![]() |
| លោកឧកញ៉ា កឹកអាភៀន ហ៊ុន តូ ក្មួយប្រុសសម្តាចម៏ហ៊ុនសែន ពេលវិលត្រឡប់មកពីប្រទេសអូស្ត្រាលី កាលពីព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១២ ( រូបថត៖ ស៊ីវ ចាន់ណា ) |
![]() |
| លោកឧកញ៉ា កឹកអាភៀន ហ៊ុន តូ ក្មួយប្រុសសម្តាចម៏ហ៊ុនសែន ពេលវិលត្រឡប់មកពីប្រទេសអូស្ត្រាលី កាលពីព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១២បឹតមាត់ធ្វើផ្នែកស្លឹងខំសម្លឹងឆ្កែព្រុស ( រូបថត៖ ស៊ីវ ចាន់ណា ) |
លោក ហ៊ុន តូ វិលត្រឡប់មកពីអូស្ត្រាលី និងពិចារណាដាក់ពាក្យប្តឹងកាសែតអូស្ត្រាលី
ថ្ងៃទី 22 មិថុនា 2012
ដោយ: រតនា
Cambodia Express News
មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាល ជា អ្នកព្រុសការពារ ឧកញ៉ោចោរ។ មកដល់ស្រុក ហ៊ុនតូ អួតថា ពិចារណាដាក់ពាក្យប្តឹងកាសែតអូស្ត្រាលី តែនៅអូស្ត្រាលី ប្រាប់គេថាឈប់ ប្តឹងកាសែតហើយ។ ចំជាកំសាក មែនណ៎ មនុស្សនេះ!
ភ្នំពេញ: លោកឧកញ៉ា ហ៊ុន តូ ក្មួយប្រុសសម្តេចហ៊ុន សែន បានវិលត្រឡប់មកពីប្រទេសអូស្ត្រាលី ដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ កាលពីវេលាម៉ោង ៩ និង ៣៥ នាទីព្រឹក ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១២។ លោកឧកញ៉ា ហ៊ុន តូ ដែលទុកពុកមាត់ គួរឲ្យខ្លាច អមដោយមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសក្នុងសន្និសីទកាសែតថា លោកនឹងដាក់ពាក្យប្តឹងកាសែតអូស្ត្រាលីមួយ ដែលផ្សព្វផ្សាយរឿងលោកជាប់ពាក់ព័ន្ធនឹងការជួញដូរគ្រឿងញៀនដ៏ធំក្នុងពេលកន្លងមក។




