Thursday, November 21, 2013

មន្ត្រី​ថា​នឹង​បន្ត​ទៅ​តុលាការ បើ​វិវាទ​នៅ​រោងចក្រ SL មិន​បញ្ចប់​ថ្ងៃ​នេះ


អំពើហិក្សាកើតមានក្នុងការកូដកម្មរបស់រោងចក្រ SL នៅមុខវត្តស្ទឹងមានជ័យកាលពីថ្ងៃទី១២ វិច្ឆិកា។ រូបថត​ ម៉ៃ វីរៈ

មុំ គន្ធា ភ្នំពេញ ប៉ុស្តិ៍ 21 NOVEMBER 2013

ភ្នំពេញៈ ប្រសិន​បើ​ថ្នាក់​ដឹក​នាំ​រោងចក្រ អេស អិល មិន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​ដើម្បី​បញ្ចប់​កូដកម្ម ដែល​អូស​បន្លាយ​អស់ ៣ ខែ​នៅ​រោងចក្រ​របស់​ខ្លួន​ជំហាន​បន្ទាប់​គឺ​ទៅ​តុលាការ។

មន្រ្តី​ក្រសួង ការងារ​គ្រោង​នឹង​ជួប​ម្ចាស់​រោងចក្រ អេស អិល នៅ​ព្រឹក​នេះ​ហើយ​ក្នុង​កិច្ច​ពិភាក្សា​នេះ​ក្រសួង​នឹង​ព្យាយាម​ចរចា​ជាមួយ​ រោងចក្រ អេស អិល ឲ្យ​ចុះ​កិច្ច​ព្រម​ព្រៀង​ជាមួយ​សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​ កាត់ដេរ កម្ពុជា (ស៊ីខៅឌូ)។ នេះ​បើ​តាម​សម្តី​លោក សាត សាមុត រដ្ឋ​លេខាធិការ​ក្រសួង ការងារ។

លោក សាត សាមុត ថ្លែង​ថា៖ «បើ​គេ​នៅ​តែ​មិន​ព្រម​ទទួល​យក​កិច្ច​ព្រម​ព្រៀង ខ្ញុំ​នឹង​បញ្ជូន​សំណុំ​រឿង​ទៅ​តុលាការ»។

ក្រៅ​ពី​លក្ខខណ្ឌ​ដទៃ​ទៀត​កិច្ច​ព្រម​ព្រៀង​នេះ នឹង​តម្រូវ​ឲ្យ​រោងចក្រ អេស អិល ទទួល​យក​ថ្នាក់​ដឹក​នាំ​សហជីព​និង សកម្មជន ១៩ នាក់​ឲ្យ​ចូល​ធ្វើ​ការ​វិញ និង​ដក​បណ្តឹង​ដែល​ក្រុមហ៊ុន​ប្តឹង​ចោទ​ប្រកាន់​ថា ពួកគេ​គឺជា​អ្នក​ដែល​ត្រូវ​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​ខាត​បង់​ប្រាក់ របស់​ក្រុមហ៊ុន​ក្នុង​អំឡុង​កូដកម្ម។

ក្រសួង ការងារ ពី​ថ្ងៃ​សុក្រ​មុន​បាន​បញ្ជា​ឲ្យ​រោងចក្រ អេស អិល ទទួល​យក​កម្មករ​ទាំង​នោះ​ឲ្យ​ចូល​ធ្វើ​ការងារ​វិញ។

លោក Joseph Kee Leung Lee នាយក​ក្រុមហ៊ុន SL កាល​ពី​ម្សិលមិញ​បាន​ថ្លែង​ឲ្យ​ដឹង​ថា លោក​មិន​អាច​ធ្វើ​អត្ថាធិប្បាយ​អំពី​ករណី​កម្មករ​ទាំង ១៩នាក់ នេះ​បាន​ទេ ដោយ​សារ​ថា សំណុំ​រឿង​ដែល​រោងចក្រ អេស អិល បាន​ប្តឹង​ទៅ​លើ​ពួក​គេ​កំពុង​តែ​រង់ចាំ​ដំណើរការ៕ PS


1 comment:

Anonymous said...

Time for action to stop ah Hun Sen from killing more Khmer before it is too late like Champa and Kampuchea-Krom and Lao.

Wake up all Khmer the way Mr. Sam Rainsy handle with all demonstration has go nowhere.