Sunday, November 18, 2012

ប្រជាពលរដ្ឋ​សហគមន៍​ដីធ្លី ប្រមូលផ្តុំ លើក​បដា តវ៉ា​លើ​វាល​ខ្សាច់​បឹងកក់ សុំ​អន្តរាគមន៍​ពី អូ​បា​ម៉ា​

អ្នកស្រី ទេព វ​ន្នី តំណាង​អ្នក​ភូមិ​បឹងកក់ បាន​និយាយថា ពួកគាត់​គ្មាន​ជំរើស​ក្រៅពី​ការប្រមូលផ្តុំ​គ្នា សុំឲ្យ​លោក អូ​បា​ម៉ា និង​លោកស្រី ហ៊ីល​ឡា​រី គ្លី​ន​តុ​ន ជួយ​នោះ​ទេ គឺ​សុំឲ្យ​ជួយ​ឲ្យមាន​ការដោះលែង អ្នក​ភូមិ​បឹងកក់ និង​បុរី​កីឡា ទាមទារ​ឲ្យ​បញ្ឈប់​ការបណ្តេញចេញ​ពី​លំនៅដ្ឋាន​។
ក្រុមអ្នកភូមិសហគមន៍ដីធ្លី ប្រមូលផ្តុំតវ៉ានៅបឹងកក់ សុំឲ្យលោក អូបាម៉ា និងលោកស្រី គ្លីនតុន ជួយអន្តរាគមន៍ ក្នុងរឿងដីធ្លី ( រូបថត៖ ស៊ីវ ចាន់ណា )  
 
ភ្នំពេញ: ​ខណៈពេល​ពេលដែល​កិច្ចប្រជុំ​កំពូល​អាស៊ាន លើក​ទី​២១ និង​កិច្ចប្រជុំ​នានា ដែល​កម្ពុជា​​ធ្វើជា​ម្ចាស់ផ្ទះ នៃ​កិច្ចប្រជុំ  ចាប់ផ្តើម នៅ​ព្រឹក​ថ្ងៃទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០១២ នៅ​វិមាន​សន្តិភាព ក្រុម​អ្នក​ភូមិ​មាន​ជម្លោះ​ដីធ្លី ក៏​បាន​ប្រមូលផ្តុំ លើក​បដា​តវ៉ា នៅ​វាល​ខ្សាច់ តំបន់​បឹង​កក់ ដែល​ស្ថិតនៅ​ទល់មុខ​នឹង​វិមាន​សន្តិភាព ទី​កន្លែង​រៀបចំ​កិច្ចប្រជុំ​កំពូល​អាស៊ាន និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​ជាច្រើន​ទៀត​។​ នៅ​តំបន់​បឹងកក់ នា​ព្រឹក​ថ្ងៃអាទិត្យ ទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០១២ នៅ​តាម​ច្រក​ចេញចូល ត្រូវ​បាន​ហ៊ុំ​ព័ទ្ធ ដោយ​កំលាំង​អាជ្ញាធរ មាន​សមត្ថកិច្ច ខណៈ​ដែល​អ្នក​ភូមិ​ប្រមូលផ្តុំ​លើក​បដា​។​

​   
​ប្រជាពលរដ្ឋ​មកពី​ បណ្តា​សហគមន៍​មាន​ជម្លោះ​ដីធ្លី ដែល​ជួបជុំ​នៅ​បឹង​កក់​ព្រឹក​នេះ មក​ពី​សហគមន៍ ៣៤៧ នៅ​ទួលគោក សហគមន៍​ថ្មគោល នៅ​ជាប់​របង​ព្រលានយន្តហោះ ពោធិ៍ចិនតុង សហគមន៍​បឹងកក់ និង​សហគមន៍​បុរី​កីឡា​។

​ប្រជា​សហគមន៍​ ទាំងនោះ មាន​ប្រមាណ​ជិត ២០០ នាក់ បាន​ចូលរួម លើក​បដា ចង​ក្រណាត់​ជូត​ក្បាល​គ្រប់គ្នា ដែល​មាន​សរសេរ​អក្សរ ភាសា​អង់គ្លេស​ថា "SOS" អម​ដោយ​អក្សរ​ជា​ភាសា​ខ្មែរ​ថា "​ជួយ​ស្រោចស្រង់​ពួក​យើង​ផង​"​។

​ អ្នកភូមិ​ក៏​មាន​កាន់​រូបថត​លោក អូ​បា​ម៉ា ប្រធានាធិបតី​អាមេរិក និង​រូប​លោក​ស្រី ហ៊ីល​ឡា​រី គ្លី​ន​តុ​ន រដ្ឋមន្ត្រីការបរទេស​អាមេរិក ដែល​នឹង​មាន​វត្តមាន​នៅក្នុង​កិច្ចប្រជុំ នៅ​ថ្ងៃ​ទី​១៩ និង​ថ្ងៃ​ទី​២០ ខែវិច្ឆិកា ឆ្នាំ​២០១២ នៅ​រាជធានី​ភ្នំពេញ​។ បដា​ធំៗ អម​ដោយ​ទង់ជាតិ​អាមេរិក ទង់ជាតិ​កម្ពុជា និង​មាន​បិទ​រូបថត​លោក អូ​បា​ម៉ា និង​លោកស្រី គ្លី​ន​តុ​ន ក៏​ត្រូវបាន​គេ​លើក ក្នុងពេល​ជួបជុំ​នោះ​ផងដែរ​។​

​ ប្រជាពលរដ្ឋ ដែល​មកពី​បណ្តា​សហគម​ន៏​ទាំងនោះ ក៏​បាន​នាំគ្នា​លើក​បដា តង់​កៅស៊ូ ដែលមាន អក្សរ​ធំៗ ជា​ភាសា​អង់គ្លេស​ថា "SOS" និង​រូបលោក​អូ​បា​ម៉ា ព្រម​ទាំង​រូប​លោក​ស្រី ហ៊ីល​ឡា​រី គ្លី​ន​តុ​ន ដោយ​ប្រមូល​គ្នា មក​ឈរ​នៅលើ​ដីខ្សាច់ ហើយ​បែរមុខ​មក​វិមាន​សន្តិភាព ដែល​ជា​កន្លែង​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ាន លើក​ទី​២១ និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​នានា​។​

​ក្រៅពី​សុំ​អន្តរាគមន៍​ដល់​ ប្រមុខ​ដឹកនាំ​អាមេរិក ឲ្យជួយ​អន្តរាគមន៍ ដោះស្រាយ​បញ្ហា​ជម្លោះ​ដីធ្លី​ដ៏​រ៉ាំរ៉ៃ ក្នុង​សហគមន៍​និមួយៗ ក្រុម​ប្រជាពលរដ្ឋ ក៏​ស្នើ​ឲ្យមាន​ការដោះលែង​សកម្មជន​ដីធ្លី​ផងដែរ​។​

​ រូបថត​អ្នកស្រី​យ៉ោម​បុប្ជា និង​អ្នកស្រី ទឹម សក្តិ​មុនី ដែល​កំពុង​ជាប់ពន្ធនាគារ ក្នុង​រឿង​ជម្លោះ​ដីធ្លី នៅ​បឹង​កក់ និង​បុរី​កីឡា ក៏​ត្រូវ​បាន​បង្ហោះ​ប៉េងប៉ោង ដោយ​ភ្ជាប់ និង​ពាក្យ​ទាមទារ​ឲ្យមាន​ការដោះលែង​ពី​ពន្ធនាគា​រ និង​ភ្ជាប់​ជាមួយ​ពាក្យស្លោក ដែល​ទាមទារ​ឲ្យ​បញ្ឈប់​ការបណ្តេញចេញ​ប្រជាពលរដ្ឋ​ចេញ​ដីធ្លី និង​លំនៅដ្ឋាន​របស់​ពួកគេ ព្រមទាំង​ទាមទារ​ឲ្យ​រដ្ឋាភិបាល ផ្តល់​កម្មសិទ្ធិ​ដីធ្លី​ស្របច្បាប់ ដល់​ពួកគាត់​ផងដែរ​។​
​   
​ ប្រជាពលរដ្ឋ​ដែល​ប្រមូលផ្តុំ​គ្នា​នៅលើ​វាល​ខ្សាច់​នៅ​បឹង​កក់ បាន​បែរមុខ មករក​វិមាន​សន្តិភាព ហើយ​ស្រែក​ទាមទារ​ឲ្យ​លោក អូ​បា​ម៉ា និយាយ​ជាមួយ​រដ្ឋាភិបាល​កម្ពុជា ឲ្យមាន​ការកំណត់​ឲ្យបាន​ច្បាស់លាស់ នូវ​ព្រំប្រទល់​ដី ដែល​សម្តេច​អគ្គមហា​សេនា​បតី​​តេជោ​ហ៊ុន​សែន​បាន​សម្រេច​កាត់​ប្រគ​លើ​ឲ្យ​ ប្រជាពលរដ្ឋ​បឹងកក់ នូវ​ទំហំ​ជាង ១២ ហិច​តា និង​ផ្តល់​ប្លង់​កម្មសិទ្ធិ​ដល់​ពួកគាត់ រួម​ទាំង​ការបញ្ឈប់​ការបណ្តេញចេញ​ពី​លំនៅដ្ឋាន និង​បញ្ឈប់​ការអភិវឌ្ឍន៍​ណា ដែល​ប៉ះពាល់​ដល់​កម្មសិទ្ធិ និង​ផល​ប្រយោជន៍​​របស់​ប្រជាពលរដ្ឋ​។​

​ អ្នកស្រី ទេព វ​ន្នី តំណាង​អ្នក​ភូមិ​បឹងកក់ បាន​និយាយថា ពួកគាត់​គ្មាន​ជំរើស​ក្រៅពី​ការប្រមូលផ្តុំ​គ្នា សុំឲ្យ​លោក អូ​បា​ម៉ា និង​លោកស្រី ហ៊ីល​ឡា​រី គ្លី​ន​តុ​ន ជួយ​នោះ​ទេ គឺ​សុំឲ្យ​ជួយ​ឲ្យមាន​ការដោះលែង អ្នក​ភូមិ​បឹងកក់ និង​បុរី​កីឡា ទាមទារ​ឲ្យ​បញ្ឈប់​ការបណ្តេញចេញ​ពី​លំនៅដ្ឋាន​។

​អ្នកស្រី​សង្ឃឹមថា លោក អូ​បា​ម៉ា នឹង​ជួយ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ ដែល​កំពុង​ជួប​ការលំបាក​ទាំងនោះ​។​
​   
​ ក្នុងពេល​ជួបជុំ​នោះ មិន​មាន​អំពើ​ហិង្សា​ពី​ប៉ូលិស ឬ​អាជ្ញាធរ ចូល​បំបែកហ្វ៊ូង​បាតុកម្ម​របស់​ប្រជាពលរដ្ឋ​សហគមន៍​ដីធ្លី នៅ​បឹង​កក់​ឡើយ​។ ប៉ុន្តែនៅពេលក្រុមអ្នកភូមិ​ទាំង​នោះ ព្យាយាម ដើរហែក្បួន ចេញពីបឹងកក់ ត្រូវប៉ូលិសរារាំង និងមានការរុញ​ច្រាន​គ្នា​បន្តិចបន្តួច៕

5 comments:

Anonymous said...

We have no lands to farm any more President Obama! Please help us!

We have no house to live any more President Obama! Please help us!

Our love one was murdered by Hun Sen! Please help us Mr President!

Cambodia justice system kill the poor and serve the rich only, We have never been treat as human being in the court! Mr President!

Please help Khmers! we think you are the living God!

We are living under bullying and threatening from Hun Sen's relatives and friends. They can kill us at any time!

From the Voices of khmer Victims to President Obama!

Anonymous said...

ពួកបងប្អូនស្រែកខ្លាំងពេកធ្វើឲ្យអញថ្លង់ហ៊ឹង
ត្រចៀក ទើបអញយកសំឡីចុកត្រចៀក មិន
ព្រមស្ដាប់អញទើបអញឈប់និយាយតបវិញ
អញនៅសល់ភ្នែកតែមួយផង មើលមិនសូវបានច្បាស់ទេ ខ្ញុំស៊ូចាញ់មួយពេលនេះ
ចាំមើល អូបាម៉ាទៅវិញនឹងដឹងគ្នាហើយ ។
ពីអញ អាជោរ ហ៊ុន សែន

Anonymous said...

សេង ធារី​ ជាឆ្កែបំរើយួនយៀកកុង
កាន់តែស៊ីជោរ កំពុងធ្វើចលាចល នយោបាយ-នយោបោក បន្ថោកបន្ទាបខ្មែរ....
-អានគរបាល,ទាហាន,PM... ធ្វើជារារាំង!ប្រើកលល្បិចបំភន់ភ្នែកពលរដ្ឋខ្មែរ!
________________________________

មីសេង ធារីស្រីយួនយៀកកុង,
មីរមិលគុណ USA នេះ,
កំពុងវ៉ែក្បាល OBAMA ហើយតើ!!!!!

Anonymous said...

ខុស​ប្លែកតែរាស្រ្តខ្មែរយើងវិញ
បើធ្វើសកម្មភាព អហឹង្សាណាមួយ
POLICE,ទាហាន,PM អាឆ្កែហ៊ុន សែន មករារាំង...មកវ៉ែ......មកចាប់!.
__________________________
តែង្វៀងសេង ធារី​ វិញ
POLICE,ទាហាន,PM អាឆ្កែហ៊ុន សែន មករារាំងដែរ,តែធ្វើលេងៗ លេស ៗ...
មិនមានវ៉ែ..មិនមានចាប់ទ្បើយ!ធ្វើឲ្យវាមានពេលឡាំប៉ា ចេញសារជាតិពិត(យួន)របស់មីស្រីយួនយៀកកុងនេះ។

Anonymous said...

ប្រទេសកម្ពុជា មានមុខមាត់មួយដែរនៅក្នុងតំបន់
អាស៊ីភាគអគ្នេយ៍ASEAN,តែគួរឲ្យស្តាយព្រោះមាន
ការចាប់ខ្លួនពលរដ្ឋខ្មែរដែលរស់នៅជិតប្រលាន
យន្តហោះ៨នាក់យកទៅឃុំខ្លួនពីសំណាក់រាជរដ្ឋ
ភិបាល។ខ្មែរធ្វើផ្ទុយនិងប្រទេសភូមាដែលគេបើក
ឲ្យមានសទ្ធិសេរីភាពឲ្យដល់ពលរដ្ឋគេដែលជាអ្នកទោសនយោបាយនិងពលរដ្ឋគេផងដែរ។ល។
យើងមានការសោកស្តាយពេលដំណាងពលរដ្ឋខ្មែរ
មកពីតាមបណ្តាខែត្រចូលរួមជាមួយប្រទេសអាស៊ានប្រជុំគ្នារកដំណោះស្រាយទាមទារសិទ្ធិរបស់ខ្លួន រកផលប្រយោជន៍ និងដាក់សំណើរទៅ​មេដឹកនាំអាស៊ាន ត្រូវលោកធំរំខាន ដូចជាហាម
មិនព្រមជួលផ្ទះសំណាក់ឲ្យដល់ពួកគាត់។នៅតាម
កន្លែងខ្លះមានបិទទឹក,ភ្លើងមិនឲ្យប្រើប្រាស់។
ការហាមពលរដ្ឋខាងលើនេះធ្វើឲ្យខូចមុខមាត់ប្រ
ទេសទៅវិញទេ ដែលពលរដ្ឋនៃប្រទេសអាស៊ានគេ
មើលឃើញថា ប្រទេសកម្ពុជាមិនគោរពសិទ្ធិមនុ
ស្ស ធ្វើផ្ទុយពីគោលការណ៍សទ្ធិសញ្ញាថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១។