Friday, September 09, 2011

Pol Pot’s biography under the Democratic Kampuchea regime

08 Sept 2011
By Seng Dyna
Radio France Internationale

After the KR took over power in Phnom Penh, Salot Sar became the prime minister, but he chose to use the surname “Pol Pot”. At first, nobody knew that Pol Pot was no other than Salot Sar because Pol Pot is a man who likes to lead a mysterious life. Very few records can be found on his biography during his tenure.

Click the control below to listen to the audio program in Khmer:

សាឡុត ស ហៅ ប៉ុល ពត លេខា​បក្ស​កុម្មុយនិស្ត និង​ជា​នាយករដ្ឋមន្រ្តី​នៃ​កម្ពុជា​ប្រជាធិបតេយ្យ
(រូបថតឯកសារ)

ជីវិត​​ ប៉ុល ពត ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ

​ថ្ងៃ ព្រហស្បតិ៍ 08 កញ្ញា 2011
ដោយ សេង ឌីណា

ក្រោយ​ពី​ខ្មែរក្រហម​ដណ្តើម​កាន់កាប់​ក្រុងភ្នំពេញ សាឡុត ស បាន​ឡើង​កាន់តំណែង​ជា​នាយករដ្ឋមន្រ្តី ក៏ប៉ុន្តែ ប្រើឈ្មោះ​ថា “ប៉ុល ពត”។ ពីដំបូង គេមិនដឹង​ទេ​ថា ប៉ុល ពត នេះ គឺ​ជា​សាឡុត ស។ ដោយសារ​តែ​ ប៉ុល ពត ជា​មនុស្ស​ចូលចិត្ត​រស់​នៅ​ក្នុង​ភាព​អាថ៌កំបាំង​ផងនោះ គេកម្រ​ឃើញ​មាន​ឯកសារ ដែល​សរសេរ​អំពី​ប្រវត្តិ​របស់គាត់ ក្នុង​អំឡុង​ពេល​​គាត់​កាន់អំណាច​ណាស់។

នៅថ្ងៃទី១៧ ខែ​មេសា ឆ្នាំ​១៩៧៥ កងទ័ព​ខ្មែរក្រហម​ដណ្តើម​កាន់កាប់​ក្រុង​ភ្នំពេញ ហើយ​ផ្តួលរំលំ​ជា​ស្ថាពរ​នូវ​របប​សាធារណរដ្ឋ​ខ្មែរ របស់​ លន់ នល់។ ​រាល់​អំណាច​ទាំងអស់​ក៏ធ្លាក់​ក្នុងដៃ​ពួក​ខ្មែរក្រហម ដែល​មាន សាឡុត ស ជា​មេដឹកនាំ។ ក៏ប៉ុន្តែ ទោះជា​ក្រោយពី​ទទួលបាន​ជោគជ័យ​ហើយ​ក៏ដោយ ក៏ សាឡុត ស នៅតែ​បន្ត​លាក់បាំង​អត្តសញ្ញាណ​របស់​ខ្លួន​ដដែល។


នៅថ្ងៃទី២៣ ខែ​មេសា ឆ្នាំ១៩៧៥ ពោលគឺ មួយ​សប្តាហ៍​ក្រោយពី​កងទ័ព​ខ្មែរក្រហម​ដណ្តើម​កាន់​កាប់ក្រុងភ្នំពេញ ទើប សាឡុត ស ធ្វើដំណើរ​ចូលមក​ទីក្រុងភ្នំពេញ។ នៅពេលនោះ ប្រជាជន​ត្រូវបាន​គេ​ជម្លៀស​ចេញពី​ភ្នំពេញ​អស់​ទៅហើយ។ សាឡុត ស ចូលមក​ទីក្រុង​ភ្នំពេញ​ ដោយ​ស្ងាត់ស្ងៀម​ គ្មាន​ពិធី​អបអរសាទរ​អ្វី​ទាំងអស់។

នៅថ្ងៃទី១៤ មេសា ឆ្នាំ១៩៧៦ ប៉ុល ពត បាន​ឡើង​កាន់តំណែង​ជា​នាយករដ្ឋមន្រ្តី​នៃ​រដ្ឋាភិបាល​កម្ពុជា​ប្រជាធិបតេយ្យ។ ពីមុនមក មិនដែល​មាន​អ្នកណា​ឮ​ពី​ឈ្មោះ ប៉ុល ពត នេះទេ។ សាឡុត ស ធ្លាប់​ប្រើ​ឈ្មោះ ប៉ុល កាល​ពី​អំឡុង​ទសវត្សរ៍​ឆ្នាំ៥០ តែ​ឈ្មោះ ពត គេ​មិនដែល​ឮទេ។ ពីដំបូង មាន​មនុស្ស​តិចតួច​បំផុត​ ដែល​ដឹងថា ប៉ុល ពត គឺជា សាឡុត ស។ យោងតាម​លោក David Chandler មាន​អតីត​និស្សិត​មួយចំនួន ដែល​ធ្លាប់​រៀន​ នៅ​ប្រទេស​បារាំង​នាំគ្នា​គិតស្មាន​ថា ប៉ុល ពត គឺ រ័ត្ន សាមឿន ដោយសារតែ​គេ​មើលឃើញ​ថា កាលពី​ពេល​រៀន​នៅ​ប៉ារីស គឺ រ័ត្ន សាមឿន ដែល​ជា​អ្នក​ផ្តើមគំនិត​បង្កើត និង​ចេញមុខ​ចេញមាត់​ដឹកនាំ​ក្រុម​និស្សិត​កុម្មុយនិស្ត​​ព្រមទាំង​ជាអ្នក​បូរបាច់​ បញ្ចេញ​គំនិត​ទស្សនៈ​ក្នុង​ការ​ប្រជុំ​នានា។

ម្យ៉ាងទៀត នៅពេល​ឡើង​កាន់​អំណាច ប៉ុល ពត ថែមទាំង​បាន​ក្លែង​ប្រវត្តិ​របស់ខ្លួន​ទៀតផង ដើម្បី​លាក់បាំង​កុំ​ឲ្យគេ​ដឹង​ថា​ខ្លួន​ជា សាឡុត ស។ នៅ​ទីក្រុង​ប៉ារីស ជួន ប្រាសិទ្ធ ដែល​ក្រោយមក​ ក្លាយជា​ឯកអគ្គរដ្ឋទូត​កម្ពុជា​ប្រជាធិបតេយ្យ​ប្រចាំ​អង្គការ​សហប្រជាជាតិ បាន​ប្រាប់​គេឯង​ថា ប៉ុល ពត កើត​នៅ​ជាយដែន​ខ្មែរ-វៀតណាម បាន​ចូលរួម​ក្នុង​ចលនា​តស៊ូ​ប្រឆាំង​ជប៉ុន ហើយ​ក្រោយមក​ទៅ​ធ្វើការ​ជា​កម្មករ​ចម្ការ​កៅស៊ូ នៅ​ស្រុក​មេមត់ ខេត្ត​កំពង់ចាម។

ចំណែកនៅឆ្នាំ១៩៧៧ ឯកអគ្គរដ្ឋទូត​ខ្មែរក្រហម​ ប្រចាំ​ក្រុង​ប៉េកាំង បាន​អះអាង​ថា សមមិត្ត ប៉ុល ពត បាន​ប្រើ​ឈ្មោះនេះ​តាំងពីដើម​មក គឺ​ជា​ឈ្មោះ​ពិត មិនមែន​ជា​ឈ្មោះ​បដិវត្តន៍​នោះទេ។ ចំណែកឯ សាឡុត ស វិញ បាន​ស្លាប់​ក្នុង​សង្រ្គាម​បាត់​ទៅហើយ។

នៅក្នុងអំឡុងពេលនោះ សូម្បីតែ​បងប្អូន សាច់ញាតិ​របស់ សាឡុត ស ក៏មិន​បាន​ដឹង​ដែរ​ថា ប៉ុល ពត គឺ សាឡុត ស។ ចាប់តាំងពី​ពេល​ដែល សាឡុត ស រត់ចេញ​ពី​ភ្នំពេញ​ទៅ​ពួន​នៅក្នុង​ព្រៃ​ នៅ​ឆ្នាំ១៩៦៣ សាឡុត ស មិនដែល​ផ្តល់​ដំណឹង​ដល់​ក្រុមគ្រួសារ​នោះទេ។ នៅពេល​មកដល់​ក្រុងភ្នំពេញ នៅ​ខែ​មេសា ឆ្នាំ​១៩៧៥ ក៏ សាឡុត ស មិន​រវីរវល់​សួរនាំ​រក​បង ដែល​ធ្លាប់​ចិញ្ចឹម​បីបាច់​ និង​បណ្តុះបណ្តាល​ឲ្យខ្លួន​បាន​រៀនសូត្រ​នោះដែរ។

ប៉ុល ពត មិនត្រឹមតែ​លាក់បាំង​អត្តសញ្ញាណ​ពិត​របស់ខ្លួន ដែល​ជា​មេដឹកនាំ​ប៉ុណ្ណោះទេ សូម្បីតែ​អត្តសញ្ញាណ​របស់​បក្សកុម្មុយនិស្ត​កម្ពុជា​ក៏​ត្រូវ​បាន​លាក់បាំង​មិនឲ្យ​គេ​ដឹង​ដែរ។ ពួក​ខ្មែរក្រហម​មិនដែល​បញ្ចេញ​ឲ្យ​គេ​ដឹង​ទេ​ថា បក្ស​កុម្មុយនិស្ត​កម្ពុជា គឺ​ជា​បក្ស​កាន់អំណាច។ ផ្ទុយទៅវិញ ពួក​ខ្មែរក្រហម​បាន​ប្រើ​ឈ្មោះ “អង្គការ​បដិវត្តន៍” ជំនួសឲ្យ​បក្ស​កុម្មុយនិស្ត​កម្ពុជា។ ក្រោយមក “អង្គការ​បដិវត្តន៍” ត្រូវបាន​គេ​ហៅ​ដោយខ្លី​ថា “អង្គការ”។ ប្រជាជន​កម្ពុជា​ឮ​ពួក​ខ្មែរក្រហម​ប្រើ​ពាក្យ​ថា “អង្គការ” នេះ​ស្ទើរតែ​រៀងរាល់​ថ្ងៃ រហូត​ដល់​ស៊ាំ​ត្រចៀក តែ​មិនមាន​អ្នកណា​ម្នាក់​ដឹងទេ​ថា តើ “អង្គការ” នេះ​ជាអ្វី?

តាមការពិត ការប្រើ​ឈ្មោះ​សម្ងាត់ ឬ​ឈ្មោះ​បដិវត្តន៍ គឺជា​ទម្លាប់​ដែល​ពួក​មេដឹកនាំ​កុម្មុយនិស្ត​តែងតែ​ធ្វើ​តៗគ្នា​មក ទាំងនៅ​ប្រទេស​កម្ពុជា ទាំងនៅ​ប្រទេស​ផ្សេងៗទៀត។ ដូចជា ស្តាលីន និង​ហូជីមិញ ជាដើម សុទ្ធសឹង​តែ​ជា​ឈ្មោះ​បដិវត្តន៍។

នៅកម្ពុជា ក្រៅពី ប៉ុល ពត មេដឹកនាំ​ខ្មែរក្រហម​ផ្សេងៗទៀត ក៏ប្រើ​ឈ្មោះ​បដិវត្តន៍​ដែរ ដូចជា នួន ជា មាន​ឈ្មោះដើម​ថា ឡុង ប៊ុនរួត អៀង សារី ប្រើ​ឈ្មោះ​បដិវត្តន៍​ថា មិត្តវ៉ាន់ ខៀវ សំផន ហៅ មិត្តហែម សុន សេន ហៅ មិត្តខៀវ ឈិត ជឿន ហៅ តាម៉ុក ។ល។ និង ។ល។

ពួក​មេដឹកនាំ​ខ្មែរក្រហម​មានជំនឿ​ថា ការ​លាក់ការណ៍​សម្ងាត់ គឺជា​គន្លឹះ​ដើម្បី​ឲ្យ​បដិវត្តន៍​របស់​ពួកគេ​ទទួលបាន​ជោគជ័យ។ បើគេ​ពិនិត្យមើល​ទៅលើ​របៀប​ដឹកនាំ​របស់​ខ្មែរក្រហម គេអាច​មើលឃើញ​ថា មូលហេតុ​ចម្បង ​ដែល​នាំឲ្យ​មេដឹកនាំ​ខ្មែរក្រហម​ចូលចិត្ត​លាក់ការណ៍​សម្ងាត់ គឺ​ការ​មិន​ទុកចិត្ត​គ្នា។ ការ​សង្ស័យគ្នា​ទៅវិញ​ទៅមក​នេះហើយ​ ដែល​បណ្តាល​ឲ្យ​មាន​ការ​កាប់​សម្លាប់​​គ្នាឯង សូម្បី​តែ​ក្នុង​ជួរ​ថ្នាក់ដឹកនាំ​ខ្មែរក្រហម។

ដោយសារ​តែ​ ប៉ុល ពត ចូលចិត្ត​រស់នៅ​ក្នុង​ភាព​អាថ៌កំបាំង មាន​ឯកសារ​តិចតួច​ណាស់ ដែល​សរសេរ​អំពី​ជីវិត​របស់ ប៉ុល ពត នៅក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ។

នៅក្នុងសៀវភៅ ដែល​មាន​ចំណងជើង​ថា “បងទីមួយ​ប៉ុល ពត” លោក David Chandler បាន​សរសេរ​ថា នៅក្នុង​ចន្លោះពេល​ដែល​ខ្មែរក្រហម​កាន់អំណាច​ ពីឆ្នាំ​១៩៧៥ ដល់​ឆ្នាំ១៩៧៩ ប៉ុល ពត រស់នៅ​ដោយ​មាន​ការ​ការពារ​យ៉ាង​តឹងតែង​ពី​សំណាក់​កងទ័ព​ខ្មែរក្រហម។ ប៉ុល ពត កម្រ​បង្ហាញ​មុខ​នៅ​ទីសាធារណៈ​ណាស់។ ទីលំនៅ​របស់ ប៉ុល ពត នោះ​ទៀតសោត ក៏តែងតែ​ផ្លាស់ប្តូរ​ជារឿយៗ។ ប៉ុន្តែ​ជាទូទៅ​ ប៉ុល ពត ស្នាក់នៅ​ក្នុង​ភូមិគ្រឹះ​មួយ​នៅ​ក្បែរ​វិមាន​ឯករាជ្យ។ នៅក្នុង​ភូមិគ្រឹះ​នេះ មាន​ទឹក មាន​ចរន្ត​អគ្គិសនី និង​មាន​អ្នកបម្រើ ដូចជា​អ្នកយាម អ្នក​បើកឡាន និង​អ្នក​ដាំស្ល ជាដើម។ ប៉ុល ពត ដែល​តែងតែ​អួតអាង​ថា​ខ្លួន​ជាអ្នក​ស្អប់ខ្ពើម​វណ្ណៈ​សក្តិភូមិ ហើយ​ជា​អ្នក​មាន​ទស្សនៈ​សមភាពនិយម រហូតដល់​បណ្តេញ​ប្រជាជន​នៅតាម​ទីក្រុង​ទាំងអស់​ឲ្យ​ទៅ​រស់នៅ​តាម​ទីជនបទ តែ​ខ្លួនឯង​បែរជា​រស់នៅ​ទីក្រុង​ភ្នំពេញ​ មាន​អ្នកបម្រើ​ឆ្វេងស្តាំ តាមរបៀប​ជា​អភិជន​ទៅវិញ។

ឈឹម សាមោក ដែល​ធ្លាប់​ធ្វើជា​នាយក​ខុទ្ទកាល័យ​របស់ ប៉ុល ពត ហើយ​ក្រោយមក​ត្រូវបាន​ជាប់ឃុំ​នៅ​គុក​ទួលស្លែង បាន​ឲ្យ​ដឹង​ថា អ្នកបម្រើ​ក្នុង​ភូមិគ្រឹះ​របស់ ប៉ុល ពត ភាគច្រើន​ជា​ជនជាតិ​ភាគតិច។ នេះ​ប្រហែល​មកពី ប៉ុល ពត មាន​ទំនុកចិត្ត​លើ​ជនជាតិ​ភាគតិច ពេលដែល​គាត់​បាន​ទៅរស់នៅ​ក្នុង​ព្រៃ​ក្នុង​ខេត្ត​រតនគិរី កាលពី​ចុង​ទសវត្សរ៍​ឆ្នាំ៦០។

ឈឹម សាមោក ក៏បាន​ឲ្យដឹង​ដែរ​ថា ប៉ុល ពត ជា​មនុស្ស​ឈឺ​ច្រើន ជាពិសេស​គ្រុនចាញ់ និង​ជំងឺ​រាគរូស។ នៅថ្ងៃទី​២៧ ខែ​កញ្ញា ឆ្នាំ​១៩៧៦ ប៉ុល ពត ឈឺធ្ងន់​រហូតដល់​ប្រកាស​លាលែង​ចេញពី​តំណែង​ជា​នាយក​រដ្ឋមន្រ្តី។ នួន ជា ដែលជា​អនុលេខា​បក្ស និង​ជា​ប្រធាន​សភាជាតិ បាន​ឡើងមក​កាន់តំណែង​នាយករដ្ឋមន្រ្តី​ជំនួស ប៉ុល ពត។ ក៏ប៉ុន្តែ​បី​សប្តាហ៍​ក្រោយមក ប៉ុល ពត បាន​វិលត្រឡប់​មក​កាន់តំណែង​ជា​នាយករដ្ឋមន្រ្តី​វិញ។

ដោយចេះតែ​មាន​បញ្ហា​សុខភាព​ញឹកញាប់​ពេក​ ប៉ុល ពត ចាប់ផ្តើម​សង្ស័យ​ថា មាន​គេ​លួច​ដាក់​ថ្នាំបំពុល​ក្នុង​ម្ហូបអាហារ។ តាមពិត ប៉ុល ពត រស់នៅ​ក្នុង​ការ​ភ័យខ្លាច​ជា​អចិន្រ្តៃយ៍​ថា​ មាន​គេ​ចង់​លប​ធ្វើឃាត។ រាល់ពេល​ដែល​មាន​ការ​ប្រជុំ​បក្ស​ម្តងៗ ប៉ុល ពត បាន​បញ្ជា​ឲ្យគេ​ឆែកឆេរ​មនុស្ស​ទាំងអស់ ដែល​ចូលរួម​ប្រជុំ។

ការរស់នៅ​ក្នុង​ការសង្ស័យ និង​ការ​ភ័យខ្លាច​ជាប្រចាំ​បែបនេះ បាន​ជំរុញឲ្យ ប៉ុល ពត សម្លាប់​រហូតដល់​មិត្តភក្តិ​ដ៏​ជិតស្និទ្ធ ធ្លាប់​រួមសុខ​រួមទុក្ខ​ជាមួយគ្នា កាលពី​នៅ​តស៊ូ​ក្នុងព្រៃ។

ការចាប់ខ្លួន​មេដឹកនាំ​ជាន់ខ្ពស់​របស់​បក្ស បាន​ចាប់ផ្តើម​ធ្វើឡើង​នៅ​អំឡុង​ខែ​កញ្ញា ឆ្នាំ​១៩៧៦។ នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ១៩៧៦ ប៉ុល ពត បាន​បញ្ជា​ឲ្យគេ​ចាប់ខ្លួន ណៃ សារ៉ាន់ ហៅ យ៉ា លេខាបក្ស​ប្រចាំ​ភូមិភាគ​ឦសាន យកទៅ​ដាក់ឃុំ​នៅ​គុក​ទួលស្លែង ដោយ​ចោទថា​ជា​ភ្នាក់ងារ​យួន មាន​បំណង​ផ្តួលរំលំ​រដ្ឋាភិបាល​កម្ពុជា​ប្រជាធិបតេយ្យ។

ការចាប់ខ្លួន​បែបនេះ ក៏ចេះតែ​កើតមាន​ជា​បន្តបន្ទាប់ ជាពិសេស លើ​មន្រ្តី​ខ្មែរក្រហម​ណា​ដែល​មាន​ប្រភព​ចេញពី​បក្ស​ប្រជាជន​បដិវត្តន៍​ខ្មែរ ដែល​ពួក ប៉ុល ពត តែងតែ​ចាត់ទុក​ថា​ជា​អ្នក​ធ្វើការ​ឲ្យ​ពួក​កុម្មុយនិស្ត​វៀតណាម។

នៅចុងឆ្នាំ១៩៧៨ ប៉ុល ពត ដែល​ជា​មេដឹកនាំ​ដ៏​អាថ៌កំបាំង​នោះ បាន​ចាប់ផ្តើម​បញ្ចេញ​មុខមាត់​ជា​សាធារណៈ​ច្រើន​ជាងមុន ជាពិសេស នៅ​ពាក់កណ្តាល​ខែ​ធ្នូ ឆ្នាំ១៩៧៨ ប្រមាណ​៣​សប្តាហ៍​មុនពេល​របប​កម្ពុជា​ប្រជាធិបតេយ្យ​ត្រូវ​ដួលរលំ ប៉ុល ពត បាន​អនុញ្ញាត​ឲ្យ​អ្នកកាសែត​អាមេរិក​ពីររូប​ គឺ​លោកស្រី Elizabeth Becker និង​លោក Richard Dudman ចូល​ជួប​សម្ភាស នៅក្នុង​ទីក្រុង​ភ្នំពេញ។ នេះ​ជា​លើក​ដំបូង​បំផុត ដែល ប៉ុល ពត យល់ព្រម​ផ្តល់​បទសម្ភាសន៍​ឲ្យ​អ្នកកាសែត​មកពី​ប្រទេស​មិនមែន​កុម្មុយនិស្ត។ ការណ៍ដែល ប៉ុល ពត យល់ព្រម​ជួបជាមួយ​អ្នកកាសែត​អាមេរិក​បែបនេះ​បង្ហាញ​ថា គាត់​ទំនង​ជា​កំពុង​អស់សង្ឃឹម​ថា​នឹង​អាច​យក​ឈ្នះ​លើ​កងទ័ព​វៀតណាម ដែល​កំពុងតែ​វាយលុក​លើ​កងទ័ព​កម្ពុជា​ប្រជាធិបតេយ្យ ហើយ​ថែមទាំង​ដណ្តើម​កាន់កាប់​ទឹកដី​កម្ពុជា​មួយផ្នែក​ផង។ ប៉ុល ពត ប្រហែលជា​សង្ឃឹមថា​នឹងអាច​ប្រើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​អាមេរិក ដើម្បី​ស្វែងរក​ជំនួយ​ផ្នែក​យោធា​ពី​អាមេរិក មក​ទប់ទល់​នឹង​កងទ័ព​វៀតណាម។

ក៏ប៉ុន្តែ វាយឺតពេល​ណាស់​ទៅហើយ នៅពេលនោះ។ ពួក​ខ្មែរក្រហម​មិនអាច​ទប់ស្កាត់​ការ​វាយលុក ពី​សំណាក់​កងទ័ព​វៀតណាម​បានទេ។ នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ម៉ោង​ប្រមាណជា​៩ព្រឹក មុនពេល​ដែល​កងទ័ព​វៀតណាម​វាយលុក​ចូលដល់​ក្រុង​ភ្នំពេញ ប៉ុល ពត បាន​ចាកចេញ​ពី​ទីក្រុង​ភ្នំពេញ តាម​ឧទ្ធម្ភាគចក្រ ឆ្ពោះទៅកាន់​ប្រទេស​ថៃ។ របប​កម្ពុជា​ប្រជាធិបតេយ្យ​ក៏​បាន​ដួលរលំ៕

16 comments:

Anonymous said...

អៀ ចាន់ណា ឆ្លើយតប 2 says: 11:44 PM 08.09.2011,
អា ខ្មែរតាកែវ បើពួកអាដង្កូវ សង្គមឯងចង់ដឹងរឿងពិត អញ់បា្រប់ឯងទៅចុះថា អាខ្មែរតាកែវ ឯងតាំងខ្លួនជាអ្នកចេះដឹង និងមានសីលធម័ស្អាតស្អំ ពេលខ្លះហ្អែងអួតខ្លួនថាជាបណ្ឌិត តាមពិតទៅ អាដង្កូវសង្គមឯងហ្នឹង មានប្រពន្ធបីហើយរាប់ទាំងប្រពន្ធរាល់ង៉ៃដែលខាំគ្នាព្រឹកល្ងាចដូចសត្វធាត និងលែងគ្នាមួយខែបួនប្រាំដង! ក្រុមអាដង្កូវសង្គមឯងមានគ្នាពីរបីនាក់អញ់ស្គាល់ច្បាស់ណាស់ គឺសុទ្ធតែពួកអាដង្កូវសង្គមដែលមើលឃើញអាចន៏ថាជាអាហារ ដ៏មានរសជាតិសុទ្ធសាធ ! នៅរឿងច្រើនទៀបើពូកអាដង្កូវសង្គមឯងចង់ដឹងអញនិងបា្រប់ទៀត ! អូខេ?

អៀ ចាន់ណា ឆ្លើយតប 1 says: 06.09.2011, 2:57 AM 06/09/2011,

អាណាគេជនរងគ្រោះ? អាកាបាក់មែន? ឬអាចំគួតបួសឡឺកឺក្រៅសង្គម? ល្មមៗបានហើយ ពួកអាក្រៅសង្គមអែង។ អៀ ចាន់ណាវាធ្វើអី ហ្អែង? រិះគន់ហ៊ុនតាវាមានទៅទើសម៉ែអី ហ្អែង? ពួកអារមិលគុណ!

ឆ្លើយតប ខ្មែរតាកែវ says: 2:03 PM 06/09/2011

សកម្ម ​ជនកំសាកហើយល្បិចច្រើន អៀ ចាន់ណា បានតែព្រុសនៅ ក្រៅប្រទេសតែប៉ុណ្ណោះ!!! ដើរបញ្ចេញមតិជេរប្រមាថ បរិហាកេរ្កិ៍ ញុះញង់ ចោទប្រកាន់​រួម​មាន ហ៊ុន សែន តែប៉ុណ្ណោះ... !!! វាគ្មានសេចក្ដីក្លាហាន និងនាំគ្នាធ្វើអំពើល្អណាមួយឡើយ។ មាសសុទ្ធិមិនខ្លាចភ្លើង!!! អៀ ចាន់ណា ចូលចិត្តលាប​ពណ៌​​ ដាក់សំពាធ សំណើ មិនហ៊ានមកនិយាយការពិត និងទទួល​ខុសត្រូវ ។ អ្វីដែលទាក់ទង ខ្លួនឯង!!! មិនគួរខ្លាច ចម្ងល់ របស់ ជន​រងគ្រោះ!? សូម អៀ ចាន់ណា ហ៊ានទទួល​ខុសត្រូវ ដូចលោក ឡឹម ពិសិដ្ឋ បានឆ្លើយតបតាមសំណើអត្ថបទ របស់ សុភាព ស.ស. កខគឃង ចង្រិតឆ្នាស់និង ខ្មែរជនបទ...។ ពីព្រោះគេចង់ដឹងការពិត ជាសាធារណៈ ។

Anonymous said...

2:52PM
fuck you, dont you have any thing to do? stop disturbing here. You asshole!

Anonymous said...

Thanks you so so much in sharing an interesting topic. Hope that I will see more and more .....I like it

Anonymous said...

POL POT PLEU JANH BORK AH YUON VIETCONG...YUON SAMLAB KHMERS 3 MILLIONS TARM ROYEAK POL POT.

YUON KILLED KHMERS,IS NOT POL POT!

Anonymous said...

We already knew about Pol Pot, you don't have to repeate it again and again. You didn't sound good on the tap, and even interviwe with the others. I did not listen to your voice the entire tape.

Khmer Man
former Khmer Rouge cadre

Anonymous said...

Shut the fuck up 8:08pm! go back into your mother, stop open KI!!!

Your mother may force you our BUT no one force you to come to KI!

Anonymous said...

Shut the fuck up 8:08pm! go back into your mother, stop open KI!!!

Your mother may force you our BUT

Anonymous said...

Shut the fuck up 8:08pm! go back into your mother, stop open KI!!!

Your mother may force you out BUT no one force you to come to KI!

9:02 PM

Anonymous said...

It is good if you have been Khmer rouge, you fought against Yuons and Americans, you saved you country..
The killing is bad, you killed your own people, you served our ennemies politic, you're bad..

Anonymous said...

9:13PM! Mother fucker ag Pol Pot serve his fucking own interest not the nation!

Anonymous said...

ah pol pot was pot head and primitive! look what he and his stupid, primitive regime did to cambodia and khmer society! cambodia, don't be like ah stupid, pot head pol pot again, ok!

Anonymous said...

did you know pol pot smoked too much pot when he was in power! now you do!

Anonymous said...

Pol Pot never trusted himself,
so he never believed in any
bodies even his close friend.

He was not a well-educated people.
When he went to French,he always
went to listen speakers talking
about Marxist-Leninist Doctrine only.
Pol Pot was lacked of friends
in Cambodia and foreign countries.
He had few such as Cuba,China,
North Korea,maybe that it.

Pol Pot was close to China,but
Hun Sen is pretty close and slave
to Vietnam.
Pol Pot was a Khmer killer;He was
mass murdered Khmer people.

Hun Sen has had killed Khmer
people K5,Diamond Bridge,etc...
and has sent Cambodians to work
abroad.He keep moving Khmer out of
Cambodia and let Vietnamese move in
Khmer land.
Pol Pot was evil so is Hun Sen.

Anonymous said...

To whom ever wrote comment in Khmer, please come back for more comment, I need to know each city in Cambodia, when they falls to Khmer rouge. For example, phnom penh 4/17/75, how about the rest of the cities? If u can shed some light for us young students, greatly appreciated.

LoveKhmer

Anonymous said...

Pol Pot:

Between 1975-1979 there were many bad things have happened to Cambodian and Cambodia:
I want to share the following comments with our fellow Cambodian:

1. Why yuon hate Pol Pot more than us the victims of Pol Pot regime?

2. Genocide between 1975-1979 we blame Pol Pot because he was the leader .


3. Should we blame Pol Pot for standing and fought against yuon military aggression to protect Cambodian sovereignty both land and seas including Koh Trol and many more.

4. Should we blame Pol Pot for not signing any land giving agreement to yuon ( as Hun Sen did )?

5. Should we blame Pol Pot for not letting millions of yuon illegall coming to Cambodia between 1975-1979?

6. What is the real reasons behind Pol Pot and yuon armed conflict between 1970s-1997?

7. Why ECCC keep dragging on and to avoid full public hearing ?

My View:

Pol Pot was wrong the way he handled his administration ( big mistake ).
But Pol Pot had clear and strong view about the danger of Indochina Federation of late Ho Chi Minh to swallow Cambodia as they already did to Laos to put Cambodia into yuon yoke.
So the so long armed conflict between Pol Pot and yuon between 1970s-1997 it all about the following:

Pol Pot refused:
1. Pol Pot refusing million of youn migrants to influx into Cambodian between 1975-179.
2. Pol Pot refusing singing any land , seas and islands singing agreement to yuon between 1975-179.
Note: Soon after Paris Peas agreement in 1991 even general election in 1993 under UN supervision , Pot Pot ‘s or Khmer Rouge Radio broadcasted again and again saying that :

1. Yuon did not withdraw its troops from Cambodia as yuon claimed in 1989. All they did only change their uniforms from yuon military uniforms to civil uniforms.

2. UNTAC did not implemented 1991 Paris Peace agreement by not:


1. Supervised , inspected and followed up yuon armed personals withdrawal out of Cambodia.
2. UNTAC did not work on the five ministries as they agree on 1991 Paris Peace Agreement, UNTAC just rushed to 1993 election without supervise the fake military withdrawal of yuon.

So Pol Pot or Khmer Rouge was the first one who say on their radio in 1993 that:

1991 Paris Peace Agreement was signed by hands but was crusted by foot of Yuon and UNTAC.

Anonymous said...

Vietnam should also be held responsible for the death of 2 millions Cambodians

Vietnam is invader not liberator! This is absolutely true.

If it is liberator, why after removing Pol Pot Regime in 1979, Vietnam occupied Cambodia until 1989 and set up a puppet regime under Hanoi's control. Vietnam secrete agents in Cambodia played important role in causing 2millions of cambodians periled.

Vietnam secrete agents working at the inner circle of Pol Pot regime did not harm Elizabeth Becker and Richard Dudman, because they were pro vietnam and blame Pol Pot regime for the killing of 2 millions of Cambodians.

Indirectly, they have been helping Vietnam to control Cambodia by blaming only pol pot regime for the death of 2 millions of Cambodians and treated Vietnam as cambodian savers.

Therefore she is the mouth piece of Vietnam invader and should not be trusted. This is the reason why Vietnam saved her and Rchard Dudman's life but killed only Malcome Caldwell who support Pol Pot Regime.