..........
http://www.youtube.com/watch?v=EqVaofEB378
កូនមេដឹកនាំគណបក្សប្រជាជនកម្ពុជាឈរឈ្មោះជាបេក្ខភាពតំណាងរាស្ត្រ
គណបក្សប្រជាជនកម្ពុជា ដែលកំពុងកាន់អំណាចបាន គាំទ្រ
បេក្ខភាពជាយុវជនមួយចំនួន ដែលជាកូនប្រុសមេដឹកនាំជាន់ខ្ពស់របស់
គណបក្សអោយឈរឈ្មោះជាបេក្ខភាពតំណាង រាស្ត្រនីតិកាលទី៥ក្រោយនេះ។
បេក្ខភាពតំណាងរាស្ត្រទាំង នោះរួមមានកូនលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន
កូនប្រុសលោកសុខ អាន កូនប្រុសលោក ស ខេងជាដើម។
មន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជាលោក ជាម យៀបបានពន្យល់ថា
គណបក្សប្រជាជនកម្ពុជាកំពុងអនុវត្តគោលនយោបាយលើកស្ទួយយុវជន។
នៅក្នុងនីតិកាលទី៥ក្រោយនេះ
វានឹងមានសមាសភាពអ្នកតំណាងរាស្ត្រវ័យក្មេងរបស់គណបក្សប្រជាជន
កម្ពុជា។ លោក ជាម យៀប
សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍នៃគណបក្សប្រជាជនកម្ពុជាបានបញ្ជាក់
ប្រាប់វិទ្យុបារាំងអន្តរជាតិនៅថ្ងៃពុធនេះថា
គណបក្សរបស់លោកបានរៀបចំផ្គូរផ្គងបញ្ជីឈ្មោះបេក្ខភាពតំណាងរាស្ត្រ
សម្រាប់ការបោះឆ្នោតខាងមុខនេះរួចហើយ។ នៅក្នុងបញ្ជីឈ្មោះនោះ
ក៏មានកូនរបស់មេដឹកនាំជាន់ខ្ពស់មួយចំនួនផងដែរ
ដែលត្រូវបានគណបក្សគាំទ្រ និងស្នើពីថ្នាក់ក្រោមមក។
បើយោងតាមការរៀបរាប់របស់មន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជាគឺ លោក ជាម យៀប សមាសភាពទាំងនោះរួមមាន លោកហ៊ុន ម៉ានី កូនប្រុសបង្កើតរបស់លោកនាយករដ្ឋមន្ត្រីដែលឈរជាបេក្ខជនតំណាងរាស្ត្រ មណ្ឌលកំពង់ស្ពឺ និងលោកឌី វិជ្ជាដែលជាកូនប្រសាររបស់លោកនាយករដ្ឋមន្ត្រីឈរជាបេក្ខជនបម្រុង នៅមណ្ឌលស្វាយរៀង។ លោកជាម យៀបបានអះអាងថា មិនមានបេក្ខភាពលោកហ៊ុន ម៉ាណែត កូនប្រុសច្បងរបស់លោកនាយករដ្ឋមន្ត្រី ដូចការសង្ស័យរបស់សារព័ត៌មានមួយចំនួនដែលបានចុះផ្សាយនៅថ្ងៃនេះ នោះឡើយ។
លោកជាម យៀប បន្តអោយដឹងថាមានកូនប្រុសរបស់ថ្នាក់ដឹកនាំមួយចំនួនទៀតដូចជា កូនប្រុសលោកស ខេងឈរនៅមណ្ឌលព្រៃវែង កូនប្រុសលោកសុខ អាន ឈរនៅមណ្ឌលតាកែវ កូនប្រុសលោកឌិត មន្ទីឈរនៅមណ្ឌលកណ្តាល កូនប្រុសលោកសាយ ឈុំនៅមណ្ឌលកំពង់ឆ្នាំង។ លោកជាម យៀប ក៏ប្រាប់អោយដឹងផងដែរថា លោកក៏មានកូនប្រុសម្នាក់ឈ្មោះ ជាម ចន្ទសុភ័ណ្ឌ ដែលជាបេក្ខជនបម្រុងនៃតួនាទីអភិបាលរងខេត្តបាត់ដំបងដែរ។
លោក ជាម យៀបដែលអះអាងថា លោកនឹងបន្តឈរជាបេក្ខជនតំណាងរាស្ត្រនៅនីតិកាលក្រោយនេះទៀតបាន ពន្យល់ថា បេក្ខភាពយុវជនដែលជាកូនថ្នាក់ដឹកនាំនោះសុទ្ធតែមានគុណភាពខ្ពស់ហើយ បានបម្រើគណបក្សបានច្រើន។ បេក្ខភាពទាំងនេះក៏សុទ្ធតែមានការគាំទ្រស្នើពីគណបក្សថ្នាក់ មូលដ្ឋានផងដែរ។
ការដាក់បញ្ចូលបេក្ខភាពយុវជនចូលក្នុងបញ្ជីអ្នកតំណាងរាស្ត្រ គឺជាផ្នែកមួយនៃការអនុវត្តន៍គោលនយោបាយលើកស្ទួយទំពាំងស្នងឬស្សី របស់គណបក្សប្រជាជន នេះបើតាមការបញ្ជាក់របស់លោកជាម យៀប មន្ត្រីជាន់ខ្ពស់របស់គណបក្សប្រជាជនកម្ពុជា៕

3 comments:
Mer Chor wants to transfer the power to Kaun Chor.
Well...This is the biggest transfer of wealth and power right before the eyes of Cambodian people! The offspring of AH HUN SEN and the corrupted officials don't have to work hard beside go around fuck people over to have their way!
How many people in this world born with privilege? You got to be King and Queen! AH HUN SEN children born with privilege? ahhahah
to all voter this is an alarming your son and daughters will be cowboy
Post a Comment