ពលរដ្ឋជាច្រើននាក់បាននាំគ្នាចូលទៅគោរពព្រះវិញ្ញាណក្ខន្ធព្រះបរមរតនកោដ្ឋ នៅថ្ងៃខួបគម្រប់មួយឆ្នាំ ដែលព្រះអង្គបានសោយទិវង្គត។ ពួកគេនៅតែក្ដុកក្ដួលមិនអស់អាល័យចំពោះស្នាព្រះហស្តព្រះអង្គដែលបានបន្សល់ទុកឲ្យកូនចៅជំនាន់ក្រោយ ជាពិសេសការទាមទារឯករាជ្យ និងការបង្រួបបង្រួមជាតិ។
ពលរដ្ឋចូលរួមគោរព្ធព្រះវិញ្ញាណក្ខន្ធព្រះបរមរតនកោដ្ឋ នៅវិមានព្រះបរមរូប ក្បែរវិមានឯករាជ្យ នៅថ្ងៃទី១៥ តុលា ឆ្នាំ២០១៣។ RFA/Sochivy |
ដោយ សុ ជីវី RFA 2013-10-15
មួយឆ្នាំក្រោយព្រះករុណាសម្ដេចព្រះ នរោត្ដម សីហនុ សោយទិវង្គត ទស្សនៈស្ដីពីបង្រួបបង្រួមជាតិ និងចង់ឲ្យជាតិមានសន្តិភាពនៅតែឋិតក្នុងការចងចាំរបស់ពលរដ្ឋ។ ប្រជាពលរដ្ឋនៅតែត្រូវការឲ្យមានអ្នកបន្តវេនព្រះរាជកិច្ចរបស់ព្រះអង្គ។
កំពុងបួងសួងនៅខាងមុខព្រះបរមរូបព្រះបរមរតនកោដ្ឋ ក្នុងវ័យជាង ៦០ឆ្នាំ អ្នកស្រី ខេមៈ មានប្រសាសន៍ថា បើទោះជាព្រះអង្គបានចាកឆ្ងាយពីកម្ពុជា ក៏ពិតមែន តែស្នាព្រះហស្តព្រះអង្គ ជាពិសេសទស្សនៈកសាងសន្តិភាពនៅតែឋិតក្នុងចិត្តពលរដ្ឋខ្មែរស្ទើរគ្រប់ទិសទី។
ព្រះករុណាសម្ដេចព្រះ នរោត្ដម សីហនុ ព្រះអង្គត្រូវបានថ្វាយព្រះបរមនាមថា ជាព្រះបិតាឯករាជ្យជាតិ ឯកភាពជាតិ និងបង្រួបបង្រួមជាតិ។ ព្រះអង្គជាក្សត្រឆ្នើមក្នុងការទាមទារឯករាជ្យពីអាណាព្យាបាលបារាំង ការទាមទារប្រាសាទព្រះវិហារ និងការបង្រួបបង្រួមភាគីជម្លោះក្នុងវិបត្តិសង្គ្រាមស៊ីវិល។
ប្រជាពលរដ្ឋមកពីស្រុកស្រីសន្ធរ ខេត្តកំពង់ចាម លោក រស់ រឿន មានប្រសាសន៍ថា អវត្តមានអង្គសម្ដេចឪ គួរណាស់តែអ្នកនយោបាយគ្រប់ភាគីយកចិត្តទុកដាក់អនុវត្តតាមព្រះរាជបណ្ដាំរបស់ ព្រះអង្គ ដែលផ្កាំផ្ញើជាចុងក្រោយពីរួបរួមកម្លាំងកសាងជាតិមាតុភូមិ។
កញ្ញា ងួន ចិនអូន ដែលចូលរួមគោរព្ធវិញ្ញាណក្ខន្ធព្រះបរមរតនកោដ្ឋដែរនោះ មានប្រសាសន៍ថា នាងរឹតតែគោរព និងផ្ដល់តម្លៃដល់ព្រះអង្គ នៅពេលដែលកម្ពុជា បានជួបបញ្ហានៅក្រោយការបោះឆ្នោត។ នាងគិតថា ប្រសិនបើព្រះអង្គនៅមានព្រះជន្ម ម្ល៉េះបញ្ហានៅពេលនេះប្រហែលអាចដោះស្រាយបានដោយមានព្រះអង្គគង់ជាកណ្ដាលសម្របសម្រួលដោះស្រាយបញ្ហា។
នៅក្រោយការបោះឆ្នោតអ្នកនយោបាយកំពូលៗនៅកម្ពុជា ចាប់ផ្ដើមមានគំនិតខ្វែងគ្នាចំពោះលទ្ធផលឆ្នោត។ គណបក្សប្រឆាំងបានធ្វើពហិការការប្រជុំសភាលើកដំបូង និងបន្តកៀរគរសំឡេងពលរដ្ឋ ដើម្បីស្វែងរកជំនួយពីបរទេសឲ្យដាក់សម្ពាធរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា។ ចំណែកគណបក្សប្រជាជនកម្ពុជា បានរៀបចំបង្កើតរដ្ឋាភិបាលរួចជាស្រេច ហាក់ដូចមិនខ្វល់ពីពហិការរបស់បក្សប្រឆាំងឡើយ។ យ៉ាងណាមន្ត្រីជាន់ខ្ពស់នៃគណបក្សទាំងពីរបានប្រកាសហើយថា ពួកគេពុំដែលបំភ្លេចបណ្ដាំសម្ដេចព្រះ សីហនុ ឡើយ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃសម្ពោធព្រះបរមរូបព្រះបរមរតនកោដ្ឋកាលពីថ្ងៃទី១១ ខែតុលា ថ្លែងថា លោកចងចាំមិនភ្លេចឡើយពីព្រះរាជបណ្ដាំព្រះមហាក្សត្រ ដែលរំលឹកជានិច្ចពីការបង្រួបបង្រួមជាតិ។
ចំណែកអនុប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ក៏បានថ្លែងនៅក្នុងពិធីគោរពវិញ្ញាណក្ខន្ធព្រះបរមរតនកោដ្ឋ នៅទីស្នាក់ការបក្សថា ក្រុមរបស់លោកក៏មិនព្រងើយកន្តើយចំពោះព្រះរាជបណ្ដាំព្រះអង្គឡើយ។
យ៉ាងនេះក្ដីសម្រាប់អ្នកជំនាញផ្នែកវិទ្យាសាស្ត្រនយោបាយ និងជាអ្នកវិភាគ លោក សុខ ទូច មានប្រសាសន៍ថា ឥទ្ធិពលរបស់សម្ដេចឪ បានថមថយតាំងពីព្រះអង្គនៅមានព្រះជន្មនោះម្ល៉េះ។ ភាគច្រើនអ្នកនយោបាយតែងយកលេះថា ធ្វើតាមព្រះរាជតម្រិះព្រះមហាក្សត្រ ប៉ុន្តែដើម្បីផលប្រយោជន៍របស់ពួកគេរៀងៗខ្លួន។
រហូតមកដល់ពេលនេះ ក្នុងទស្សនៈពលរដ្ឋខ្មែរនៅតែត្រូវការព្រះមហាក្សត្រជាចាំបាច់ ដោយរំពឹងថា ព្រះអង្គគង់នៅជាអាជ្ញាកណ្ដាលក្នុងការដោះស្រាយបញ្ហា។
ពលរដ្ឋម្នាក់រស់នៅក្នុងខណ្ឌទួលគោក លោកស្រី មៀច សុផល មានប្រសាសន៍ថា លោកស្រីប្រាថ្នាឲ្យព្រះមហាក្សត្របច្ចុប្បន្ន គឺសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះអង្គនឹងទទួលបានអំណាចគ្រប់គ្រាន់ដូចដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ ដើម្បីឲ្យព្រះអង្គបន្តស្នាព្រះហស្តនៃបិតាព្រះអង្គ។
ក្រៅពីនឹករលឹកដល់ស្នាព្រះហស្តព្រះមហាក្សត្រ ប្រជាពលរដ្ឋដែលចូលទៅគោរពព្រះវិញ្ញាណក្ខន្ធបរមរតនកោដ្ឋ បានបួងសួងសុំឲ្យព្រះអង្គបានស្ថិតនៅទីឋានបរមសុខ និងបន្តថែរក្សាទឹកដីខ្មែរឲ្យមានសុខសន្តិភាព និងចម្រើនរុងរឿង៕
4 comments:
From my point of view this King Sihanouk is the bad king, he destroyed his own country by created Khmer rouge, from that time Cambodian people suffer until today.
King Sihanouk like to make relationship with communist country, he lived out the country most of the times some time in North Korea and some time in China.
This King love to play music, sing, dance and play as movie actor.
King Sihanouk is the most selfish king.
Today most of Cambodian people are not believe in the King anymore, because the King has no power to protect innocent Cambodians.
Every time I am thinking about Cambodia it just make my heart so painful, I wish we never have this kind of King.
Its true!
Power greedy king of China! His way or the high way,he chooses hi-way....Destroyed everythings in his path-killingfield was born because of his greeds to hold power as a king or preminister despite an objection from many patriotisms, He was useless king indeed!
Kmenhwatt
សូម្បីទេវត្ដាក៏ហាមឈាត់កុំឲ្យរាស្រ្ដចូលរួម ព្រះបរមរតនកោដនរោត្តម សីហនុ ឆ្នាំទីមួយដែរ។
ទឹកជំនន់ផ្តល់កសិណសាក្សី ស្រាប់។
ព្រះរាជបណ្ដាំសុំឲ្យខ្មែរទាំងអស់ចេះសាមគ្គីគ្នា រួបរួមកសាងជាតិជាធ្លុងមួយ ជៀសឲ្យផុតពីការបែកបាក់។ អាចបានឫទេ ?
ពេលទឹកជំនន់ រាស្ត្ររស់យ៉ាងវេទនា មន្ត្រីរាជការធ្វើបានប្រារព្ធពិធី យ៉ាងគគ្រឹកគគ្រេង។
តើសាមគ្គីគ្នា រួបរួម ជាធ្លុងមួយយ៉ាងណាទៅ?។
ពេលទឹកជំនន់ពិធីអំទូកលុបចោល បោះបង់ចោល តើព្រះបរមរតនកោដនរោត្តម សីហនុអាចលុបចោលឫទេ ?។
ប្រយោជន៍រាស្ដ្រអាច បង់ចោលបាន ប្រយោជន៍ គ្រួសារស្ដេចមិនអាចបង់ចោលកើត។
នេះជា ភស្តុតាង ថាប្រយោជន៍រាស្ដ្រ ផ្ទុយ ពីប្រយោជន៍ គ្រួសារស្ដេច តើរាស្ដ្រអាចសង្ឃឹម លើស្ដេចមកការពារ ប្រយោជន៍របស់ខ្លួនឬទេ? ។
ប្រយោជន៍ស្ដេចជាអ្វី?
ចាស់ទំអម្បូរខ្ញុំធ្លាប់និយាយថា៖
"មនុស្សស្លាប់មិនអាចប្រោសអោយរស់បានឡើយ មនុស្សរស់បើអាចសង្គ្រោះបានហើយពិតជាតំណរនៃជោគវាសនា!"
ទាក់ទងទៅនឹងប្រយោជន៍រាស្ដ្រ ហើយនឹងប្រយោជន៍ស្ដេច ចាស់ទំក៏ធ្លាប់ពោលដែរថា៖ "ទូករាស្ដ្រវែងចម្នោះរាប់សិបនាក់ គេតែងប្រើសម្រាបអុំប្រណាំង រីឯព្រះរាជាគង់លើទូកមូលដូចសំបកឪឡឹ ប្រើជាទីន័ងមហិច្ឆតា កែឆ្នៃរង្វាស់រង្វាល់និរន្ដមហិទ្ធិឫទ្ធិ ទៅតាមប្រាថ្នា ត្រង់ណាក្បាលឬកន្សៃ ហ្លួង អោយនាមតាមហេតុការណ៍ រាស្ដ្ររងវេទនាស្ទើរលោះព្រលឹង ព្រោះតែ មហិទ្ធិឫទ្ធិទ្រព្រះរាជបល្លង្ក"
ចាស់ទំខ្មែរផ្ដាំកូនចៅថា៖
"កុំនិយាយផ្ដេសផ្ដាស កុំឈ្លោះនឹងព្រះរាជវង្ស កុំក្រោធនឹងព្រះហឫទ័យព្រះរាជា កុំមាថព្រះចេស្ដា នាំស្លាប់ប្រាំពីសន្ដាន"
តើមានប្រយោជន៍រាស្ដ្រដែរឬទេ?
Post a Comment