Wednesday, February 20, 2013

ការផ្ទេរអំណាចតពូជរបស់ជនផ្តាច់ការក្នុងប្រទេសកម្ពុជា


..........
http://www.youtube.com/watch?v=EqVaofEB378

កូន​មេដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា​ឈរ​ឈ្មោះ​ជា​បេក្ខភាព​តំណាងរាស្ត្រ

ដោយ លាង ដឺលុច  RFI

គណបក្ស​ប្រជាជន​កម្ពុជា​      ដែល​កំពុង​កាន់​អំណាច​បាន ​គាំទ្រ​ បេក្ខភាព​ជា​យុវជន​មួយ​ចំនួន  ​ដែល​ជា​កូន​ប្រុស​មេដឹកនាំ​ជាន់​ខ្ពស់​របស់​ គណបក្ស​អោយ​ឈរ​ឈ្មោះ​ជា​បេក្ខភាព​តំណាង រាស្ត្រ​នីតិកាល​ទី​៥​ក្រោយ​នេះ។ បេក្ខភាព​តំណាងរាស្ត្រ​ទាំង នោះ​រួមមាន​កូន​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន កូន​ប្រុស​លោក​សុខ អាន កូនប្រុស​លោក​ ស ខេង​ជាដើម។ មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា​លោក​ ជាម យៀប​បាន​ពន្យល់​ថា​  គណបក្ស​ប្រជាជន​កម្ពុជា​កំពុង​អនុវត្ត​គោល​នយោបាយ​លើក​ស្ទួយ​យុវជន។

នៅ​ក្នុង​នីតិ​កាល​ទី​៥​ក្រោយ​នេះ វា​នឹង​មាន​សមាសភាព​អ្នក​តំណាងរាស្ត្រ​វ័យ​ក្មេង​របស់​គណបក្ស​ប្រជាជន​ កម្ពុជា។ លោក ជាម យៀប​ សមាជិក​គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​បញ្ជាក់​ ប្រាប់​វិទ្យុបារាំង​អន្តរជាតិ​នៅ​ថ្ងៃ​ពុធ​នេះ​ថា គណបក្ស​របស់​លោក​បាន​រៀបចំ​ផ្គូរផ្គង​បញ្ជី​ឈ្មោះ​បេក្ខភាព​តំណាងរាស្ត្រ​ សម្រាប់​ការ​បោះឆ្នោត​ខាង​មុខ​នេះ​រួច​ហើយ។ នៅ​ក្នុង​បញ្ជី​ឈ្មោះ​នោះ ក៏​មាន​កូន​របស់​មេដឹកនាំ​ជាន់ខ្ពស់​មួយ​ចំនួន​ផង​ដែរ ដែល​ត្រូវបាន​គណបក្ស​គាំទ្រ និងស្នើ​ពី​ថ្នាក់​ក្រោម​មក។

បើយោង​តាម​ការ​រៀបរាប់​របស់​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា​គឺ​ លោក ​ជាម យៀប​ សមាសភាព​ទាំងនោះ​រួម​មាន លោក​ហ៊ុន ម៉ានី​ កូនប្រុស​បង្កើត​របស់​លោក​នាយក​រដ្ឋមន្ត្រី​ដែល​ឈរ​ជា​បេក្ខជន​តំណាងរាស្ត្រ ​មណ្ឌល​កំពង់ស្ពឺ និង​លោក​ឌី វិជ្ជា​ដែល​ជាកូន​ប្រសារ​របស់​លោក​នាយក​រដ្ឋមន្ត្រី​ឈរ​ជា​បេក្ខជន​បម្រុង​ នៅ​មណ្ឌល​ស្វាយរៀង។ លោក​ជាម យៀប​បាន​អះអាង​ថា មិន​មាន​បេក្ខភាព​លោក​ហ៊ុន ម៉ាណែត កូន​ប្រុស​ច្បង​របស់​លោក​នាយក​រដ្ឋមន្ត្រី ដូច​ការ​សង្ស័យ​របស់​​សារព័ត៌មាន​មួយ​ចំនួន​ដែល​បាន​ចុះ​ផ្សាយ​នៅ​ថ្ងៃ​នេះ​ នោះ​ឡើយ។

លោក​ជាម យៀប​ បន្ត​អោយដឹង​ថា​មាន​កូនប្រុស​របស់​ថ្នាក់ដឹកនាំ​មួយ​ចំនួន​ទៀត​ដូចជា កូន​ប្រុស​លោក​ស ខេង​ឈរ​នៅ​មណ្ឌល​ព្រៃវែង កូន​ប្រុស​លោក​សុខ អាន​ ឈរ​នៅ​មណ្ឌល​តាកែវ កូន​ប្រុស​លោក​ឌិត មន្ទី​ឈរ​នៅ​មណ្ឌល​កណ្តាល ​កូន​ប្រុស​លោក​សាយ ឈុំ​នៅ​មណ្ឌល​កំពង់ឆ្នាំង។ លោក​ជាម យៀប​ ក៏​ប្រាប់​អោយដឹង​ផង​ដែរ​ថា លោក​ក៏​មាន​កូន​ប្រុស​ម្នាក់​ឈ្មោះ ជាម ចន្ទសុភ័ណ្ឌ ដែល​ជាបេក្ខជន​បម្រុង​នៃ​តួនាទី​អភិបាល​រង​ខេត្ត​បាត់ដំបង​ដែរ។

លោក​ ជាម យៀប​ដែល​អះអាង​ថា លោក​នឹង​បន្ត​ឈរ​ជា​បេក្ខជន​តំណាង​រាស្ត្រ​នៅ​នីតិកាល​ក្រោយ​នេះ​ទៀត​បាន​ ពន្យល់​ថា​ បេក្ខភាព​យុវជន​ដែល​ជា​កូន​ថ្នាក់ដឹកនាំ​នោះ​សុទ្ធ​តែមាន​គុណភាព​ខ្ពស់​​ហើយ ​បាន​បម្រើ​គណបក្ស​បាន​ច្រើន។ បេក្ខភាព​ទាំង​នេះ​ក៏​សុទ្ធ​តែ​មាន​ការ​គាំទ្រ​ស្នើ​ពី​គណបក្ស​ថ្នាក់​ មូលដ្ឋាន​ផង​ដែរ។

ការ​ដាក់​បញ្ចូល​បេក្ខភាព​យុវជន​ចូល​ក្នុង​បញ្ជី​​អ្នក​តំណាងរាស្ត្រ ​គឺ​ជា​ផ្នែក​មួយ​នៃ​ការ​អនុវត្តន៍​គោល​នយោបាយ​លើក​ស្ទួយ​ទំពាំង​ស្នង​ឬស្សី ​របស់​គណបក្ស​ប្រជាជន នេះ​បើតាម​ការ​បញ្ជាក់​របស់​លោក​ជាម យៀប មន្ត្រី​ជាន់​ខ្ពស់​របស់​គណបក្ស​ប្រជាជន​កម្ពុជា៕

 


3 comments:

Anonymous said...

Mer Chor wants to transfer the power to Kaun Chor.

Anonymous said...

Well...This is the biggest transfer of wealth and power right before the eyes of Cambodian people! The offspring of AH HUN SEN and the corrupted officials don't have to work hard beside go around fuck people over to have their way!

How many people in this world born with privilege? You got to be King and Queen! AH HUN SEN children born with privilege? ahhahah

Anonymous said...

to all voter this is an alarming your son and daughters will be cowboy