![]() |
Alexander Moritz Watrin |
![]() |
Alexander Trofimov |
Friday, 23 December 2011 12:01
ឆាយ ចន្ទនីដា និង Vincent
The Phnom Penh Post
The jail warden indicated that a second man who was had sex with children walked out the Preah Sihanouk jail in the afternoon of Tuesday after he was pardoned by the king. Alexander Watrin, a German man sentenced to 7 years of jail time for having sex with 4 days under the age of 15 was released on the same day as Alexander Trofimov, the Russian man who also has sex with children.
ខេត្តព្រះសីហនុៈ បុរសទី ២ ដែលបានរួមភេទជាមួយនឹងកុមារ បានដើរចេញ ដោយមានសេរីភាព ពីពន្ធនាគារខេត្តព្រះសីហនុ កាលពីរសៀលថ្ងៃអង្គារ បន្ទាប់ពីបានទទួលការលើកលែងទោសពីព្រះមហាក្សត្រ។ នេះបើយោងតាមប្រធានពន្ធនាគារ បានឲ្យដឹងកាលពីម្សិលមិញ។
លោក ពេជ្រ វាសនា ប្រធានពន្ធនាគារ បានបញ្ជាក់ថា លោក Alexander Watrin ជនជាតិអាល្លឺម៉ង់ ដែលជាប់ពន្ធនាគាររយៈពេល ៧ ឆ្នាំ ពីបទរួមភេទជាមួយនឹងក្មេងប្រុស ៤ នាក់ អាយុក្រោម ១៥ ឆ្នាំ ត្រូវបានដោះលែងឲ្យមានសេរីភាព នៅថ្ងៃដដែល ដែលលោក Alexander Trofimov បុរសជនជាតិរុស្ស៊ី រួមភេទ ជាមួយនឹងកុមារត្រូវបានដោះលែង។ លោក ពេជ្រ វាសនា បានប្រាប់ភ្នំពេញ ប៉ុស្តិ៍ថា៖ «គាត់ជាប់ជិតបាន ៦ ឆ្នាំ នៃទោស ៧ ឆ្នាំ»។ លោកថ្លែងថា លោកមិនដឹងទេថា តើអ្នកទាំងពីរទៅទីណា ហើយបានបដិសេធមិនផ្តល់ការអត្ថាធិប្បាយឡើយ ពេលអ្នកសារព័ត៌មានសួរនាំពីផលប៉ះពាល់នៃការដោះលែងជនដែលចូលចិត្តរួមភេទជាមួយកុមារបែបនេះ។