Thursday, December 13, 2012

លោក​ស៊ូប៊ែរឌី​ទៅ​ជួប​លោក​ម៉ម​សូណង់ដូ មុន​ថ្ងៃ​បើក​សវនាការ

Thursday, 13 December 2012
Bridget Di Certo និង ​ផាក់ សៀងលី
The Phnom Penh Post

ភ្នំពេញៈ លោក សូរិយា ស៊ូប៊ែរឌី អ្នក​រាយការណ៍​ពិសេស​អង្គការ​សហ​ប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា បាន​ជួប​លោក ម៉ម សូណង់ដូ​ ម្ចាស់​វិទ្យុ​សំបុក​ឃ្មុំ​ ដែល​កំពុង​ជាប់​ឃុំ កាល​ពី​ម្សិលមិញ ជា​ផ្នែក​មួយ​នៃ​បេសកកម្ម​បំពេញ​ការ​ងារ​របស់​លោក​លើក​នេះ​ មក​កម្ពុជា ដើម្បី​ពិនិត្យ​មើល​អំពី​វឌ្ឍនភាព​នៃ​ការ​ធ្វើ​កំណែ​ទម្រង់​ប្រព័ន្ធ​ តុលាការ​។

លោក​បាន​ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ម្សិលមិញ​ថា៖​«​ខ្ញុំ​បាន​ជួប​លោក ម៉ម សូណង់ដូ នៅ​មណ្ឌល​កែ​ប្រែ១​ព្រឹក​នេះ។ គោល​បំណង​នៃ​ការ​ចុះ​ទៅ​ពន្ធនាគារ​គឺ​ដើម្បី​សម្តែង​ការ​គាំទ្រ ចំពោះ​លោក ម៉ម សូណង់ដូ និង​ដើម្បី​សាក​សួរ​អំពី​ស្ថានការណ៍​នៃ​ការ​ឃុំ​ខ្លួន​គាត់ និង​អំពី​បណ្តឹង​ឧទ្ធរណ៍​របស់​គាត់»។

លោក ស៊ូប៊ែរឌី បាន​បដិសេធ​មិន​ផ្តល់​ការ​បញ្ជាក់​លម្អិត អំពី​ការ​សន្ទនា​ឯកជន រវាង​លោក ​ជាមួយ​នឹង​លោក​ម៉ម សូណង់ដូ​ឡើយ។

ដំណើរ​ទស្សនកិច្ច​នេះ​ បាន​ធ្វើ​ឡើង​ ស្រប​ពេល​នឹង​ការ​កំណត់​ពេល​សវនាការ​លើ​ការ​ធានា​ឲ្យ​នៅ​ក្រៅ​ឃុំ សម្រាប់​លោក ម៉ម សូណង់ដូ អាយុ ៧២ ឆ្នាំ ដែល​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​សុក្រ​ស្អែក​នេះ នៅ​សាលា​ឧទ្ធរណ៍។


លោក ស សុវណ្ណ មេធាវី​ការពារ​ក្តី​ម្នាក់​របស់​លោក សូណង់ដូ បាន​ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ កាល​ពី​ម្សិលមិញ​ថា ក្រុម​មេធាវី​ការពារក្តី នឹង​ប្រើ​ប្រាស់​ឱកាស​នេះ​ដើម្បី​ស្នើ​សុំ​ឲ្យ​ដោះ​លែង​លោក សូណង់ដូ នៅ​ក្រៅ​ឃុំ។ ក្រុម​មេធាវីការ​ពារ​ក្តី​កំពុង​សង្ឃឹម​លើ​ការ​បើក​សវនាការ​នៅ​ថ្ងៃ​ស្អែក​ នេះជា​អ្វី​ដែល​ក្រុម​សិទិ្ធ​មនុស្ស និង​អ្នក​អង្កេតការណ៍​អន្តរជាតិ ​បាន​ហៅថា ការ​​ផ្តន្ទាទោស​នេះ ជា​រឿង​ប្រឌិត​ឡើង ប្រឆាំង​នឹង​លោក​ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ដែល​និយាយ​ឥត​សំចៃ​រូប​នេះ។

លោក ស៊ូប៊ែរឌី ថ្លែង​ថា លោក ម៉ម សូណង់ដូ មាន​«ស្មារតី​ល្អ»​«ការ​ផ្តន្ទាទោស​លើ​រូប​លោក នៅ​តែ​ជា​បញ្ហា​ចំពោះ​ខ្ញុំ​។ ខ្ញុំ​បាន​ធ្វើ​អន្តរាគមន៍​ តាង​នាម​ឲ្យ​រូប​គាត់ ហើយ​នឹង​បន្ត​តាម​ដាន​រឿង​ក្តី​គាត់ ក៏​ដូច​ជា​រឿង​ក្តី​ដទៃ​ទៀត ដែល​ធ្វើ​ឲ្យ​ខ្ញុំ​ព្រួយបារម្ភ»។ លោក ស៊ូប៊ែរឌី នៅ​​កម្ពុជា​លើក​នេះ ដើម្បី​ពិនិត្យ​វឌ្ឍនភាព លើ​អនុសាសន៍​ ដែល​លោក​បាន​ផ្តល់​ជូន​រដ្ឋាភិបាល កាល​ពី​ជាង ២ ឆ្នាំ​មុន ស្តីពី​ការ​កែលម្អ និង​កំណែ​ទម្រង់​ចាំបាច់ សម្រាប់​ប្រព័ន្ធ​តុលាការ​របស់​កម្ពុជា។

លោក ម៉ម សូណង់ដូ ត្រូវ​បាន​ផ្តន្ទាទោស​ឲ្យ​ជាប់​ពន្ធនាគារ ២០ ឆ្នាំ ចំពោះ​តួនាទី​របស់​លោក ក្នុង​អ្វី​ដែល​គេ​ហៅ​ថា ចលនា​អបគមន៍​ប្រឆាំង​នឹង​រដ្ឋាភិបាល។ លោក សូណង់ដូ បាន​បដិសេធ​ការ​សម្រេច​របស់​តុលាការ​ប្រឆាំង​នឹង​រូប​លោក៕

1 comment:

Anonymous said...

DOWN AH DOG HUN SEN !!!FUCK YOUR MOTHER XXXXXX BEAVO ! BRAVO ! BRAVO ! KING MOM SONANDO