លោក សម រង្ស៊ី ប្រធានគណបក្សសមរង្ស៊ី (រូបភាពឯកសារ) (AFP) |
សៅរ៍ 07 មេសា 2012
ដោយ ប៉ែន បូណា
Radio France Internationale
ប៉ុន្តែ បក្សប្រឆាំងវិញដែលចាត់ទុកលោកសម រង្ស៊ីថាជា«ជនរង គ្រោះ នយោបាយ»ដោយសារ ការធ្វើទុក្ខបុកម្នេញរបស់បក្ស កាន់អំណាច នោះរំពឹងថា ការបោះឆ្នោតខាង មុខនេះ នឹងគ្មាន តម្លៃអ្វីឡើយ បើគ្មានវត្តមានរបស់ លោក សម រង្ស៊ី។
Click here to listen to the audio program:
ការបោះឆ្នោតឃុំសង្កាត់ដែលប្រព្រឹត្តទៅនៅខែមិថុនាខាងមុខនេះកាន់តែខិតចូលមកដល់ហើយ ប៉ុន្តែ នៅមិនទាន់មានសញ្ញាណាមួយដែលបង្ហាញថា លោក សម រង្ស៊ី មេដឹកនាំបក្សប្រឆាំងធំ ជាងគេនៅកម្ពុជាអាចវិលត្រឡប់ចូលស្រុកវិញបាននៅឡើយទេ។ ផ្ទុយទៅវិញសង្គ្រាមពាក្យសម្តីរវាង បក្ស កាន់អំណាចនិងបក្សប្រឆាំងកាន់តែមានទំហំធំឡើងជាលំដាប់។ នេះសបញ្ជាក់ឲ្យឃើញថា ដំណើរការបោះឆ្នោតខាងមុខនេះប្រាកដជាគ្មានវត្តមានរបស់លោកសម រង្ស៊ី។ តើអវត្តមានរបស់លោកសម រង្ស៊ីធ្វើឲ្យរាំងស្ទះប្រជាធិបតេយ្យនៅកម្ពុជាឬទេ?
នៅពេលដែលក្រសែភ្នែករបស់សហគមន៍អន្តរជាតិកំពុងសម្លឹងឆ្ពោះទៅជោគជ័យរបស់លោកស្រីអង់សាន ស៊ូជីនៅប្រទេសភូមា វាសនានយោបាយរបស់លោកសម រង្ស៊ីក៏បានក្លាយជាប្រធានបទក្តៅម្តងទៀតនៅកម្ពុជា។ ការបោះឆ្នោតបំពេញបន្ថែមនៅភូមាកាលពីថ្ងៃទី១មេសាដែលបើកផ្លូវឲ្យមេដឹកនាំបក្សប្រឆាំងដ៏ល្បីល្បាញគឺលោកស្រី អង់សាន ស៊ូជី ចូលទៅកាន់រដ្ឋសភានោះ គឺជាចំណុចទាក់ទាញមួយដល់សហគមន៍អន្តរជាតិ បើទោះបីជាវាមិនមានន័យថា គណបក្សរបស់លោកស្រីអង់សាន ស៊ូជី នឹងឡើងដឹកនាំរដ្ឋាភិបាលក៏ដោយ។ អ្វីដែលបង្កើតជាចំណងទាក់ទងរវាងស្ថានការណ៍នយោបាយប្រទេសភូមា និងកម្ពុជាគឺនៅត្រង់ការបោះឆ្នោត និងវត្តមានរបស់មេដឹកនាំបក្សប្រឆាំងក្នុងការបោះឆ្នោតនេះឯង។ ខណៈដែលមេបក្សគណបក្សប្រឆាំងភូមាដែលធ្លាប់ត្រូវគេដាក់ឃុំឃាំងក្នុងផ្ទះអស់រយៈពេលជិតពីរទសវត្សរ៍ត្រូវគេអនុញ្ញាតឲ្យចូលរួមបោះឆ្នោតនោះ នៅកម្ពុជាវត្តមានរបស់មេដឹកនាំបក្សប្រឆាំងដ៏សំខាន់ម្នាក់កំពុងចោទជាបញ្ហា នៅពេលដែលការបោះឆ្នោតកាន់តែឈានជិតមកដល់។
ជាការពិត ការបោះឆ្នោតមួយដែលប្រកបដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ពិតប្រាកដទាល់តែការបោះឆ្នោតនោះមានតម្លាភាព និងគ្មានបញ្ហា។ ផ្ទុយទៅវិញ ការបោះឆ្នោតមួយដែលគូបដិបក្ខនយោបាយមានជម្លោះគ្នាយ៉ាងស្រួចស្រាល់រហូតដល់គូប្រជែងដ៏សំខាន់ម្នាក់មិនអាចចូលរួមក្នុងការបោះឆ្នោតបាននោះចៀសមិនផុតឡើយពីភាពល្អក់កករ។ មានន័យថា អវត្តមានរបស់លោកសម ង្ស៊ី ដែលជាមេបក្សប្រឆាំងលំដាប់ទី១ក្នុងការបោះឆ្នោតនេះពិតជាធ្វើឲ្យស្រអាប់ដល់ដំណើរការបោះឆ្នោតបើទោះជាតិចឬច្រើនក្តី។ ក៏ប៉ុន្តែ វាក៏មិនមែនមានន័យថា អវត្តមានលោកសម រង្ស៊ីធ្វើឲ្យការបោះឆ្នោតមិនអាចដំណើរការបាននោះដែរ។ ហេតុផលសត្យានុម័តទាំងពីរខាងលើនេះអាចជាជំនួយស្មារតីមួយសម្រាប់ការផ្សះផ្សាគ្នារវាងគណបក្សប្រឆាំងនិងបក្សកាន់អំណាចនៅកម្ពុជាជាជាងការប្រកាន់យកត្រូវដាច់ណាត់តែរៀងៗខ្លួន។
រហូតមកទល់ពេលនេះ គណបក្សកាន់អំណាចមិនខ្វាយខ្វល់ពីអវត្តមានរបស់លោកសម រង្ស៊ីឡើយពីព្រោះគេបានចាត់ទុកលោកសម រង្ស៊ីថាគ្រាន់តែជា«អ្នកទោស»ម្នាក់ដែលបាត់បង់សិទ្ធិបោះឆ្នោតទៅហើយតែប៉ុណ្ណោះ។ ប៉ុន្តែ បក្សប្រឆាំងវិញដែលចាត់ទុកលោកសម រង្ស៊ីថាជា«ជនរងគ្រោះនយោបាយ»ដោយសារការធ្វើទុក្ខបុកម្នេញរបស់បក្សកាន់អំណាចនោះរំពឹងថា ការបោះឆ្នោតខាងមុខនេះនឹងគ្មានតម្លៃអ្វីឡើយបើគ្មានវត្តមានរបស់លោកសម រង្ស៊ី។ បក្សប្រឆាំងបាននិងកំពុងលើកយកចំណុចនេះធ្វើជាសម្ពាធសម្រាប់សង្កត់ទៅលើរដ្ឋាភិបាលខណៈដែលបក្សកាន់អំណាចមិនចាប់អារម្មណ៍លើបញ្ហានេះឡើយ។ នេះជាហេតុផលដែលធ្វើឲ្យភាគីទាំងពីរគិតតែពីដើរតាមទស្សនៈបែបចង្អៀតរបស់ខ្លួនរៀងៗខ្លួនដោយមិនខ្ចីអើពើនឹងការសម្របសម្រួលដើម្បីរកច្រកចេញពីវិបត្តិឡើយ។
ពិតណាស់ ជម្លោះរវាងលោកសម រង្ស៊ី និងរដ្ឋាភិបាលមានលក្ខណៈស្រួចស្រាល់ពិបាកដោះស្រាយពីព្រោះវាជាប់ទាក់ទងនឹងបញ្ហាទឹកដីដ៏រសើប។ ទោះជាយ៉ាងនេះក្តី ប្រសិនបើគេគិតពីគុណសម្បត្តិ និងគុណវិបត្តិដែលជះទៅលើបរិបទប្រជាធិបតេយ្យក្នុងប្រទេសទាំងមូល គេនៅតែអាចរកផ្លូវកណ្តាលមួយបាន។ ប៉ុន្តែ គួរឲ្យសោកស្តាយ ទស្សនៈផ្លូវកណ្តាលនេះច្រើនតែត្រូវអ្នកនយោបាយមើលរំលង។ នេះគឺជាដើមចមនៃជម្លោះនយោបាយជាច្រើននៅកម្ពុជា ហើយវានៅតែជានិន្នាការមួយដែលមិនទាន់ផ្លាស់ប្តូរនៅឡើយ។ នៅក្នុងបរិបទបែបនេះ ការបោះឆ្នោតនៅពេលខាងមុខពិតជាអាចប្រព្រឹត្តទៅបានទោះមានឬគ្មានវត្តមានរបស់លោកសម រង្ស៊ីក៏ដោយ ប៉ុន្តែ គ្រាន់តែថា សង្គ្រាមនយោបាយនៅតែបន្តធ្វើឲ្យស្រអាប់ដល់ប្រជាធិបតេយ្យនៅកម្ពុជាគ្មានទីបញ្ចប់ឡើយ៕
8 comments:
របបផ្ដាច់ការភ្នំពេញ បានធ្វើឱ្យស្ទើរគ្រប់សហគមន៍
អន្តរជាតិលែងខ្វល់ខ្វាយចំអារម្មណ៍ចំពោះការបោះ
ឆ្នោតក្នុងពេលខាងមុខនេះ មានឬគ្មានវត្តមានរបស់
លោកសមរាង្ស៊ី គណបក្សប្រឆាំងធំនៅកម្ពុជាក៏
ដោយ ម៉្យាងរាស្រ្តគ្មានជំនឿទៀតទេ។
អវត្តមានរបស់គណបក្សប្រឆាំង ក៍អាចធ្វើឱ្យមាន
ឥទិ្ធពលលើគណបក្សកាន់អំណាច សហគមន៍
អន្តរជាតិ ប្រហែលជាឈប់ផ្ដល់ជំនួយដល់ក្រុម
របបដែលកាន់តែផ្ដាច់ការក្នុងកម្ពុជា។កម្ពុជាលើរឹត
ឆាប់នឹងក្លាយជាកម្ពុជាក្រោមទី២យ៉ាងលឿនទៀត។
LONG LIVE CAMBODIA !!!
May SRP win the elections!!!
Down Yuon and their slaves !!!
យើងត្រូវការការបោះឆ្នោតដែលសេរីនិងយុត្តិធម៌ តែយើងប្រឆាំងដាច់ខាតការបោះឆ្នោតបង្រ្គប់កិច្ចដែលជួយអោយគណៈបក្សកាន់អំណាចបន្តរកាន់អំណាចស្របច្បាប់ហើយបន្តររឹបអូសដីធ្លីធ្វើបាបពលរដ្ឋស្លូតត្រង់និងបន្តរការបង្ហូរជនជាតិយួនចូលមកក្នុងប្រទេសខ្មែរកាន់តែច្រើនថែមទៀត។
Khmer around the world need to raise this issue at all UN s headquarters!
Don't let this goes quietly!
Traitor must be punished and put to shame.
kill him. he is an idiot in the whole world. all khmer ppl should know that ah rainsy is an idiot.
You yourselves do not even know who and what
an idiot is, when you meet one !!!
អាល្ងង់ទូ សម រង្ស៊ី,បុគ្គលចាំតែបោះឆ្នោតបង្រ្គប់កិច្ច
អោយគណបក្សប្រជាជនក៏ ក្តពាក់បំពុងពើយ ដូចគ្នានិងអាបណ្ឌិតស្វា អាល្ងង់ទូ ហ៊ុន សែនដែរ !!!!!!!!!!
Post a Comment