ស្រ្តីអ្នកភូមិបុរីកីឡាម្នាក់នេះ ដោះអាវតតាំងជាមួយសមត្ថកិច្ច ដែលព្យាយាមបង្ក្រាបការតវ៉ារបស់គាត់រួមជាមួយអ្នកភូមិបុរី កីឡាដទៃផ្សេងទៀតកាលពីថ្ងៃពុធម្សិលមិញ។ រូបថត ផា លីណា
ស្ត្រីអ្នកភូមិបុរីកីឡា យកអាវគ្រវែងដាក់សមត្ថកិច្ច ដែលរារាំងការតវ៉ារបស់ពួកគាត់។ រូបថត ផា លីណា
ក្រុមសមត្ថកិច្ច ទប់បារ៉ាស់ឃាំងផ្លូវ ការតវ៉ារបស់អ្នកភូមិបុរីកីឡា។ រូបថត ផា លីណា
សមត្ថកិច្ច ចាប់រុញស្ត្រីបញ្ចូលឡានរបស់ប៉ូលិស។ រូបថត ផា លីណា
ទោះបីជាអាក្រាតកាយបែបនេះក៏ដោយក៏មិនមានការលើកលែងដែរ។
អ្នកភូមិស្រែកទាមទារឲ្យលោកកែប ជុតិមា ចេញមកដោះស្រាយ។ លីណា
សមត្ថកិច្ចរាជធានី សង្រ្គុបចាប់ស្ត្រីយកទៅរុញបញ្ចូលឡាន។ រូបថត លីណា
សង្គ្រុបសង្កត់កចាប់ យកទៅរុញបញ្ចូលឡានកុំឲ្យតវ៉ាទៀត។ រូបថត លីណា
Thursday, 02 February 2012
ឃុត សុភចរិយា
The Phnom Penh Post
ភ្នំពេញៈ យ៉ាងហោចណាស់ មានស្ត្រីចំនួន ៦ នាក់ក្នុងចំណោមស្ត្រីជាង ៥០ នាក់ ត្រូវបានសមត្ថកិច្ចចម្រុះសង្គ្រុបចាប់ខ្លួន កាលពីម្សិលមិញ ខណៈពួកគាត់ កំពុងធ្វើការតវ៉ា នៅមុខសាលារាជធានីដើម្បីទាមទារឲ្យលោកកែប ជុតិមា អភិបាលរាជធានី ចេញមុខមកដោះស្រាយ អំពីការឈូសបំផ្លាញផ្ទះសម្បែងរបស់ពួកគាត់ ហើយចាប់ពួកគាត់ ៧នាក់ដាក់ពន្ធនាគារថែមទៀត។
ក្នុងចំណោមស្ត្រីដែលត្រូវបានចាប់ខ្លួនទាំងនោះ មានម្នាក់ជាអតីតពលរដ្ឋក្នុងតំបន់អភិវឌ្ឍន៍បឹងកក់ និងស្ត្រី ៥នាក់ទៀត គឺជាអតីតប្រជាសហគមន៍បុរីកីឡាដែលសមត្ថកិច្ចធ្លាប់បានចាប់ឃុំខ្លួន នៅមជ្ឈមណ្ឌលសង្គមកិច្ចព្រៃស្ពឺ កាលពីថ្ងៃទី ១១ ខែមករា កន្លងទៅ ព្រោះតែការតវ៉ាទាមទារដូចគ្នានេះ។
អតីតស្ត្រីក្នុងសហគមន៍បុរីកីឡា ដែលមានស្នាមរលាត់ដៃ ជើង និងខ្នង ដោយសារបានរើបម្រះរួចខ្លួនពីការសង្គ្រុបចាប់របស់សមត្ថកិច្ច រុញបញ្ចូលក្នុងឃ្លុបរថយន្តរបស់នគរបាលរាជធានីភ្នំពេញ កាលពីម្សិលមិញ អ្នកស្រីជុំ ង៉ាន់ បានប្រាប់ភ្នំពេញ ប៉ុស្តិ៍ ទាំងសំឡេងរអាក់រអួលថា ពួកគាត់គ្រាន់តែតវ៉ាសុំឲ្យ លោកអភិបាល កែប ជុតិមា ជួយអន្តរាគមន៍ដោះលែង អ្នកភូមិចំនួន ៧ នាក់ និងសុំឲ្យមានការទទួលខុសត្រូវ ក្នុងការផ្ដល់លំនៅដ្ឋានសមរម្យព្រមទាំងសំណងមួយចំនួន ដល់ពួកគាត់ ប៉ុន្តែអាជ្ញាធរបែរជាប្រើវិធានការបង្ក្រាប«ដ៏ហិង្សា» មកលើពួកគាត់ជាស្ត្រីទៅវិញ។ អ្នកស្រីបានថ្លែងថា៖«ទោះជាមានការបង្ក្រាបយ៉ាងណាក៏ដោយ ក៏យើងខ្ញុំនៅតែបន្តការតវ៉ាដោយមិនរួញរារហូតដល់ទទួលបានដំណោះស្រាយ ពីអាជ្ញាធររាជធានី»។
មុនពេលកម្លាំងសមត្ថកិច្ចបង្ក្រាប និងចាប់ខ្លួន ស្ត្រីទាំងនោះ បាននាំគ្នាកាន់សំណើមួយច្បាប់ដោយភ្ជាប់ជាមួយនូវលិខិតអន្តរាគមន៍របស់លោកប្រធានរដ្ឋសភាជាតិ ហេង សំរិន ដែលសុំឲ្យលោកអភិបាលរាជធានី ដោះស្រាយសំណើរបស់ពលរដ្ឋ ដែលទាមទារឲ្យមានការដោះលែង អ្នកភូមិ ៧ នាក់ ដែលត្រូវបានចាប់ឃុំខ្លួន នៅពន្ធនាគារព្រៃស កាលពីថ្ងៃទី ៣ មករា និងសុំឲ្យក្រុមហ៊ុនផានអ៊ីម៉ិច សង់អគារចំនួន២ បន្ថែម ដើម្បីបង្គ្រប់ចំនួន ១០ អគារតាមកិច្ចសន្យា កាលពីឆ្នាំ ២០០៤ និងទាមទារសំណងមួយចំនួន ដែលបានបាត់បង់ក្នុងពេលដែលក្រុមហ៊ុន និងអាជ្ញាធរ បានវាយកម្ទេចនិងបំផ្លិចបំផ្លាញផ្ទះរបស់ពួកគាត់ កាលពីថ្ងៃទី៣-៤ មករា។
ក្រោយមកក្រុមស្ត្រីតវ៉ាទាំងនោះបាននាំគ្នា ដើរទៅខាងមុខច្រកទ្វារធំរបស់សាលារាជធានីភ្នំពេញ ដោយលើកបដាមួយផ្ទាំងដែលមានរូបភាពគ្រឿងចក្ររបស់ក្រុមហ៊ុនផាន អ៊ីម៉ិចកំពុងឈូសកម្ទេចលំនៅដ្ឋានរបស់ពួកគាត់។ ដោយមានកំហឹងចំពោះសមត្ថកិច្ចដែលបានទប់ស្កាត់ និងដណ្តើមយកបដារបស់ពួកគាត់ ស្ត្រី ២ នាក់ បានដោះអាវ លែងខ្លួនមួយកំណាត់លើ រួចប្រើអាវ វាយទៅលើសមត្ថកិច្ច ហើយបានស្រែកជេរប្រមាថដល់សមត្ថកិច្ច។ ការប្រទូសរ៉ាយគ្នា បានចាប់ផ្ដើមឡើងកាន់តែខ្លាំង ក្រុមសន្តិសុខស្លៀកពាក់ឯកសណ្ឋានពណ៌ខៀវ ដែលគាំទ្រដោយកម្លាំងនគរបាលចម្រុះ បានសង្គ្រុបចាប់អូសដៃ និងក្រៀកខ្លួនស្ត្រីដែលមានកម្លាំងទន់ខ្សោយមួយចំនួន រុញបញ្ចូលរថយន្តឃ្លុបរបស់ស្នងការនគរបាលរាជធានីភ្នំពេញ។
នៅក្នុងការវាយប្រតប់គ្នានោះស្ត្រីម្នាក់ឈ្មោះសេង រ៉ានី បានរបួសក្បាលស្រាល អ្នកស្រីទូចវណ្ណាបានសន្លប់ និងសន្តិសុខម្នាក់ក៏បានសន្លប់ផងដែរ។
ក្រុមអង្គការសង្គមស៊ីវិលដែលឃ្លាំមើលពីស្ថានភាពនេះ បានសម្ដែងនូវក្ដីសោកស្ដាយជាខ្លាំងចំពោះចំណាត់ការនេះ។
លោកចាន់ សូវ៉េត មន្ត្រីស៊ើបអង្កេតរបស់អង្គការអាដហុក បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា នៅពេលមានការតវ៉ាពីពលរដ្ឋ អាជ្ញាធរ តែងតែជ្រើសរើសការដោះស្រាយដោយការបង្ក្រាបដ៏ហិង្សា ដែលនេះជាការរំលោភសិទ្ធិមនុស្ស។ លោកថ្លែងថា៖«យើងពិតជាមានការខកចិត្តខ្លាំងណាស់ នៅពេលដែលអាជ្ញាធររបស់យើងប្រើវិធីបង្ក្រាបដោយហិង្សាជាមធ្យោបាយ ដើម្បីដោះស្រាយបំបែកការតវ៉ាទាមទាររបស់ប្រជាពលរដ្ឋ»។
លោក សៀ ភារម្យ ប្រធានលេខាធិការដ្ឋាននៃក្រុមការងារពិសេសសិទ្ធិលំនៅដ្ឋាន និយាយថា៖«ខ្ញុំយល់ថា ចំណាត់ការរបស់អាជ្ញាធរក្នុងការបង្ក្រាបលើប្រជាពលរដ្ឋ គឺជាការរំលោភសិទ្ធិមនុស្ស»។
នៅឯកន្លែងដែលមានការប្រទូសរ៉ាយគ្នារវាងសមត្ថកិច្ចនិងប្រជាពលរដ្ឋ លោកកើត ឆែ អនុប្រធានរដ្ឋបាលសាលារាជធានីភ្នំពេញ បានបដិសេធ ការផ្ដល់អត្ថាធិប្បាយ ជុំវិញបញ្ហាចាប់ខ្លួនប្រជាពលរដ្ឋ ដោយលោកបាននិយាយថា ៖«ខ្ញុំមានភ្នែកពីរ លោកក៏មានភ្នែកពីរ លោកឃើញយ៉ាងម៉េចខ្ញុំក៏ឃើញយ៉ាងនោះ...»។
កាលពីម្សិលមិញ អតីតអ្នកភូមិក្នុងតំបន់បឹងកក់ ដែលបានទទួលសំណង ជាប្រាក់ ៨៥០០ដុល្លារ ជាថ្នូរនឹងការចាកចេញ ពីតំបន់បឹងកក់ ក៏បាននាំគ្នាមកតវ៉ា ទាមទារសុំឲ្យអាជ្ញាធររាជធានីផ្ដល់ប្រាក់ឧបត្ថម្ភដល់ពួកគាត់ មួយចំនួនថែមទៀត ដោយពួកគាត់អះអាងថា ថវិកាគោលនយោបាយដែលពួកគាត់ព្រមទទួលដោយបង្ខំកាលពីមុននោះ ពួកគាត់ទិញបានតែដីប៉ុណ្ណោះ ដូច្នេះពួកគាត់ត្រូវចងការប្រាក់គេបន្ថែមដើម្បីទិញឈើធ្វើផ្ទះ។
តែទោះជាបែបណា ការតវ៉ារបស់ពួកគាត់មិនទទួលបានការយកចិត្តទុកដាក់ ពីមន្ត្រីរាជធានីទេ។ រហូតមកដល់យប់ម្សិលមិញ គេមិនមានព័ត៌មានទាក់ទងនឹងស្រ្តីទាំង ៦ នាក់ដែលត្រូវបានចាប់ខ្លួននោះឡើយ៕
5 comments:
នៅស្ងៀមដល់ណាទៀត....
ខ្មែរអើយ អើយខ្មែរ! ពេលនេះទឹកលេចដល់ច្រមុះហើយ!
បើយើងជាខ្មែរមិននាំគ្នារើបំរះ នោះទេក៏គង់តែយើងស្លាប់
ដ៏ដែល។ ដូច្នេះយើងជាខ្មែរត្រូវតែងើបឡើងទាំងអស់គ្នា
ជាមួយ កាំបិត, ពូថៅ, ដាវ , ខ្វែវ, ផ្គាក់, ព្រួញ, សរ, ច្បូក,លំពែង,ធ្នូ,ដំបង, ព្រនង់, កាំភ្លើង, គ្រាប់បែក, បេសែសិប, បេសែមួយ, មីន, មីនកន្ត្រាក់, មីនបង្កប់, មីនក្លេម័រ, មីនតោន, កាំភ្លើងធំ, កាំភ្លើងត្បាល់,ក្រោកឡើងជាមួយយុទ្ធភ័ណ
ទាំងអស់នេះបាញ់និងកាប់ក្បាលអាឆ្កែកញ្ជះយួនសងសឹក
អោយខ្មែរស្នេហាជាតិនិងដើម្បីការពារមរតកជាតិរបស់យើង។
Ah oss nis pit jea chheam chhleung
tver barb khmer yang sahav mles!
Hey all ladies, use acid to attack those animals and see what happens.
កណ្ដួយម៉ែវា...ឲ្យកូនចៅវាទៅប្លន់បាញ់រះហើយ
ធ្វើឬកក្អេងក្អាង បំពងសំឡេង បែបអ្នកខ្លាំង
មិនចេះខ្មាស់កូនក្មេងបៀមដៃសោះ អាឆ្កែកញ្ជះយួន ។
អាខ្វាក់ហ៊ុន សែន ឈ្មោះដើមវាហ៊ុន ណាល់ ។
ឪវាឈ្មោះ ហ៊ុន នៀង ជាមេចោរលួចគោនៅស្រុកក្រូច
ឆ្មារ ខេត្តកំពង់ចាម ម៉ែវាឈ្មោះ ឌី ប៉ុក
ជាអ្នកលក់នំអាកោរ។ អាខ្វាក់ហ៊ុន សែន ឈ្មោះដើម
វា គឺ អាហ៊ុន ណាល់ ជាចោរដូចឪវាដែរ។
អ្នកស្រុកក្រូចឆ្មារដេញប្រផាត់រត់ប្រផីងជង់និង
មែកត្របែកខ្វាក់ភ្នែកម្ខាង ហើយឆ្នាំ៧០រត់ចូល
ចូលព្រៃម៉ាគី ធ្វើជាខ្មែរក្រហម។
ជំនាន់ខ្មែរក្រហម គណៈភូមិ គណៈឃុំ និង
គណៈតំបន់មួយចំនួនជាចោរ ឬ មេចោរលួច
គោ ឬ ក្របី។
ដល់មកបានធ្វើនាយករដ្ធមន្ត្រី កើតជាមេចោរលក់
ជាតិ លួចជាតិ។ឪអាខ្វាក់ហ៊ុន សែន ជាមេចោរ អាខ្វាក់ហ៊ុន
សែនជាមេចោរ អស់ទាំងមុខមន្រ្តីក៏ជាចោរដូច អាខ្វាក់
ហ៊ុន សែន ដែរ។
Post a Comment