Saturday, November 23, 2013

លោក ស ខេង ហាម​មេ​ប៉ូលិស​កាត់​ប្រាក់​កូន​ចៅ


ព្រះអាឡា...ជាង៣០ឆ្នាំហើយ ទើបនឹកឃើញហាម​មេ​ប៉ូលិស​មិនឲ្យកាត់​ប្រាក់​កូន​ចៅ ? កម្ពុជា ជាប្រទេសអត់ច្បាប់ឬ បានជាដើរហាមដោយមិនយកច្បាប់មកអនុវត្តន៍ ?


លោក ស ខេង ជូន​ប័ណ្ណ​សរសើរ​ដល់​​នគរបាល​​​មាន​ស្នាដៃ​​។ រូប ហុង មីនា​
Friday, 22 November 2013 វង្ស សុខេង PPP
ភ្នំពេញៈ លោក ស ខេង រដ្ឋ​មន្រ្តី​ក្រសួង មហាផ្ទៃ បាន​ប្រកាស​កាល​ពី​សប្តាហ៍​មុន​ថា មន្រ្តី​រាជការ​រាប់​ទាំង​នាយ​នគរបាល​ក្នុង​តំណែង​គ្រប់​គ្រង ដែល​កាត់​ប្រាក់​ខែ​ថ្នាក់​ក្រោម នឹង​ប្រឈម​ផល​វិបាក រាប់​ទាំង​បទ​ចោទ​ប្រកាន់​ខាង​ព្រហ្មទណ្ឌ​ផង។
ក្នុង​បទ​បញ្ជា​ដែល ភ្នំពេញ ប៉ុស្តិ៍ ទទួល​បាន​កាល​ពី​ម្សិលមិញ លោក ស ខេង បាន​ជំរុញ​ឲ្យ​មន្រ្តី​រាជការ​ទាំង​អស់ ដែល​កាន់​បញ្ជី​ប្រាក់​ខែ រាយការណ៍​ភ្លាមៗ​ប្រាប់​ក្រសួង​គ្រប់​ពេល បើ​សិន​មេ​ដឹក​នាំ​ពួកគេ​កាត់​យក​ប្រាក់​កូន​ចៅ​រាប់​ទាំង​ករណី​ប្រាក់​ទៅ​បង់​ឲ្យ​អង្គការ​មនុស្សធម៌ ឬ​សម្បុរសធម៌​ផង។ បទ​បញ្ជា​របស់​លោក ខេង សង្កត់​ធ្ងន់​ថា ក្រសួង​នឹង​អនុវត្ត​នូវ​វិន័យ​រដ្ឋបាល ឬ​អាច​បញ្ជូន​ទៅ​តុលាការ​បើ​ល្មើស​បទ​បញ្ជា​នេះ។


លោក ស ខេង បាន​ឲ្យ​ដឹង​ក្នុង​សេចក្តី​ប្រកាស​នោះ​ថា៖ «ត្រូវ​ចៀសវាង​ដាច់​ខាត​នូវ​ការ​កាត់​យក​ភាគរយ​ណា​មួយ​នៃ​បៀវត្សរ៍ បើ​ទោះ​ជា​តិច​ឬ​ច្រើន​ក្តី ទោះ​បី​ជា​យក​ទៅ​ប្រើ​ក្នុង​បុព្វហេតុ​អ្វី​ក៏​ដោយ រាប់​ទាំង​ការ​ជួយ​សង្គម​ផ្នែក​មនុស្សធម៌ ការ​អភិវឌ្ឍ និង​អង្គភាព ជាដើម»។

លោក កៅ ពឿន ប្រធាន​សមាគម​មន្រ្តី​រាជការ​ឯករាជ្យ​នៅ​កម្ពុជា បង្ហាញ​អំពី​មន្ទិល​ថា បទ​បញ្ជា​នេះ​មិន​អាច​អនុវត្ត​បាន​ទេ ព្រោះ​បាត​ដៃ​ដែល​ប្រឡាក់​ទៅ​ហើយ ហើយ​ការ​ប្រើ​ប្រាស់​ប្រាក់​ខែ​របស់​មន្រ្តី​ថ្នាក់​ក្រោម​បាន​ក្លាយ​ជា ប្រព័ន្ធ​ក្នុង​វិស័យ​សាធារណៈ​នៅ​កម្ពុជា។

លោក​បន្ថែម​ថា ការ​សូក​ប៉ាន់​និង​ការ​មិន​អើពើ​ចំពោះ​អំពើ​ពុករលួយ ឬ​ការ​ចូល​រួម​យ៉ាង​សកម្ម​ក្នុង​អំពើ​ពុករលួយ បាន​កើត​ឡើង​មក​លើ​មន្រ្តី​រាជការ​ជាច្រើន​ឆ្នាំ​មក​ហើយ។ ក្នុង​បរិបទ​នេះ ថ្នាក់​លើ​តែង​តែ​កាត់​ប្រាក់​ខែ​ថ្នាក់​ក្រោម។

លោក​បន្ត​ថា វា​ពុំ​មាន​តួលេខ​ច្បាស់​លាស់​ទេ ប៉ុន្តែ មេៗ​បាន​កាត់​ប្រាក់​ខែ​កូន​ចៅ ឬ​ពល​នគរបាល​ត្រូវ​គេ​រាយការណ៍​ថា បាន​កើត​ឡើង​ជា​ទូទៅ។

លោក មឿន តុលា ប្រធាន​កម្មវិធី​ការងារ​នៅ​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍ បាន​ថ្លែង​ថា តាម​ច្បាប់​ការងារ​កម្ពុជា ថ្នាក់​គ្រប់​គ្រង​អាច​កាត់​ប្រាក់​ខែ​និយោជិត​សម្រាប់​វិភាគទាន​ចូល​ជា​សមាជិក​សហជីព ឬ​ប្រសិន​បើ​និយោជក​ត្រូវ​បាន​កាត់​ប្រាក់​ខែ​សម្រាប់​គ្រឿង​បរិក្ខារ​ដែល​និយោជិត​ធ្វើ​ឲ្យ​ខូច ឬ​បាត់បង់ ក្នុង​ករណី​នេះ​ការ​កាត់​ប្រាក់​ខែ​បុគ្គលិក​ធ្វើ​បាន​ត្រឹម​តែ ២០ ភាគរយ​តែ​ប៉ុណ្ណោះ។

លោក​បន្ត​ថា មន្រ្តី​រាជការ​មិន​ស្ថិត​ក្រោម​ច្បាប់​ការងារ​ទេ។ ប៉ុន្តែ លោក​ថា ជា​គោលការណ៍​ប្រាក់​ខែ​មិន​គួរ​កាត់​ពី​គាត់​ទេ លើក​លែង​តែ​មាន​ការ​ព្រម​ព្រៀង​ជា​មុន។

លោក មឿន តុលា បន្ត​ថា ស្នងការ​ខេត្ត​លោក​ស្គាល់​មួយ​ចំនួន បាន​ប្រាប់​ថា លោក​និង​មន្រ្តី​ដទៃ​ទៀត​បាន​កាត់​ប្រាក់​ខែ​របស់​ខ្លួន​សម្រាប់​គ្រឿង​បរិក្ខារ ដូចជា អាវ​ការពារ​គ្រាប់...។ លោក​ជឿ​ថា បទ​បញ្ជា​របស់​លោក ស ខេង គឺជា​ការ​ឆ្លើយ​តប​ចំពោះ​ពាក្យ​បណ្តឹង​ពី​មន្រ្តី​រាជការ​ដែល​ថ្មីៗ​នេះ​បាន​ត្អូញ​ត្អែរ​អំពី​ការ​កាត់​យក​ប្រាក់​ខែ​ជាច្រើន​ភាគរយ​ពី​មេៗ។

លោក តុលា បន្ត​ថា៖ «នគរបាល កង​រាជ​អាវុធហត្ថ...ពុំ​សប្បាយ​ចិត្ត​ទេ នៅ​ពេល​នេះ»។

ដូច​ទស្សនៈ​លោក កៅ ពឿន ដែរ លោក មឿន តុលា ថ្លែង​ថា លោក​មិន​គិត​ថា បទ​បញ្ជា​នេះ​នឹង​ត្រូវ​បាន​អនុវត្ត​មាន​ប្រសិទ្ធភាព​ទេ។ លោក​ថា៖ «ខ្ញុំ​គ្មាន​សុទិដ្ឋិនិយម​ឬ​សង្ឃឹម​ថា រដ្ឋាភិបាល​នឹង​ធ្វើ​កិច្ចការ​ជោគជ័យ​ទេ»៕ TK

រាយការណ៍​បន្ថែមៈ SEAN TEEHAN


6 comments:

Jendhamuni said...

Wow, all juicy juicy news from you today!

Anonymous said...

Diplôme de la grosse merde, pour tous ces minables esclaves de youn vous allez en l enfer.

Anonymous said...

because CNRP and majority of tzhe Khmer people will stand up against such regime under Viet-Control! Anyways and that is the the communist regimes, esp. CPP learning by doing. Look back to the Pol Pot regime was the same.

Anonymous said...

Ah Khmer yiek Minh never cares about the laws in the books. Ah Chker Prey Sar Kheng says what he wanted, and all of his words has became laws right after he barked them out. You know all ah Chker communists doing the same.

Anonymous said...

Give certificate for killing protesters?

Anonymous said...

Kmao (Sar) Kheng,

You are a big crook and serving the Big big crook Hoon Xen, how can you clean corruption?