាក គ្រងស្រុកស៊ីឡាកងាករកយួន
បំពេញចិត្តគេជេរជាតិខ្លួន នៅប្រឹងលាក់ពួនខ្មែរដល់ណា?។
៤- ខ្មែរយួនបន្តុបងប់អំណាច ចរិតកោងកាចដូចសត្វខ្លា
សម្លាប់ជាតិឯងឥតរអា គ្រប់គ្រងរដ្ឋាអត្តនោម័តិ ។
៥- អតីតអាវខ្មៅឈាមជាប់ដៃ បន្តប្រល័យខ្មែរឲ្យបាត់
អស់ពីទឹកដីរត់ខ្ចាយខ្ចាត់ ប្រាសព្រាត់រសាត់ពីមាតុភូមិ ។
៦- ឥឡូវ ភ័យព្រួយរញ្ជួយចិត្ត ព្រោះមិនសុចរិតមិត្តពួកក្រុម
គ្រួសារសាច់ញាតិស្អុយរហ៊ុម ដូចងៀតក្លិនធុំអត់អំបិល ។
៧- រាស្ត្រជេរផ្ដាសាថាឲ្យងាប់ វិនាសចាកទ្រព្យកម្មផ្ដាច់ផ្ដិល
ឆាប់បាត់ពីលោកសោករេចហិល ច្រងាប់ច្រងិលចូលនរក ។
៨- វាក្រពុលមុខរុកលើក្រោម គម្រាមប្រលោមឲ្យចេញមុខ
បង្វែរទោសតិចគេចពីគុក រក្សាគេទុកជាសាក្សី ។
៩- នេះរោគភ័យខ្លួនយួនកំចាត់ ច្រកទ្រុងបន្សាត់ដល់បាតដី
ដូចពីជំនាន់ម្ចាស់ក្សត្រី ព្រះនាមអង្គម៉ី ដូច្នោះដែរ ។
១០- សែនមានលុយច្រើនកើនលោកធម៌ ភ្លេចអំពើល្អចំពោះខ្មែរ
ភ្លេចកំណើតខ្លួនជនសម្រែ បានធំព្រោះតែគេបន្តុប ៕
04-07-2012
នឹងមាននរណាជាប់ចោទពីបទធ្វើអបគមន៍
ក្នងបំណងរំលំរដ្ធាភិបាល « ស្របចំបាប់ »???
ស៊ី អេង គ្រុយ
7:30 PM,
Vious avez raison, absolument!
it is called Hun Sen's plot
Hun Sen has another trick. He ordered to bomb the bridge so he can accuse the unarmed innocence people.
Ah Samrae kbot chiet Hun Xen.
Post a Comment