Thursday, 13 December 2012
Bridget Di Certo និង ផាក់ សៀងលី
The Phnom Penh Post
ភ្នំពេញៈ លោក សូរិយា ស៊ូប៊ែរឌី អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា បានជួបលោក ម៉ម សូណង់ដូ ម្ចាស់វិទ្យុសំបុកឃ្មុំ ដែលកំពុងជាប់ឃុំ កាលពីម្សិលមិញ ជាផ្នែកមួយនៃបេសកកម្មបំពេញការងាររបស់លោកលើកនេះ មកកម្ពុជា ដើម្បីពិនិត្យមើលអំពីវឌ្ឍនភាពនៃការធ្វើកំណែទម្រង់ប្រព័ន្ធ តុលាការ។
លោកបានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ម្សិលមិញថា៖«ខ្ញុំបានជួបលោក ម៉ម សូណង់ដូ នៅមណ្ឌលកែប្រែ១ព្រឹកនេះ។ គោលបំណងនៃការចុះទៅពន្ធនាគារគឺដើម្បីសម្តែងការគាំទ្រ ចំពោះលោក ម៉ម សូណង់ដូ និងដើម្បីសាកសួរអំពីស្ថានការណ៍នៃការឃុំខ្លួនគាត់ និងអំពីបណ្តឹងឧទ្ធរណ៍របស់គាត់»។
លោក ស៊ូប៊ែរឌី បានបដិសេធមិនផ្តល់ការបញ្ជាក់លម្អិត អំពីការសន្ទនាឯកជន រវាងលោក ជាមួយនឹងលោកម៉ម សូណង់ដូឡើយ។
ដំណើរទស្សនកិច្ចនេះ បានធ្វើឡើង ស្របពេលនឹងការកំណត់ពេលសវនាការលើការធានាឲ្យនៅក្រៅឃុំ សម្រាប់លោក ម៉ម សូណង់ដូ អាយុ ៧២ ឆ្នាំ ដែលនឹងធ្វើឡើងនៅថ្ងៃសុក្រស្អែកនេះ នៅសាលាឧទ្ធរណ៍។
លោក ស សុវណ្ណ មេធាវីការពារក្តីម្នាក់របស់លោក សូណង់ដូ បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ កាលពីម្សិលមិញថា ក្រុមមេធាវីការពារក្តី នឹងប្រើប្រាស់ឱកាសនេះដើម្បីស្នើសុំឲ្យដោះលែងលោក សូណង់ដូ នៅក្រៅឃុំ។ ក្រុមមេធាវីការពារក្តីកំពុងសង្ឃឹមលើការបើកសវនាការនៅថ្ងៃស្អែក នេះជាអ្វីដែលក្រុមសិទិ្ធមនុស្ស និងអ្នកអង្កេតការណ៍អន្តរជាតិ បានហៅថា ការផ្តន្ទាទោសនេះ ជារឿងប្រឌិតឡើង ប្រឆាំងនឹងលោកប្រធានសមាគមប្រជាធិបតេយ្យដែលនិយាយឥតសំចៃរូបនេះ។
លោក ស៊ូប៊ែរឌី ថ្លែងថា លោក ម៉ម សូណង់ដូ មាន«ស្មារតីល្អ»។ «ការផ្តន្ទាទោសលើរូបលោក នៅតែជាបញ្ហាចំពោះខ្ញុំ។ ខ្ញុំបានធ្វើអន្តរាគមន៍ តាងនាមឲ្យរូបគាត់ ហើយនឹងបន្តតាមដានរឿងក្តីគាត់ ក៏ដូចជារឿងក្តីដទៃទៀត ដែលធ្វើឲ្យខ្ញុំព្រួយបារម្ភ»។ លោក ស៊ូប៊ែរឌី នៅកម្ពុជាលើកនេះ ដើម្បីពិនិត្យវឌ្ឍនភាព លើអនុសាសន៍ ដែលលោកបានផ្តល់ជូនរដ្ឋាភិបាល កាលពីជាង ២ ឆ្នាំមុន ស្តីពីការកែលម្អ និងកំណែទម្រង់ចាំបាច់ សម្រាប់ប្រព័ន្ធតុលាការរបស់កម្ពុជា។
លោក ម៉ម សូណង់ដូ ត្រូវបានផ្តន្ទាទោសឲ្យជាប់ពន្ធនាគារ ២០ ឆ្នាំ ចំពោះតួនាទីរបស់លោក ក្នុងអ្វីដែលគេហៅថា ចលនាអបគមន៍ប្រឆាំងនឹងរដ្ឋាភិបាល។ លោក សូណង់ដូ បានបដិសេធការសម្រេចរបស់តុលាការប្រឆាំងនឹងរូបលោក៕
Subscribe to:
Post Comments (Atom)
1 comment:
DOWN AH DOG HUN SEN !!!FUCK YOUR MOTHER XXXXXX BEAVO ! BRAVO ! BRAVO ! KING MOM SONANDO
Post a Comment