http://www.youtube.com/watch?v=5uctJVVHMvw
ថ្ងៃ អង្គារ 17 មេសា 2012
ដោយ លាង ដឺលុច
Radio France Internationale
ដូចរៀងរាល់ឆ្នាំ គណបក្សសម រង្ស៊ីបានរៀបចំពិធីរម្លឹកវិញ្ញាណក្ខន្ធអ្នកស្លាប់នៅក្នុងរបបខ្មែរក្រហម នៅឯសារមន្ទីរប្រវត្តិសាស្ត្រជើងឯក។ គឺនៅក្នុងពិធីបង្សុកូលនេះហើយដែលគណបក្សសម រង្ស៊ីអាចបញ្ចេញតួអង្គប្រធានគណបក្សតាមរយៈកញ្ចក់វីដេអូ conference នៅចំពោះមុខអ្នកចូលរួមជាច្រើនរយនាក់។ លោកសម រង្ស៊ីបាននិយាយរិះគន់រដ្ឋាភិបាលថា ធ្វើជាឧបសគ្គខ្ទាស់មិនអោយសាលាក្តីខ្មែរក្រហមដើរទៅមុខតាមអំណាចរបស់ខ្លួន។
ប្រធានគណបក្សប្រឆាំង គឺលោកសម រង្ស៊ី បានចេញមុខថ្លែងបរិហាររដ្ឋាភិបាលថាបានព្យាយាមធ្វើអោយដំណើរការសាលាក្តីខ្មែរក្រហមមិនទៅមុខតាមអំណាចរបស់ខ្លួននោះឡើយ។ ប្រធានគណបក្សប្រឆាំងបានថ្លែងយ៉ាងនេះ កាលពីព្រឹកថ្ងៃអង្គារទី១៧មេសានេះ តាមរយៈ Video Conference នៅក្នុងពិធីបង្សុកូលរំលឹកវិញ្ញាណក្ខន្ធអ្នកស្លាប់ក្នុងរបបខ្មែរក្រហម។ ពិធីនេះត្រូវបានរៀបចំធ្វើនៅក្នុងទីលានសារមន្ទីរប្រវត្តិសាស្ត្រជើងឯក ជាយក្រុងភ្នំពេញ។
ថ្លែងពីទីក្រុង Montreal ប្រទេសកាណាដាមក លោកសម រង្ស៊ីនិយាយបន្ទោសថា គឺមកពីរដ្ឋាភិបាលនេះហើយដែលធ្វើអោយយុត្តិធម៌កាន់តែនៅឆ្ងាយពីជនរងគ្រោះ។ គឺមកពីរដ្ឋាភិបាលនេះហើយដែលធ្វើអោយចៅក្រមស៊ើបអង្កេតអន្តរជាតិលាលែងពីការងារ នៅក្នុងសាលាក្តីខ្មែរក្រហមនេះ។ ចំពោះលោកសម រង្ស៊ី រដ្ឋាភិបាលមានប្រយោជន៍នឹងរារាំងដំណើរការរបស់តុលាការកូនកាត់នេះ ពីព្រោះរដ្ឋាភិបាលបារម្ភខ្លាចតុលាការអន្តរជាតិមួយនេះរកឃើញមានមន្ត្រីរបស់ខ្លួនជាប់ពាក់ព័ន្ធនឹងការកាប់សម្លាប់ប្រជាជនខ្មែរ ក្នុងសម័យកម្ពុជាប្រជាធិបតេយ្យនោះ។
នៅពេលដែលលោកសម រង្ស៊ីកំពុងនិយាយចោទប្រកាន់រដ្ឋាភិបាលតាមរយៈ Video Conference ប្រធានស្តីទីរបស់គណបក្សសម រង្ស៊ីនៅភ្នំពេញ គឺលោកគង់ គាំបាននិយាយស្វាគមជោគជ័យដំណើរការសំណុំរឿង០០១ ដែលបានឈានដល់ការដាក់ទោសអតីតប្រធានគុកទួលស្លែងកាំង ហ្កេចអ៊ាវអោយជាប់ពន្ធនាគារអស់មួយជីវិតនោះ។
ថ្លែងការពារតុលាការពិសេស លោកនេត្រ ភក្ត្រា មន្ត្រីអ្នកនាំពាក្យសាលាក្តីខ្មែរក្រហមធ្លាប់បានអត្ថាធិប្បាយថា តុលាការនេះបានដំណើរការដោយឯករាជ្យ ដោយស្របតាមវិធានផ្ទៃក្នុងនិងបេសកកម្មរបស់ខ្លួន តាមអ្វីដែលត្រូវធ្វើ បើទោះជាមានការរិះគន់ផ្សេងៗពីខាងក្រៅណាក៏ដោយ៕
4 comments:
សូមប្រាប់ សម រង្ស៊ីថា៖ រឿងដែល អាហ៊ុន សែនវាខំប្រឹងយកជើងរារាំងក្នុងរឿងតុលាការខ្មែរក្រហមគឺមិនមែនអា ហ៊ុន សែនខ្លាចកូនចៅវាជាប់ពាក់ព័ន្ធក្នុងការកាប់សម្លាប់ពលរដ្ឋខ្មែរក្នុងរបប ប៉ុល ពត នោះទេគឺអា ហ៊ុន សែនវាខ្លាចជាប់ក្បាលវាតែម្តង! ម៉េចក៏លោកមិននិយាយអោយចំឬលោកខ្លាចប៉ៈពាល់គ្នីគ្នារបស់លោក? តាមខ្ញុំមើលឃើញគណៈបក្សរបស់លោកគឺជាគណៈបក្សបង្រ្គប់កិច្ចអោយអា ហ៊ុន សែនមែនទេ?។
អួតខ្លួនថាជាអ្នកប្រជាធិបតេយ្យ,ជាអ្នកប្រឆាំងតែពលរដ្ឋសុំអោយរួមគ្នាដើម្បីដេញពួកអាក្បត់ជាតិហ៊ុន សែន តែលោកមិនចូលសោះ! ទាំងនេះហើយដែលជាភត្តុតាង។
នែ!អាល្ងើពកថ្ងាសសំរាំងស៊ីស្ដាប់អញៈ
(១)ឈ្មោះមេគុកទួលស្លែងពិតប្រាកដគឺ (កាំងគ្ហេចអៀវ)មិនមែនហៅបន្ថែម(ឌុច)ដូចបក្សពួកអ្ហែងមួលបង្កាច់ឃោសនានោះទេ។
(២)មេខ្មែរក្រហមទី១ដែលត្រូវតែកាត់ទោសនោះ
គឺនរោត្តមស៊ីហនុស្ដេចឪពួកអ្ហែងដែលទទួលខុសត្រូវជាន់ខ្ពស់។
(៣)គឺប្រពន្ធអ្ហែងដែលរំខានការបង្កើតតុលាការ
កាត់ទោសខ្មែរក្រហមនៅក្នុងរដ្ឋភាបារាំង។
ហើយតើគណបក្សនយោបាយណាដែលលាក់
មុខពីក្រោយឃាតករបាញ់សម្លាប់លោកហាំងង៉ោ
តួកុនរឿងវាលពិឃាត?
សីហនុមានដៃឆ្វេងគឺអាហ៊ុនសែនដែលជាកូនធម៌ដើរតួជាអ្នកកាន់កាប់អំណាចក្នុងស្រុកខ្មែរយ៉ាងយូរហើយនិងដៃស្ដាំគឺអាសមរាំងស៊ីដែលជាក្មួយធម៌ដើរតួជាគណបក្សប្រឆាំងយ៉ាងយូរ។
ក្បួននយោបាយពួកវាគឺការគំរាមកំហែងនិងការ
ឃោសនាបំភាន់មតិមហាជន។វាមានសមាគម
និងទីស្នាក់ការស្ទើរគ្រប់ប្រទេសដែលខ្មែររស់នៅ។
ខ្មែរណាដែលប្រឆាំងនិងពួកវាត្រូវបានលាបពណ៌ថាខ្មែរក្រហមឬខ្លួនខ្មែរក្បាលយួន។ឬពួកវារកលេសប្ដឹងទៅអាជ្ញាធម៌ដើម្បីព្យាបាទខ្មែរភៀសខ្លួន។
ដៃស្ដាំនិងដៃឆ្វេងរបស់សីហនុវាមានសត្រូវរួមគឺ
ខ្មែររងគ្រោះរាប់លាននាក់ដែលមានការភ្ញាក់
រលឹកមិនសុខចិត្តដើរតាមពួកវា។
បើសម រង្ស៊ីនិយាយថា អា ហ៊ុន សែនជាមេឃាតករមែននោះ! តើសម រង្ស៊ីចង់ធ្វើការផ្លាស់ប្តូអា ហ៊ុន សែនយ៉ាងដូចម្តេច? តាមការបោះឆ្នោតបច្ចុប្បន្នឬ ក៏ត្រូវតែនាំពលរដ្ឋអោយហ៊ានប្រើសិទ្ធងើបឡើងតវាទូទាំងប្រទេសនិងដាក់ពាក្យបណ្តឹងទៅកាន់អង្គការICCពីបទឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ? រឿងបោះឆ្នោតគឺពិតជាទៅមិនរួចដាច់ខាត! ខ្ញុំចង់ឮតែមេដឹកនាំនិយាយអំពីតំណោះស្រាយ, រីឯសម រង្ស៊ីវិញគឺមិននិយាយអំពីតំណោះស្រាយអ្វីបន្តិចសោះ, និយាយតែរឿងផ្តេសផ្តាស។ Don't forget to go see doctor? តែបើ សម រង្ស៊ីនៅតែនិយាយពីការបោះឆ្នោត! នោះសម រង្ស៊ីគឺពីតជាពួកបង្រ្គប់កិច្ចមែន!(សូមបងប្អូនកុំទាន់ថាខ្ញុំនិយាយខុស សូមមេត្តាយកការមើលឃើញរបស់ខ្ញុំទៅធ្វើការវិភាគំ)ខ្ញុំបាទគ្រាន់តែជាពលរដ្ឋខ្មែរម្នាក់រស់នៅសហរដ្ឋដែលចង់អោយមានការផ្លាស់ប្តូពិតប្រាកដតែប៉ុណ្ណោះ។
Post a Comment