ថ្ងៃទី 24 មេសា 2012
ដោយ: មុនីរ័ត្ន
Cambodia Express News
ភ្នំពេញ: ប្រជាពលរដ្ឋនៅតំបន់បឹងកក់ នឹងដើរហែក្បួន តាមផ្លូវសាធារណៈ ក្នុងរាជធានីភ្នំពេញចាប់ ពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១២ ដោយមិនកំណត់ថ្ងៃបញ្ចប់នោះទេ លុះត្រាតែទទួលបានដំណោះស្រាយ។
ពលរដ្ឋទាំងនោះ ក៏នឹងដាក់ញ្ញត្តិ នៅតាមស្ថានទូត ម្ចាស់ជំនួយអន្តរជាតិ នៅភូមិគ្រឹះសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន និងក្រសួងស្ថាប័ន ដែលពាក់ព័ន្ធអំពីបញ្ហាដីធ្លី នៅតំបន់បឹងកក់ ដែលមិនទាន់ធ្វើការដោះស្រាយចប់នៅឡើយ ជាពិសេសបញ្ហាដីទំហំ ១២,៤៤ ហិកតា ដែលសម្តេចនាយករដ្ឋមន្ត្រី បានផ្តល់ប្រទានកម្មដល់ប្រជាពលរដ្ឋ ហើយមិនត្រូវបានសាលារាជធានីភ្នំពេញ កំណត់ព្រំប្រទល់ អោយបានច្បាស់លាស់។
ចំពោះការដើរហែរក្បួននេះ ប្រជាពលរដ្ឋបានដាក់លិខិតជូនដំណឹង ទៅសាលារាជធានីភ្នំពេញរួចហើយ កាលពីថ្ងៃទី២៣ មេសា ឆ្នាំ២០១២។ ប៉ុន្តែនៅមិនទាន់មានការឆ្លើយតបនៅឡើយទេ។ នេះបើតាមការអោយដឹងរបស់ប្រជាពលរដ្ឋនៅតំបន់បឹងកក់នៅថ្ងៃទី២៤ មេសា ឆ្នាំ២០១២។
នៅក្នុងការដើរហែក្បួនតាមផ្លូវរបស់ប្រជាពលរដ្ឋបឹងកក់ គឺមានការពាក់អាវ និងមួក ដែលមានបោះពុម្ព ជាអក្សរខ្មែរ ដែលខ្លឹមសារ ទាក់ទងទៅនឹងបញ្ហាដី នៅតំបន់បឹងកក់ ដែលទាមទារអោយសាលារាជធានីភ្នំពេញ ធ្វើការដោះស្រាយ។
អ្នកស្រី ហេង មុំ ប្រជាពលរដ្ឋបឹងកក់ បានអោយដឹងថា គោលបំណងនៃការដើរហែក្បួន របស់ប្រជាពលរដ្ឋបឹងកក់ គឺសុំអោយសាលារាជធានីភ្នំពេញ ផ្តល់ប្លង់កម្មសិទ្ធិ ដល់ប្រជាពលរដ្ឋ ៩៤ គ្រួសារ អោយបានជាបន្ទាន់ សុំអោយបោះព្រំប្រទល់ដី ១២,៤៤ ហិកតា អោយបានច្បាស់ ជៀសវាងការបណ្តេញចេញ ហើយការកុំយកប្រព័ន្ធតុលាការមកគាបសង្កត់ប្រជាពលរដ្ឋ បញ្ឈប់ការប្រើអំពើហិង្សាលើស្ត្រី នៅពេលចេញតវ៉ាតស៊ូមតិ។
អ្នកស្រី ហេង មុំ បញ្ជាក់ថា "ក្បួនដង្ហែចេញពីបឹងកក់ ចូលសាលារាជធានីភ្នំពេញ ចេញពីសាលារាជធានីភ្នំពេញ ទៅមុខផ្ទះសម្តេចនាយករដ្ឋមន្ត្រី ដោយក្នុងការដើរហែពួកខ្ញុំបានបោះពុម្ពអាវយឺត និងមួក ដោយសុំបោះព្រំប្រទល់ដី អោយបានច្បាស់ ផ្តល់ប្លង់កម្មសិទ្ធិ បញ្ឈប់ការប្រើអំពើហិង្សាលើស្ត្រី និងបញ្ឈប់ការយកប្រព័ន្ធតុលាការ មកគាបសង្កត់ប្រជាពលរដ្ឋ ( អក្សរនៅលើអាវ និងមួក)។ ការដង្ហែក្បួននោះ នឹងធ្វើចាប់ពីថ្ងៃទី៣០ មេសា ឆ្នាំ២០១២ រហូតទាល់តែមានដំណោះស្រាយ បានឈប់ហែក្បួន"។
ចំណែកអ្នកស្រី ទេព វន្នី បានអោយដឹងថា ប្រជាពលរដ្ឋបឹងកក់ បានបោះពុម្ពអាវ និងមួក ប្រមាណជិត ៣០០ ដោយនៅលើមួកសរសេរអក្សរ អនុក្រឹត្យ១៨៣, និងដី ១២,៤៤ ហិកតា របស់ប្រជាពលរដ្ឋ។ ចំណែកនៅលើអាវយឺតវិញ ផ្នែកខាងមុខសរសេរថា បោះព្រំប្រទល់ដី ១២,៤៤ ហិកតា ដោយពុំមានកាត់គ្រួសារណាចេញ ប្រព័ន្ធតុលាការត្រូវតែឯករាជ្យ។ នៅផ្នែកខាងក្រោយខ្នងអាវវិញ ដាក់ថា "យើងទាំងអស់គ្នារួមគ្នាការពារសិទ្ធិដីធ្លី និងលំនៅដ្ឋាន"។ ក្រៅពីនេះ នឹងលើកទង់ជ័យប្រទេសកម្ពុជា ទង់សាសនា និងទង់អាស៊ាន រួមទាំងទង់ជ័យអន្តរជាតិផ្សេងៗទៀត។ ក្រុមស្ត្រីបឹងកក់ ក៏មានពាក់ម៉ាស់ ( គូសខ្វែងមាត់ បំបិទសិទ្ធិសេរីភាពបញ្ចេញមតិ ) ផងដែរ។
អ្នកស្រី ទេព វន្នី បានបញ្ជាក់ថា គោលបំណង ដែលប្រជាពលរដ្ឋនៅតែតវ៉ា លើបញ្ហាជម្លោះដីនៅបឹងកក់ ដោយសារតែដី ១២,៤៤ ហិកតា ដែលសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានផ្តល់ប្រទានកម្ម គឺមិនច្បាស់លាស់ ទើបប្រជាពលរដ្ឋទាមទារអោយបោះព្រំប្រទល់។
រីឯលោក ទូច ណារ៉ុថ ស្នងការនគរបាលរាជធានីភ្នំពេញ បានមានប្រសាសន៍ថា "បើប្រជាពលរដ្ឋបឹងកក់ ចង់សម្តែងមតិ គឺត្រូវធ្វើនៅទីលានប្រជាធិបតេយ្យ។ ប៉ុន្តែបើដើរហែក្បួន អត់អោយហែទេ។ តែបើមានច្បាប់ សមត្ថកិច្ចការពារ ហើយបើអត់ច្បាប់ទេ ខាងលើសម្រេចអោយទប់ស្កាត់ គឺសមត្ថកិច្ចទប់ស្កាត់ហើយ"៕
Tuesday, April 24, 2012
ប្រជាពលរដ្ឋបឹងកក់ ហែក្បួនតាមផ្លូវ ក្នុងរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី៣០ មេសា
Subscribe to:
Post Comments (Atom)
1 comment:
សូមខ្មែរអ្នកស្នេហាជាតិនៅរដ្ឋឡូហ្វែលនិងបងប្អូនខ្មែរស្នេហាជាតិនៅរដ្ឋដទៃទៀតនាំគ្នាងើបឡើងប្រឆាំងពួក អា CHEA SARUN ,នាំគ្នាប្តឹងទៅរដ្ឋាភិបាល OBAMA ,សហរដ្ឋអាមេរិកអំពីសកម្មភាពរបស់ពួកវាដែលកំពុងតែធ្វើ VIETCONG COMMUNISM POLITIC នៅក្នុងទឹកដីប្រទេសសេរី (USA) របស់យើង, បើយើងមិននាំគ្នាប្តឹងទៅរដ្ឋាភិបាលមេរិកទេនោះ, ពួកគេពិតជាមិនបានដឹងពីសកម្មភាពរបស់ពួកអាកុម្មុយនីស្តយួន HO CHI MINH ,VIETCONG ឡើយ! ដូច្នេះយើងជាកូនខ្មែរដែលចង់អោយទឹកដីរបស់យើងនៅគង់វង្សទៅថ្ងៃអនាគតនោះ យើងមិនត្រូវព្រងើយកន្តើយជាដាច់ខាត!!!!
បរាជ័យ ! ពួកអា CHEA SARUN ជនកុម្មុយនីស្ត-កញ្ជៈយួននៅស្រុកខ្មែរនិងនៅឡូហ្វែល!!!!!
បរាជ័យ! ពួកអាកញ្ជៈយួន ជនកុម្មុយនីស្តនៅ Montréal, CANADA !
ជាពិសេសអា Ambassador (USA) HEM HENG ,
អា SEAR KOSOL UN ambassador ,
អា CHEA SARUN, ( USA )
អា KIN SEAN HO , MONTREAL (CANADA)
អា SOY SOPHEAP អាកញ្ជៈយួននៅ P. PENH
Post a Comment