14 June 2012
ប៊ុត រស្មីគង្គា
The Phnom Penh Post
ហេតុអ្វីក៏មានតែ ទីប្រឹក្សា ឈឺ ស៊ីម ចេះតែមាន ទោសនិងងាប់ ជាបន្តបន្ទាប់ ដូចជា មិនសូវឮ ខាង ដែកចោរ អញ្ចឹងអេះ?មន្ត្រីប៉ូលីសម្នាក់បានឲ្យដឹងថា អ្នកទោសចាន់ កុសលដែលជាអតីតទីប្រឹក្សាសម្តេចជា ស៊ីមប្រធានព្រឹទ្ធសភា បានស្លាប់នៅក្នុងពន្ធនាគារព្រៃសរនៅថ្ងៃពុធម្សិលមិញនេះ ដោយសារជំងឺមហារីកសួត។
ប្រធានពន្ធនាគារព្រៃសរ លោកស៊ុន លាន បានប្រាប់ថា អ្នកទោសចាន់ កុសលអាយុ ៦២ឆ្នាំដែលជាអតីតទីប្រឹក្សាសម្តេចជា ស៊ីមប្រធានព្រឹទ្ធសភា បានស្លាប់នៅក្នុងពន្ធនាគារព្រៃសរនៅថ្ងៃពុធទី១៣ មិថុនានេះម៉ោង ២រសៀល ដោយសារជំងឺមហារីកសួត។
លោកបញ្ជាក់ថា លោកចាន់ កុសលមានជំងឺមហារីកសួតនិងស្លាប់ក្រោយពេលទទួលការវះកាត់សួតកាលពីខែមុន នៅមន្ទីរពេទ្យកាល់ម៉ែត។









