Thursday, September 13, 2012

សម រង្ស៊ី​ថា អង្គការ​សហ​ប្រជាជាតិ​នឹង​ជួយ​ឲ្យ​លោក​វិល​ចូល​ស្រុក​វិញ

លោក​ សម រង្ស៊ី ប្រធា​ន​គណ​បក្ស​ សង្គ្រោះ​ជាតិ​កម្ពុជា​​​​។ រូបថត សហ​ការី

Wednesday, 12 September 2012
មាស សុខជា
ភ្នំពេញ​ប៉ុស្តិ៍

ភ្នំពេញៈ លោក សម​ រង្ស៊ី មេដឹកនាំ​គណបក្ស​ប្រឆាំង ដែល​កំពុង​និរទេស​ខ្លួន​បាន​អះអាង​ថា អង្គការ​សហប្រជាជាតិ នឹង​ទាមទារ​ឲ្យ​ផ្លាស់​ប្តូរ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត ​(គ.ជ.ប​) ហើយ​ក៏​ទាមទារ​ឲ្យ​គណបក្ស​កាន់​អំណាច​ បើក​ផ្លូវ​ឲ្យ​លោក​បាន​វិល​ត្រឡប់​ចូល​រួម​ក្នុង​ការ​បោះឆ្នោត​ខាង​មុខ នេះ

ថ្លែង​តាម​រយៈ​វីដេអូ​ខនហ្វឺរិន​ពី​ទីក្រុង​ម៉ានីល ប្រទេស​ហ្វីលីពីន ទៅ​កាន់​សមាជិក​ប្រហែល​១០០០ នាក់ នៅ​ទីស្នាក់ការ​ថ្មី​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​កម្ពុជា​ជាទីតាំង​ដាក់ បង្ហាញ​ស្លាក​គណបក្ស​ថ្មី​ជា​ផ្លូវ​ការ ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែនសុខ ពី​ម្សិលមិញ លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​ថ្លែង​ថា អង្គការ​សហ​ប្រជាជាតិ និង​សហគមន៍​អន្តរជាតិ ទាមទារ​ឲ្យ​មាន​វត្តមាន​របស់​លោក​ ក្នុង​ការ​បោះឆ្នោត​ជាតិ បើ​មិន​អ៊ី​ចឹង​ទេ លទ្ធផល​នៃ​ការ​បោះឆ្នោត​ខាង​មុខ​នឹង​មិន​ត្រូវ​បាន​ទទួល​ស្គាល់​នោះ​ទេ។​ លោក​សម រង្ស៊ី ​លើក​ឡើង​ថា នេះ​ជា​ការ​ទាមទារ​របស់​អង្គការ​សហប្រជាជាតិ ទាមទារ​ឲ្យ​មាន​ការ​ផ្លាស់​ប្តូរ​គ.ជ.ប ​និង​ឲ្យ​មាន​វត្តមាន​របស់ សម រង្ស៊ី ក្នុង​ការ​បោះឆ្នោត​។ លោក​អះអាង​ថា អង្គ​ការ​សហប្រជាជាតិ​បាន​ឲ្យ​ដឹង​ថា ប្រសិន​បើ​ការ​បោះឆ្នោត មិន​ត្រឹម​ត្រូវ ​ហើយ​គ្មាន សម រង្ស៊ី ប្រទេស​នឹង​មាន​វិបតិ្ត​។ «ប្រសិន​បើ​អ្នក​ណា​ម្នាក់​ប្រឆាំង​នឹង​ការ​ទាមទារ​របស់​អង្គការ​សហ​ ប្រជាជាតិ អ្នក​នោះ​ប្រឆាំង​នឹង​សហគមន៍​អន្តរជាតិ​ទាំង​មូល»។

លោក បន្ថែម​ថា ប្រសិន​បើ​គណបក្ស​ប្រជាជន ជំទាស់​នឹង​ការ​ទាមទារ​របស់​អង្គការ​សហ​ប្រជាជាតិ ជំនួយ​នឹង​ត្រូវ​កាត់​ផ្តាច់ ហើយ​ថា សហគមន៍​អន្តរជាតិ​នឹង​មិន​ទទួល​ស្គាល់​លទ្ធផល​នៃ​ការ​បោះឆ្នោត​នេះ​ផង​ ដែរ។ ​លោក​ សម រង្ស៊ី បាន​ប្រាប់​សមាជិក​ថា៖ «​មាន​បេក្ខជន​នាយក​រដ្ឋ​មន្រ្តី​តែ​ពីរ​គត់ បេក្ខជន​ពី​គណបក្ស​កាន់​អំណាច និង​បេក្ខជន​ពី​គណបក្ស​សង្គ្រោះ​ជាតិ​កម្ពុជា សម រង្ស៊ី។ ដូច្នេះ ត្រូវ​តែ​មាន​វត្តមាន សម រង្ស៊ី»។


លោក ទេព នីថា អគ្គលេខាធិការ​គ.ជ.ប បាន​ថ្លែង​ថា ការ​ផ្លាស់​ប្តូរ​ គ.ជ.ប មិន​មែន​ជា​សមត្ថកិច្ច​របស់ គ.ជ.ប ទេ។​លោក​ថ្លែង​ថា ឥឡូវ​នេះ មិន​មែន​ជា​ពេល​សម្រាប់​អង្គការ​សហប្រជាជាតិ​ទេ។ លោក​បន្ថែម​ថា៖​«​ការ​ផ្លាស់​ប្តូរ ​គ.ជ.ប ណា​មួយ អាស្រ័យ​លើ​ច្បាប់​ស្តីពី​ការ​បោះឆ្នោត ហើយ​ក្នុង​រយៈ​ពេល​៩ ខែ​មុន​ការ​បោះឆ្នោត សមាជិក​ថ្មី​នៃ​គ.ជ.ប ត្រូវ​តែ​ជ្រើស​រើស​ឡើង ហើយ​ប្រសិន​បើ​គ្មាន​សមាជិក​គ.ជ.ប ថ្មី​មក​ជំនួស​ទេ​នោះ សមាជិក​ចាស់​នៃ​ គ.ជ.ប ត្រូវ​បន្ត​តួនាទី​របស់​ខ្លួន​ដដែល​»។

លោក ជាម យៀប តំណាង​រាស្រ្ត​គណបក្ស​ប្រជាជន​បាន​ថ្លែង​ថា លោក សម រង្ស៊ី អាច​វិល​ត្រឡប់​មក​វិញ​ពេល​ណា​ក៏​បាន ប៉ុន្តែ​ថា គាត់​ត្រូវ​ប្រឈម​នឹង​ច្បាប់ ព្រោះ​គាត់​ត្រូវ​បាន​ផ្តន្ទាទោស​ដោយ​តុលាការ​រួច​ហើយ៕

11 comments:

Anonymous said...

តុលាការពងក្ដ ឮសំដីអាជាម ឆេញនេះ
ដូចជាខ្នាញ់ពន់ពេក ។

Anonymous said...

បោះឆ្នោតលើគនេះ ហាក់ដូចអាធឹកអាធមណាស់
ប្រសិនបើលោកសមរាង្ស៊ីទទួលបរាជ័យទៀតលើក
នេះ ហ៊ុនសែន រឹតតែខ្លាំងហើយអ្វីៗដែលបក្សប្
ជាជនបានគិតទុកវានឹងបានជោគជ័យទាំងស្រុង
ដូចជាគាំទ្រឱ្យហ៊ុនសែន ធ្វើជានាយករដ្ឋមន្រ្តី
អស់មួយជីវិត នគរខ្មែរនឹងក្លាយជានគររបស់
យួនស្របច្បាប់៕
ខ្មែរជនបទ!

Anonymous said...

គណបក្សសង្រ្គោះជាតិខ្មែរដែលទើបតែបង្កើតឡើងនេះថ្មីៗនេះ ហាក់ដូចជាពួកគេមានមោតនៈភាពនិងមានសង្ឃឹមសម្បើមណាស់ ថានឹងឈ្នៈគណបក្សប្រជាជននៅពេលបោះឆ្នោតឆ្នាំ២០១៣ខាងមុខ! សេចក្តីសង្ឃឹមរបស់ពួកគេនេះ តើបងប្អូនរួមជាតិមានជំនឿថាអាចនឹងឈ្នៈដែរឬទេ? បើតាមយោបល់របស់ខ្ញុំគឺមិនអាចឈ្នៈបានជាដាច់ខាត! មូលហេតុមានដូចតទៅ៖ ១-ហ៊ុន សែន មានអំណាចគ្រប់បែបយ៉ាង ២-យួនជាងប្រាំមួយលាននាក់ដែលមានប័ណបោះឆ្នោតចាំបោះអោយគណបក្សប្រជាជន ៣-គ.ជ.ប សុទ្ធតែជាមនុស្សរបស់គណបក្សប្រជាជន ៤-ខ្មែរម្ចាស់ប្រទេសមួយចំនួនគ្មានប័ណបោះឆ្នោត ៥-ខ្មែរម្ចាស់ស្រុកមួយចំនួនចំណាកស្រុក ៦-ខ្មែរម្ចាស់ស្រុកមួយចំនួនមិនចូលរួមការបោះឆ្នោត និងមួយចំនួនទៀតមានការកៀបសង្កត់ពីក្រុមអាញ៉ាធ័រ ហើយសំខាន់មួយទៀតនោះធ្លាប់ចាញ់គេបីអាណត្តរួចមកហើយផង ចុៈហេតុដូចម្តេចបានជាអ្នកទាំងពីរបក្សនេះនៅតែអួតថានិងឈ្នៈនៅពេលបោះឆ្នោតខាងមុខនេះ ពាក្យសម្តីថាឈ្នៈ ឈ្នៈនេះវាហាក់បីដូចជាសម្តីរបស់ហ៊ុន សែនបេះបិទ! យោងតាមសកម្មភាពកន្លងមកនិងបច្ចុប្បន្នខ្ញុំយល់ថានយោបាយរបស់កិម សុខានិង សម រង្ស៊ីនេះគឺជាក្រុមតែមួយរបស់ ហ៊ុន សែន។

Anonymous said...

what you are supposed to do ?
let the dictator stay forever ?
let the Vietnamese take your
country ?

If you do not want to support, just
shut up, and do not waste time typing too much cambodian words.

Anonymous said...

3:48 AM និយាយត្រូវណាស់ ។ ទាំងនេះជាអ្វីដែលខ្មែរបញ្ញាវន័មួយចំនួនបានព្យាយាមរំលឹកដាស់តឿនបក្សប្រឆាំងជាច្រើនឆ្នាំមកហើយតែពួកនេះនៅតែចចេសធ្វើអ្វីតម្រូវតាមនយោបាយហ៊ុនសែននិងយួន ហាក់ដូចពួកគេមានសម្ពន្ធ័សំងាត់អ្វីជាមួយហ៊ុនសែន ។ លោកសមរង្សីក្តាប់កម្លាំងពួកប្រឆាំងបានទាំងស្រុង ហើយយួននិងហ៊ុនសែនក្តាប់លោកសមរង្សីបានតាំងស្រុង នេះជាអ្វីដែលយួននិងហ៊ុនសែនចង់បាន ។

Anonymous said...

ពួកបង្រ្គប់កិច្ចនេះនិយាយឈ្នៈ-ឈ្នៈ....
*****************************
ពួកវានិយាយនេះមិនខុសពីអាឈ្លើយ​ហ៊ុន​ សែនប៉ុន្មានទេ,
ពីព្រោះគណបក្សនេះជាគណបក្ស(ស៊ីឈ្នួលCPP),អាមេអបគមន៍
ហ៊ុន សែននិងអាយួនយៀកកុង។

$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$
វាជាក្រុមគ្រួសារឧក្រឹដ្ឋជនយួនតែមួយ!
-----------------------------------

អញ្ចឹង!...........វាត្រូវតែប្រើភាសារតែមួយដូចគ្នា
គឺ...ឈ្នៈ-ឈ្នៈ....
++++++++++++++++++++++++++++++++++
តែយួនជាអ្នកឈ្នៈ !!!!!!!!!
==================================
ឯខ្មែរយើងវិញជាអ្នកឈ្នៈខ្យល់!

Anonymous said...

ឈ្នៈ-ឈ្នៈ (Password Secret)ពួកបង្រ្គប់កិច្ចរបស់ CPP )
*****************************

ពួកវានិយាយនេះមិនខុសពីអាឈ្លើយ​ហ៊ុន​ សែនប៉ុន្មានទេ,
ពីព្រោះគណបក្សនេះជាគណបក្ស(ស៊ីឈ្នួលCPP),អាមេអបគមន៍
ហ៊ុន សែននិងអាយួនយៀកកុង។

$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$
វាជាក្រុមគ្រួសារឧក្រឹដ្ឋជនយួនតែមួយ!
-----------------------------------

អញ្ចឹង!...........វាត្រូវតែប្រើភាសារតែមួយដូចគ្នា
គឺ...ឈ្នៈ-ឈ្នៈ....
++++++++++++++++++++++++++++++++++
តែយួនជាអ្នកឈ្នៈ !!!!!!!!!
==================================
ឯខ្មែរយើងវិញជាអ្នកឈ្នៈខ្យល់!

Anonymous said...



អាសំ រង្សី នឹងអាគឹម សុខា ពួកវាបង្កើតគណបក្ស(នាំគ្រោះឱ្យជាតិ) រីឯពួកអាផ្កាប់មុខទាំអស់នោះគឺពពួកអាបំផ្លាញជាតិ អាផ្កាប់អស់ទាំងហ្នឹងពួកវានេះបំរើនយោបាយឱ្យអា(ហុន សែន)ដោយមិនដឹងខ្លួន។ ឥឡូវនេះខ្ញុំសុំលើកយកទង្វើថោកទាបរបស់អា សំ រង្សី នឹងអា គឹម សុខា ដែលពួកវាបានធ្វើកន្លងមក។ ទី១-នៅពេលដែលពលរដ្ឋខ្មែរមានរឿងនៅស្រុកក្រចេះ
ភូមិប្រម៉ាហើយក្មេងស្រីមួយនាក់មានអាយុ១៤ឆ្នាំពួកហុនសែនបាញ់ស្លាប់។ តើអាថោកទាបទាំងពីរហ្នឹងកំពុងធ្វើរអី? គឺពួកវានាំគ្នាដង្ហែក្បួនបោះឆ្នោតធ្វើជាមិនដឹងខ្លួនទៅវិញ។ ទី២-នៅពេលដែលលោក(ម៉ម សូណង់ដូ)ត្រូវបានមេអាថោកទាបទាំងពីរបញ្ចូទាហានមកចាប់គាត់។ រីឯអាថោកទាបទាំងពីរហ្នឹងវាណាត់ជួបគ្នានៅឯ(ម៉ានិលប្រទេសហ្វីលីពិន)ទៅវិញ។ ទី៣-ថ្មីៗនេះទៀតលោក (ម៉ម សូណង់ដូ)ត្រូវឡើងតុលាការពលរដ្ឋខ្មែរផ្អើលទូរទាំងពីភពលោកកមជួយគាំទ្រគាត់។ បែជាពួកអាថោកទាបគណបក្សនាំគ្រោះឱ្យជាតិនាំគ្នាសប្បាយ បង្កើតទីស្នាក់ការកណ្ដាលបណ្ដោះអាសន់នោះទៅវិញ។ ដូចច្នេះហើយសូមពលរដ្ឋខ្មែរទូទាំងពិភពលោកគឹតពិចារណាមើល។ ពេលវេលាមុនពេលវាលាក្រោយម្ដេចក៏ពូកវាមិនធ្វើរ បែជាពូកវាមកយកពេលវាលាណាដែលពលរដ្ឋខ្មែរកើតរឿងទៅវិញ។ នេះហើយគឺជាល្បិចបំភន់ភ្នែកពលរដ្ឋខ្មែរ នេះខ្ញុំនិយាយតែរឿងថ្មិៗដែលទើបហ្នឹងកើតឡើងផង៕

Anonymous said...

You have no choice of choosing the way you win. You blame this guy or that guy but why don't you propose better ideas? Do you like only shouting cursing each others? Union is force, but I think you all are not cooperating with each others!!! You tend to lose easily!! Wake up man!

Anonymous said...

We have the ideas already but only you that don't know wear are you coming from Mr? Are you wake yet? or you are steel sleeping?

Anonymous said...

ខ្ញុំហាក់ដូចមានចម្ងល់ចំពោះអស់លោកជាមេគណប៏ក្យទាំងពីរ ដែលកំពុងយល់ច្រឡំទៅលើផ្លូវមួយមិនគួរនឹងដើរតទៅទៀត ព្រោះជាផ្លូវដែលជួបនឹងគ្រោះថ្នាក់
ដល់ជាតិនឹងមាតុភូមិរបស់ខ្មែរ។
មកទល់នឹងពេលនេះដូចបងប្អូនរួមជាតិទាំងអស់បានកត់សំគាល់រួចខ្លះមកហើយថា៖ តើជំហររបស់អស់លោកឈរទៅលើអ្វីដែលថា នឹងអាចយកជ័យជំនះពីរគណ
ប័ក្យប្រជាជនបាននោះ?ការរួបរួមគ្នាវាការប្រសើរណាស់ ដែលអស់លោកបានធ្វើរួចមកហើយនេះ ហើយពលរដ្ឋខ្មែរជាច្រើនក៏គ្រំាទ្រដែរ តែពួកគាត់បានសួរថា៖
តើអស់លោកនឹងនាំពួកគាត់ទៅណាទៀត?ព្រោះពួកគាត់បានធ្លាក់ទឹកបីដងរួចមកហើយ ឬក៏លើកនេះនាំឱ្យពួកគាត់រត់ចោលស្រុក?តែបើអស់លោកនាំពួកគាត់ឱ្យទៅ
ចូលរួមនឹងចលនាអំណាចពលរដ្ឋខ្មែរ ដាក់ពាក្យប្ដឹងថែមទៀតនោះវាជាការប្រសើរណាស់។(ការរួបរួមជាតិ)(រំដោះជាតិរួមគ្នា)