ព្រះអាឡា...ជាង៣០ឆ្នាំហើយ ទើបនឹកឃើញហាមមេប៉ូលិសមិនឲ្យកាត់ប្រាក់កូនចៅ ? កម្ពុជា ជាប្រទេសអត់ច្បាប់ឬ បានជាដើរហាមដោយមិនយកច្បាប់មកអនុវត្តន៍ ?
លោក ស ខេង ជូនប័ណ្ណសរសើរដល់នគរបាលមានស្នាដៃ។ រូប ហុង មីនា
Friday, 22 November 2013 វង្ស សុខេង PPP
ភ្នំពេញៈ លោក ស ខេង រដ្ឋមន្រ្តីក្រសួង មហាផ្ទៃ បានប្រកាសកាលពីសប្តាហ៍មុនថា មន្រ្តីរាជការរាប់ទាំងនាយនគរបាលក្នុងតំណែងគ្រប់គ្រង ដែលកាត់ប្រាក់ខែថ្នាក់ក្រោម នឹងប្រឈមផលវិបាក រាប់ទាំងបទចោទប្រកាន់ខាងព្រហ្មទណ្ឌផង។
ក្នុងបទបញ្ជាដែល ភ្នំពេញ ប៉ុស្តិ៍ ទទួលបានកាលពីម្សិលមិញ លោក ស ខេង បានជំរុញឲ្យមន្រ្តីរាជការទាំងអស់ ដែលកាន់បញ្ជីប្រាក់ខែ រាយការណ៍ភ្លាមៗប្រាប់ក្រសួងគ្រប់ពេល បើសិនមេដឹកនាំពួកគេកាត់យកប្រាក់កូនចៅរាប់ទាំងករណីប្រាក់ទៅបង់ឲ្យអង្គការមនុស្សធម៌ ឬសម្បុរសធម៌ផង។ បទបញ្ជារបស់លោក ខេង សង្កត់ធ្ងន់ថា ក្រសួងនឹងអនុវត្តនូវវិន័យរដ្ឋបាល ឬអាចបញ្ជូនទៅតុលាការបើល្មើសបទបញ្ជានេះ។
ភ្នំពេញៈ លោក ស ខេង រដ្ឋមន្រ្តីក្រសួង មហាផ្ទៃ បានប្រកាសកាលពីសប្តាហ៍មុនថា មន្រ្តីរាជការរាប់ទាំងនាយនគរបាលក្នុងតំណែងគ្រប់គ្រង ដែលកាត់ប្រាក់ខែថ្នាក់ក្រោម នឹងប្រឈមផលវិបាក រាប់ទាំងបទចោទប្រកាន់ខាងព្រហ្មទណ្ឌផង។
ក្នុងបទបញ្ជាដែល ភ្នំពេញ ប៉ុស្តិ៍ ទទួលបានកាលពីម្សិលមិញ លោក ស ខេង បានជំរុញឲ្យមន្រ្តីរាជការទាំងអស់ ដែលកាន់បញ្ជីប្រាក់ខែ រាយការណ៍ភ្លាមៗប្រាប់ក្រសួងគ្រប់ពេល បើសិនមេដឹកនាំពួកគេកាត់យកប្រាក់កូនចៅរាប់ទាំងករណីប្រាក់ទៅបង់ឲ្យអង្គការមនុស្សធម៌ ឬសម្បុរសធម៌ផង។ បទបញ្ជារបស់លោក ខេង សង្កត់ធ្ងន់ថា ក្រសួងនឹងអនុវត្តនូវវិន័យរដ្ឋបាល ឬអាចបញ្ជូនទៅតុលាការបើល្មើសបទបញ្ជានេះ។
លោក ស ខេង បានឲ្យដឹងក្នុងសេចក្តីប្រកាសនោះថា៖ «ត្រូវចៀសវាងដាច់ខាតនូវការកាត់យកភាគរយណាមួយនៃបៀវត្សរ៍ បើទោះជាតិចឬច្រើនក្តី ទោះបីជាយកទៅប្រើក្នុងបុព្វហេតុអ្វីក៏ដោយ រាប់ទាំងការជួយសង្គមផ្នែកមនុស្សធម៌ ការអភិវឌ្ឍ និងអង្គភាព ជាដើម»។
លោក កៅ ពឿន ប្រធានសមាគមមន្រ្តីរាជការឯករាជ្យនៅកម្ពុជា បង្ហាញអំពីមន្ទិលថា បទបញ្ជានេះមិនអាចអនុវត្តបានទេ ព្រោះបាតដៃដែលប្រឡាក់ទៅហើយ ហើយការប្រើប្រាស់ប្រាក់ខែរបស់មន្រ្តីថ្នាក់ក្រោមបានក្លាយជា ប្រព័ន្ធក្នុងវិស័យសាធារណៈនៅកម្ពុជា។
លោកបន្ថែមថា ការសូកប៉ាន់និងការមិនអើពើចំពោះអំពើពុករលួយ ឬការចូលរួមយ៉ាងសកម្មក្នុងអំពើពុករលួយ បានកើតឡើងមកលើមន្រ្តីរាជការជាច្រើនឆ្នាំមកហើយ។ ក្នុងបរិបទនេះ ថ្នាក់លើតែងតែកាត់ប្រាក់ខែថ្នាក់ក្រោម។
លោកបន្តថា វាពុំមានតួលេខច្បាស់លាស់ទេ ប៉ុន្តែ មេៗបានកាត់ប្រាក់ខែកូនចៅ ឬពលនគរបាលត្រូវគេរាយការណ៍ថា បានកើតឡើងជាទូទៅ។
លោក មឿន តុលា ប្រធានកម្មវិធីការងារនៅមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ បានថ្លែងថា តាមច្បាប់ការងារកម្ពុជា ថ្នាក់គ្រប់គ្រងអាចកាត់ប្រាក់ខែនិយោជិតសម្រាប់វិភាគទានចូលជាសមាជិកសហជីព ឬប្រសិនបើនិយោជកត្រូវបានកាត់ប្រាក់ខែសម្រាប់គ្រឿងបរិក្ខារដែលនិយោជិតធ្វើឲ្យខូច ឬបាត់បង់ ក្នុងករណីនេះការកាត់ប្រាក់ខែបុគ្គលិកធ្វើបានត្រឹមតែ ២០ ភាគរយតែប៉ុណ្ណោះ។
លោកបន្តថា មន្រ្តីរាជការមិនស្ថិតក្រោមច្បាប់ការងារទេ។ ប៉ុន្តែ លោកថា ជាគោលការណ៍ប្រាក់ខែមិនគួរកាត់ពីគាត់ទេ លើកលែងតែមានការព្រមព្រៀងជាមុន។
លោក មឿន តុលា បន្តថា ស្នងការខេត្តលោកស្គាល់មួយចំនួន បានប្រាប់ថា លោកនិងមន្រ្តីដទៃទៀតបានកាត់ប្រាក់ខែរបស់ខ្លួនសម្រាប់គ្រឿងបរិក្ខារ ដូចជា អាវការពារគ្រាប់...។ លោកជឿថា បទបញ្ជារបស់លោក ស ខេង គឺជាការឆ្លើយតបចំពោះពាក្យបណ្តឹងពីមន្រ្តីរាជការដែលថ្មីៗនេះបានត្អូញត្អែរអំពីការកាត់យកប្រាក់ខែជាច្រើនភាគរយពីមេៗ។
លោក តុលា បន្តថា៖ «នគរបាល កងរាជអាវុធហត្ថ...ពុំសប្បាយចិត្តទេ នៅពេលនេះ»។
ដូចទស្សនៈលោក កៅ ពឿន ដែរ លោក មឿន តុលា ថ្លែងថា លោកមិនគិតថា បទបញ្ជានេះនឹងត្រូវបានអនុវត្តមានប្រសិទ្ធភាពទេ។ លោកថា៖ «ខ្ញុំគ្មានសុទិដ្ឋិនិយមឬសង្ឃឹមថា រដ្ឋាភិបាលនឹងធ្វើកិច្ចការជោគជ័យទេ»៕ TK
រាយការណ៍បន្ថែមៈ SEAN TEEHAN
6 comments:
Wow, all juicy juicy news from you today!
Diplôme de la grosse merde, pour tous ces minables esclaves de youn vous allez en l enfer.
because CNRP and majority of tzhe Khmer people will stand up against such regime under Viet-Control! Anyways and that is the the communist regimes, esp. CPP learning by doing. Look back to the Pol Pot regime was the same.
Ah Khmer yiek Minh never cares about the laws in the books. Ah Chker Prey Sar Kheng says what he wanted, and all of his words has became laws right after he barked them out. You know all ah Chker communists doing the same.
Give certificate for killing protesters?
Kmao (Sar) Kheng,
You are a big crook and serving the Big big crook Hoon Xen, how can you clean corruption?
Post a Comment