Thursday, February 02, 2012

ចាប់​ខ្លួន​ស្រ្តី​អ្នក​ភូមិ​បុរីកីឡា ៦ នាក់ ​កំហឹង​ដល់​ក​ ដោះ​អាវ ​តតាំង​សមត្ថកិច្ច

 ស្រ្តី​អ្នក​ភូមិ​បុរី​កីឡា​ម្នាក់​នេះ ដោះ​អាវ​តតាំង​​ជាមួយ​សមត្ថកិច្ច ដែល​ព្យាយាម​​បង្ក្រាប​​ការ​តវ៉ា​របស់​​គាត់​​រួម​ជាមួយ​អ្នក​ភូមិ​បុរី​ កីឡា​​ដទៃ​​ផ្សេង​ទៀត​កាល​ពី​ថ្ងៃ​​ពុធ​​ម្សិលមិញ​។ រូបថត ផា លីណា
 ស្ត្រី​អ្នក​ភូមិ​បុរី​កីឡា យក​អាវ​គ្រវែង​ដាក់​សមត្ថ​កិច្ច ដែល​រា​រាំង​ការ​តវ៉ា​របស់​ពួក​គាត់​​។ រូបថត ​ផា លីណា
 ក្រុម​សមត្ថ​កិច្ច​ ទប់​បារ៉ាស់​ឃាំង​ផ្លូវ​ ការ​តវ៉ា​របស់​អ្នក​ភូមិ​បុរី​កីឡា។ រូបថត ​ផា លីណា​
សមត្ថ​កិច្ច ចាប់​រុញ​ស្ត្រី​​បញ្ចូល​ឡាន​របស់​ប៉ូលិស។ រូបថត ​ផា លីណា
ទោះ​បី​ជា​អា​ក្រាត​កាយ​បែប​នេះ​​ក៏​ដោយ​ក៏មិន​មាន​ការ​លើក​លែង​ដែរ​។
អ្នក​ភូមិស្រែក​ទាម​ទារ​ឲ្យ​លោក​កែប​ ជុតិមា ចេញ​មក​ដោះ​ស្រាយ​​។ លីណា
សមត្ថកិច្ច​រាជ​ធានី សង្រ្គុបចាប់​ស្ត្រី​យក​ទៅ​រុញ​បញ្ចូល​ឡាន​​។ រូបថត លីណា
សង្គ្រុបសង្កត់​ក​ចាប់​ យក​ទៅ​រុញ​បញ្ចូល​ឡាន​​កុំ​ឲ្យ​តវ៉ា​ទៀត​។ រូបថត ​លីណា

Thursday, 02 February 2012
ឃុត សុភចរិយា
The Phnom Penh Post​

ភ្នំពេញៈ យ៉ាង​ហោច​ណាស់ មាន​ស្ត្រី​ចំនួន ៦ ​នាក់​ក្នុង​ចំណោម​ស្ត្រី​ជាង ​៥០​ នាក់​ ត្រូវ​បាន​សមត្ថកិច្ច​ចម្រុះ​សង្គ្រុប​ចាប់​ខ្លួន ​កាល​ពី​ម្សិលមិញ ​ខណៈ​ពួក​គាត់ កំពុង​ធ្វើ​ការ​តវ៉ា​ នៅ​មុខ​សាលា​រាជធានី​ដើម្បី​​ទាមទារ​ឲ្យ​លោក​កែប ជុតិមា អភិបាល​រាជធានី ចេញ​មុខ​មក​ដោះស្រាយ អំពី​ការ​ឈូស​បំផ្លាញ​ផ្ទះ​សម្បែង​របស់​ពួក​គាត់ ហើយ​ចាប់​ពួក​គាត់ ៧​នាក់​ដាក់​ពន្ធនាគារ​ថែម​ទៀត​។

ក្នុង​ចំណោម​ស្ត្រី​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​ទាំង​នោះ​ មាន​ម្នាក់​ជា​អតីត​ពល​រដ្ឋ​ក្នុង​តំបន់​អភិវឌ្ឍន៍​បឹងកក់​ និង​ស្ត្រី​ ៥​នាក់​ទៀត គឺជា​អតីត​ប្រជាសហគមន៍​បុរី​កីឡាដែល​សមត្ថកិច្ច​ធ្លាប់​បាន​ចាប់​ឃុំ​ខ្លួន​ នៅ​មជ្ឈ​មណ្ឌល​សង្គមកិច្ច​ព្រៃ​ស្ពឺ កាល​ពី​ថ្ងៃ​ទី​ ១១ ​ខែ​មករា កន្លង​ទៅ ព្រោះ​តែ​ការ​តវ៉ា​ទាមទារ​ដូច​គ្នា​នេះ។

អតីត​ស្ត្រី​ក្នុង​សហគមន៍​បុរីកីឡា ដែល​មាន​ស្នាម​រលាត់​ដៃ ជើង​ និង​ខ្នង ដោយសារ​បាន​រើ​បម្រះ​រួច​ខ្លួន​ពី​ការ​សង្គ្រុប​ចាប់​របស់​សមត្ថកិច្ច រុញ​បញ្ចូល​ក្នុង​ឃ្លុប​រថយន្ត​របស់​នគរបាល​រាជធានី​ភ្នំពេញ កាល​ពី​ម្សិល​មិញ​ អ្នក​ស្រី​ជុំ ង៉ាន់​ បាន​ប្រាប់​ភ្នំពេញ​ ប៉ុស្តិ៍ ទាំង​សំឡេង​រអាក់​រអួល​ថា ពួក​គាត់​គ្រាន់​តែ​តវ៉ា​សុំ​ឲ្យ លោក​អភិបាល​ កែប ជុតិមា​ ជួយ​អន្តរាគមន៍​ដោះ​លែង អ្នក​ភូមិ​ចំនួន​ ៧​ នាក់ និង​សុំឲ្យ​មាន​ការ​ទទួល​ខុស​ត្រូវ​ ក្នុង​ការ​ផ្ដល់​លំនៅ​ដ្ឋាន​សមរម្យ​ព្រម​ទាំង​សំណង​មួយ​ចំនួន ដល់​ពួក​គាត់ ប៉ុន្តែ​អាជ្ញាធរ​បែរ​ជា​ប្រើ​វិធាន​ការ​បង្ក្រាប​«ដ៏​ហិង្សា» មក​លើ​ពួក​គាត់​ជា​ស្ត្រី​ទៅ​វិញ។ អ្នក​ស្រី​បាន​ថ្លែង​ថា​៖«ទោះ​ជា​មាន​ការ​បង្ក្រាប​យ៉ាង​ណា​ក៏​ដោយ ក៏យើង​ខ្ញុំ​នៅ​តែ​បន្ត​ការ​តវ៉ា​ដោយ​មិន​រួញរា​រហូត​ដល់​ទទួល​បាន​ដំណោះស្រាយ ពី​អាជ្ញាធរ​រាជធានី»។


មុន​ពេល​កម្លាំង​សមត្ថកិច្ច​បង្ក្រាប​ និង​ចាប់​ខ្លួន ​ស្ត្រី​ទាំង​នោះ បាន​នាំ​គ្នា​កាន់​សំណើ​មួយ​ច្បាប់​ដោយ​ភ្ជាប់​ជាមួយ​នូវ​លិខិត​អន្តរាគមន៍​របស់​លោក​ប្រធាន​រដ្ឋ​សភា​ជាតិ​ ហេង សំរិន ដែល​សុំ​ឲ្យ​លោក​អភិបាល​រាជធានី ដោះស្រាយ​សំណើ​របស់​ពល​រដ្ឋ ដែល​ទាមទារ​ឲ្យ​មាន​ការ​ដោះលែង អ្នក​ភូមិ ៧​ នាក់ ដែល​ត្រូវ​បាន​ចាប់​ឃុំ​ខ្លួន នៅ​ពន្ធនាគារ​ព្រៃ​ស កាលពី​ថ្ងៃ​ទី ៣ មករា និង​សុំ​ឲ្យ​ក្រុមហ៊ុន​ផានអ៊ីម៉ិច សង់​អគារ​ចំនួន​២ បន្ថែម ដើម្បី​បង្គ្រប់​ចំនួន ១០ អគារ​តាម​កិច្ច​សន្យា កាល​ពី​ឆ្នាំ ២០០៤ និង​ទាមទារ​សំណង​មួយ​ចំនួន ដែល​បាន​បាត់​បង់​ក្នុង​ពេល​ដែល​ក្រុម​ហ៊ុន ​និង​អាជ្ញាធរ បាន​វាយ​កម្ទេច​និង​បំផ្លិច​បំផ្លាញ​ផ្ទះ​របស់​ពួក​គាត់ កាលពី​ថ្ងៃទី​៣-៤ មករា។

ក្រោយ​មក​ក្រុម​ស្ត្រី​តវ៉ា​ទាំង​នោះ​បាន​នាំ​គ្នា ដើរ​ទៅ​ខាង​មុខ​ច្រក​ទ្វារ​ធំ​របស់​សាលា​រាជធានី​ភ្នំពេញ ដោយ​លើក​បដា​មួយ​ផ្ទាំង​ដែល​មាន​រូបភាព​គ្រឿង​ចក្រ​របស់​ក្រុមហ៊ុន​ផាន អ៊ីម៉ិច​កំពុង​ឈូស​កម្ទេច​លំ​នៅ​ដ្ឋាន​របស់​ពួក​គាត់​។ ដោយ​មាន​កំហឹង​ចំពោះ​សមត្ថកិច្ច​ដែល​បាន​ទប់​ស្កាត់​ និង​ដណ្តើម​យក​បដា​របស់​ពួក​គាត់ ​ស្ត្រី​ ២​ នាក់ បាន​ដោះ​អាវ លែង​ខ្លួន​មួយ​កំណាត់​លើ រួច​ប្រើ​អាវ​ វាយ​ទៅ​លើ​សមត្ថកិច្ច ហើយ​បាន​ស្រែក​ជេរ​ប្រមាថ​ដល់​សមត្ថកិច្ច។ ការ​ប្រទូស​រ៉ាយ​គ្នា បាន​ចាប់​ផ្ដើម​ឡើង​កាន់​តែ​ខ្លាំង​ ក្រុម​សន្តិសុខ​ស្លៀក​ពាក់​ឯកសណ្ឋាន​ពណ៌​ខៀវ ដែល​គាំទ្រ​ដោយ​កម្លាំង​នគរបាល​ចម្រុះ បាន​សង្គ្រុប​ចាប់​អូស​ដៃ និង​ក្រៀក​ខ្លួន​ស្ត្រី​ដែល​មាន​កម្លាំង​ទន់ខ្សោយ​មួយ​ចំនួន រុញ​បញ្ចូល​រថយន្ត​ឃ្លុប​របស់​ស្នង​ការ​នគរបាល​រាជធានី​ភ្នំពេញ។

នៅ​ក្នុង​ការ​វាយ​ប្រតប់​គ្នា​នោះ​ស្ត្រី​ម្នាក់​ឈ្មោះ​សេង រ៉ានី បាន​របួស​ក្បាល​ស្រាល អ្នក​ស្រី​ទូច​វណ្ណា​បាន​សន្លប់ និង​សន្តិសុខ​ម្នាក់​ក៏​បាន​សន្លប់​ផង​ដែរ។

ក្រុម​អង្គការ​សង្គម​ស៊ីវិល​ដែល​ឃ្លាំ​មើល​ពី​ស្ថានភាព​នេះ បាន​សម្ដែង​នូវ​ក្ដី​សោកស្ដាយ​ជា​ខ្លាំង​ចំពោះ​ចំណាត់​ការ​នេះ។

លោក​ចាន់ សូវ៉េត មន្ត្រី​ស៊ើប​អង្កេត​របស់​អង្គការ​អាដហុក​ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា នៅ​ពេល​មាន​ការ​តវ៉ា​ពី​ពលរដ្ឋ អាជ្ញាធរ​ តែង​តែ​ជ្រើស​រើស​ការ​ដោះស្រាយ​ដោយ​ការ​បង្ក្រាប​ដ៏​ហិង្សា ដែល​នេះ​ជា​ការ​រំលោភ​សិទ្ធិ​មនុស្ស​។ លោក​ថ្លែង​ថា៖«យើង​ពិត​ជា​មាន​ការ​ខក​ចិត្ត​ខ្លាំង​ណាស់​ នៅ​ពេល​ដែល​អាជ្ញាធរ​របស់​យើង​ប្រើ​វិធី​បង្ក្រាប​ដោយ​ហិង្សា​ជា​មធ្យោបាយ​ ដើម្បី​ដោះស្រាយ​បំបែក​ការ​តវ៉ា​ទាមទារ​របស់​ប្រជាពលរដ្ឋ»។

លោក សៀ ភារម្យ ប្រធាន​លេខាធិការ​ដ្ឋាន​នៃ​ក្រុម​ការងារ​ពិសេស​សិទ្ធិ​លំនៅដ្ឋាន និយាយ​ថា៖«ខ្ញុំ​យល់​ថា ចំណាត់​ការ​របស់​អាជ្ញាធរ​ក្នុង​ការ​បង្ក្រាប​លើ​ប្រជា​ពលរដ្ឋ គឺជា​ការ​រំលោភ​សិទ្ធិម​នុស្ស​»។

នៅ​ឯ​កន្លែង​ដែល​មាន​ការ​ប្រទូសរ៉ាយ​គ្នា​រវាង​សមត្ថកិច្ច​និង​ប្រជាពលរដ្ឋ ​ លោក​កើត​ ឆែ អនុប្រធាន​រដ្ឋបាល​សាលា​រាជធានី​ភ្នំពេញ បាន​បដិសេធ ការ​ផ្ដល់​អត្ថាធិប្បាយ ជុំវិញ​បញ្ហា​ចាប់​ខ្លួន​ប្រជា​ពលរដ្ឋ ដោយ​លោក​បាន​និយាយ​ថា ៖«​ខ្ញុំ​មាន​ភ្នែក​ពីរ លោក​ក៏​មាន​ភ្នែក​ពីរ លោក​ឃើញ​យ៉ាង​ម៉េច​ខ្ញុំ​ក៏​ឃើញ​​យ៉ាង​នោះ...»។

កាល​ពីម្សិលមិញ​ អតីត​អ្នក​ភូមិ​ក្នុង​តំបន់​បឹងកក់ ដែល​បាន​ទទួល​សំណង ជា​ប្រាក់ ៨៥០០​ដុល្លារ ជា​ថ្នូរ​នឹង​ការ​ចាកចេញ ពី​តំបន់​បឹងកក់ ក៏​បាន​នាំ​គ្នា​មក​តវ៉ា ទាមទារ​សុំ​ឲ្យ​អាជ្ញាធរ​រាជធានី​ផ្ដល់​ប្រាក់​ឧបត្ថម្ភ​ដល់​ពួក​គាត់ មួយ​ចំនួន​ថែម​ទៀត ដោយ​ពួក​គាត់​អះអាង​ថា ថវិកា​គោល​នយោបាយ​ដែល​ពួក​គាត់​ព្រម​ទទួល​ដោយ​បង្ខំ​កាល​ពី​មុន​នោះ ពួក​គាត់​ទិញ​បាន​តែ​ដី​ប៉ុណ្ណោះ ដូច្នេះ​ពួក​គាត់​ត្រូវ​ចង​ការ​ប្រាក់​គេ​បន្ថែម​ដើម្បី​ទិញ​ឈើ​ធ្វើ​ផ្ទះ។

តែ​ទោះ​ជា​បែប​ណា ការ​តវ៉ា​របស់​ពួក​គាត់​មិន​ទទួល​បាន​ការ​យក​ចិត្ត​ទុក​ដាក់​ ពី​មន្ត្រី​រាជធានី​ទេ។ រហូត​មក​ដល់​យប់​ម្សិលមិញ គេ​មិន​មាន​ព័ត៌​មាន​ទាក់ទង​នឹង​ស្រ្តី​ទាំង​ ៦ នាក់​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​នោះ​ឡើយ៕

5 comments:

Anonymous said...

នៅស្ងៀមដល់ណាទៀត....

ខ្មែរអើយ អើយខ្មែរ! ពេលនេះទឹកលេចដល់ច្រមុះហើយ!
បើយើងជាខ្មែរមិននាំគ្នារើបំរះ នោះទេក៏គង់តែយើងស្លាប់
ដ៏ដែល។ ដូច្នេះយើងជាខ្មែរត្រូវតែងើបឡើងទាំងអស់គ្នា
ជាមួយ កាំបិត, ពូថៅ, ដាវ , ខ្វែវ, ផ្គាក់, ព្រួញ, សរ, ច្បូក,លំពែង,ធ្នូ,ដំបង, ព្រនង់, កាំភ្លើង, គ្រាប់បែក, បេសែសិប, បេសែមួយ, មីន, មីនកន្ត្រាក់, មីនបង្កប់, មីនក្លេម័រ, មីនតោន, កាំភ្លើងធំ, កាំភ្លើងត្បាល់,ក្រោកឡើងជាមួយយុទ្ធភ័ណ
ទាំងអស់នេះបាញ់និងកាប់ក្បាលអាឆ្កែកញ្ជះយួនសងសឹក
អោយខ្មែរស្នេហាជាតិនិងដើម្បីការពារមរតកជាតិរបស់យើង។

Anonymous said...

Ah oss nis pit jea chheam chhleung
tver barb khmer yang sahav mles!

Anonymous said...

Hey all ladies, use acid to attack those animals and see what happens.

Anonymous said...

កណ្ដួយម៉ែវា​...ឲ្យកូនចៅ​វាទៅប្លន់បាញ់រះហើយ
ធ្វើឬកក្អេងក្អាង បំពងសំឡេង បែបអ្នកខ្លាំង
មិនចេះខ្មាស់កូនក្មេងបៀមដៃសោះ អាឆ្កែកញ្ជះយួន ។

Anonymous said...

អាខ្វាក់ហ៊ុន សែន ឈ្មោះដើមវាហ៊ុន ណាល់ ។
ឪវាឈ្មោះ ហ៊ុន នៀង ជាមេចោរលួចគោនៅស្រុកក្រូច
ឆ្មារ ខេត្តកំពង់ចាម ម៉ែវាឈ្មោះ ឌី ប៉ុក
ជាអ្នកលក់នំអាកោរ។ អាខ្វាក់ហ៊ុន សែន ឈ្មោះដើម
វា គឺ អាហ៊ុន ណាល់ ជាចោរដូចឪវាដែរ។
អ្នកស្រុកក្រូចឆ្មារដេញប្រផាត់រត់ប្រផីងជង់និង
មែកត្របែកខ្វាក់ភ្នែកម្ខាង ហើយឆ្នាំ៧០រត់ចូល
ចូលព្រៃម៉ាគី ធ្វើជាខ្មែរក្រហម។
ជំនាន់ខ្មែរក្រហម គណៈភូមិ គណៈឃុំ និង
គណៈតំបន់មួយចំនួនជាចោរ ឬ មេចោរលួច
គោ ឬ ក្របី។
ដល់មកបានធ្វើនាយករដ្ធមន្ត្រី កើតជាមេចោរលក់
ជាតិ លួចជាតិ។ឪអាខ្វាក់ហ៊ុន សែន ជាមេចោរ អាខ្វាក់ហ៊ុន
សែនជាមេចោរ អស់ទាំងមុខមន្រ្តីក៏ជាចោរដូច អាខ្វាក់
ហ៊ុន សែន ដែរ។