Tuesday, October 25, 2011

បក្ស​ប្រឆាំង​ថា រដ្ឋាភិបាល​របស់​​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន រំលោភ​កិច្ច​ព្រមព្រៀង​ក្រុង​ប៉ារីស​ - Hun Xen's govt violates the Paris Agreements: Opposition

លោក​សម រង្ស៊ី​ នៅ​ក្នុង​សន្និសីទ​តាមរយៈ​វីដេអូ​ខន់ ហ្រ្វេន​កន្លងមក​។ រូបថត ហេង ជីវ័ន

Monday, 24 October 2011
មាស សុខជា
The Phnom Penh Post

ភ្នំពេញៈ ​គណបក្ស​សម​រង្ស៊ី ​បាន​ធ្វើ​ការ​វាយ​ប្រហារ​ធ្ងន់ៗ ​ទៅ​លើ​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន ជា​អ្វី​ដែល​គណបក្ស​នេះ​ ចាត់​ទុក​ថា រដ្ឋាភិបាល មិន​បាន​គោរព​ទៅតាម​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ទើប​ធ្វើ​ឲ្យ​ប្រទេស​វៀតណាម​ អាច​រំលោភ​បំពាន​ដែនដី​កម្ពុជា​បាន តាម​រយៈ​ការ​បោះ​បង្គោល​ព្រំដែន ដោយ​ប្រើ​សន្ធិសញ្ញា​បំពេញ​បន្ថែម។

Synopsis: The SRP attacked PM Hun Xen for not abiding by the Peace Agreements on Cambodia. That is the reason why Vietnam can encroached on Cambodian territories by planting border posts through the use of the Supplemental treaties.

ក្នុង​ថ្ងៃ​គម្រប់​ខួប​លើក​ទី ២០ កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​បារីស​ថ្ងៃ​ទី២៣ តុលា ១៩៩១ កាល​ពី​ម្សិល​មិញ លោក សម រង្ស៊ី ប្រធាន​គណបក្ស សម រង្ស៊ី បាន​ថ្លែង​នៅ​ចំពោះ​មុខ​សមាជិក​ប្រហែល ២០០០ នាក់​ តាម​រយៈ​វីដេអូ​ខនេ្រហ្វន​ថា​ រដ្ឋាភិបាល​របស់​លោក​ហ៊ុន សែន ​មាន​បំណង​បំភ្លេច​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស​ ដោយសារ​តែ​លោក ហ៊ុន សែន យល់​ឃើញ​ថា កិច្ច​ព្រមព្រៀង​នេះ​ អាច​បំផ្លាញ​គោល​បំណង​របស់​គាត់​ ព្រោះ​កិច្ច​ព្រម​ព្រៀង​នេះ ជា​ច្បាប់​សំខាន់​មួយ ដែល​គាំទ្រ​ដោយ​អង្គការ​សហ​ប្រជា​ជាតិ​ និង​បណ្តា​ប្រទេស​ចំនួន​ ១៨ ​ជា​ហត្ថលេខី​។

លោក សម រង្ស៊ី បាន​ថ្លែង​ទៀត​ថា ​ប្រទេស​ប្រជា​ធិបតេយ្យ រដ្ឋាភិបាល​ខ្លាច​រដ្ឋ​សភា​ ប៉ុន្តែ​ប្រទេស​កម្ពុជា​ រដ្ឋាភិបាល​មិន​ខ្លាច​រដ្ឋសភា​ទេ ព្រោះ​សភា​កម្ពុជា​ «ជា​រដ្ឋសភា​អាយ៉ង»។ ​លោក​បាន​បន្ថែម​ថា តាម​រយៈ​ចលនា​របស់​តំណាង​រាស្រ្ត​គណបក្ស សម រង្ស៊ី ​បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា អនុវត្ត​ឲ្យបាន​ត្រឹម​ត្រូវ ទៅ​តាម​កិច្ច​ព្រមព្រៀង​សន្តិ​ភាព​ទី​ក្រុង​ប៉ារីស ហើយ​មាន​សមាជិក​សភា​អន្តរ​ជាតិ​ចំនួន ២០០ នាក់​ បាន​គាំទ្រ​គណបក្ស សម​ រង្ស៊ី ​ក្នុង​ការ​ជំរុញនេះ​។ លោក សម រង្ស៊ី បាន​ថ្លែង​ថា៖ «វៀត​ណាម​ និង​គណ​បក្ស​ប្រជា​ជន​កម្ពុជា ស្អប់​កិច្ច​ព្រម​ព្រៀង​ទីក្រុង​ប៉ារីស​ខ្លាំង​ណាស់ ​ព្រោះ​កិច្ច​ព្រម​ព្រៀង​នេះ ​នាំ​មក​នូវ​ការ​បោះឆ្នោត​ត្រឹមត្រូវ ដែល​នាំ​ឲ្យ​ [វៀតណាម]​ បរាជ័យ និង​អាយ៉ង​បរាជ័យ ដូច​ការ​បោះ​ឆ្នោត​ឆ្នាំ ១៩៩៣»។


លោក​បាន​បន្ថែម​ថា៖ «​មាន​ការ​បោះឆ្នោត​ត្រឹម​ត្រូវ គណបក្ស​ប្រជា​ជន​កម្ពុជា​នឹង​ចាញ់​ម្តង​ទៀត​»។

ជាមួយ​គ្នា​នេះ​ដែរ​ លោក សម រង្ស៊ី បាន​អំពាវនាវ​ឲ្យ​ប្រជា​ពលរដ្ឋ​ខ្មែរ ធ្វើ​តាម​គាត់​ ដក​តម្រុយ​បង្គោល​ព្រំដែន​កម្ពុជា​វៀត​ណាម​ ជាង ៣០០ ទៀត ដោយ​អះអាង​ថា តម្រុយ​បង្គោល​ព្រំដែន​ទាំង​នោះ ​ត្រូវ​បាន​ដាំ​ ដោយ​ខុសច្បាប់ ដោយ​ផ្អែក​ទៅ​តាម​សន្ធិ​សញ្ញា​បំពេញ​បន្ថែម ​រវាង​រដ្ឋាភិបាល​លោក ហ៊ុន សែន និង​រដ្ឋាភិបាល​វៀតណាម ដែល​ផ្ទុយ​នឹង​កិច្ច​ព្រមព្រៀង​ក្រុង​ប៉ារីស។

ចំណែក​គណបក្ស​សិទិ្ធ​មនុស្ស ដែល​ជា​គណបក្ស​ប្រឆាំង​មួយទៀត តាម​រយៈ​សេច​ក្តី​ថ្លែង​ការណ៍​មួយ​របស់​ខ្លួន​កាល​ពី​ម្សិល​មិញ​ ក៏​បាន​ទទូច​ឲ្យ​រដ្ឋាភិបាល ​អនុវត្ត​កិច្ច​ព្រម​ព្រៀង​ក្រុង​ប៉ារីស​ឲ្យ​បាន​ត្រឹម​ត្រូវ​ផង​ដែរ​ ដើម្បី​រក្សា​ការពារ​សិទ្ធិ​ប្រជាពល​រដ្ឋ និង​បូរណភាព អធិប​តេយ្យ​ភាព​ដែន​ដី​កម្ពុជា ​ឲ្យ​បាន​គង់វង្ស និង​ស្នើ​ឲ្យ​សហ​ប្រធាន​សន្និសីទ​ក្រុង​ប៉ារីស ​កោះ​ប្រជុំ ​ដើម្បី​ជំរុញ​ឲ្យ​ប្រទេស​ជា​ហត្ថ​លេខី​ទាំងអស់​ និង​រដ្ឋាភិបាល​កម្ពុជា​ អនុវត្ត និង​គោរព​កិច្ច​ព្រម​ព្រៀង​នេះ​ ឲ្យ​បាន​ត្រឹមត្រូវ​តាម​ខ្លឹមសារ​ដែល​បានចែង។

យ៉ាង​ណា​ក្តី លោក ជាម យៀប តំណាង​រាស្រ្ត ​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ ​បាន​ច្រានចោល​ ការ​ចោទ​ប្រកាន់​របស់​លោក ​សម​ រង្ស៊ី​ ដោយ​ថ្លែង​ថា កិច្ច​ព្រមព្រៀង​នេះ​ ជា​ថ្ងៃ​ដែល​គណបក្ស ប្រជា​ជន​ បាន​ធ្វើ​ការ​លះបង់ សម្រាប់​ប្រទេស​ជាតិ​ និង​បង្រួប​បង្រួម​ខ្មែរ​ ដែល​បាន​បែង​ចែក​ជា​ច្រើន​ក្រុម ​ឲ្យ​ចូល​តែមួយ ​និង​ថា ប្រសិន​បើ​គណបក្ស​ប្រជា​ជន​ មិន​បាន​បើកទ្វារ​ឲ្យ​គណបក្ស​ទាំង​អស់​ចូល​នោះ​ទេ គ្មាន​គណ​បក្ស​ណាមួយ អាច​ចូល​កម្ពុជា​បាន​ឡើយ បើ​ទោះបី​ព្រះ​មហាវិរក្សត្រ​ នរោត្តម​ សីហនុ ក៏​ដោយ។

លោក​បញ្ជាក់​ថា៖ «​កិច្ច​ព្រម​ព្រៀង​ទីក្រុង​ប៉ារីស យើង​នៅ​តែ​ដឹង​គុណ។ យើង​គោរព ប៉ុន្តែ​យើង​មិនអាច​គោរព​បានដោយ​ឥត​ខ្ចោះ​នោះ​ទេ ​សូម្បី​តែ​គណ​បក្ស សម រង្ស៊ី ក៏​មិន​អាច[​គោរព​បាន​ដោយ​ឥត​ខ្ចោះនោះ​ដែរ]»។ ជា​មួយ​គ្នា​នេះ លោក ជាម យៀប​ បាន​ព្រមាន​ថា៖ «​ខ្ញុំ​សូម​ជំរាប​ថា លោក សម រង្ស៊ី ដោយសារ​លោក​ជា​ទណ្ឌិត ហើយ​លោក​នៅ​ឯ​ខាង​លិច​ជើង​មេឃ ​ឲ្យ​តែ​មក ត្រូវ​ចូល​គុក តាម​សាលក្រម​តុលាការ​កម្ពុជា​ ដែល​លោក​បាន​ប្រព្រឹត្ត​បទ​ល្មើស»។

ទាក់ទង​នឹង​បង្គោល​ព្រំដែន​កម្ពុជា​វៀតណាម​ លោក ជាម យៀប ​និយាយ​ថា លោក សម រង្ស៊ី មិន​អាច​ធ្វើ​អ្វី​បាន ដូច​ដែល​គាត់​និយាយ​ទេ ហើយ​ថា ​កម្ពុជា​ មិន​អនុញ្ញាត​ឲ្យ​វៀតណាម ​កំណត់​បង្គោល​ព្រំដែន​ដោយ​ខ្លួនឯង​ឡើយ។

ទន្ទឹម​នឹងនេះ លោក សុរិយា ស៊ូបឺឌី អ្នក​រាយការណ៍​ពិសេស ផ្នែក​សិទ្ធិ​មនុស្ស​របស់​អង្គ​ការ​សហ​ប្រជា​ជាតិ​ប្រចាំ​នៅ​កម្ពុជា​ ក៏​បាន​ចេញ​សេចក្តី ថ្លែង​ការណ៍​មួយ​ផង​ដែរ​ កាល​ពី​ម្សិល​មិញ​ ដោយ​លើក​ឡើង​ជា​ថ្មី​ម្តង​ទៀត​ថា កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស​ បាន​នាំ​មក​នូវ​សន្តិភាព​ សម្រាប់​ប្រទេស​កម្ពុជា បន្ទាប់​ពី​ជម្លោះ​អស់​ជាង ២ ទស្សវត្ស​រ៍ និង​ថា កិច្ច​ព្រមព្រៀង​នេះ បាន​កំណត់​នូវ​ទស្សនៈ​វិស័យ​ច្បាស់​លាស់​ សម្រាប់​ប្រទេស​កម្ពុជា​ថ្មី​ ក្នុង​ការ​កសាង​ប្រទេស​ឡើង​វិញ ដោយ​ផ្អែក​លើ​មូលដ្ឋាន​គ្រឹះ នៃ​សិទិ្ធ​មនុស្ស លទិ្ធប្រជា​ធិបតេយ្យ និង​នីតិរដ្ឋ។ ​លោក ស៊ូបឺឌី បាន​បញ្ជាក់ថា៖ «​អស់​រយៈពេល ២០ ឆ្នាំ​កន្លង​ទៅ​នេះ ប្រទេស​កម្ពុជា ​មាន​ការ​រីក​ចម្រើន​ដែល​មិន​អាច​ប្រកែក​បាន​ ដោយ​សន្តិភាព និង​ស្ថិរភាព នាំ​មក​នូវ​ការ​រីក​ចម្រើន​ដ៏​ធំ​ធេង ​ទាំង​ធនធាន និង​ការ​អភិវឌ្ឍ​។ ​ស្ថាប័ន​នានា​ត្រូវ​បាន​បង្កើត​ឡើង ​ហើយ​ច្បាប់​ជា​ច្រើន ​ត្រូវ​បាន​អនុម័ត​។ ​ទោះ​ជា​ដូច្នោះ​ក៏​ដោយ ក៏​ការ​ប្រឈម​នៅ​តែ​បន្ត​មាន ក្នុង​ការ​អនុវត្ត​ភាគ​ច្រើន​នៃ​ច្បាប់​ទាំងនេះ ក៏​ដូច​គ្នា​នឹង​ការ​ប្រព្រឹត្ត​ទៅ​ដ៏​មាន​ប្រសិទ្ធភាព​នៃ​ស្ថាប័ន​ទាំងនេះ»។

សេចក្តី​ថ្លែង​នោះ​បាន​ឲ្យ​ដឹង​ទៀត​ថា៖ «​កិច្ច​ព្រម​ព្រៀង​នេះ​ នឹង​នៅតែ​មាន​តម្លៃ​ រហូត​ដល់​ទស្សនវិស័យ​ទាំង​ឡាយ ​ដែល​មាន​ចែង​នោះ ក្លាយ​ជា​ការ​ពិត​សម្រាប់​ប្រជា​ពលរដ្ឋ​កម្ពុជា​ទាំអស់​។ ​ភាគី​ហត្ថលេខី​ជា​ច្រើន​ នៅ​តែ​បន្ត​មាន​តួនាទី​ និង​ទំនួល​ខុសត្រូវ​ ដែល​ត្រូវ​បំពេញ ​ក្នុងការ​ដោះ​ស្រាយ​ការ​ប្រឈម​ទាំង​នេះ នឹង​សម្រេច​ឲ្យ​បាន​នូវ​ទស្សនវិស័យ​ នៃ​កិច្ចព្រមព្រៀង​នេះ»។

លោក​បាន​ពន្យល់​ទៀត​ថា៖ «អ្នក​ដើរ​តួនាទី​ដំបូង​គេ និង​សំខាន់​បំផុត​នោះ គឺ​រដ្ឋាភិបាល។ រដ្ឋហត្ថលេខី​ទាំង​ដប់​ប្រាំបី​ នៃ​កិច្ច​ព្រមព្រៀង​នេះ​ ក៏​បាន​ចូលរួម​ លើក​ទឹក​ចិត្ត​ ដល់​ការ​គោរព​សិទិ្ធ​មនុស្ស​ នៅ​កម្ពុជា​ផង​ដែរ»៕ TK
---------------

ខាង​ក្រោម​នេះ ​ជា​មតិ​របស់​ប្រជា​ពល​រដ្ឋ​ជុំវិញ​កិច្ច​ព្រម​ព្រៀង​ក្រុង​ប៉ារីស ដែល​ធ្វើ​សម្ភាស​ ដោយ​លោក គឹម យុទ្ធណា និង​ថត​រូប ដោយ​លោក ហុង មិនា៖

លោក អ៊ុំ អូន អា​យុ ៦៣ ឆ្នាំ​ជា​មន្ត្រី​ចូល​និវត្តន៍
«ខ្ញុំ​បាន​រស់​នៅ​ឆ្លងកាត់​របប​នយោបាយ ​យ៉ាងតិច ៤ ជំនាន់មក​ហើយ។ តាម​ការ​សង្កេត​របស់ខ្ញុំ​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស ​បាន​ផ្តល់​នូវ​ផល​ប្រយោជន៍​យ៉ាងច្រើន​ ដល់​ប្រទេស​កម្ពុ​ជា ​ជា​ពិសេស​គឺ​ការ​បញ្ចប់​នូវការ​ហែកហួរ​គ្នា​ដោយ​សង្គ្រាម​ស៊ីវិល​ អស់​រយៈ​ពេល ជាង​ពីរ​ទសវត្សរ៍។ ​ប៉ុន្តែ​យោង​ទៅ​តាម​ខ្លឹមសារ នៃ​សន្ធិ​សញ្ញា​នេះ ការ​អនុវត្ត​របស់​រដ្ឋាភិបាល​នាពេល​បច្ចុប្បន្ន នៅ​មាន​កម្រិត​នៅឡើយ​ ពីព្រោះ​ការ​រំលោភ​សិទ្ធិ​មនុស្ស​ នៅ​តែ​បន្ត​កើត​មាន​នៅ​ឡើយ​ ជាមួយ​នឹង​ការ​អភិវឌ្ឍ​ ដែលធ្វើឲ្យ​ប្រជា​ពលរដ្ឋ​រងទុក្ខ​វេទនា ​ជាក់​ស្តែង​ដូចជា​ករណី​នៅ​បឹងកក់​ នៅ​កណ្តាល​ក្រុង​ភ្នំពេញ​ជាដើម»៕

លោក ឌី ចែម អាយុ ៣២ ឆ្នាំ ​អាជីវករ​នៅ​ភ្នំពេញ​
«ខ្ញុំ​មិនសូវ​ជា​ដឹង​ច្បាស់ ពី​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ទេ​ ប៉ុន្តែ​វា​ជា​ការ​ប្រសើរ​ដែលប្រទេស​យើងសព្វ​ថ្ងៃនេះ ​មាន​ការ​អភិវឌ្ឍ​រីក​ចម្រើ​នទៅ​មុខ​ ​មិនមាន​សង្គ្រាម​រាំង​ជល់​កើត​ឡើងទៀត​។ ​ខ្ញុំ​ជា​អ្នក​លក់​ដូរ គឺ​សុំ​ប្រាថ្នា​ឲ្យប្រទេស​ជាតិ​មាន​សុខសន្តិភាព និង​ស្ថិរភាព​នយោបាយ​បែប​នេះ​តរៀង​ទៅ​ ដើម្បី​ឲ្យ​យើង​អាច​រកស៊ី​បាន​ស្រួល​»៕

លោក យុន សុភ័ក្រ អាយុ ២៤ ឆ្នាំ​ និសិ្សត សាកល​វិទ្យាល័យ​ជាតិ​គ្រប់គ្រង

«ខ្ញុំ​ហាក់​ដូចជា​ភ្លេច​ព្រឹត្តិការណ៍​ថ្ងៃ​២៣តុលានេះ​ទៅហើយ​ ប៉ុន្តែ​ទោះយ៉ាងណា​ ខ្ញុំ​គិត​ថា ​កិច្ច​ព្រមព្រៀ​នោះ ​វានាំ​ឲ្យ​យើង​មាន​សុខ​សន្តិ​ភាព​រហូត​សព្វ​ថ្ងៃនេះ។​ វាបា​ន​ផ្តល់​សិទ្ធិឲ្យ​ប្រជាពលរដ្ឋ​បានបញ្ចេញ​មតិ​ និង​ការ​រស់នៅ​បាន​សមរម្យ​ជាង​មុន​»៕

លោក កែវ រដ្ឋា អា​យុ ៣៥ ឆ្នាំ​ មន្ត្រី​សណ្តាប់ធ្នាប់​នៅភ្នំពេញ
«ខ្ញុំ​យល់ថា ​ប្រទេស​ដែល​ចុះ ហត្ថ​លេខា​លើ​សន្ធិសញ្ញា​នេះ​គួរ តែ​បន្ត​តាមដាន​ និង​ត្រួត​ពិនិត្យ​មើល​ពី​ការ​អនុវត្ត​ជាក់ស្តែង​របស់​រដ្ឋាភិបាល​កម្ពុជា​ ​លើ​កិច្ច​ព្រមព្រៀង​នេះដើម្បី​ឲ្យការ​គោរព​សិទ្ធិ​មនុស្ស និង​ការ​អភិវឌ្ឍ​ប្រទេស​យើង​មាន​ការ​រីកចម្រើន​ទៅ​មុខ​បន្តទៀត»​៕

លោក ស៊ុំ សាន ​អាយុ ៥៦ ឆ្នាំ សន្តិសុខ​ក្រុមហ៊ុន​

«ខ្ញុំ​គិតថា គ្មានអ្វី​ប្រសើរ​ជាង​ការ​មាន​ស្ថិរ​ភាព​នយោបាយ​នឹងនរ​មួយនៅ​ក្នុង​ប្រទេស​ នោះ​ទេ​។ ដូច្នេះ​ ដើម្បីថែ​រក្សា​នូវ​ស្ថិរ​ភាពនេះ ​ឲ្យ​បាន​គង់វង្ស ការ​បន្ត​តាម​ដាន ទៅ​លើ​ការ​អនុវត្ត​ និង​ការគោរព​ទៅ​តាម​សន្ធិ​សញ្ញា​ទីក្រុង​ប៉ារីស ​ពី​សំណាក់​ប្រទេស​ដែល​ពាក់​ព័ន្ធ នោះ​វានឹង​ជួយ​ ង្រឹង​បន្ថែម​ទៀតនូវ​សុខ​សន្តិភាព​នៅ​ក្នុង​ប្រទេស​កម្ពុ​ជា​របស់​យើង​»៕

5 comments:

Anonymous said...

Decho Hun Sen and his familes say No to " The 1991 Paris Peace Agreement" What can you do beggers?

Cambodia is own by Dech Hun SEn and his familes only. He can do what he want that is non of your people business. Understand!

Anonymous said...

You are dead wrong mister 8:37AM.
Cambodia is not owned by Hun Sen and his family. Cambodia belongs to every khmer including you. Being stupid like you that's why Hun Sen runs the country as his own.

Anonymous said...

8:58 AM

You just can't blame that person because most Cambodian students at Cambodia school are teaching that Hun SEn ownned Cambodia and Vietnam is friend but The 1991 Paris Peace Agreement is an enermy of Khmer people. That is what Cambodia school teach everyday to khmer children.

Anonymous said...

Education in Khmer is a joke. Do they also teach that Hun Sen killed lots of Khmer? As part of the compulsory subjects, Khmer should be taught that Hun Sen is also selling the country away under the name of development and that CPP are killing oppositions left and right, to stay in power. Education shouldn't be Pro-CPP. Hun Sen is in the parliamant, his job is to overseas the law/bill passes through, not through his mouth.. Ah fucking Hun SEN!

Anonymous said...

Long Live 1991 Paris Peace Agreement on Cambodia!

Long Live Cambodia's Independence, Sovereignty and Territorial Integrity!

Long Live Khmer Unity!