សមត្ថកិច្ចរាជធានីចាប់ខ្លួនស្ត្រីសកម្មជនតវ៉ាក្នុងជម្លោះ ដីធ្លីនៅតំបន់បឹងកក់ពីសប្តាហ៍មុន។ រូប គឹមឡុង |
មាស សុខជា
The Phnom Penh Post
«នេះវាជាកាតព្វកិច្ចរបស់រាជរដ្ឋាភិបាល។ នរណាដែលធ្វើខុសច្បាប់ រដ្ឋាភិបាល នឹងចាប់ដាក់គុក ហើយនរណាដែលចង់ដឹងខុសត្រូវ ត្រូវតែឡើងទៅតុលាការ» - ផៃ ស៊ីផោមភ្នំពេញៈ ក្រុមអង្គការសិទ្ធិមនុស្ស និងគណបក្សនយោបាយ បានធ្វើការថ្កោលទោសគណបក្សកំពុងកាន់អំណាចដែលប្រើប្រាស់កម្លាំង ប្រដាប់អាវុធ និងប្រព័ន្ធតុលាការដើម្បីបាញ់ និងចាប់ពលរដ្ឋដាក់ពន្ធនាគារ ដែលបានតវ៉ាប្រឆាំងនឹងការរំលោភដីធ្លីពីក្រុមអស់លោកឧកញ៉ា ដែលស្និទ្ធនឹងរដ្ឋាភិបាល។
សមាគមសិទ្ធិមនុស្ស អាដហុក បានចេញសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃម្សិលមិញ ដោយបានថ្កោលទោសការផ្តន្ទាទោសស្ត្រីចំនួន ១៣នាក់ ដែលពាក់ព័ន្ធនឹងជម្លោះដីធ្លីនៅបឹងកក់ជាមួយនឹងក្រុមហ៊ុន ស៊ូកាគូអ៊ីន របស់លោក ឡាវ ម៉េងឃីន ព្រឹទ្ធសមាជិកគណបក្សប្រជាជន ដែលកាន់អំណាច ឲ្យជាប់ពន្ធនាគាររយៈពេល២ឆ្នាំកន្លះ កាលពីថ្ងៃទី២៤ ឧសភា ដោយសាលាដំបូងរាជធានីភ្នំពេញ។
ក្នុងសេចក្តីថ្លែងការណ៍នោះអាដហុក បានចាប់អារម្មណ៍លើការប្រើប្រាស់ច្បាប់ដ៏សម្រិតសម្រាំង និងបទប្បញ្ញត្តិនានាពីសំណាក់អាជ្ញាធរមានសមត្ថកិច្ចនៅកម្ពុជា បច្ចុប្បន្ន។ សេចក្តីថ្លែងការណ៍នេះ បានបញ្ជាក់ថា ក្រុមហ៊ុនទាំងនេះនៅតែបន្តរំលោភច្បាប់ភូមិបាល និងអនុក្រឹត្យលេខ ១៤៦ ស្តីពីសម្បទានដីសេដ្ឋកិច្ច ដុតបំផ្លាញដីនិងផ្ទះប្រជាពលរដ្ឋ មុនពេលផ្តល់អាជ្ញាប័ណ្ណផ្លូវការ ដោយការធ្វេសប្រហែសមិនបានវាយតម្លៃពីផលប៉ះពាល់ចាំបាច់ និងមិនបានផ្តល់ប្រាក់សំណងជាថ្នូរ។
សេចក្តីថ្លែងការណ៍ដដែលបានបញ្ជាក់ថា៖ «ពលរដ្ឋដែលប្រើប្រាស់សិទ្ធិរបស់ពួកគេជុំវិញការតវ៉ាប្រកបទៅដោយសន្តិវិធី បានជួបនឹងអំពើហិង្សា និងការយាយីពីប្រព័ន្ធតុលាការ។ ម្យ៉ាងវា កំពុងតែធ្វើឲ្យបារម្ភដល់ស្ត្រីតំបន់បឹងកក់ទាំង១៣នាក់ដែល ទទួលទោសជាទម្ងន់ ដោយសារតែកាន់កាប់ដីដែលមានជម្លោះសម្រាប់រយៈពេលបីម៉ោងគត់ នៅពេលដែលក្រុមហ៊ុននេះ នៅតែបន្តធ្វើមិនដឹងមិនឮ ក្នុងការអនុវត្តច្បាប់ដែលពុំមានសារៈសំខាន់ទាំងកម្រោល»។
ស្រ្តីទាំង១៣នាក់នេះ ត្រូវចោទប្រកាន់ពីបទបះបោរ និងកាន់កាប់ដីដោយខុសច្បាប់ ដោយផ្អែកលើមាត្រា៥០៤ នៃក្រមព្រហ្មទណ្ឌ និងមាត្រា ៣៤ នៃច្បាប់ភូមិបាល។ ជាប់ពាក់ព័ន្ធនឹងការផ្តន្ទាទោសនេះ សមាគមសិទ្ធិមនុស្សអាដហុក បានលើកឡើងថា ការចោទប្រកាន់ពីបទបះបោរ ដែលមិនសមហេតុផល ភាពប្រញាប់ប្រញាល់នៃការជំនុំជម្រះ និងសាលក្រមបន្ទាន់របស់សាលាដំបូងរាជធានីភ្នំពេញ បានចង្អុលបង្ហាញអំពីកង្វះខាតនៃនីតិវិធីស្របច្បាប់ដែលប្រកាន់ ខ្ជាប់នូវស្តង់ដារជំនុំជម្រះដែលយុត្តិធម៌។
សេចក្តីថ្លែងការណ៍នេះ បានបន្តថា៖ «នៅក្នុងប្រទេសប្រកាន់លទ្ធិប្រជាធិបតេយ្យពេញលេញ ពលរដ្ឋត្រូវគេផ្តល់សិទ្ធិសម្តែងការជំទាស់ដោយសន្តិវិធី។ ការប្រើប្រាស់អំពើហិង្សា និងការចោទប្រកាន់ខាងព្រហ្មទណ្ឌ ដើម្បីបំបិទមាត់ក្រុមប្រឆាំងនឹងកិច្ចព្រមព្រៀងដីធ្លីអយុត្តិធម៌ បានបង្ហាញពីចន្លោះកាន់តែតូចទៅៗ សម្រាប់លទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងនីតិរដ្ឋនៅកម្ពុជា»។
ទន្ទឹមគ្នានេះដែរ គណបក្សប្រឆាំង សម រង្ស៊ី (SRP) និងគណបក្សសិទ្ធិមនុស្ស (HRP) ក៏បានចេញសេចក្តីថ្លែងការណ៍ដាច់ដោយឡែកពីគ្នាផងដែរនៅថ្ងៃ ម្សិលមិញនេះ ដោយធ្វើការថ្កោលទោសមកលើគណបក្សប្រជាជនកម្ពុជា ដែលកំពុងកាន់អំណាច ពាក់ព័ន្ធនឹងការប្រើប្រាស់វិធានការក្តៅ ក្នុងការបង្ក្រាបពលរដ្ឋ និងបានជំរុញឲ្យរដ្ឋាភិបាលបញ្ឈប់ជាបន្ទាន់នូវការបង្ក្រាបនេះ និងដោះលែងអ្នកទាំងនោះជាបន្ទាន់។
សេចក្តីថ្លែងការណ៍នេះ បានបន្តថា៖«[យើង] សូមស្នើឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមពិនិត្យមើល និងដាក់ទណ្ឌកម្មចៅក្រម និងព្រះរាជអាជ្ញា ដែលបានប្រើប្រាស់អំណាច ដើម្បីផ្តន្ទាទោសពលរដ្ឋយ៉ាងអយុត្តិធម៌»។
សេចក្តីថ្លែងការណ៍ គណបក្សសិទ្ធិមនុស្សបានកត់សម្គាល់ថា ៖ «គណបក្សសិទ្ធិមនុស្ស ធ្លាប់បានឮក្រុមមេដឹកនាំបក្សកាន់អំណាចប្រកាសថា មិនអនុញ្ញាតឲ្យមានការដាក់ទោសពលរដ្ឋខ្មែរណាម្នាក់ ដោយសារតែជម្លោះដីធ្លីទេ ប៉ុន្តែ ផ្ទុយទៅវិញ យើងបានឃើញការចាប់ខ្លួន ការចាប់ដាក់ពន្ធនាគារ ហើយនិងការបាញ់ពលរដ្ឋកើតឡើងជារឿយៗ»។
ប៉ុន្តែលោក ផៃ ស៊ីផាន អ្នកនាំពាក្យអង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស នៃទីស្តីការគណៈរដ្ឋមន្រ្តី បានថ្លែងការពារសកម្មភាពរាជរដ្ឋាភិបាលដែលបានចាត់វិធានការ ក្តៅប្រឆាំងនឹងពលរដ្ឋទាំងនោះ ដោយលើកឡើងថា រដ្ឋាភិបាលគ្រាន់តែចាប់ខ្លួន ហើយនិងដាក់គុករាល់អ្នកណា ដែលធ្វើខុសច្បាប់តែប៉ុណ្ណោះនោះទេ។
លោក ផៃ ស៊ីផាន បានសង្កត់ធ្ងន់ទៀតថា៖ «នេះវាជាកាតព្វកិច្ចរបស់រាជរដ្ឋាភិបាល។ នរណាដែលធ្វើខុសច្បាប់ រដ្ឋាភិបាល នឹងចាប់ដាក់គុក ហើយនរណាដែលចង់ដឹងខុសត្រូវ ត្រូវតែឡើងទៅតុលាការ»។ លោកបានបន្តថា ការលើកឡើងរបស់ក្រុមសិទ្ធិមនុស្ស និងគណបក្សប្រឆាំង គឺគ្រាន់តែជាការយល់ឃើញរបស់ពួកគេប៉ុណ្ណោះ ប៉ុន្តែពួកគេ ក៏គួរតែសិក្សាស្រាវជ្រាវរឿងនេះ ឲ្យបានច្រើនជាងនេះថែមទៀត៕
5 comments:
To Ah Phai chrom phess,
Damn basted , your parent gave your birth in the stupid smart ass
suck the trator dick a whole of family . This matter that you talk
is the way that slavery of Vietnam
Ah pampouch tea ban leung tronum ,
vear pleur pleur tor teass slab dol
bak tronum teub chhoubb. Ah prett
tor sandan khean pouch ambo roleay
oy chhab chhab tov ah trar kol thok
teap tlorpp te rom cheab kvass pra-hok kroan ning litt kbal youn kloun khmer , chker ang ke sy. Ah
eng ning ngorbb khmean dey kopp Ah
ronteass banh kon my sampheing kmean kat trarkol bat psar. anh kot
te Ah ott pouch eng chess niyeay tov rouch ,kwakk phnek kandouy me
ah eng te dieng ah kompouch tea?
AH PHAY SIPHAN CHEA KAUN MI SAMPHOEUNG YOUN HANOI.
Just remember Ah Phan when he runs back to the US when Ah Sen, his current boss is falling down.
Let us welcome him with eggs thrown upon his bald head when he arrives at the airport!
អាផៃ ស៊ីផាន ត្រូវបានយួនឈ្មោះ ង្វៀង វ៉ាន់ អាញ់ NGUYEN VAN ANH បន្លំដូរឈ្មោះជា សុខ អាន ជាមេផ្ទាល់របស់អាផៃ ស៊ីផាន ធ្លាប់បានបញ្ជាឧ្យអាផៃស៊ី ស៊ីផាន នេះធ្វើអ្វីៗបានដូចបំណង
ចង់ឧ្យអាផៃ ស៊ីផានស៊ីអាចម៌ ឬ ស៊ីផោម ក៏អាផៃ ស៊ីផានស៊ីកើតដែរ ព្រោះអាផៃ ស៊ីផាននេះវាខ្លាចអាយួនអា សុខ អាន ជាងខ្លាចខ្លាទៅទៀត
ដូច្នេះហើយអាផៃ ស៊ីផាន ត្រូវដូរទៅជាអាភ័យ ស៊ីផោម ! អាភ័យ ស៊ីផោម ។
ច្បាប់ដែលក្រុមបក្សប្រជាជនបានបង្កើតឡើង គឺសំរាប់តែរាស្រ្តដែលក្រីក្ររ ដែលគ្មានអំណាច បើមិនមែនជាបក្សប្រជាជនទៀតរិតតែពិបាក ក្រុមបក្សធ្វើអ្វីទោះជាអំពើខុសច្បាប់ ក៏ជាការដោះស្រាយ
យ៉ាងត្រឹមត្រូវហើយរួចខ្លួនទៀត អ្នកខុសគឺពលរដ្ឋទេ ទោះបីពួកវា ឬកូនចៅវាបើទ្បានបុកពលរដ្ឋស្លាប់ បាញ់សម្លាប់ក៏នៅតែមិនខុសដែរ ដូចរថយន្តអត់ផ្លាក វាជារឿងដែលពួកវាថាត្រឹមត្រូវ រដ្ឋាភិបាលអាចធ្វើអ្វីគឺជារឿងសមហេតុសមផល មិនខុសពីច្បាប់រដ្ឋទេ (សំដីហ៊ុន សែនព្រូសទាំងល្ងីល្ងើរថា ប្រជាពលរដ្ឋ មិនគួរធ្វើការតវ៉ា នៅក្នុងបញ្ហាជម្លោះដីធ្លីទេ តែគួរតែស្វែងរកជំនួយពីអាជ្ញាធរប្រសើរជាង ខណៈដែលមានសេចក្តីរាយការណ៍ជាច្រើនថា អាជ្ញាធរ របស់រដ្ឋាភិបាល បានការពារផលប្រយោជន៍ឈ្មួញ ច្រើនជាងផលប្រយោជន៍ប្រជាពលរដ្ឋ ទើបធ្វើឲ្យពលរដ្ឋគ្មានជម្រើសចេញមកតវ៉ានោះ។)
វាពិតជាំច្បាស់ណាស់មិនមែនពលរដ្ឋទៅធ្វើការតវ៉ាមុនឯណា គឺពួកអាមន្ត្រី ប៉ូលីស ប៉េអ៊ិមនឹងបក្ស
ពួកចូលមកឈូកឆាយបំផ្លាញទីកន្លែងប្រជាពលរដ្ឋមុន ហើយពលរដ្ឋរកការដោះស្រាចពីអាជ្ញាធរជាមុនតើមានមុខអាឆ្កែអាជ្ញាធរណាមួយដោះស្រាយឲ្យ មានតែការប្រើហឹង្សាទៅលើប្រជាពលរដ្ឋទេ ពាក្យថាដោះស្រាយវាគ្រាន់តែថាតែគ្មានការសង្ឃឺម ឬក៏ដឹកយកទៅចាក់ចោលឲ្យរស់នៅដូចសត្វ គ្មានជំរកនេះហើយដែលហៅថាការដោះស្រាយឬ? (នេះគឺសញ្ញាប័ត្របណ្ឌិតពីហានណូយ) ។
(លោកបានបន្តថា អ្នកតវ៉ាត្រូវតែបញ្ចៀសគ្រប់ទម្រង់នៃអំពើហិង្សា ហើយមិនត្រូវប្រើប្រាស់សកម្មភាពរំខានដូចជាបិទផ្លូវជាតិនោះទេ ) បើអ្នកដឹកនាំមកការពារផលប្រយោជន៏ឈ្មួញ ដែលបាន
រំលោបបំពានសិទ្ធិមនុស្សដែលជាពលរដ្ឋខ្មែរដូចគ្នា តើឲ្យពលរដ្ឋនៅស្ងៀម ដូចពួកវាកាត់ដីឲ្យយួនឬ?
យ៉ាងណា ។
បរាជ័យពួកអាក្បត់ជាតិបក្សប្រជាជន...
Post a Comment