ប្រជាសហគមន៍ព្រៃឡង់បួងសួងសុំឲ្យ អារក្សព្រៃ ជួយរក្សាព្រៃឡង់ កាលពីដើមឆ្នាំមុន។ រូបថត សហការី |
Thursday, 14 February 2013
ម៉ៃ ទិត្យថារ៉ា
The Phnom Penh Post
កំពង់ធំៈ បណ្តាញសហគមន៍ព្រៃឡង់មកពី ខេត្តកំពង់ធំជាង៣០០នាក់ ត្រូវបានកងកម្លាំងប៉ូលិសស្ រុក ធ្វើការទប់ស្កាត់ក្នុងរយៈ ខ្លី នៅខណៈជួបជុំគ្នា ដើរហែក្បួនចេញពីខាងក្រុម ហ៊ុនវៀតណាម CRCK ឆ្ពោះមកសាលាស្រុកសណ្តាន់ ដើម្បីដាក់ពាក្យបណ្តឹងស្នើ សុំការអន្តរាគមន៍ជួយទប់ស្កា ត់បទល្មើស ព្រៃឈើ ផ្អាកសកម្មភាពបំផ្លាញព្រៃឈើ របស់ក្រុមហ៊ុន និងការឈូសឆាយទន្ទ្រានប៉ះ ដីចម្ការរបស់ពលរដ្ឋ។
លោកហឿន សុភាព តំណាងបណ្តាញសហគមន៍ព្រៃឡង់ មកពីខេត្តកំពង់ធំ បានថ្លែងឲ្យដឹងថា ពលរដ្ឋបណ្តាញសហគមន៍ព្រៃឡង់ នៅក្នុងខេត្តកំពង់ធំជាង ៣០០នាក់ បានមកជួបជុំគ្នាដើរហែក្ បួនចេញពីក្រុមហ៊ុន CRCK ដើម្បី ដាក់ពាក្យបណ្តឹងនៅសាលាស្រុ កសណ្តាន់ដោយសុំអន្តរាគមន៍ ពី អាជ្ញាធរស្រុកឲ្យផ្អាកសកម្ មភាពឈូសបំផ្លាញព្រៃឈើរបស់ ក្រុមហ៊ុន តែត្រូវបានប៉ូលិសធ្វើការ ហាមឃាត់មិនឲ្យទៅមុខដោយ យកលេសឆែក រកប័ណ្ណបើកបរនិងពន្ធម៉ូតូ។ លោកបានឲ្យដឹងទៀតថា៖ «ពួកយើងនៅជាប់គាំងប្រមាណ ជា ៣០នាទី ដោយមិនចង់មានបញ្ហាពួកយើ ងក៏សម្រេចចិត្តចេញតាមផ្លូ វផ្សេងទៀត។ គ្មានហេតុផលណាមកឆែកចរា ចរណ៍នៅកណ្តាលព្រៃនោះទេ»។
លោក បានឲ្យដឹងទៀតថា ពលរដ្ឋជាង៣០០នាក់បានមកជួ បជុំ គ្នានៅខាងមុខសាលាស្រុកតែ លោកអភិបាលស្រុកអនុញ្ញាតឲ្យ តែតំណាង ១០ នាក់ប៉ុណ្ណោះចូលជួបក្រៅពី នោះគាត់ឲ្យនៅរង់ចាំខាងក្ រៅ។ លោកបានឲ្យដឹងទៀតថា៖ «លោកអភិបាលបានសន្យាថា នឹងចុះទៅមើលក្រុមហ៊ុននៅ ថ្ងៃទី១៥ ខែកុម្ភៈ ខាងមុខនេះបន្ទាប់មកគាត់ដើ រចេញពីកន្លែងប្រជុំដោយគ្ មានប្រាប់ ពលរដ្ឋឲ្យបានដឹង»។
លោកសឹត សេង តំណាងពលរដ្ឋម្នាក់ទៀត អ្វីដែលពលរដ្ឋបានមកជួបជុំ គ្នានៅសាលាស្រុកគឺពុំបា នទទួលលទ្ធផល អ្វីទាំងអស់ អាជ្ញាធរគ្រាន់តែឆ្លើយឲ្យ ផុតពីមាត់តែប៉ុណ្ណោះ ដូច្នេះបន្ទាប់ពីចេញ ពីសាលាស្រុកពលរដ្ឋទាំងអស់ បាននាំគ្នាមកអុជធូបដាក់ បណ្តាសា នៅរោងអ្នកតា កណ្តាលព្រៃឡង់។ លោកឲ្យដឹងទៀតថា៖«យើងដាក់ បណ្តាសាសូមឲ្យអ្នកតាដាក់ បណ្តាសាលោកអភិបាលស្រុកប្រសិ នបើមិន ចុះមកពិនិត្យនៅក្នុងក្រុ មហ៊ុន ដូចដែលគាត់បានសន្យា»។
លោក បន្តថា ពលរដ្ឋនាំគ្នាធ្វើការបែ របន់តាមជំនឿរបស់ពួកគេប្ រមាណជាមួយ ម៉ោង ទើបត្រឡប់មកភូមិរាងៗខ្លួ នវិញ។ ពលរដ្ឋនឹងតាមមើលជំហានរបស់ អាជ្ញាធរស្រុកថាតើគាត់ហ៊ា នធ្វើដូច ដែលបានសន្យាដែរឬទេពីព្រោះ គាត់ធ្វើមិនដឹងមិនឮយូរ មកហើយ។
កាល ពីថ្ងៃទី១១ ខែកុម្ភៈតំណាងពលរដ្ឋបានយក លិខិតជូនដំណឹងទៅដាក់ជូន អាជ្ញាធរដើម្បីផ្តល់ដំណឹងទៅ អាជ្ញាធរឲ្យបានដឹង ជាមុនដើម្បីចៀសវាងការភ្ញា ក់ផ្អើល។ បណ្តាញសហគមន៍ព្រៃឡង់ មកពីខេត្តចំនួនបួន ក៏បានឡើងមកធ្វើសន្និសីទសា រព័ត៌មាននៅទីក្រុងភ្នំពេញ នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០១៣ ដោយបានអំពាវនាវជំរុញឲ្យរា ជរដ្ឋាភិបាល អនុម័តលើសេចក្តីព្រាងអនុក្ រឹត្យ ស្តីពីការបង្កើតតំបន់ព្រៃ ការពារ និងអភិរក្សជីវចម្រុះនៅ «ព្រៃឡង់» ឲ្យបានឆាប់ ដើម្បីទប់ស្កាត់បទល្មើសទា ន់ពេលវេលា និងអំពាវនាវឲ្យរដ្ឋាភិបាល សហការ ក្នុងការការពារព្រៃឡង់រួម គ្នា។
ជា ការឆ្លើយតបវិញ លោក សឹម វណ្ណា អភិបាលស្រុកសណ្តាន់ បានថ្លែងឲ្យដឹងថា ពិតជាមានជនអនាធិបតេយ្យឈូស ឆាយដីខុសច្បាប់មែន ហើយសមត្ថកិច្ចបានកំពុងតាម ចាប់ខ្លួន។ លោកបានឲ្យដឹងទៀតថា៖ «ចំពោះការឈូសឆាយដីរបស់ក្ រុមហ៊ុន KRCK ខ្ញុំ នឹងឲ្យសមត្ថកិច្ចចុះទៅត្ រួតពិនិត្យជាថ្មី ព្រោះនោះជាដីសម្បទានសេដ្ ឋកិច្ច តែប្រសិនបើសកម្មភាពរបស់ក្ រុមហ៊ុន ពិតជាល្មើសលើដីពលរដ្ឋ និងដីព្រៃសហគមន៍នោះ ខ្ញុំនឹងចាត់ការលើបញ្ហានេ ះតាមផ្លូវច្បាប់»។
យោងតាម របាយការណ៍របស់សមាគមនអាដហុក បានឲ្យដឹងថា យ៉ាងហោចណាស់ក៏មានក្រុមហ៊ុ នចំនួន៣៣ បានទទួលដីសម្បទានសេដ្ឋកិច្ ចពីរដ្ឋាភិបាលដើម្បីធ្វើកា រ វិនិយោគនៅក្នុងតំបន់ព្រៃ ឡង់ដែលមានផ្ទៃដីសរុបចំនួន ១ ០៤៥ ៨៥៧ ហិកតា។
របាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទឲ្យដឹ ងថា ក្រុមហ៊ុន ចម្ការកៅស៊ូ CRCK របស់ប្រទេសវៀតណាមបានទទួលដី សម្បទានសេដ្ឋកិច្ចពីរដ្ឋាភិ បាល នៅក្នុងខែ ឧសភា ឆ្នាំ ២០១០ លើផ្ទៃដី ៦១៥៥ ហិកតា នៅក្នុងស្រុកសណ្តាន់ ខេត្តកំពង់ធំ ដើម្បីអភិវឌ្ឍន៍លើដំណាំកៅស៊ូ ក្នុងរយៈពេល ៧០ឆ្នាំ។ ក្រុមហ៊ុន CRCK មិនអាចទំនាក់ទំនងដើម្បីធ្ វើការអត្ថាធិប្បាយបានទេ៕
2 comments:
សូមអុជធូប ៩ សសៃ ហើយថាតាមខ្ញុំ :
សូមអស់លោកអារុក្ខអារក្ស អ្នកតា ទេវតាឆ្នាំថ្មី
និងបារមីដ៏ស័ក្តិសិទ្ធិទាំងអស់ តាមបំផ្លាញ ពួកអាក្បត់ជាតិទាំងអស់គ្នាឱ្យវាវិនាស ឱ្យងាប់តៃហោង
យ៉ាងវេទនាដោយត្រូវគ្រាប់កាំភ្លើង សៀម នឹងយួន
ឱ្យរន្ទះបាញ់, ព្រះធរណីស្រូប, ភ្លើងឆេះផ្ទះ, ឲ្យធ្លាក់យន្ដហោះ, ឲ្យលិចទូកកប៉ាល់, ឲ្យក្រឡាប់ឡាន, ឲ្យឡានម៉ូតូបុក, ឲ្យដំរីព្រេច, ឱ្យពស់ចឹក, ខ្លាខាំស៊ី, រោគទឹកនោមផ្អែម, លើសឈាម, ដាច់សរសៃខួរក្បាល, ជំងឺអេដស៍, ជម្ងឺគ្រុនចាញ់ , គ្រុនឈាម និងជម្ងឺនានា រួមរិតតោងស្អិតជាប់នឹងខ្លួនរហូតដល់វិនាសជីវិតក្បត់ជាតិ
ពីផែនដីខ្មែរនេះទៅ ហោង …!
ឱ្យវាព្រាត់ព្រាសឪពុកម្តាយ បងប្អូន កូនចៅវា ឱ្យក្ររហេមរហាម រងទុក្ខវេទនាចុះនរកអស់៥០០ជាតិ....ហោង …!
សូមឲ្យពួកវាត្រូវបណ្ដាសានេះហោងចុះ ឱម្មសិទ្ធីស្វាហាយ:
សព្វ រដ្ឋាភិបាល, មន្ដ្រី, រដ្ឋបាល វិនាសសន្តិអស្សិតោ ... ៕
អាកាសដ្ឋានចភុម្មដ្ឋានព្រហ្មាឥន្រ្ទាទេវាឥសីយមរាជានាគាមហិ
ទ្ធីកាបុញ្ញំនោអនុមោទន្តុសព្វមនុស្សបាបំអន្តរាយោវិនាស្សន្តិអសេ្សតោ៕៚
Post a Comment