អំពើហិក្សាកើតមានក្នុងការកូដកម្មរបស់រោងចក្រ SL នៅមុខវត្តស្ទឹងមានជ័យកាលពីថ្ងៃទី១២ វិច្ឆិកា។ រូបថត ម៉ៃ វីរៈ |
មុំ គន្ធា ភ្នំពេញ ប៉ុស្តិ៍ 21 NOVEMBER 2013
មន្រ្តីក្រសួង ការងារគ្រោងនឹងជួបម្ចាស់រោងចក្រ អេស អិល នៅព្រឹកនេះហើយក្នុងកិច្ចពិភាក្សានេះក្រសួងនឹងព្យាយាមចរចាជាមួយ រោងចក្រ អេស អិល ឲ្យចុះកិច្ចព្រមព្រៀងជាមួយសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករ កាត់ដេរ កម្ពុជា (ស៊ីខៅឌូ)។ នេះបើតាមសម្តីលោក សាត សាមុត រដ្ឋលេខាធិការក្រសួង ការងារ។
លោក សាត សាមុត ថ្លែងថា៖ «បើគេនៅតែមិនព្រមទទួលយកកិច្ចព្រមព្រៀង ខ្ញុំនឹងបញ្ជូនសំណុំរឿងទៅតុលាការ»។
ក្រៅពីលក្ខខណ្ឌដទៃទៀតកិច្ចព្រមព្រៀងនេះ នឹងតម្រូវឲ្យរោងចក្រ អេស អិល ទទួលយកថ្នាក់ដឹកនាំសហជីពនិង សកម្មជន ១៩ នាក់ឲ្យចូលធ្វើការវិញ និងដកបណ្តឹងដែលក្រុមហ៊ុនប្តឹងចោទប្រកាន់ថា ពួកគេគឺជាអ្នកដែលត្រូវទទួលខុសត្រូវចំពោះការខាតបង់ប្រាក់ របស់ក្រុមហ៊ុនក្នុងអំឡុងកូដកម្ម។
ក្រសួង ការងារ ពីថ្ងៃសុក្រមុនបានបញ្ជាឲ្យរោងចក្រ អេស អិល ទទួលយកកម្មករទាំងនោះឲ្យចូលធ្វើការងារវិញ។
លោក Joseph Kee Leung Lee នាយកក្រុមហ៊ុន SL កាលពីម្សិលមិញបានថ្លែងឲ្យដឹងថា លោកមិនអាចធ្វើអត្ថាធិប្បាយអំពីករណីកម្មករទាំង ១៩នាក់ នេះបានទេ ដោយសារថា សំណុំរឿងដែលរោងចក្រ អេស អិល បានប្តឹងទៅលើពួកគេកំពុងតែរង់ចាំដំណើរការ៕ PS
1 comment:
Time for action to stop ah Hun Sen from killing more Khmer before it is too late like Champa and Kampuchea-Krom and Lao.
Wake up all Khmer the way Mr. Sam Rainsy handle with all demonstration has go nowhere.
Post a Comment