រថយន្តបើកកាត់ផ្លូវទឹកលិច នៅម្តុំផ្សារកណ្តាល ក្រោយពីមានភ្លៀង កាលពីសប្តាហ៍មុន។ រូបថត ហុង មិនា |
ជុតិមា ហៅ អាជុក |
Monday, 21 May 2012
តុង សុប្រាជ្ញ
The Phnom Penh Post
«ចុំកណ្តុំឆែប រួចចុះព្រឹកនេះនរណាយកទន្លេមកដាក់មុខផ្ទះយើង! ប៉ា? ទេ! ទេ! មិនមានទន្លេមកពីណាទេកូន គឺមកពីភ្លៀងធ្លាក់មួយមេធំសល់ពីយប់មិញដូចរាល់ដងទេតើ!»។ ចុះហេតុអ្វីបានឲ្យតែភ្លៀងម្តងៗ រាជធានីភ្នំពេញ ចេះតែលិចកាន់តែច្រើនឡើងៗ ស្ទើរតែគ្រប់ទីកន្លែងអ៊ីចឹង?
សព្វថ្ងៃនេះ ឲ្យតែភ្លៀងធ្លាក់ម្តងៗ នៅភ្នំពេញ «ជាទីក្រុងដ៏ស្រស់ប្រិមប្រិយ» (ជាទិសស្លោកដែលដាក់ចេញដោយអាជ្ញាធររាជធានី) គឺលិចទឹក ប្រៀបដូចជាទីក្រុងលិចទឹកមួយនៅប្រទេសអ៊ីតាលីឈ្មោះវេណេស្យា (Venezia) ដែលលិចសព្វកន្លែងនោះ។ មួយសប្តាហ៍កន្លងទៅនេះ គឺទាំងលិចដក់ទឹកនៅតាមមហាវិថី និងវិថីសំខាន់ៗដូចជា នៅម្តុំម៉ុងឌីយ៉ាល់ ផ្លូវកម្ពុជាក្រោម ម្តុំផ្សារដេប៉ូ ម្តុំវត្តសំពៅមាស មុខវត្តមហាមន្ត្រី ផ្សារអូរឫស្សី ផ្សារចាស់ ផ្សារកណ្តាល ម្តុំវត្តភ្នំ រហូតដល់ជុំវិញព្រះបរមរាជវាំង ដែលព្រះករុណាគង់នៅ ព្រមទាំងនៅតាមតំបន់ផ្សេងទៀត ហើយកន្លែងខ្លះគឺក្មេងៗអាចហែលលេងបាន។
ជាផលវិបាកចម្បង ដែលកើតចេញពីផ្លូវនានា ត្រូវទឹកលិចនេះ គឺ
ទី ១). ធ្វើឲ្យកាន់តែស្ទះចរាចរណ៍
ទី ២). រំខានដល់ការធ្វើដំណើរ ដោយយានយន្តល្មមៗរលត់ម៉ាស៊ីនឈឹងតែម្តង
ទី ៣). ទឹកសម្អុយចេញពីលូ ដែលកកស្ទះខ្លះ ដោយមកទាំងសំរាម ទាំងលាមកអណ្តែតត្រា ពេញថ្នល់ និងចូលផ្ទះសម្បែងរបស់ប្រជាពលរដ្ឋមួយចំនួនធំ
ទី ៤). ខូចខាតផ្លូវថ្នល់គឺឆាប់ក្រហេងក្រហូង...។
តើទឹកលិចក្នុងរាជធានីកាន់តែខ្លាំងដូចនេះ បណ្តាលមកពីយកបឹង ស្រះទឹក មកលុបអស់ធ្វើតំបន់អភិវឌ្ឍន៍? ឬមួយក៏មកពីការសាងសង់ធំៗ បានបិទលូសំខាន់ៗមួយចំនួនធំ?
បច្ចុប្បន្ននេះ យើងសង្កេតឃើញថា បន្ទាប់ពីកន្លែងស្តុកទឹកដ៏ធំមួយចំនួន ត្រូវបានគេលុបហើយទៅធ្វើជាតំបន់អភិវឌ្ឍន៍ដែលរាស្រ្តតែងតែ ស្រែកយំឲ្យតែឮថា តំបន់អភិវឌ្ឍន៍នោះ ដូចជាបឹងកក់ បឹងត្របែក បឹងក្រពើ ស្រះទឹកនៅក្នុងបុរីកីឡា ទឹកស្រះប្រជុំលូនៅក្នុងស្តាតអូឡាំពិកជាដើម។ តែការរៀបចំប្រព័ន្ធលូថ្មីនោះគឺចេះតែរុញទៅគឺបង្ហៀរទៅបឹង បាយាបដែលមួយផ្នែកធំក៏ត្រូវបានចាក់ដីលុបដែរនោះ បឹងទំពុន និងបឹងជើងឯក ដែលជាយក្រុងពេក មិនគ្រប់គ្រាន់ទៅហ្នឹងតម្រូវការប្រព័ន្ធបង្ហូរចង្អៀត ហើយប្រព័ន្ធទាំងនោះ មានការកកស្ទះដោយសារ កាកសំណល់រឹងដែលភាគច្រើនសល់ពីការសាងសង់ សំរាម ដីភក់ ដើមកំប្លោក ការគោកដោយដុំៗ ធ្វើឲ្យស្ទះដល់ដំណើរការទឹកហូរ។ បញ្ហាទាំងនេះ បើកាលពីជំនាន់លោក ជា សុផារ៉ា គាត់ចេះលក់តែគាត់ចេះធ្វើបានវិញមួយចំនួនដែរ គឺឲ្យតែមុនខែភ្លៀងធ្លាក់មានរថយន្តបូមលូរាជធានីភ្នំពេញ បូមបារយកដី កាកសំណល់រឹងចេញពីលូអស់ធ្វើឲ្យប្រព័ន្ធបង្ហូរលូបានលឿន។
តែមកដល់សម័យលោក កែប ជុតិមា មិនដែលឃើញបូមលូមុនភ្លៀងធ្លាក់ទេ ហើយបើបូមមានតែបូមពេលភ្លៀងធ្លាក់ហើយដក់ទឹក ជាពិសេសបូមតែម្តុំផ្ទះមន្ត្រីធំៗ និងអ្នកមានៗ ដែលតែងតែឲ្យកម្រៃជើងសានោះ។ សម្រាប់ផ្ទះប្រជាពលរដ្ឋ ដែលរស់នៅតំបន់ក្រក្រីយ៉ាប់យ៉ឺន គឺមិនរវីរវល់ទេ។
ហេតុអ្វីបានជាមិនធ្វើប្រព័ន្ធលូក្នុងរាជធានីឲ្យបានល្អនោះ? បើនិយាយពីថវិកាធ្វើលូ គឺមិនខ្វះទេ គ្រាន់តែយកចំណូលថវិកាចម្បងៗដែលបានមកពីតំបន់អភិវឌ្ឍន៍ និងផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្មតាមដងវិថី យីហោបើកក្រុមហ៊ុនធំៗសំណង់ធំៗ យកទៅណាហ្នឹងអស់។ ឬមួយក៏ចំណាយលើប្រព័ន្ធលូទឹក បូមលូតិចតួច តែទុកថវិកាចែកគ្នា (ស្ថាប័នប្រឆាំងនឹងអំពើពុករលួយមើលៗសាលារាជធានីភ្នំពេញផង! ) និងទុកគ្រាន់ទិញសារុងឥណ្ឌូនេស៊ី អាវយឺត មួក មី ប៊ីចេង អង្ករ... សម្រាប់ចែកប្រជាពលរដ្ឋពេលយុទ្ធនាការឃោសនាបោះឆ្នោតម្តងៗ? ឬមួយក៏ទុកឲ្យអង្គការចៃកា(JICA) បូមលូឲ្យសាលារាជធានីភ្នំពេញទៀត? មានមន្ត្រីសាលារាជធានីភ្នំពេញជាច្រើនតែងតែធ្វើការប្រៀបធៀបគ្នា ឲ្យស្តាប់រវាង លោក កែប ជុតិមា និងលោក ជា សុផារ៉ា ដែលមិនត្រឹមតែយកចិត្តទុកដាក់មន្ត្រីក្រោមឱវាទទេ តែថែមទំាងផ្គត់ផ្គង់កូនចៅរបស់មន្ត្រីឲ្យរៀននៅសាកលវិទ្យាល័យ ទៀត ឯលោក កែប ជុតិមាវិញ គឺបានស្ងាត់ឈឹងមិនគិតពីមន្ត្រីរបស់ខ្លួនប៉ុន្មានទេ ហើយមិនត្រឹមតែប៉ុណ្ណោះទេ គឺ ថែមទាំងយកកូនស្រីរបស់គាត់មកកាន់បញ្ជីមួយរយធំៗ និងការងារគណនី នៅក្នុងខុទ្ទកាល័យសាលារាជធានី គឺស្រួលម្យ៉ាងដែរ ឪពុកអ្នករកលុយ កូនអ្នកកាន់លុយ កុំឲ្យបែកទ្រព្យធំៗ? ម្យ៉ាងវិញទៀតម្តងម្កាល នៅពេលដែល មន្ត្រីជំនាញឲ្យយោបល់ទៅគាត់ក្នុងន័យអភិវឌ្ឍន៍ គាត់បានឆ្លើយឌឺដងទៅកាន់មន្ត្រីទាំងនោះវិញបែបចំអកថា ចាំពេលលោកឯងកាន់តំណែងនេះ ចាំលោកឯងធ្វើអ៊ីចឹងទៅ...។
គឺលោកទាំង ២ នាក់ហ្នឹង មានការអភិវឌ្ឍខុសគ្នាអ៊ីចឹង នេះគឺគ្រាន់តែលើកយកកូនឧទាហរណ៍ដ៏តូចមួយ រឿងបូមលូយកមកបង្ហាញ។
ចម្ងល់ឆ្ងល់មួយទៀតថា តើហេតុអ្វី បានកន្លងមក រាជធានីភ្នំពេញ ត្រូវបានវាយតម្លៃឲ្យជាប់ចំណាត់ថ្នាក់លេខ ៣ ជាទីក្រុងស្អាត? នេះប្រហែលជាស្ថាប័នដែលមកវាយតម្លៃរាជធានីកន្លងមកនេះ គឺមកចំតែពេលខែប្រាំងបានជាមិនដឹងថា ភ្នំពេញជាទីក្រុងលិចទឹក នៅរដូវវស្សា? ឥឡូវនេះ បើមានការដាក់ការប្រកួតប្រជែងទីក្រុងស្អាតជាថ្មីទៀត តើនឹងអាចជាប់លេខទៀតឬអត់ បើភ្លៀងម្តងៗទឹកលិចផ្លូវកន្លែងខ្លះទឹកត្រឹមជង្គង់ កន្លែងខ្លះទឹកត្រឹមចង្កេះ ហើយផ្ទះប្រជាពលរដ្ឋខ្លះមិនបានសម្រាកពេលយប់ទេគឺនាំគ្នា គិតតែពីបាចទឹកមួយយប់ទល់ភ្លឺនោះ? នេះគឺជាកាកសំណល់ស្នាដៃ នៃតំបន់អភិវឌ្ឍន៍របស់សាលារាជធានីក្រោមការដឹកនាំរបស់លោក កែប ជុតិមា។ តើមានចេះខ្មាសសមាជិកអាស៊ានដែរឬទេ នៅពេលដែលម្ចាស់ផ្ទះរបស់ប្រធានអាស៊ានដឹកនាំការប្រជុំម្តងៗ លិចទឹក សុទ្ធតែទឹកសម្អុយចេញពីលូ ពេលភ្លៀងម្តងៗនោះ? តើពេលណា ទើបសាលារាជធានីភ្នំពេញអភិវឌ្ឍន៍ប្រព័ន្ធលូ ឲ្យដូចតំបន់អភិវឌ្ឍន៍ ដើម្បីឲ្យស័ក្តិសមទៅនឹងទិសស្លោក «ភ្នំពេញជាទីក្រុងដ៏ស្រស់ប្រិមប្រិយ» ដែលខ្លួនបានដាក់ចេញ?
13 comments:
AH KEP CHUKTEMA :
AH CHKEA CHOY TER MER VEA !!!!!!!!!!
Ah KEP = ah chkae
CHUK = choy
TEMA = ter mer + vea =
Ah Chkae Choy ter mer vea !
where is Ah Pi Anh Motherfucker ? SON Of BITHCH ! com on! tell your mother to suck Ah Choy Te Mare Eng [cup ta ma] cock Man!
I have a good laugh with the kid's question to his father!
Pissed off
when chup ta ma come to Quebec canada> kin sean ho or ho sean kin ho dog minh's son.
Ah Prithea jar muoy nov Montréal,CHEA SOPHORN's CPP !!!!!
CHEA SOPHORN nis kapear ah Sang TEP VONG nass ,kom yeung niyeay pass pear min barn teh!!!
This guy KEP CHUKTEMA has no knowledge and skills to rebuild the Phnom Penh. This idiot just bullshits around for nothing. Phnom Penh is still dirty, lack of sanitation, public safety, traffic law, lack of leadership, and more.
This guy needs to go. He can't continue to lead Phnom Penh any more.
He is still very dumb and stupid, not knowing anything to improve Phnom Penh city.
CHUUUUUUKTEMA hao ah KUK.
តើមានចេះខ្មាសសមាជិកអាស៊ានដែរឬទេ នៅពេលដែលម្ចាស់ផ្ទះរបស់ប្រធានអាស៊ានដឹកនាំការប្រជុំម្តងៗ លិចទឹក សុទ្ធតែទឹកសម្អុយចេញពីលូ ពេលភ្លៀងម្តងៗអាណាខ្មាសបើអាម៉ាមុខក្រាស់ដូចស្បែកក្រពើហើយនេះ
11:47 AM
HHHHHHHHHaaaaaaaaaaaaaaaaaaaaaa!!!!!
@11:47 AM
អា ទឹក Yaoម៉ា ,មុខក្រាស់ដូចស្បែកក្រពើ !!!!
Haaaaahaaaaaa !!!!hhaaaaaaaa !!!!!!!
ទឹក Yaoម៉ា = ទឹកសម្អុយចេញពី
ទឹកសម្អុយចេញពីលូ = ទឹក ACH
KEP លូYAOម៉ា = Chaovay krong ទឹកach
ទឹក Yaoម៉ា = ទឹកសម្អុយចេញពីលូ
ទឹកសម្អុយចេញពីលូ = ទឹក ACH
KEP លូYAOម៉ា = Chaovay krong ទឹកach
Post a Comment