អ្នកស្រី ទេព វន្នី តំណាងអ្នកភូមិបឹងកក់ បាននិយាយថា ពួកគាត់គ្មានជំរើសក្រៅពីការប្រមូលផ្តុំគ្នា សុំឲ្យលោក អូបាម៉ា និងលោកស្រី ហ៊ីលឡារី គ្លីនតុន ជួយនោះទេ គឺសុំឲ្យជួយឲ្យមានការដោះលែង អ្នកភូមិបឹងកក់ និងបុរីកីឡា ទាមទារឲ្យបញ្ឈប់ការបណ្តេញចេញពីលំនៅដ្ឋាន។
ក្រុមអ្នកភូមិសហគមន៍ដីធ្លី ប្រមូលផ្តុំតវ៉ានៅបឹងកក់ សុំឲ្យលោក អូបាម៉ា
និងលោកស្រី គ្លីនតុន ជួយអន្តរាគមន៍ ក្នុងរឿងដីធ្លី ( រូបថត៖ ស៊ីវ ចាន់ណា )
ភ្នំពេញ: ខណៈពេលពេលដែលកិច្ចប្រជុំកំពូលអាស៊ាន លើកទី២១ និងកិច្ចប្រជុំនានា ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំ ចាប់ផ្តើម នៅព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១២ នៅវិមានសន្តិភាព ក្រុមអ្នកភូមិមានជម្លោះដីធ្លី ក៏បានប្រមូលផ្តុំ លើកបដាតវ៉ា នៅវាលខ្សាច់ តំបន់បឹងកក់ ដែលស្ថិតនៅទល់មុខនឹងវិមានសន្តិភាព ទីកន្លែងរៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធជាច្រើនទៀត។ នៅតំបន់បឹងកក់ នាព្រឹកថ្ងៃអាទិត្យ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០១២ នៅតាមច្រកចេញចូល ត្រូវបានហ៊ុំព័ទ្ធ ដោយកំលាំងអាជ្ញាធរ មានសមត្ថកិច្ច ខណៈដែលអ្នកភូមិប្រមូលផ្តុំលើកបដា។
ប្រជាពលរដ្ឋមកពី បណ្តាសហគមន៍មានជម្លោះដីធ្លី ដែលជួបជុំនៅបឹងកក់ព្រឹកនេះ មកពីសហគមន៍ ៣៤៧ នៅទួលគោក សហគមន៍ថ្មគោល នៅជាប់របងព្រលានយន្តហោះ ពោធិ៍ចិនតុង សហគមន៍បឹងកក់ និងសហគមន៍បុរីកីឡា។
ប្រជាសហគមន៍ ទាំងនោះ មានប្រមាណជិត ២០០ នាក់ បានចូលរួម លើកបដា ចងក្រណាត់ជូតក្បាលគ្រប់គ្នា ដែលមានសរសេរអក្សរ ភាសាអង់គ្លេសថា "SOS" អមដោយអក្សរជាភាសាខ្មែរថា "ជួយស្រោចស្រង់ពួកយើងផង"។
អ្នកភូមិក៏មានកាន់រូបថតលោក អូបាម៉ា ប្រធានាធិបតីអាមេរិក និងរូបលោកស្រី ហ៊ីលឡារី គ្លីនតុន រដ្ឋមន្ត្រីការបរទេសអាមេរិក ដែលនឹងមានវត្តមាននៅក្នុងកិច្ចប្រជុំ នៅថ្ងៃទី១៩ និងថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១២ នៅរាជធានីភ្នំពេញ។ បដាធំៗ អមដោយទង់ជាតិអាមេរិក ទង់ជាតិកម្ពុជា និងមានបិទរូបថតលោក អូបាម៉ា និងលោកស្រី គ្លីនតុន ក៏ត្រូវបានគេលើក ក្នុងពេលជួបជុំនោះផងដែរ។
ប្រជាពលរដ្ឋ ដែលមកពីបណ្តាសហគមន៏ទាំងនោះ ក៏បាននាំគ្នាលើកបដា តង់កៅស៊ូ ដែលមាន អក្សរធំៗ ជាភាសាអង់គ្លេសថា "SOS" និងរូបលោកអូបាម៉ា ព្រមទាំងរូបលោកស្រី ហ៊ីលឡារី គ្លីនតុន ដោយប្រមូលគ្នា មកឈរនៅលើដីខ្សាច់ ហើយបែរមុខមកវិមានសន្តិភាព ដែលជាកន្លែងនៃកិច្ចប្រជុំកំពូលអាស៊ាន លើកទី២១ និងកិច្ចប្រជុំពាក់ព័ន្ធនានា។
ក្រៅពីសុំអន្តរាគមន៍ដល់ ប្រមុខដឹកនាំអាមេរិក ឲ្យជួយអន្តរាគមន៍ ដោះស្រាយបញ្ហាជម្លោះដីធ្លីដ៏រ៉ាំរ៉ៃ ក្នុងសហគមន៍និមួយៗ ក្រុមប្រជាពលរដ្ឋ ក៏ស្នើឲ្យមានការដោះលែងសកម្មជនដីធ្លីផងដែរ។
រូបថតអ្នកស្រីយ៉ោមបុប្ជា និងអ្នកស្រី ទឹម សក្តិមុនី ដែលកំពុងជាប់ពន្ធនាគារ ក្នុងរឿងជម្លោះដីធ្លី នៅបឹងកក់ និងបុរីកីឡា ក៏ត្រូវបានបង្ហោះប៉េងប៉ោង ដោយភ្ជាប់ និងពាក្យទាមទារឲ្យមានការដោះលែងពីពន្ធនាគារ និងភ្ជាប់ជាមួយពាក្យស្លោក ដែលទាមទារឲ្យបញ្ឈប់ការបណ្តេញចេញប្រជាពលរដ្ឋចេញដីធ្លី និងលំនៅដ្ឋានរបស់ពួកគេ ព្រមទាំងទាមទារឲ្យរដ្ឋាភិបាល ផ្តល់កម្មសិទ្ធិដីធ្លីស្របច្បាប់ ដល់ពួកគាត់ផងដែរ។
ប្រជាពលរដ្ឋដែលប្រមូលផ្តុំគ្នានៅលើវាលខ្សាច់នៅបឹងកក់ បានបែរមុខ មករកវិមានសន្តិភាព ហើយស្រែកទាមទារឲ្យលោក អូបាម៉ា និយាយជាមួយរដ្ឋាភិបាលកម្ពុជា ឲ្យមានការកំណត់ឲ្យបានច្បាស់លាស់ នូវព្រំប្រទល់ដី ដែលសម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែនបានសម្រេចកាត់ប្រគលើឲ្យ ប្រជាពលរដ្ឋបឹងកក់ នូវទំហំជាង ១២ ហិចតា និងផ្តល់ប្លង់កម្មសិទ្ធិដល់ពួកគាត់ រួមទាំងការបញ្ឈប់ការបណ្តេញចេញពីលំនៅដ្ឋាន និងបញ្ឈប់ការអភិវឌ្ឍន៍ណា ដែលប៉ះពាល់ដល់កម្មសិទ្ធិ និងផលប្រយោជន៍របស់ប្រជាពលរដ្ឋ។
អ្នកស្រី ទេព វន្នី តំណាងអ្នកភូមិបឹងកក់ បាននិយាយថា ពួកគាត់គ្មានជំរើសក្រៅពីការប្រមូលផ្តុំគ្នា សុំឲ្យលោក អូបាម៉ា និងលោកស្រី ហ៊ីលឡារី គ្លីនតុន ជួយនោះទេ គឺសុំឲ្យជួយឲ្យមានការដោះលែង អ្នកភូមិបឹងកក់ និងបុរីកីឡា ទាមទារឲ្យបញ្ឈប់ការបណ្តេញចេញពីលំនៅដ្ឋាន។
អ្នកស្រីសង្ឃឹមថា លោក អូបាម៉ា នឹងជួយដល់ប្រជាពលរដ្ឋខ្មែរ ដែលកំពុងជួបការលំបាកទាំងនោះ។
ក្នុងពេលជួបជុំនោះ មិនមានអំពើហិង្សាពីប៉ូលិស ឬអាជ្ញាធរ ចូលបំបែកហ្វ៊ូងបាតុកម្មរបស់ប្រជាពលរដ្ឋសហគមន៍ដីធ្លី នៅបឹងកក់ឡើយ។ ប៉ុន្តែនៅពេលក្រុមអ្នកភូមិទាំងនោះ ព្យាយាម ដើរហែក្បួន ចេញពីបឹងកក់ ត្រូវប៉ូលិសរារាំង និងមានការរុញច្រានគ្នាបន្តិចបន្តួច៕

5 comments:
We have no lands to farm any more President Obama! Please help us!
We have no house to live any more President Obama! Please help us!
Our love one was murdered by Hun Sen! Please help us Mr President!
Cambodia justice system kill the poor and serve the rich only, We have never been treat as human being in the court! Mr President!
Please help Khmers! we think you are the living God!
We are living under bullying and threatening from Hun Sen's relatives and friends. They can kill us at any time!
From the Voices of khmer Victims to President Obama!
ពួកបងប្អូនស្រែកខ្លាំងពេកធ្វើឲ្យអញថ្លង់ហ៊ឹង
ត្រចៀក ទើបអញយកសំឡីចុកត្រចៀក មិន
ព្រមស្ដាប់អញទើបអញឈប់និយាយតបវិញ
អញនៅសល់ភ្នែកតែមួយផង មើលមិនសូវបានច្បាស់ទេ ខ្ញុំស៊ូចាញ់មួយពេលនេះ
ចាំមើល អូបាម៉ាទៅវិញនឹងដឹងគ្នាហើយ ។
ពីអញ អាជោរ ហ៊ុន សែន
សេង ធារី ជាឆ្កែបំរើយួនយៀកកុង
កាន់តែស៊ីជោរ កំពុងធ្វើចលាចល នយោបាយ-នយោបោក បន្ថោកបន្ទាបខ្មែរ....
-អានគរបាល,ទាហាន,PM... ធ្វើជារារាំង!ប្រើកលល្បិចបំភន់ភ្នែកពលរដ្ឋខ្មែរ!
________________________________
មីសេង ធារីស្រីយួនយៀកកុង,
មីរមិលគុណ USA នេះ,
កំពុងវ៉ែក្បាល OBAMA ហើយតើ!!!!!
ខុសប្លែកតែរាស្រ្តខ្មែរយើងវិញ
បើធ្វើសកម្មភាព អហឹង្សាណាមួយ
POLICE,ទាហាន,PM អាឆ្កែហ៊ុន សែន មករារាំង...មកវ៉ែ......មកចាប់!.
__________________________
តែង្វៀងសេង ធារី វិញ
POLICE,ទាហាន,PM អាឆ្កែហ៊ុន សែន មករារាំងដែរ,តែធ្វើលេងៗ លេស ៗ...
មិនមានវ៉ែ..មិនមានចាប់ទ្បើយ!ធ្វើឲ្យវាមានពេលឡាំប៉ា ចេញសារជាតិពិត(យួន)របស់មីស្រីយួនយៀកកុងនេះ។
ប្រទេសកម្ពុជា មានមុខមាត់មួយដែរនៅក្នុងតំបន់
អាស៊ីភាគអគ្នេយ៍ASEAN,តែគួរឲ្យស្តាយព្រោះមាន
ការចាប់ខ្លួនពលរដ្ឋខ្មែរដែលរស់នៅជិតប្រលាន
យន្តហោះ៨នាក់យកទៅឃុំខ្លួនពីសំណាក់រាជរដ្ឋ
ភិបាល។ខ្មែរធ្វើផ្ទុយនិងប្រទេសភូមាដែលគេបើក
ឲ្យមានសទ្ធិសេរីភាពឲ្យដល់ពលរដ្ឋគេដែលជាអ្នកទោសនយោបាយនិងពលរដ្ឋគេផងដែរ។ល។
យើងមានការសោកស្តាយពេលដំណាងពលរដ្ឋខ្មែរ
មកពីតាមបណ្តាខែត្រចូលរួមជាមួយប្រទេសអាស៊ានប្រជុំគ្នារកដំណោះស្រាយទាមទារសិទ្ធិរបស់ខ្លួន រកផលប្រយោជន៍ និងដាក់សំណើរទៅមេដឹកនាំអាស៊ាន ត្រូវលោកធំរំខាន ដូចជាហាម
មិនព្រមជួលផ្ទះសំណាក់ឲ្យដល់ពួកគាត់។នៅតាម
កន្លែងខ្លះមានបិទទឹក,ភ្លើងមិនឲ្យប្រើប្រាស់។
ការហាមពលរដ្ឋខាងលើនេះធ្វើឲ្យខូចមុខមាត់ប្រ
ទេសទៅវិញទេ ដែលពលរដ្ឋនៃប្រទេសអាស៊ានគេ
មើលឃើញថា ប្រទេសកម្ពុជាមិនគោរពសិទ្ធិមនុ
ស្ស ធ្វើផ្ទុយពីគោលការណ៍សទ្ធិសញ្ញាថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១។
Post a Comment