លោកសម រង្ស៊ី នៅក្នុងសន្និសីទតាមរយៈវីដេអូខន់ ហ្រ្វេនកន្លងមក។ រូបថត ហេង ជីវ័ន |
Monday, 24 October 2011
មាស សុខជា
The Phnom Penh Post
ភ្នំពេញៈ គណបក្សសមរង្ស៊ី បានធ្វើការវាយប្រហារធ្ងន់ៗ ទៅលើលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ជាអ្វីដែលគណបក្សនេះ ចាត់ទុកថា រដ្ឋាភិបាល មិនបានគោរពទៅតាមកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ទើបធ្វើឲ្យប្រទេសវៀតណាម អាចរំលោភបំពានដែនដីកម្ពុជាបាន តាមរយៈការបោះបង្គោលព្រំដែន ដោយប្រើសន្ធិសញ្ញាបំពេញបន្ថែម។
Synopsis: The SRP attacked PM Hun Xen for not abiding by the Peace Agreements on Cambodia. That is the reason why Vietnam can encroached on Cambodian territories by planting border posts through the use of the Supplemental treaties.
ក្នុងថ្ងៃគម្រប់ខួបលើកទី ២០ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងបារីសថ្ងៃទី២៣ តុលា ១៩៩១ កាលពីម្សិលមិញ លោក សម រង្ស៊ី ប្រធានគណបក្ស សម រង្ស៊ី បានថ្លែងនៅចំពោះមុខសមាជិកប្រហែល ២០០០ នាក់ តាមរយៈវីដេអូខនេ្រហ្វនថា រដ្ឋាភិបាលរបស់លោកហ៊ុន សែន មានបំណងបំភ្លេចកិច្ចព្រមព្រៀងទីក្រុងប៉ារីស ដោយសារតែលោក ហ៊ុន សែន យល់ឃើញថា កិច្ចព្រមព្រៀងនេះ អាចបំផ្លាញគោលបំណងរបស់គាត់ ព្រោះកិច្ចព្រមព្រៀងនេះ ជាច្បាប់សំខាន់មួយ ដែលគាំទ្រដោយអង្គការសហប្រជាជាតិ និងបណ្តាប្រទេសចំនួន ១៨ ជាហត្ថលេខី។
លោក សម រង្ស៊ី បានថ្លែងទៀតថា ប្រទេសប្រជាធិបតេយ្យ រដ្ឋាភិបាលខ្លាចរដ្ឋសភា ប៉ុន្តែប្រទេសកម្ពុជា រដ្ឋាភិបាលមិនខ្លាចរដ្ឋសភាទេ ព្រោះសភាកម្ពុជា «ជារដ្ឋសភាអាយ៉ង»។ លោកបានបន្ថែមថា តាមរយៈចលនារបស់តំណាងរាស្រ្តគណបក្ស សម រង្ស៊ី បានជំរុញឲ្យរដ្ឋាភិបាលកម្ពុជា អនុវត្តឲ្យបានត្រឹមត្រូវ ទៅតាមកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ហើយមានសមាជិកសភាអន្តរជាតិចំនួន ២០០ នាក់ បានគាំទ្រគណបក្ស សម រង្ស៊ី ក្នុងការជំរុញនេះ។ លោក សម រង្ស៊ី បានថ្លែងថា៖ «វៀតណាម និងគណបក្សប្រជាជនកម្ពុជា ស្អប់កិច្ចព្រមព្រៀងទីក្រុងប៉ារីសខ្លាំងណាស់ ព្រោះកិច្ចព្រមព្រៀងនេះ នាំមកនូវការបោះឆ្នោតត្រឹមត្រូវ ដែលនាំឲ្យ [វៀតណាម] បរាជ័យ និងអាយ៉ងបរាជ័យ ដូចការបោះឆ្នោតឆ្នាំ ១៩៩៣»។
លោកបានបន្ថែមថា៖ «មានការបោះឆ្នោតត្រឹមត្រូវ គណបក្សប្រជាជនកម្ពុជានឹងចាញ់ម្តងទៀត»។
ជាមួយគ្នានេះដែរ លោក សម រង្ស៊ី បានអំពាវនាវឲ្យប្រជាពលរដ្ឋខ្មែរ ធ្វើតាមគាត់ ដកតម្រុយបង្គោលព្រំដែនកម្ពុជាវៀតណាម ជាង ៣០០ ទៀត ដោយអះអាងថា តម្រុយបង្គោលព្រំដែនទាំងនោះ ត្រូវបានដាំ ដោយខុសច្បាប់ ដោយផ្អែកទៅតាមសន្ធិសញ្ញាបំពេញបន្ថែម រវាងរដ្ឋាភិបាលលោក ហ៊ុន សែន និងរដ្ឋាភិបាលវៀតណាម ដែលផ្ទុយនឹងកិច្ចព្រមព្រៀងក្រុងប៉ារីស។
ចំណែកគណបក្សសិទិ្ធមនុស្ស ដែលជាគណបក្សប្រឆាំងមួយទៀត តាមរយៈសេចក្តីថ្លែងការណ៍មួយរបស់ខ្លួនកាលពីម្សិលមិញ ក៏បានទទូចឲ្យរដ្ឋាភិបាល អនុវត្តកិច្ចព្រមព្រៀងក្រុងប៉ារីសឲ្យបានត្រឹមត្រូវផងដែរ ដើម្បីរក្សាការពារសិទ្ធិប្រជាពលរដ្ឋ និងបូរណភាព អធិបតេយ្យភាពដែនដីកម្ពុជា ឲ្យបានគង់វង្ស និងស្នើឲ្យសហប្រធានសន្និសីទក្រុងប៉ារីស កោះប្រជុំ ដើម្បីជំរុញឲ្យប្រទេសជាហត្ថលេខីទាំងអស់ និងរដ្ឋាភិបាលកម្ពុជា អនុវត្ត និងគោរពកិច្ចព្រមព្រៀងនេះ ឲ្យបានត្រឹមត្រូវតាមខ្លឹមសារដែលបានចែង។
យ៉ាងណាក្តី លោក ជាម យៀប តំណាងរាស្រ្ត គណបក្សប្រជាជនកម្ពុជា បានច្រានចោល ការចោទប្រកាន់របស់លោក សម រង្ស៊ី ដោយថ្លែងថា កិច្ចព្រមព្រៀងនេះ ជាថ្ងៃដែលគណបក្ស ប្រជាជន បានធ្វើការលះបង់ សម្រាប់ប្រទេសជាតិ និងបង្រួបបង្រួមខ្មែរ ដែលបានបែងចែកជាច្រើនក្រុម ឲ្យចូលតែមួយ និងថា ប្រសិនបើគណបក្សប្រជាជន មិនបានបើកទ្វារឲ្យគណបក្សទាំងអស់ចូលនោះទេ គ្មានគណបក្សណាមួយ អាចចូលកម្ពុជាបានឡើយ បើទោះបីព្រះមហាវិរក្សត្រ នរោត្តម សីហនុ ក៏ដោយ។
លោកបញ្ជាក់ថា៖ «កិច្ចព្រមព្រៀងទីក្រុងប៉ារីស យើងនៅតែដឹងគុណ។ យើងគោរព ប៉ុន្តែយើងមិនអាចគោរពបានដោយឥតខ្ចោះនោះទេ សូម្បីតែគណបក្ស សម រង្ស៊ី ក៏មិនអាច[គោរពបានដោយឥតខ្ចោះនោះដែរ]»។ ជាមួយគ្នានេះ លោក ជាម យៀប បានព្រមានថា៖ «ខ្ញុំសូមជំរាបថា លោក សម រង្ស៊ី ដោយសារលោកជាទណ្ឌិត ហើយលោកនៅឯខាងលិចជើងមេឃ ឲ្យតែមក ត្រូវចូលគុក តាមសាលក្រមតុលាការកម្ពុជា ដែលលោកបានប្រព្រឹត្តបទល្មើស»។
ទាក់ទងនឹងបង្គោលព្រំដែនកម្ពុជាវៀតណាម លោក ជាម យៀប និយាយថា លោក សម រង្ស៊ី មិនអាចធ្វើអ្វីបាន ដូចដែលគាត់និយាយទេ ហើយថា កម្ពុជា មិនអនុញ្ញាតឲ្យវៀតណាម កំណត់បង្គោលព្រំដែនដោយខ្លួនឯងឡើយ។
ទន្ទឹមនឹងនេះ លោក សុរិយា ស៊ូបឺឌី អ្នករាយការណ៍ពិសេស ផ្នែកសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា ក៏បានចេញសេចក្តី ថ្លែងការណ៍មួយផងដែរ កាលពីម្សិលមិញ ដោយលើកឡើងជាថ្មីម្តងទៀតថា កិច្ចព្រមព្រៀងទីក្រុងប៉ារីស បាននាំមកនូវសន្តិភាព សម្រាប់ប្រទេសកម្ពុជា បន្ទាប់ពីជម្លោះអស់ជាង ២ ទស្សវត្សរ៍ និងថា កិច្ចព្រមព្រៀងនេះ បានកំណត់នូវទស្សនៈវិស័យច្បាស់លាស់ សម្រាប់ប្រទេសកម្ពុជាថ្មី ក្នុងការកសាងប្រទេសឡើងវិញ ដោយផ្អែកលើមូលដ្ឋានគ្រឹះ នៃសិទិ្ធមនុស្ស លទិ្ធប្រជាធិបតេយ្យ និងនីតិរដ្ឋ។ លោក ស៊ូបឺឌី បានបញ្ជាក់ថា៖ «អស់រយៈពេល ២០ ឆ្នាំកន្លងទៅនេះ ប្រទេសកម្ពុជា មានការរីកចម្រើនដែលមិនអាចប្រកែកបាន ដោយសន្តិភាព និងស្ថិរភាព នាំមកនូវការរីកចម្រើនដ៏ធំធេង ទាំងធនធាន និងការអភិវឌ្ឍ។ ស្ថាប័ននានាត្រូវបានបង្កើតឡើង ហើយច្បាប់ជាច្រើន ត្រូវបានអនុម័ត។ ទោះជាដូច្នោះក៏ដោយ ក៏ការប្រឈមនៅតែបន្តមាន ក្នុងការអនុវត្តភាគច្រើននៃច្បាប់ទាំងនេះ ក៏ដូចគ្នានឹងការប្រព្រឹត្តទៅដ៏មានប្រសិទ្ធភាពនៃស្ថាប័នទាំងនេះ»។
សេចក្តីថ្លែងនោះបានឲ្យដឹងទៀតថា៖ «កិច្ចព្រមព្រៀងនេះ នឹងនៅតែមានតម្លៃ រហូតដល់ទស្សនវិស័យទាំងឡាយ ដែលមានចែងនោះ ក្លាយជាការពិតសម្រាប់ប្រជាពលរដ្ឋកម្ពុជាទាំអស់។ ភាគីហត្ថលេខីជាច្រើន នៅតែបន្តមានតួនាទី និងទំនួលខុសត្រូវ ដែលត្រូវបំពេញ ក្នុងការដោះស្រាយការប្រឈមទាំងនេះ នឹងសម្រេចឲ្យបាននូវទស្សនវិស័យ នៃកិច្ចព្រមព្រៀងនេះ»។
លោកបានពន្យល់ទៀតថា៖ «អ្នកដើរតួនាទីដំបូងគេ និងសំខាន់បំផុតនោះ គឺរដ្ឋាភិបាល។ រដ្ឋហត្ថលេខីទាំងដប់ប្រាំបី នៃកិច្ចព្រមព្រៀងនេះ ក៏បានចូលរួម លើកទឹកចិត្ត ដល់ការគោរពសិទិ្ធមនុស្ស នៅកម្ពុជាផងដែរ»៕ TK
---------------
ខាងក្រោមនេះ ជាមតិរបស់ប្រជាពលរដ្ឋជុំវិញកិច្ចព្រមព្រៀងក្រុងប៉ារីស ដែលធ្វើសម្ភាស ដោយលោក គឹម យុទ្ធណា និងថតរូប ដោយលោក ហុង មិនា៖
លោក អ៊ុំ អូន អាយុ ៦៣ ឆ្នាំជាមន្ត្រីចូលនិវត្តន៍ |
លោក ឌី ចែម អាយុ ៣២ ឆ្នាំ អាជីវករនៅភ្នំពេញ |
លោក យុន សុភ័ក្រ អាយុ ២៤ ឆ្នាំ និសិ្សត សាកលវិទ្យាល័យជាតិគ្រប់គ្រង |
«ខ្ញុំហាក់ដូចជាភ្លេចព្រឹត្តិការណ៍ថ្ងៃ២៣តុលានេះទៅហើយ ប៉ុន្តែទោះយ៉ាងណា ខ្ញុំគិតថា កិច្ចព្រមព្រៀនោះ វានាំឲ្យយើងមានសុខសន្តិភាពរហូតសព្វថ្ងៃនេះ។ វាបានផ្តល់សិទ្ធិឲ្យប្រជាពលរដ្ឋបានបញ្ចេញមតិ និងការរស់នៅបានសមរម្យជាងមុន»៕
លោក កែវ រដ្ឋា អាយុ ៣៥ ឆ្នាំ មន្ត្រីសណ្តាប់ធ្នាប់នៅភ្នំពេញ |
លោក ស៊ុំ សាន អាយុ ៥៦ ឆ្នាំ សន្តិសុខក្រុមហ៊ុន |
«ខ្ញុំគិតថា គ្មានអ្វីប្រសើរជាងការមានស្ថិរភាពនយោបាយនឹងនរមួយនៅក្នុងប្រទេស នោះទេ។ ដូច្នេះ ដើម្បីថែរក្សានូវស្ថិរភាពនេះ ឲ្យបានគង់វង្ស ការបន្តតាមដាន ទៅលើការអនុវត្ត និងការគោរពទៅតាមសន្ធិសញ្ញាទីក្រុងប៉ារីស ពីសំណាក់ប្រទេសដែលពាក់ព័ន្ធ នោះវានឹងជួយ ង្រឹងបន្ថែមទៀតនូវសុខសន្តិភាពនៅក្នុងប្រទេសកម្ពុជារបស់យើង»៕
5 comments:
Decho Hun Sen and his familes say No to " The 1991 Paris Peace Agreement" What can you do beggers?
Cambodia is own by Dech Hun SEn and his familes only. He can do what he want that is non of your people business. Understand!
You are dead wrong mister 8:37AM.
Cambodia is not owned by Hun Sen and his family. Cambodia belongs to every khmer including you. Being stupid like you that's why Hun Sen runs the country as his own.
8:58 AM
You just can't blame that person because most Cambodian students at Cambodia school are teaching that Hun SEn ownned Cambodia and Vietnam is friend but The 1991 Paris Peace Agreement is an enermy of Khmer people. That is what Cambodia school teach everyday to khmer children.
Education in Khmer is a joke. Do they also teach that Hun Sen killed lots of Khmer? As part of the compulsory subjects, Khmer should be taught that Hun Sen is also selling the country away under the name of development and that CPP are killing oppositions left and right, to stay in power. Education shouldn't be Pro-CPP. Hun Sen is in the parliamant, his job is to overseas the law/bill passes through, not through his mouth.. Ah fucking Hun SEN!
Long Live 1991 Paris Peace Agreement on Cambodia!
Long Live Cambodia's Independence, Sovereignty and Territorial Integrity!
Long Live Khmer Unity!
Post a Comment