Wednesday, April 18, 2012

លោក​សម រង្ស៊ី​វាយប្រហារ​រដ្ឋាភិបាល​ចំពោះ​ដំណើរការ ​តុលាការ​ខ្មែរក្រហម

http://www.youtube.com/watch?v=5uctJVVHMvw

ថ្ងៃ អង្គារ 17 មេសា 2012
ដោយ លាង ដឺលុច
Radio France Internationale

ដូច​រៀងរាល់​ឆ្នាំ គណបក្ស​សម រង្ស៊ី​បាន​រៀបចំ​ពិធី​រម្លឹក​វិញ្ញាណក្ខន្ធ​អ្នក​ស្លាប់​នៅក្នុង​របប​ខ្មែរក្រហម​ នៅ​ឯ​សារមន្ទីរ​ប្រវត្តិសាស្ត្រ​ជើងឯក។ គឺ​នៅ​ក្នុង​ពិធី​បង្សុកូល​នេះ​ហើយ​ដែល​គណបក្ស​សម រង្ស៊ី​អាច​បញ្ចេញ​តួអង្គ​ប្រធាន​គណបក្ស​តាម​រយៈ​កញ្ចក់​វីដេអូ​ conference នៅ​ចំពោះ​មុខ​អ្នក​ចូលរួម​ជាច្រើន​រយ​នាក់។ លោក​សម រង្ស៊ី​បាន​និយាយ​រិះគន់​រដ្ឋាភិបាល​ថា ធ្វើ​ជា​ឧបសគ្គ​ខ្ទាស់​មិន​អោយ​សាលាក្តី​ខ្មែរ​ក្រហម​ដើរ​ទៅ​មុខ​តាម​អំណាច​របស់​ខ្លួន។

ប្រធាន​គណបក្ស​ប្រឆាំង គឺ​លោក​សម រង្ស៊ី​ បាន​ចេញ​មុខ​ថ្លែង​បរិហារ​រដ្ឋាភិបាល​ថា​បាន​ព្យាយាម​ធ្វើ​អោយ​ដំណើរ​ការ​សាលាក្តី​ខ្មែរ​ក្រហម​មិនទៅ​មុខ​តាម​អំណាច​របស់​ខ្លួន​នោះ​ឡើយ។ ប្រធាន​គណបក្ស​ប្រឆាំង​បាន​ថ្លែង​យ៉ាង​នេះ​ កាល​ពី​ព្រឹក​ថ្ងៃ​អង្គារ​ទី​១៧​មេសា​នេះ តាម​រយៈ ​Video Conference នៅ​ក្នុង​ពិធី​បង្សុកូល​រំលឹក​វិញ្ញាណក្ខន្ធ​អ្នក​ស្លាប់​ក្នុង​របប​ខ្មែរក្រហម។ ពិធី​នេះ​ត្រូវ​បាន​រៀបចំ​ធ្វើ​នៅ​ក្នុង​ទីលាន​សារមន្ទីរ​ប្រវត្តិសាស្ត្រ​ជើងឯក​ ជាយក្រុង​ភ្នំពេញ។

ថ្លែង​ពី​ទីក្រុង ​Montreal ប្រទេស​កាណាដា​មក លោក​សម រង្ស៊ី​និយាយ​បន្ទោស​ថា គឺ​មក​ពី​រដ្ឋាភិបាល​នេះ​ហើយ​ដែល​ធ្វើ​អោយ​យុត្តិធម៌​កាន់​តែ​នៅ​ឆ្ងាយ​ពី​ជន​រងគ្រោះ។ គឺ​មក​ពី​រដ្ឋាភិបាល​នេះ​ហើយ​ដែល​ធ្វើ​អោយ​ចៅក្រម​ស៊ើបអង្កេត​អន្តរជាតិ​លាលែង​ពី​ការងារ​ នៅ​ក្នុង​សាលាក្តី​ខ្មែរ​ក្រហម​នេះ។ ចំពោះ​លោក​សម រង្ស៊ី រដ្ឋាភិបាល​មាន​ប្រយោជន៍​នឹង​រារាំង​ដំណើរការ​របស់​តុលាការ​កូនកាត់​នេះ ពីព្រោះ​រដ្ឋាភិបាល​បារម្ភ​ខ្លាច​តុលាការ​អន្តរជាតិ​មួយ​នេះ​រក​ឃើញ​មាន​មន្ត្រី​របស់​ខ្លួន​ជាប់​ពាក់​ព័ន្ធ​នឹង​ការ​កាប់​សម្លាប់​ប្រជាជន​ខ្មែរ​ ក្នុង​សម័យ​កម្ពុជា​ប្រជាធិបតេយ្យ​នោះ


នៅ​ពេល​ដែល​លោក​សម រង្ស៊ី​កំពុង​និយាយ​ចោទប្រកាន់​រដ្ឋាភិបាល​តាម​រយៈ​ Video Conference ប្រធាន​ស្តី​ទី​របស់​គណបក្ស​សម រង្ស៊ី​នៅ​ភ្នំពេញ គឺ​លោក​គង់ គាំ​បាន​និយាយ​ស្វាគម​ជោគជ័យ​ដំណើរការ​សំណុំរឿង​០០១ ដែល​បាន​ឈាន​ដល់​ការ​ដាក់​ទោស​អតីត​ប្រធាន​គុកទួលស្លែង​កាំង ហ្កេចអ៊ាវ​អោយ​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត​នោះ។

ថ្លែង​ការពារ​តុលាការ​ពិសេស លោក​នេត្រ ភក្ត្រា​ មន្ត្រី​អ្នក​នាំ​ពាក្យ​សាលាក្តី​ខ្មែរ​ក្រហម​ធ្លាប់​បាន​អត្ថាធិប្បាយ​ថា តុលាការ​នេះ​បាន​ដំណើរការ​ដោយ​ឯករាជ្យ​ ដោយ​ស្រប​តាម​វិធាន​ផ្ទៃក្នុង​និង​បេសកកម្ម​របស់​ខ្លួន តាម​អ្វី​ដែល​ត្រូវ​ធ្វើ បើ​ទោះជា​មាន​ការ​រិះគន់​ផ្សេងៗ​ពី​ខាងក្រៅ​ណា​ក៏​ដោយ៕

4 comments:

Anonymous said...

សូមប្រាប់ សម រង្ស៊ីថា៖ រឿងដែល អាហ៊ុន សែនវាខំប្រឹងយកជើងរារាំងក្នុងរឿងតុលាការខ្មែរក្រហមគឺមិនមែនអា ហ៊ុន សែនខ្លាចកូនចៅវាជាប់ពាក់ព័ន្ធក្នុងការកាប់សម្លាប់ពលរដ្ឋខ្មែរក្នុងរបប ប៉ុល ពត នោះទេគឺអា ហ៊ុន សែនវាខ្លាចជាប់ក្បាលវាតែម្តង! ម៉េចក៏លោកមិននិយាយអោយចំឬលោកខ្លាចប៉ៈពាល់គ្នីគ្នារបស់លោក? តាមខ្ញុំមើលឃើញគណៈបក្សរបស់លោកគឺជាគណៈបក្សបង្រ្គប់កិច្ចអោយអា ហ៊ុន សែនមែនទេ?។
អួតខ្លួនថាជាអ្នកប្រជាធិបតេយ្យ,ជាអ្នកប្រឆាំងតែពលរដ្ឋសុំអោយរួមគ្នាដើម្បីដេញពួកអាក្បត់ជាតិហ៊ុន សែន តែលោកមិនចូលសោះ! ទាំងនេះហើយដែលជាភត្តុតាង។

Anonymous said...

នែ!អាល្ងើពកថ្ងាសសំរាំងស៊ីស្ដាប់អញៈ
(១)ឈ្មោះមេគុកទួលស្លែងពិតប្រាកដគឺ (កាំងគ្ហេចអៀវ)មិនមែនហៅបន្ថែម(ឌុច)​ដូចបក្សពួកអ្ហែងមួលបង្កាច់ឃោសនានោះទេ។

(២)មេខ្មែរក្រហមទី១ដែលត្រូវតែកាត់ទោសនោះ
គឺនរោត្តមស៊ីហនុស្ដេចឪពួកអ្ហែងដែលទទួលខុសត្រូវជាន់ខ្ពស់។

(៣)គឺប្រពន្ធអ្ហែងដែលរំខានការបង្កើតតុលាការ
កាត់ទោសខ្មែរក្រហមនៅក្នុងរដ្ឋភាបារាំង។
ហើយតើគណបក្សនយោបាយណាដែលលាក់
មុខពីក្រោយឃាតករបាញ់សម្លាប់លោកហាំងង៉ោ
តួកុនរឿងវាលពិឃាត?​

Anonymous said...

សីហនុមានដៃឆ្វេងគឺអាហ៊ុនសែនដែលជាកូនធម៌​ដើរតួជាអ្នកកាន់កាប់អំណាចក្នុងស្រុកខ្មែរយ៉ាងយូរ​ហើយនិងដៃស្ដាំគឺអាសមរាំងស៊ីដែលជាក្មួយធម៌​​​​​​​​​​​​​​​​​ដើរតួជាគណបក្សប្រឆាំងយ៉ាងយូរ។

ក្បួននយោបាយពួកវាគឺការគំរាមកំហែងនិងការ
ឃោសនាបំភាន់មតិមហាជន។វាមានសមាគម
និងទីស្នាក់ការស្ទើរគ្រប់ប្រទេសដែលខ្មែររស់នៅ។
ខ្មែរណាដែលប្រឆាំងនិងពួកវាត្រូវបានលាបពណ៌ថាខ្មែរ​ក្រហមឬខ្លួនខ្មែរក្បាលយួន។ឬពួកវារកលេសប្ដឹង​​​​ទៅអាជ្ញាធម៌ដើម្បីព្យាបាទខ្មែរភៀសខ្លួន។

ដៃស្ដាំនិងដៃឆ្វេងរបស់សីហនុវាមានសត្រូវរួមគឺ
ខ្មែររងគ្រោះរាប់លាននាក់ដែលមានការភ្ញាក់
រលឹកមិនសុខចិត្តដើរតាមពួកវា។​

Anonymous said...

បើសម រង្ស៊ីនិយាយថា អា ហ៊ុន សែនជាមេឃាតករមែននោះ! តើសម រង្ស៊ីចង់ធ្វើការផ្លាស់ប្តូអា ហ៊ុន សែនយ៉ាងដូចម្តេច? តាមការបោះឆ្នោតបច្ចុប្បន្នឬ ក៏ត្រូវតែនាំពលរដ្ឋអោយហ៊ានប្រើសិទ្ធងើបឡើងតវាទូទាំងប្រទេសនិងដាក់ពាក្យបណ្តឹងទៅកាន់អង្គការICCពីបទឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ? រឿងបោះឆ្នោតគឺពិតជាទៅមិនរួចដាច់ខាត! ខ្ញុំចង់ឮតែមេដឹកនាំនិយាយអំពីតំណោះស្រាយ, រីឯសម រង្ស៊ីវិញគឺមិននិយាយអំពីតំណោះស្រាយអ្វីបន្តិចសោះ, និយាយតែរឿងផ្តេសផ្តាស។ Don't forget to go see doctor? តែបើ សម រង្ស៊ីនៅតែនិយាយពីការបោះឆ្នោត! នោះសម រង្ស៊ីគឺពីតជាពួកបង្រ្គប់កិច្ចមែន!(សូមបងប្អូនកុំទាន់ថាខ្ញុំនិយាយខុស សូមមេត្តាយកការមើលឃើញរបស់ខ្ញុំទៅធ្វើការវិភាគំ)ខ្ញុំបាទគ្រាន់តែជាពលរដ្ឋខ្មែរម្នាក់រស់នៅសហរដ្ឋដែលចង់អោយមានការផ្លាស់ប្តូពិតប្រាកដតែប៉ុណ្ណោះ។