Monday, May 21, 2012

ជុតិមា ជំនាញ​រក​តំបន់​អភិវឌ្ឍន៍ តែ​មិន​រវល់​ពេល​ភ្លៀង​ទឹក​លិច

រថ​យន្ត​បើក​កាត់​ផ្លូវ​ទឹក​លិច​ នៅ​ម្តុំ​ផ្សារ​កណ្តាល ​ក្រោយ​ពី​មាន​ភ្លៀង កាល​ពី​សប្តាហ៍​មុន។ រូបថត ហុង មិនា
ជុតិមា ហៅ អាជុក

Monday, 21 May 2012
តុង សុប្រាជ្ញ
The Phnom Penh Post

«ចុំ​កណ្តុំ​ឆែប​ រួច​ចុះ​ព្រឹក​នេះ​នរណា​យក​ទន្លេ​មក​ដាក់​មុខ​ផ្ទះ​យើង​!​ ប៉ា​? ទេ​!​ ទេ!​ មិន​មាន​ទន្លេ​មក​ពី​ណា​ទេ​កូន​ គឺ​មក​ពី​ភ្លៀង​ធ្លាក់​មួយ​មេ​ធំ​សល់​ពី​យប់​មិញ​ដូច​រាល់​ដង​ទេ​តើ​!​»។ ចុះ​ហេតុ​អ្វី​បាន​ឲ្យ​តែ​ភ្លៀង​ម្តងៗ រាជធានី​ភ្នំពេញ​ ចេះ​តែ​លិច​កាន់​តែ​ច្រើន​ឡើងៗ ស្ទើរ​តែ​គ្រប់​ទីកន្លែង​អ៊ីចឹង​?

សព្វ​ថ្ងៃ​នេះ ​ឲ្យ​តែ​ភ្លៀង​ធ្លាក់​ម្តងៗ​ នៅ​ភ្នំពេញ​ «ជា​ទីក្រុង​ដ៏​ស្រស់​ប្រិមប្រិយ​» (ជា​ទិស​ស្លោក​ដែល​ដាក់​ចេញ​ដោយ​អាជ្ញាធរ​រាជធានី) គឺ​លិច​ទឹក​ ប្រៀប​ដូច​ជា​ទីក្រុង​លិច​ទឹក​មួយ​នៅ​ប្រទេស​អ៊ីតាលី​ឈ្មោះ​វេណេស្យា (Venezia)​ ដែល​លិច​សព្វ​កន្លែង​នោះ​។​ មួយ​សប្តាហ៍​កន្លង​ទៅ​នេះ ​គឺ​ទាំង​លិច​ដក់​ទឹក​នៅ​តាម​មហា​វិថី និង​វិថី​សំខាន់ៗ​ដូច​ជា​ នៅ​ម្តុំ​ម៉ុងឌីយ៉ាល់ ​ផ្លូវ​កម្ពុជា​ក្រោម​ ម្តុំ​ផ្សារ​ដេប៉ូ​ ម្តុំ​វត្តសំពៅ​មាស​ មុខ​វត្ត​មហាមន្ត្រី ផ្សារ​អូរឫស្សី ​ ផ្សារ​ចាស់​ ផ្សារ​កណ្តាល​ ម្តុំ​វត្តភ្នំ​ រហូត​ដល់​ជុំវិញ​ព្រះ​បរមរាជវាំង ដែល​ព្រះ​ករុណា​គង់​នៅ ព្រម​ទាំង​នៅ​តាម​តំបន់​ផ្សេង​ទៀត ហើយ​កន្លែង​ខ្លះ​គឺ​ក្មេងៗ​អាច​ហែល​លេង​បាន​។​

ជា​ផលវិបាក​ចម្បង​ ដែល​កើត​ចេញ​ពី​ផ្លូវ​នានា ត្រូវ​ទឹក​លិច​នេះ ​គឺ

ទី ១).​ ធ្វើ​ឲ្យ​កាន់​តែ​ស្ទះ​ចរាចរណ៍ ​


ទី ២)​. រំខាន​ដល់​ការ​ធ្វើ​ដំណើរ​ ដោយ​យាន​យន្ត​ល្មមៗ​រលត់​ម៉ាស៊ីន​ឈឹង​តែ​ម្តង​


ទី ៣).​ ទឹក​សម្អុយ​ចេញ​ពី​លូ​ ដែល​កក​ស្ទះ​ខ្លះ ដោយ​មក​ទាំង​សំរាម​ ទាំង​លាមក​អណ្តែត​ត្រា​ ពេញ​ថ្នល់​ និង​ចូល​ផ្ទះ​សម្បែង​របស់​ប្រជាពលរដ្ឋ​មួយ​ចំនួន​ធំ​


ទី ៤). ខូច​ខាត​ផ្លូវ​ថ្នល់​គឺ​ឆាប់​ក្រហេង​ក្រហូង​...។​


តើ​ទឹក​លិច​ក្នុង​រាជធានី​កាន់​តែ​ខ្លាំង​ដូច​នេះ ​បណ្តាល​មក​ពី​យក​បឹង​ ស្រះ​ទឹក មក​លុប​អស់​ធ្វើ​តំបន់​អភិវឌ្ឍន៍​? ​ឬ​មួយ​ក៏​មក​ពី​ការ​សាងសង់​ធំៗ​ បាន​បិទ​លូ​សំខាន់ៗ​មួយ​ចំនួន​ធំ?

បច្ចុប្បន្ន​នេះ ​យើង​សង្កេត​ឃើញ​ថា​ បន្ទាប់​ពី​កន្លែង​ស្តុក​ទឹក​ដ៏​ធំ​មួយ​ចំនួន​ ត្រូវ​បាន​គេ​លុប​ហើយ​ទៅ​ធ្វើ​ជា​តំបន់​អភិវឌ្ឍន៍​ដែល​រាស្រ្ត​តែង​តែ​ ស្រែក​យំ​ឲ្យ​តែ​ឮថា តំបន់​អភិវឌ្ឍន៍​នោះ ​ដូចជា​បឹងកក់​ បឹង​ត្របែក​ បឹង​ក្រពើ ​ស្រះ​ទឹក​នៅ​ក្នុង​បុរី​កីឡា ​ទឹក​ស្រះ​ប្រជុំ​លូ​នៅ​ក្នុង​ស្តាត​អូឡាំពិក​ជា​ដើម​។ តែ​ការ​រៀបចំ​ប្រព័ន្ធ​លូ​ថ្មី​នោះ​គឺ​ចេះ​តែ​រុញ​ទៅ​គឺ​បង្ហៀរ​ទៅ​បឹង បាយាប​ដែល​មួយ​ផ្នែក​ធំ​ក៏​ត្រូវ​បាន​ចាក់​ដី​លុប​ដែរ​នោះ​ បឹង​ទំពុន​ និង​បឹង​ជើង​ឯក ​ដែល​ជាយ​ក្រុង​ពេក មិន​គ្រប់​គ្រាន់​ទៅ​ហ្នឹង​តម្រូវ​ការ​ប្រព័ន្ធ​បង្ហូរ​ចង្អៀត ហើយ​ប្រព័ន្ធ​ទាំង​នោះ មាន​ការ​កកស្ទះ​ដោយ​សារ កាក​សំណល់​រឹង​ដែល​ភាគ​ច្រើន​សល់​ពី​ការ​សាង​សង់​ សំរាម ​ដីភក់ ​ដើម​កំប្លោក​ ការ​គោក​ដោយ​ដុំៗ​ ធ្វើ​ឲ្យ​ស្ទះ​ដល់​ដំណើរ​ការ​ទឹក​ហូរ​។ ​បញ្ហា​ទាំង​នេះ ​បើ​កាល​ពី​ជំនាន់​លោក​ ជា សុផារ៉ា​ គាត់​ចេះ​លក់​តែ​គាត់​ចេះ​ធ្វើ​បាន​វិញ​មួយ​ចំនួន​ដែរ ​គឺ​ឲ្យ​តែ​មុន​ខែ​ភ្លៀង​ធ្លាក់​មាន​រថយន្ត​បូម​លូ​រាជធានី​ភ្នំពេញ​ បូម​បារ​យក​ដី​ កាក​សំណល់​រឹង​ចេញ​ពី​លូ​អស់​ធ្វើ​ឲ្យ​ប្រព័ន្ធ​បង្ហូរ​​លូ​បាន​លឿន។

តែ​មក​ដល់​សម័យ​លោក​ កែប ជុតិមា​ មិន​ដែល​ឃើញ​បូម​លូ​មុន​ភ្លៀង​ធ្លាក់​ទេ ​ហើយ​បើ​បូម​មាន​តែ​បូម​ពេល​ភ្លៀង​ធ្លាក់​ហើយ​ដក់​ទឹក​ ជា​ពិសេស​បូម​តែ​ម្តុំ​ផ្ទះ​មន្ត្រី​ធំៗ​ និង​អ្នក​មានៗ​ ដែល​តែង​តែ​ឲ្យ​កម្រៃ​ជើង​សា​នោះ។ សម្រាប់​ផ្ទះ​ប្រជាពលរដ្ឋ ដែល​រស់​នៅ​តំបន់​ក្រក្រី​យ៉ាប់យ៉ឺន គឺ​មិន​រវីរវល់​ទេ

ហេតុ​អ្វី​បាន​ជា​មិន​ធ្វើ​ប្រព័ន្ធ​លូ​ក្នុង​រាជធានី​ឲ្យ​បាន​ល្អ​នោះ​?​ បើ​និយាយ​ពី​ថវិកា​ធ្វើ​លូ​ គឺ​មិន​ខ្វះ​ទេ ​គ្រាន់​តែ​យក​ចំណូល​ថវិកា​ចម្បងៗ​ដែល​បាន​មក​ពី​តំបន់​អភិវឌ្ឍន៍​ និង​ផ្ទាំង​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​តាម​ដង​វិថី​ យី​ហោ​បើក​ក្រុមហ៊ុន​ធំៗ​សំណង់​ធំៗ យក​ទៅ​ណា​ហ្នឹង​អស់។ ឬ​មួយ​ក៏​ចំណាយ​លើ​ប្រព័ន្ធ​លូ​ទឹក បូម​លូ​តិច​តួច​ តែ​ទុក​ថវិកា​ចែក​គ្នា​ (ស្ថាប័ន​ប្រឆាំង​នឹង​អំពើ​ពុករលួយ​មើលៗ​សាលា​រាជធានី​ភ្នំពេញ​ផង! ) និង​ទុក​គ្រាន់​ទិញ​សារុង​ឥណ្ឌូនេស៊ី ​អាវ​យឺត​ មួក​ មី ​ប៊ីចេង​ អង្ករ​..​. សម្រាប់​ចែក​ប្រជាពល​រដ្ឋ​ពេល​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ម្តងៗ? ឬ​មួយ​ក៏​ទុក​ឲ្យ​អង្គការ​ចៃកា(JICA)​ បូមលូ​ឲ្យ​សាលា​រាជធានី​ភ្នំពេញ​ទៀត​? មាន​មន្ត្រី​សាលា​រាជធានី​ភ្នំពេញ​ជា​ច្រើន​តែង​តែ​ធ្វើការ​ប្រៀប​ធៀប​គ្នា​ ឲ្យ​ស្តាប់​រវាង​ លោក​ កែប​ ជុតិមា ​និង​លោក​ ជា ​សុផារ៉ា​ ដែល​មិន​ត្រឹម​តែ​យក​ចិត្ត​ទុក​ដាក់​មន្ត្រី​ក្រោម​ឱវាទ​ទេ​ តែ​ថែម​ទំាង​ផ្គត់ផ្គង់​កូន​ចៅ​របស់​មន្ត្រី​ឲ្យ​រៀន​នៅ​សាកល​វិទ្យាល័យ​ ទៀត​ ឯ​លោក​ កែប ​ជុតិមា​វិញ​ គឺ​បាន​ស្ងាត់​ឈឹង​មិន​គិត​ពី​មន្ត្រី​របស់​ខ្លួន​ប៉ុន្មាន​ទេ​ ហើយ​មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ទេ​ គឺ​ ថែម​ទាំង​យក​កូន​ស្រី​របស់​គាត់​មក​កាន់​បញ្ជី​មួយ​រយ​ធំៗ និង​ការងារ​គណនី​ នៅ​ក្នុង​ខុទ្ទកាល័យ​សាលា​រាជធានី​ គឺ​ស្រួល​ម្យ៉ាង​ដែរ​ ឪពុក​អ្នក​រក​លុយ ​កូន​អ្នក​កាន់​លុយ​ កុំ​ឲ្យ​បែក​ទ្រព្យ​ធំៗ? ម្យ៉ាង​វិញ​ទៀត​ម្តង​ម្កាល​ នៅ​ពេល​ដែល​ មន្ត្រី​ជំនាញ​ឲ្យ​យោបល់​ទៅ​គាត់​ក្នុង​ន័យ​អភិវឌ្ឍន៍​ គាត់​បាន​ឆ្លើយ​ឌឺដង​ទៅ​កាន់​មន្ត្រី​ទាំង​នោះ​វិញ​បែប​ចំអក​ថា ចាំ​ពេល​លោក​ឯង​កាន់​តំណែង​នេះ ចាំ​លោក​ឯង​ធ្វើ​អ៊ីចឹង​ទៅ​...។

គឺ​លោក​ទាំង​ ២​ នាក់​ហ្នឹង មាន​ការ​អភិវឌ្ឍ​ខុស​គ្នា​អ៊ីចឹង​ នេះ​គឺ​គ្រាន់​តែ​លើក​យក​កូន​ឧទាហរណ៍​ដ៏​តូច​មួយ រឿង​បូម​លូ​យក​មក​បង្ហាញ។

ចម្ងល់​ឆ្ងល់​មួយ​ទៀត​ថា ​តើ​ហេតុ​អ្វី​ បាន​កន្លង​មក​ រាជធានី​ភ្នំពេញ​ ត្រូវ​បាន​វាយ​តម្លៃ​ឲ្យ​ជាប់​ចំណាត់​ថ្នាក់​លេខ​ ៣​ ជា​ទីក្រុង​ស្អាត​? នេះ​ប្រហែល​ជា​ស្ថាប័ន​ដែល​មក​វាយ​តម្លៃ​រាជធានី​កន្លង​មក​នេះ គឺ​មក​ចំ​តែ​ពេល​ខែ​ប្រាំង​បាន​ជា​មិន​ដឹង​ថា ភ្នំពេញ​ជា​ទីក្រុង​លិច​ទឹក​ នៅ​រដូវ​វស្សា​?​ ឥឡូវ​នេះ បើ​មាន​ការ​ដាក់​ការ​ប្រកួត​ប្រជែង​ទីក្រុង​ស្អាត​ជាថ្មី​ទៀត តើ​នឹង​អាច​ជាប់​លេខ​ទៀត​ឬ​អត់​ បើ​ភ្លៀង​ម្តង​ៗ​ទឹក​លិច​ផ្លូវ​​កន្លែង​ខ្លះ​ទឹក​ត្រឹម​ជង្គង់​ កន្លែង​ខ្លះ​ទឹក​ត្រឹម​ចង្កេះ ​ហើយ​ផ្ទះ​ប្រជាពលរដ្ឋ​ខ្លះ​មិន​បាន​សម្រាក​ពេល​យប់​ទេ​គឺ​នាំ​គ្នា គិត​តែ​ពី​បាច​ទឹក​មួយ​យប់​ទល់​ភ្លឺ​នោះ​? នេះ​គឺជា​កាក​សំណល់​ស្នាដៃ​ នៃ​តំបន់​អភិវឌ្ឍន៍​របស់​សាលា​រាជធានី​ក្រោម​ការ​ដឹក​នាំ​របស់​លោក ​កែប ​ជុតិមា​។​ តើ​មាន​ចេះ​ខ្មាស​សមាជិក​អាស៊ាន​ដែរ​ឬ​ទេ​ នៅ​ពេល​ដែល​ម្ចាស់​ផ្ទះ​របស់​ប្រធាន​អាស៊ាន​ដឹក​នាំ​ការ​ប្រជុំ​ម្តង​ៗ​ លិច​ទឹក សុទ្ធ​តែ​ទឹក​សម្អុយ​ចេញ​ពី​លូ ​ពេល​ភ្លៀង​ម្តងៗ​នោះ​? តើ​ពេល​ណា​ ទើប​សាលា​រាជធានី​ភ្នំពេញ​អភិវឌ្ឍន៍​ប្រព័ន្ធ​លូ ឲ្យ​ដូច​តំបន់​អភិវឌ្ឍន៍ ដើម្បី​ឲ្យ​ស័ក្តិសម​ទៅ​នឹង​ទិស​ស្លោក «ភ្នំពេញ​ជា​ទី​ក្រុង​ដ៏​ស្រស់​ប្រិមប្រិយ» ដែល​ខ្លួន​បាន​ដាក់​ចេញ​?

13 comments:

Anonymous said...

AH KEP CHUKTEMA :
AH CHKEA CHOY TER MER VEA !!!!!!!!!!

Anonymous said...

Ah KEP = ah chkae
CHUK = choy
TEMA = ter mer + vea =
Ah Chkae Choy ter mer vea !

Anonymous said...

where is Ah Pi Anh Motherfucker ? SON Of BITHCH ! com on! tell your mother to suck Ah Choy Te Mare Eng [cup ta ma] cock Man!

Anonymous said...

I have a good laugh with the kid's question to his father!

Pissed off

Anonymous said...

when chup ta ma come to Quebec canada> kin sean ho or ho sean kin ho dog minh's son.

Anonymous said...

Ah Prithea jar muoy nov Montréal,CHEA SOPHORN's CPP !!!!!
CHEA SOPHORN nis kapear ah Sang TEP VONG nass ,kom yeung niyeay pass pear min barn teh!!!

Anonymous said...

This guy KEP CHUKTEMA has no knowledge and skills to rebuild the Phnom Penh. This idiot just bullshits around for nothing. Phnom Penh is still dirty, lack of sanitation, public safety, traffic law, lack of leadership, and more.

This guy needs to go. He can't continue to lead Phnom Penh any more.

He is still very dumb and stupid, not knowing anything to improve Phnom Penh city.

Anonymous said...

CHUUUUUUKTEMA hao ah KUK.

Anonymous said...

តើ​មាន​ចេះ​ខ្មាស​សមាជិក​អាស៊ាន​ដែរ​ឬ​ទេ​ នៅ​ពេល​ដែល​ម្ចាស់​ផ្ទះ​របស់​ប្រធាន​អាស៊ាន​ដឹក​នាំ​ការ​ប្រជុំ​ម្តង​ៗ​ លិច​ទឹក សុទ្ធ​តែ​ទឹក​សម្អុយ​ចេញ​ពី​លូ ​ពេល​ភ្លៀង​ម្តងៗ​អាណាខ្មាសបើអាម៉ាមុខក្រាស់ដូចស្បែកក្រពើហើយនេះ

Anonymous said...

11:47 AM

HHHHHHHHHaaaaaaaaaaaaaaaaaaaaaa!!!!!

Anonymous said...

@11:47 AM
អា ទឹក Yaoម៉ា ,មុខក្រាស់ដូចស្បែកក្រពើ !!!!
Haaaaahaaaaaa !!!!hhaaaaaaaa !!!!!!!

Anonymous said...

ទឹក Yaoម៉ា = ទឹក​​សម្អុយចេញ​ពី​
ទឹក​សម្អុយ​ចេញ​ពី​លូ = ទឹក ACH
KEP លូYAOម៉ា = Chaovay krong ទឹកach

Anonymous said...

ទឹក Yaoម៉ា = ទឹក​​សម្អុយចេញ​ពី​លូ
ទឹក​សម្អុយ​ចេញ​ពី​លូ = ទឹក ACH
KEP លូYAOម៉ា = Chaovay krong ទឹកach