By Seng Dyna
Radio France Internationale
After the KR took over power in Phnom Penh, Salot Sar became the prime minister, but he chose to use the surname “Pol Pot”. At first, nobody knew that Pol Pot was no other than Salot Sar because Pol Pot is a man who likes to lead a mysterious life. Very few records can be found on his biography during his tenure.
Click the control below to listen to the audio program in Khmer:
សាឡុត ស ហៅ ប៉ុល ពត លេខាបក្សកុម្មុយនិស្ត និងជានាយករដ្ឋមន្រ្តីនៃកម្ពុជាប្រជាធិបតេយ្យ (រូបថតឯកសារ) |
ជីវិត ប៉ុល ពត ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ
ថ្ងៃ ព្រហស្បតិ៍ 08 កញ្ញា 2011
ដោយ សេង ឌីណា
ក្រោយពីខ្មែរក្រហមដណ្តើមកាន់កាប់ក្រុងភ្នំពេញ សាឡុត ស បានឡើងកាន់តំណែងជានាយករដ្ឋមន្រ្តី ក៏ប៉ុន្តែ ប្រើឈ្មោះថា “ប៉ុល ពត”។ ពីដំបូង គេមិនដឹងទេថា ប៉ុល ពត នេះ គឺជាសាឡុត ស។ ដោយសារតែ ប៉ុល ពត ជាមនុស្សចូលចិត្តរស់នៅក្នុងភាពអាថ៌កំបាំងផងនោះ គេកម្រឃើញមានឯកសារ ដែលសរសេរអំពីប្រវត្តិរបស់គាត់ ក្នុងអំឡុងពេលគាត់កាន់អំណាចណាស់។
នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ កងទ័ពខ្មែរក្រហមដណ្តើមកាន់កាប់ក្រុងភ្នំពេញ ហើយផ្តួលរំលំជាស្ថាពរនូវរបបសាធារណរដ្ឋខ្មែរ របស់ លន់ នល់។ រាល់អំណាចទាំងអស់ក៏ធ្លាក់ក្នុងដៃពួកខ្មែរក្រហម ដែលមាន សាឡុត ស ជាមេដឹកនាំ។ ក៏ប៉ុន្តែ ទោះជាក្រោយពីទទួលបានជោគជ័យហើយក៏ដោយ ក៏ សាឡុត ស នៅតែបន្តលាក់បាំងអត្តសញ្ញាណរបស់ខ្លួនដដែល។
នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ១៩៧៥ ពោលគឺ មួយសប្តាហ៍ក្រោយពីកងទ័ពខ្មែរក្រហមដណ្តើមកាន់កាប់ក្រុងភ្នំពេញ ទើប សាឡុត ស ធ្វើដំណើរចូលមកទីក្រុងភ្នំពេញ។ នៅពេលនោះ ប្រជាជនត្រូវបានគេជម្លៀសចេញពីភ្នំពេញអស់ទៅហើយ។ សាឡុត ស ចូលមកទីក្រុងភ្នំពេញ ដោយស្ងាត់ស្ងៀម គ្មានពិធីអបអរសាទរអ្វីទាំងអស់។
នៅថ្ងៃទី១៤ មេសា ឆ្នាំ១៩៧៦ ប៉ុល ពត បានឡើងកាន់តំណែងជានាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាលកម្ពុជាប្រជាធិបតេយ្យ។ ពីមុនមក មិនដែលមានអ្នកណាឮពីឈ្មោះ ប៉ុល ពត នេះទេ។ សាឡុត ស ធ្លាប់ប្រើឈ្មោះ ប៉ុល កាលពីអំឡុងទសវត្សរ៍ឆ្នាំ៥០ តែឈ្មោះ ពត គេមិនដែលឮទេ។ ពីដំបូង មានមនុស្សតិចតួចបំផុត ដែលដឹងថា ប៉ុល ពត គឺជា សាឡុត ស។ យោងតាមលោក David Chandler មានអតីតនិស្សិតមួយចំនួន ដែលធ្លាប់រៀន នៅប្រទេសបារាំងនាំគ្នាគិតស្មានថា ប៉ុល ពត គឺ រ័ត្ន សាមឿន ដោយសារតែគេមើលឃើញថា កាលពីពេលរៀននៅប៉ារីស គឺ រ័ត្ន សាមឿន ដែលជាអ្នកផ្តើមគំនិតបង្កើត និងចេញមុខចេញមាត់ដឹកនាំក្រុមនិស្សិតកុម្មុយនិស្តព្រមទាំងជាអ្នកបូរបាច់ បញ្ចេញគំនិតទស្សនៈក្នុងការប្រជុំនានា។
ម្យ៉ាងទៀត នៅពេលឡើងកាន់អំណាច ប៉ុល ពត ថែមទាំងបានក្លែងប្រវត្តិរបស់ខ្លួនទៀតផង ដើម្បីលាក់បាំងកុំឲ្យគេដឹងថាខ្លួនជា សាឡុត ស។ នៅទីក្រុងប៉ារីស ជួន ប្រាសិទ្ធ ដែលក្រោយមក ក្លាយជាឯកអគ្គរដ្ឋទូតកម្ពុជាប្រជាធិបតេយ្យប្រចាំអង្គការសហប្រជាជាតិ បានប្រាប់គេឯងថា ប៉ុល ពត កើតនៅជាយដែនខ្មែរ-វៀតណាម បានចូលរួមក្នុងចលនាតស៊ូប្រឆាំងជប៉ុន ហើយក្រោយមកទៅធ្វើការជាកម្មករចម្ការកៅស៊ូ នៅស្រុកមេមត់ ខេត្តកំពង់ចាម។
ចំណែកនៅឆ្នាំ១៩៧៧ ឯកអគ្គរដ្ឋទូតខ្មែរក្រហម ប្រចាំក្រុងប៉េកាំង បានអះអាងថា សមមិត្ត ប៉ុល ពត បានប្រើឈ្មោះនេះតាំងពីដើមមក គឺជាឈ្មោះពិត មិនមែនជាឈ្មោះបដិវត្តន៍នោះទេ។ ចំណែកឯ សាឡុត ស វិញ បានស្លាប់ក្នុងសង្រ្គាមបាត់ទៅហើយ។
នៅក្នុងអំឡុងពេលនោះ សូម្បីតែបងប្អូន សាច់ញាតិរបស់ សាឡុត ស ក៏មិនបានដឹងដែរថា ប៉ុល ពត គឺ សាឡុត ស។ ចាប់តាំងពីពេលដែល សាឡុត ស រត់ចេញពីភ្នំពេញទៅពួននៅក្នុងព្រៃ នៅឆ្នាំ១៩៦៣ សាឡុត ស មិនដែលផ្តល់ដំណឹងដល់ក្រុមគ្រួសារនោះទេ។ នៅពេលមកដល់ក្រុងភ្នំពេញ នៅខែមេសា ឆ្នាំ១៩៧៥ ក៏ សាឡុត ស មិនរវីរវល់សួរនាំរកបង ដែលធ្លាប់ចិញ្ចឹមបីបាច់ និងបណ្តុះបណ្តាលឲ្យខ្លួនបានរៀនសូត្រនោះដែរ។
ប៉ុល ពត មិនត្រឹមតែលាក់បាំងអត្តសញ្ញាណពិតរបស់ខ្លួន ដែលជាមេដឹកនាំប៉ុណ្ណោះទេ សូម្បីតែអត្តសញ្ញាណរបស់បក្សកុម្មុយនិស្តកម្ពុជាក៏ត្រូវបានលាក់បាំងមិនឲ្យគេដឹងដែរ។ ពួកខ្មែរក្រហមមិនដែលបញ្ចេញឲ្យគេដឹងទេថា បក្សកុម្មុយនិស្តកម្ពុជា គឺជាបក្សកាន់អំណាច។ ផ្ទុយទៅវិញ ពួកខ្មែរក្រហមបានប្រើឈ្មោះ “អង្គការបដិវត្តន៍” ជំនួសឲ្យបក្សកុម្មុយនិស្តកម្ពុជា។ ក្រោយមក “អង្គការបដិវត្តន៍” ត្រូវបានគេហៅដោយខ្លីថា “អង្គការ”។ ប្រជាជនកម្ពុជាឮពួកខ្មែរក្រហមប្រើពាក្យថា “អង្គការ” នេះស្ទើរតែរៀងរាល់ថ្ងៃ រហូតដល់ស៊ាំត្រចៀក តែមិនមានអ្នកណាម្នាក់ដឹងទេថា តើ “អង្គការ” នេះជាអ្វី?
តាមការពិត ការប្រើឈ្មោះសម្ងាត់ ឬឈ្មោះបដិវត្តន៍ គឺជាទម្លាប់ដែលពួកមេដឹកនាំកុម្មុយនិស្តតែងតែធ្វើតៗគ្នាមក ទាំងនៅប្រទេសកម្ពុជា ទាំងនៅប្រទេសផ្សេងៗទៀត។ ដូចជា ស្តាលីន និងហូជីមិញ ជាដើម សុទ្ធសឹងតែជាឈ្មោះបដិវត្តន៍។
នៅកម្ពុជា ក្រៅពី ប៉ុល ពត មេដឹកនាំខ្មែរក្រហមផ្សេងៗទៀត ក៏ប្រើឈ្មោះបដិវត្តន៍ដែរ ដូចជា នួន ជា មានឈ្មោះដើមថា ឡុង ប៊ុនរួត អៀង សារី ប្រើឈ្មោះបដិវត្តន៍ថា មិត្តវ៉ាន់ ខៀវ សំផន ហៅ មិត្តហែម សុន សេន ហៅ មិត្តខៀវ ឈិត ជឿន ហៅ តាម៉ុក ។ល។ និង ។ល។
ពួកមេដឹកនាំខ្មែរក្រហមមានជំនឿថា ការលាក់ការណ៍សម្ងាត់ គឺជាគន្លឹះដើម្បីឲ្យបដិវត្តន៍របស់ពួកគេទទួលបានជោគជ័យ។ បើគេពិនិត្យមើលទៅលើរបៀបដឹកនាំរបស់ខ្មែរក្រហម គេអាចមើលឃើញថា មូលហេតុចម្បង ដែលនាំឲ្យមេដឹកនាំខ្មែរក្រហមចូលចិត្តលាក់ការណ៍សម្ងាត់ គឺការមិនទុកចិត្តគ្នា។ ការសង្ស័យគ្នាទៅវិញទៅមកនេះហើយ ដែលបណ្តាលឲ្យមានការកាប់សម្លាប់គ្នាឯង សូម្បីតែក្នុងជួរថ្នាក់ដឹកនាំខ្មែរក្រហម។
ដោយសារតែ ប៉ុល ពត ចូលចិត្តរស់នៅក្នុងភាពអាថ៌កំបាំង មានឯកសារតិចតួចណាស់ ដែលសរសេរអំពីជីវិតរបស់ ប៉ុល ពត នៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ។
នៅក្នុងសៀវភៅ ដែលមានចំណងជើងថា “បងទីមួយប៉ុល ពត” លោក David Chandler បានសរសេរថា នៅក្នុងចន្លោះពេលដែលខ្មែរក្រហមកាន់អំណាច ពីឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩ ប៉ុល ពត រស់នៅដោយមានការការពារយ៉ាងតឹងតែងពីសំណាក់កងទ័ពខ្មែរក្រហម។ ប៉ុល ពត កម្របង្ហាញមុខនៅទីសាធារណៈណាស់។ ទីលំនៅរបស់ ប៉ុល ពត នោះទៀតសោត ក៏តែងតែផ្លាស់ប្តូរជារឿយៗ។ ប៉ុន្តែជាទូទៅ ប៉ុល ពត ស្នាក់នៅក្នុងភូមិគ្រឹះមួយនៅក្បែរវិមានឯករាជ្យ។ នៅក្នុងភូមិគ្រឹះនេះ មានទឹក មានចរន្តអគ្គិសនី និងមានអ្នកបម្រើ ដូចជាអ្នកយាម អ្នកបើកឡាន និងអ្នកដាំស្ល ជាដើម។ ប៉ុល ពត ដែលតែងតែអួតអាងថាខ្លួនជាអ្នកស្អប់ខ្ពើមវណ្ណៈសក្តិភូមិ ហើយជាអ្នកមានទស្សនៈសមភាពនិយម រហូតដល់បណ្តេញប្រជាជននៅតាមទីក្រុងទាំងអស់ឲ្យទៅរស់នៅតាមទីជនបទ តែខ្លួនឯងបែរជារស់នៅទីក្រុងភ្នំពេញ មានអ្នកបម្រើឆ្វេងស្តាំ តាមរបៀបជាអភិជនទៅវិញ។
ឈឹម សាមោក ដែលធ្លាប់ធ្វើជានាយកខុទ្ទកាល័យរបស់ ប៉ុល ពត ហើយក្រោយមកត្រូវបានជាប់ឃុំនៅគុកទួលស្លែង បានឲ្យដឹងថា អ្នកបម្រើក្នុងភូមិគ្រឹះរបស់ ប៉ុល ពត ភាគច្រើនជាជនជាតិភាគតិច។ នេះប្រហែលមកពី ប៉ុល ពត មានទំនុកចិត្តលើជនជាតិភាគតិច ពេលដែលគាត់បានទៅរស់នៅក្នុងព្រៃក្នុងខេត្តរតនគិរី កាលពីចុងទសវត្សរ៍ឆ្នាំ៦០។
ឈឹម សាមោក ក៏បានឲ្យដឹងដែរថា ប៉ុល ពត ជាមនុស្សឈឺច្រើន ជាពិសេសគ្រុនចាញ់ និងជំងឺរាគរូស។ នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ១៩៧៦ ប៉ុល ពត ឈឺធ្ងន់រហូតដល់ប្រកាសលាលែងចេញពីតំណែងជានាយករដ្ឋមន្រ្តី។ នួន ជា ដែលជាអនុលេខាបក្ស និងជាប្រធានសភាជាតិ បានឡើងមកកាន់តំណែងនាយករដ្ឋមន្រ្តីជំនួស ប៉ុល ពត។ ក៏ប៉ុន្តែបីសប្តាហ៍ក្រោយមក ប៉ុល ពត បានវិលត្រឡប់មកកាន់តំណែងជានាយករដ្ឋមន្រ្តីវិញ។
ដោយចេះតែមានបញ្ហាសុខភាពញឹកញាប់ពេក ប៉ុល ពត ចាប់ផ្តើមសង្ស័យថា មានគេលួចដាក់ថ្នាំបំពុលក្នុងម្ហូបអាហារ។ តាមពិត ប៉ុល ពត រស់នៅក្នុងការភ័យខ្លាចជាអចិន្រ្តៃយ៍ថា មានគេចង់លបធ្វើឃាត។ រាល់ពេលដែលមានការប្រជុំបក្សម្តងៗ ប៉ុល ពត បានបញ្ជាឲ្យគេឆែកឆេរមនុស្សទាំងអស់ ដែលចូលរួមប្រជុំ។
ការរស់នៅក្នុងការសង្ស័យ និងការភ័យខ្លាចជាប្រចាំបែបនេះ បានជំរុញឲ្យ ប៉ុល ពត សម្លាប់រហូតដល់មិត្តភក្តិដ៏ជិតស្និទ្ធ ធ្លាប់រួមសុខរួមទុក្ខជាមួយគ្នា កាលពីនៅតស៊ូក្នុងព្រៃ។
ការចាប់ខ្លួនមេដឹកនាំជាន់ខ្ពស់របស់បក្ស បានចាប់ផ្តើមធ្វើឡើងនៅអំឡុងខែកញ្ញា ឆ្នាំ១៩៧៦។ នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ១៩៧៦ ប៉ុល ពត បានបញ្ជាឲ្យគេចាប់ខ្លួន ណៃ សារ៉ាន់ ហៅ យ៉ា លេខាបក្សប្រចាំភូមិភាគឦសាន យកទៅដាក់ឃុំនៅគុកទួលស្លែង ដោយចោទថាជាភ្នាក់ងារយួន មានបំណងផ្តួលរំលំរដ្ឋាភិបាលកម្ពុជាប្រជាធិបតេយ្យ។
ការចាប់ខ្លួនបែបនេះ ក៏ចេះតែកើតមានជាបន្តបន្ទាប់ ជាពិសេស លើមន្រ្តីខ្មែរក្រហមណាដែលមានប្រភពចេញពីបក្សប្រជាជនបដិវត្តន៍ខ្មែរ ដែលពួក ប៉ុល ពត តែងតែចាត់ទុកថាជាអ្នកធ្វើការឲ្យពួកកុម្មុយនិស្តវៀតណាម។
នៅចុងឆ្នាំ១៩៧៨ ប៉ុល ពត ដែលជាមេដឹកនាំដ៏អាថ៌កំបាំងនោះ បានចាប់ផ្តើមបញ្ចេញមុខមាត់ជាសាធារណៈច្រើនជាងមុន ជាពិសេស នៅពាក់កណ្តាលខែធ្នូ ឆ្នាំ១៩៧៨ ប្រមាណ៣សប្តាហ៍មុនពេលរបបកម្ពុជាប្រជាធិបតេយ្យត្រូវដួលរលំ ប៉ុល ពត បានអនុញ្ញាតឲ្យអ្នកកាសែតអាមេរិកពីររូប គឺលោកស្រី Elizabeth Becker និងលោក Richard Dudman ចូលជួបសម្ភាស នៅក្នុងទីក្រុងភ្នំពេញ។ នេះជាលើកដំបូងបំផុត ដែល ប៉ុល ពត យល់ព្រមផ្តល់បទសម្ភាសន៍ឲ្យអ្នកកាសែតមកពីប្រទេសមិនមែនកុម្មុយនិស្ត។ ការណ៍ដែល ប៉ុល ពត យល់ព្រមជួបជាមួយអ្នកកាសែតអាមេរិកបែបនេះបង្ហាញថា គាត់ទំនងជាកំពុងអស់សង្ឃឹមថានឹងអាចយកឈ្នះលើកងទ័ពវៀតណាម ដែលកំពុងតែវាយលុកលើកងទ័ពកម្ពុជាប្រជាធិបតេយ្យ ហើយថែមទាំងដណ្តើមកាន់កាប់ទឹកដីកម្ពុជាមួយផ្នែកផង។ ប៉ុល ពត ប្រហែលជាសង្ឃឹមថានឹងអាចប្រើប្រព័ន្ធផ្សព្វផ្សាយអាមេរិក ដើម្បីស្វែងរកជំនួយផ្នែកយោធាពីអាមេរិក មកទប់ទល់នឹងកងទ័ពវៀតណាម។
ក៏ប៉ុន្តែ វាយឺតពេលណាស់ទៅហើយ នៅពេលនោះ។ ពួកខ្មែរក្រហមមិនអាចទប់ស្កាត់ការវាយលុក ពីសំណាក់កងទ័ពវៀតណាមបានទេ។ នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ម៉ោងប្រមាណជា៩ព្រឹក មុនពេលដែលកងទ័ពវៀតណាមវាយលុកចូលដល់ក្រុងភ្នំពេញ ប៉ុល ពត បានចាកចេញពីទីក្រុងភ្នំពេញ តាមឧទ្ធម្ភាគចក្រ ឆ្ពោះទៅកាន់ប្រទេសថៃ។ របបកម្ពុជាប្រជាធិបតេយ្យក៏បានដួលរលំ៕
16 comments:
អៀ ចាន់ណា ឆ្លើយតប 2 says: 11:44 PM 08.09.2011,
អា ខ្មែរតាកែវ បើពួកអាដង្កូវ សង្គមឯងចង់ដឹងរឿងពិត អញ់បា្រប់ឯងទៅចុះថា អាខ្មែរតាកែវ ឯងតាំងខ្លួនជាអ្នកចេះដឹង និងមានសីលធម័ស្អាតស្អំ ពេលខ្លះហ្អែងអួតខ្លួនថាជាបណ្ឌិត តាមពិតទៅ អាដង្កូវសង្គមឯងហ្នឹង មានប្រពន្ធបីហើយរាប់ទាំងប្រពន្ធរាល់ង៉ៃដែលខាំគ្នាព្រឹកល្ងាចដូចសត្វធាត និងលែងគ្នាមួយខែបួនប្រាំដង! ក្រុមអាដង្កូវសង្គមឯងមានគ្នាពីរបីនាក់អញ់ស្គាល់ច្បាស់ណាស់ គឺសុទ្ធតែពួកអាដង្កូវសង្គមដែលមើលឃើញអាចន៏ថាជាអាហារ ដ៏មានរសជាតិសុទ្ធសាធ ! នៅរឿងច្រើនទៀបើពូកអាដង្កូវសង្គមឯងចង់ដឹងអញនិងបា្រប់ទៀត ! អូខេ?
អៀ ចាន់ណា ឆ្លើយតប 1 says: 06.09.2011, 2:57 AM 06/09/2011,
អាណាគេជនរងគ្រោះ? អាកាបាក់មែន? ឬអាចំគួតបួសឡឺកឺក្រៅសង្គម? ល្មមៗបានហើយ ពួកអាក្រៅសង្គមអែង។ អៀ ចាន់ណាវាធ្វើអី ហ្អែង? រិះគន់ហ៊ុនតាវាមានទៅទើសម៉ែអី ហ្អែង? ពួកអារមិលគុណ!
ឆ្លើយតប ខ្មែរតាកែវ says: 2:03 PM 06/09/2011
សកម្ម ជនកំសាកហើយល្បិចច្រើន អៀ ចាន់ណា បានតែព្រុសនៅ ក្រៅប្រទេសតែប៉ុណ្ណោះ!!! ដើរបញ្ចេញមតិជេរប្រមាថ បរិហាកេរ្កិ៍ ញុះញង់ ចោទប្រកាន់រួមមាន ហ៊ុន សែន តែប៉ុណ្ណោះ... !!! វាគ្មានសេចក្ដីក្លាហាន និងនាំគ្នាធ្វើអំពើល្អណាមួយឡើយ។ មាសសុទ្ធិមិនខ្លាចភ្លើង!!! អៀ ចាន់ណា ចូលចិត្តលាបពណ៌ ដាក់សំពាធ សំណើ មិនហ៊ានមកនិយាយការពិត និងទទួលខុសត្រូវ ។ អ្វីដែលទាក់ទង ខ្លួនឯង!!! មិនគួរខ្លាច ចម្ងល់ របស់ ជនរងគ្រោះ!? សូម អៀ ចាន់ណា ហ៊ានទទួលខុសត្រូវ ដូចលោក ឡឹម ពិសិដ្ឋ បានឆ្លើយតបតាមសំណើអត្ថបទ របស់ សុភាព ស.ស. កខគឃង ចង្រិតឆ្នាស់និង ខ្មែរជនបទ...។ ពីព្រោះគេចង់ដឹងការពិត ជាសាធារណៈ ។
2:52PM
fuck you, dont you have any thing to do? stop disturbing here. You asshole!
Thanks you so so much in sharing an interesting topic. Hope that I will see more and more .....I like it
POL POT PLEU JANH BORK AH YUON VIETCONG...YUON SAMLAB KHMERS 3 MILLIONS TARM ROYEAK POL POT.
YUON KILLED KHMERS,IS NOT POL POT!
We already knew about Pol Pot, you don't have to repeate it again and again. You didn't sound good on the tap, and even interviwe with the others. I did not listen to your voice the entire tape.
Khmer Man
former Khmer Rouge cadre
Shut the fuck up 8:08pm! go back into your mother, stop open KI!!!
Your mother may force you our BUT no one force you to come to KI!
Shut the fuck up 8:08pm! go back into your mother, stop open KI!!!
Your mother may force you our BUT
Shut the fuck up 8:08pm! go back into your mother, stop open KI!!!
Your mother may force you out BUT no one force you to come to KI!
9:02 PM
It is good if you have been Khmer rouge, you fought against Yuons and Americans, you saved you country..
The killing is bad, you killed your own people, you served our ennemies politic, you're bad..
9:13PM! Mother fucker ag Pol Pot serve his fucking own interest not the nation!
ah pol pot was pot head and primitive! look what he and his stupid, primitive regime did to cambodia and khmer society! cambodia, don't be like ah stupid, pot head pol pot again, ok!
did you know pol pot smoked too much pot when he was in power! now you do!
Pol Pot never trusted himself,
so he never believed in any
bodies even his close friend.
He was not a well-educated people.
When he went to French,he always
went to listen speakers talking
about Marxist-Leninist Doctrine only.
Pol Pot was lacked of friends
in Cambodia and foreign countries.
He had few such as Cuba,China,
North Korea,maybe that it.
Pol Pot was close to China,but
Hun Sen is pretty close and slave
to Vietnam.
Pol Pot was a Khmer killer;He was
mass murdered Khmer people.
Hun Sen has had killed Khmer
people K5,Diamond Bridge,etc...
and has sent Cambodians to work
abroad.He keep moving Khmer out of
Cambodia and let Vietnamese move in
Khmer land.
Pol Pot was evil so is Hun Sen.
To whom ever wrote comment in Khmer, please come back for more comment, I need to know each city in Cambodia, when they falls to Khmer rouge. For example, phnom penh 4/17/75, how about the rest of the cities? If u can shed some light for us young students, greatly appreciated.
LoveKhmer
Pol Pot:
Between 1975-1979 there were many bad things have happened to Cambodian and Cambodia:
I want to share the following comments with our fellow Cambodian:
1. Why yuon hate Pol Pot more than us the victims of Pol Pot regime?
2. Genocide between 1975-1979 we blame Pol Pot because he was the leader .
3. Should we blame Pol Pot for standing and fought against yuon military aggression to protect Cambodian sovereignty both land and seas including Koh Trol and many more.
4. Should we blame Pol Pot for not signing any land giving agreement to yuon ( as Hun Sen did )?
5. Should we blame Pol Pot for not letting millions of yuon illegall coming to Cambodia between 1975-1979?
6. What is the real reasons behind Pol Pot and yuon armed conflict between 1970s-1997?
7. Why ECCC keep dragging on and to avoid full public hearing ?
My View:
Pol Pot was wrong the way he handled his administration ( big mistake ).
But Pol Pot had clear and strong view about the danger of Indochina Federation of late Ho Chi Minh to swallow Cambodia as they already did to Laos to put Cambodia into yuon yoke.
So the so long armed conflict between Pol Pot and yuon between 1970s-1997 it all about the following:
Pol Pot refused:
1. Pol Pot refusing million of youn migrants to influx into Cambodian between 1975-179.
2. Pol Pot refusing singing any land , seas and islands singing agreement to yuon between 1975-179.
Note: Soon after Paris Peas agreement in 1991 even general election in 1993 under UN supervision , Pot Pot ‘s or Khmer Rouge Radio broadcasted again and again saying that :
1. Yuon did not withdraw its troops from Cambodia as yuon claimed in 1989. All they did only change their uniforms from yuon military uniforms to civil uniforms.
2. UNTAC did not implemented 1991 Paris Peace agreement by not:
1. Supervised , inspected and followed up yuon armed personals withdrawal out of Cambodia.
2. UNTAC did not work on the five ministries as they agree on 1991 Paris Peace Agreement, UNTAC just rushed to 1993 election without supervise the fake military withdrawal of yuon.
So Pol Pot or Khmer Rouge was the first one who say on their radio in 1993 that:
1991 Paris Peace Agreement was signed by hands but was crusted by foot of Yuon and UNTAC.
Vietnam should also be held responsible for the death of 2 millions Cambodians
Vietnam is invader not liberator! This is absolutely true.
If it is liberator, why after removing Pol Pot Regime in 1979, Vietnam occupied Cambodia until 1989 and set up a puppet regime under Hanoi's control. Vietnam secrete agents in Cambodia played important role in causing 2millions of cambodians periled.
Vietnam secrete agents working at the inner circle of Pol Pot regime did not harm Elizabeth Becker and Richard Dudman, because they were pro vietnam and blame Pol Pot regime for the killing of 2 millions of Cambodians.
Indirectly, they have been helping Vietnam to control Cambodia by blaming only pol pot regime for the death of 2 millions of Cambodians and treated Vietnam as cambodian savers.
Therefore she is the mouth piece of Vietnam invader and should not be trusted. This is the reason why Vietnam saved her and Rchard Dudman's life but killed only Malcome Caldwell who support Pol Pot Regime.
Post a Comment