Monday, May 07, 2012

ជិតដល់ ពេលបោះឆ្នោត បានតាំងធ្វើឫក ចេញបញ្ជា បញ្ឈប់ការប្លន់ដីរាស្ត្រ!

ហ៊ុន សែន បានដាក់បទបញ្ជា នៅថ្ងៃទី៧ឧសភា ឆ្នាំ២០១២ ផ្អាកផ្តល់សម្បទានដីសេដ្ឋកិច្ច ហើយពិនិត្យដកហូតដីសម្បទាន ដែលក្រុមហ៊ុនអនុវត្តខុសគោលការណ៍

ប្រមុខ​រាជរដ្ឋាភិបាល ចេញ​បទបញ្ជា ផ្អាក​ផ្តល់​សម្បទាន​ដី​សេដ្ឋកិច្ច​

ថ្ងៃទី 7 ឧសភា 2012
ដោយ: សុខ ភក្តី
Cambodia Express News

ភ្នំពេញ: សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ចុះហត្ថលេខា​លើ​បទ​បញ្ជា ស្តីពី វិធានការ​ពង្រឹង និង​បង្កើន​ប្រសិទ្ធភាព​នៃ​ការគ្រប់គ្រង​សម្បទាន​ដី​សេដ្ឋកិច្ច ដោយ​សម្រេច​ផ្អាក​ជា​បណ្តោះអាសន្ន​នូវ​ការផ្តល់​សម្បទាន​ដី​សេដ្ឋកិច្ច។​ ក្នុងនោះ សម្តេចប្រមុខ​រាជ​រដ្ឋាភិបាល ក៏បានដាក់បទបញ្ជាឲ្យអាជ្ញាធរ ពិនិត្យ ដកហូត ដីសម្បទានសេដ្ឋកិច្ច ពី​ក្រុម​ហ៊ុន ដែលមិនគោរពតាមគោលការណ៍ច្បាប់ផងដែរ។

​ក្នុង​បទបញ្ជា ចុះ​ថ្ងៃ​ទី​៧ ខែ​ឧសភា ឆ្នាំ​២០១២ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​លើកឡើង​ថា ក្នុង​ការធានា​សមធម៌ ពង្រឹង និង​បង្កើន​ប្រសិទ្ធភាព​នៃ​ការគ្រប់គ្រង​សម្បទាន​ដី​សេដ្ឋកិច្ច រាជរដ្ឋាភិបាល​សម្រេច​ដាក់ចេញ​នូវ​បទបញ្ជា ឲ្យ​ក្រសួង ស្ថាប័ន និង​អាជ្ញាធរ ដែល​មាន​សមត្ថកិច្ច​ពាក់ព័ន្ធ ដើម្បី​អនុវត្ត​សេចក្តីសម្រេច ៤ ចំណុច ដែល​រួម​ទាំង​ការសម្រេច​ផ្អាក​ជា​បណ្តោះអាសន្ន​នូវ​ការផ្តល់​សម្បទាន​ដី​សេដ្ឋកិច្ច​ផងដែរ​។​

​ការសម្រេច​របស់​សម្តេច​ប្រមុខ​រាជរដ្ឋាភិបាល​យ៉ាង​ដូច្នេះ ដោយ​អនុលោម​តាម​គោលនយោបាយ ស្តីពី ការពង្រឹង​ប្រព័ន្ធ​គ្រប់គ្រង បែងចែក និង​ប្រើប្រាស់​ដីធ្លី ដែល​មានចែង​ក្នុង​យុទ្ធសាស្ត្រ​ចតុកោណ ដំណាក់កាល​ទី​២ របស់​រាជរដ្ឋាភិបាល និង​យោង​តាម​ស្មារតី​ប្រជុំ​ពេញអង្គ​គណៈរដ្ឋមន្ត្រី កាលពី​ថ្ងៃ​ទី​២៧ ខែ​មេសា ឆ្នាំ​២០១២ ជាពិសេស ដោយ​ពិនិត្យឃើញ​តម្រូវការ​ចាំបាច់ និង​បន្ទាន់​ចំពោះមុខ ក្នុង​ការធានា​សមធម៌ និង​បង្កើន​ប្រសិទ្ធភាព​នៃ​ការគ្រប់គ្រង​សម្បទាន​ដី​សេដ្ឋកិច្ច​។​


​ក្នុង​បទបញ្ជា​ដដែល សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏​បាន​តម្រូវ​ឲ្យ​ក្រសួង ស្ថាប័ន និង​អាជ្ញាធរ ដែល​មាន​សមត្ថកិច្ច​ពាក់ព័ន្ធ ត្រូវ​អនុវត្ត​ឲ្យមាន​ប្រសិទ្ធ​ភាព​ខ្ពស់ នូវ​គោលនយោបាយ និង​រាល់​លក្ខខណ្ឌ​ទាំងឡាយ នៃ​សេចក្តីសម្រេច​របស់​រាជ​រដ្ឋាភិបាល ស្តីពី ការផ្តល់​សម្បទាន​ដី​សេដ្ឋកិច្ច និង​ផ្តោត​ការយកចិត្តទុកដាក់​លើ​ការអនុវត្ត​កិច្ចសន្យា​ស្តីពី​សម្បទាន​ដី​សេដ្ឋកិច្ច ពិសេស​គឺ​ការអនុវត្ត​តាម​គោលនយោបាយ រូបមន្ត​ស្បែក​ខ្លា និង​ការ​មិន​ធ្វើឲ្យ​ប៉ះពាល់ដ​ល់​ដីធ្លី​សហគមន៍ និង​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ ក្នុង​គោលដៅ​ធ្វើឲ្យ​សម្បទាន​ដី​សេដ្ឋកិច្ច​ទាំងនេះ បាន​ផ្តល់​ផលប្រយោជន៍​ពិតប្រាកដ ជូន​ដល់​ប្រទេសជាតិ និង​ប្រជាជន ប្រកប​ដោយ​ចិរភាព​។​

​ចំពោះ​ក្រុមហ៊ុន​ដែល​បាន​គោ​លករណ៍​អនុញ្ញាត​ពី​រាជរដ្ឋាភិបា​លរួច​ហើយ តែ​មិន​បាន​អនុវត្ត​តាម​នីតិវិធី​ច្បាប់​ជា​ធរមាន និង​តាម​កិច្ចសន្យា ដោយ​កាប់​ឈើ​លក់ ហើយ​មិន​ធ្វើ​ការអភិវឌ្ឍ​ដី​សម្បទាន ទន្ទ្រាន​ដី​បន្ថែម ទុក​ដី​ចោល​ទំនេរ​សម្រាប់​លក់​បន្ត ធ្វើ​អាជីវកម្ម​ខុស​លក្ខខណ្ឌ​នៃ​កិច្ចសន្យា បំពាន​ដី​របស់​ប្រជាពលរដ្ឋ ឬ​ដី​សហគមន៍ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏បាន​សម្រេច​ថា រាជរដ្ឋាភិបាល​នឹង​ដកហូត​នូវ​ដី​សម្បទាន​សេដ្ឋកិច្ច​ទាំងនោះ​មក​វិញ​។ ដី​សម្បទាន​សេដ្ឋកិច្ច ដែល​ត្រូវបាន​ដកហូត​មក​វិញ​នោះ នឹង​ត្រូវ​ដាក់ឲ្យ​ស្ថិតនៅក្រោម​ការគ្រប់គ្រង​របស់រ​ដ្ឋ ដោយផ្ទាល់​។​

​ក៏ប៉ុន្តែ​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏បាន​សម្រេច​ថា ចំពោះ​សម្បទាន​ដី​សេដ្ឋកិច្ច ដែល​បាន​ទទួល​ការអនុញ្ញាត​ជា​គោលការណ៍​ពី​រាជរដ្ឋាភិបាល​រួចហើយ មុន​ថ្ងៃ​ចេញ​បទបញ្ជា​នេះ ត្រូវ​បន្ត​អនុវត្ត​តម​គោលការណ៍​ច្បាប់ និង​នីតិវិធី​ជា​ធរមាន​។​

​ចុងបញ្ចប់ សម្តេច​នាយ​រកដ្ឋមន្ត្រី ហ៊ុន សែន ក៏​បាន​ប្រកាសថា គ្រប់​ក្រសួង ស្ថាប័ន និង​អាជ្ញាធរ ដែល​មាន​សមត្ថកិច្ច​ពាក់ព័ន្ធ ត្រូវ​អនុវត្ត​បទបញ្ជា​នេះ ឲ្យបាន​ម៉ឺងម៉ាត់​បំផុត និង​មាន​ប្រសិទ្ធភាព​ខ្ពស់ ចាប់ពី​ថ្ងៃ​ចុះហត្ថលេខា​នេះ​តទៅ​។​

​ជា​ការកត់សម្គាល់ បទបញ្ជា​របស់​សម្តេច​នាយករដ្ឋមន្ត្រី ហ៊ុន សែន យ៉ាង​ដូច្នេះ បាន​ធ្វើឡើង ខណៈ​ដែល លោក សុរិយា ស៊ូ​ប៊ែ​ឌី ( Surya Subedi ) អ្នករាយការណ៍​ពិសេស អង្គការសហប្រជាជាតិ ស្ដីពី ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា កំពុង​ទស្សនកិច្ច​ផ្លូវការ ជាថ្មីទៀត ចាប់ពី​ថ្ងៃ​ទី​៤ ដល់​ថ្ងៃ​ទី​១១ ខែ​ឧសភា ដោយ​ផ្តោត​សំខាន់​លើ​សម្បទាន​ដី នៅ​កម្ពុជា​។

​សេចក្ដីប្រកាស របស់​ការិយាល័យ​ឧត្តមស្នងកា​រ​អង្គការសហប្រជាជាតិ ទទួលបន្ទុក​សិទ្ធិមនុស្ស ប្រចាំ​កម្ពុជា លើកឡើងថា លោក ស៊ូ​ប៊ែ​ឌី នឹង​បង្ហាញ​របាយការណ៍​មួយ ស្ដីពី សម្បទាន​ដី​សេដ្ឋកិច្ច និង​សម្បទាន​ដី​ដទៃទៀត នៅ​កម្ពុជា ជូន​សម័យប្រជុំ​របស់​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ ក្នុង​ខែ​កញ្ញា​ខាងមុខ​។

​សេចក្តីប្រកាស​លើក​ឡើង​ថា គោលដៅ​មួយ​ក្នុងចំណោម​គោលដៅ​ចម្បងៗ​ដទៃទៀត នៃ​របាយការណ៍​របស់​លោក​ស៊ូ​ប៊ែ​ឌី គឺ​ការបង្កើត​តម្លាភាព​ក្នុង​ការផ្ដល់ និង​ការគ្រប់គ្រង​សម្បទាន​ដី នៅក្នុង​ប្រទេស​កម្ពុជា​។ ក្នុង​ទស្សនកិច្ច​លើក​នេះ លោក ស៊ូ​ប៊ែ​ឌី បាន​ស្នើសុំ​ជួប​ប្រជុំ​ជាមួយ​ថ្នាក់ដឹកនាំ និង​មន្ត្រី​សំខាន់ៗ​របស់​រដ្ឋាភិបាល មកពី​ក្រសួង​បរិស្ថាន ក្រសួង​កសិកម្ម ក្រសួង​រៀបចំ​ដែនដី និង​គណៈកម្មការ​សុរិយោដី ក្រសួង​សេដ្ឋកិច្ច ព្រម​ទាំង​អាជ្ញាធរ​ជាតិ​ដោះស្រាយ​ទំនាស់​ដីធ្លី​។ អ្នក​រាយ​កាណ៍​ពិសេស ក៏​រំពឹង​ផងដែរ​ថា នឹង​ជួប​ប្រជុំ​ជាមួយ​តំណាង​មក​ពី​វិស័យ​ឯកជន និង​អង្គការ​សង្គម​ស៊ីវិល​នានា​។​

​តាម​កម្មវិធី នៅក្នុង​អំឡុងពេល​បំពេញបេសកកម្ម​នៅ​កម្ពុជា លោក​ស៊ូ​ប៊ែ​ឌី នឹង​ធ្វើ​ទស្សនកិច្ច​ទៅ​កាន់​តំបន់​សម្បទាន​ក្នុង​ខេត្ត​រតនគិរី ក្រចេះ និង​ស្ទឹងត្រែង ព្រមទាំង​ជួបពិភាក្សា​ជាមួយ​អាជ្ញាធរ​ខេត្ត​ទាំងនោះ​។

​លោក ស៊ូ​ប៊ែ​ឌី បាន​ថ្លែង​ក្នុង​សេចក្តីថ្លែងការណ៍​ថា នៅក្នុង​អំឡុងពេល​បំពេញ​បេសកកម្ម​​នេះ លោក​គ្រោង​ពិនិត្យមើល​អំពី​ស្ថានភាព​សម្បទាន​ដី​សេដ្ឋកិច្ច និង​សម្បទាន​ដី​ដទៃទៀត និង​អំពី​ផលប៉ះពាល់​របស់​សម្បទា​ន​ទាំងនោះ លើ​សិទ្ធិមនុស្ស​របស់​សហគម​ន៍​មូលដ្ឋាន​។ ​លោក​ស៊ូ​ប៊ែ​ឌី នឹង​ពិនិត្យមើល​ផងដែរ អំពី​តួនាទី និង​ការ​ទទួលខុសត្រូវ​របស់​ក្រុមហ៊ុន​សាជីវកម្ម ក្នុង​ការទទួល​អត្ថប្រយោជន៍​ពី​សម្បទាន​ដី​ទាំងនោះ​។​

​សូម​បន្ថែមថា សម្បទាន​ដី​សេដ្ឋកិច្ច​នៅ​កម្ពុជា ត្រូវបាន​អង្គការ​សិទ្ធិមនុស្ស អាដហុក លើកឡើងថា ក្នុង​ឆ្នាំ​២០១១ រដ្ឋាភិបាល​បាន​ចេញ​អនុក្រឹត្យ​ចំនួន ១២៣ ដើម្បី​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​ទៅឲ្យ​ក្រុមហ៊ុន​ឯកជន ចំនួន ៧៥១.៨៨២ ហិកតា​។ ផ្ទៃ​ដី​ជាង ២ ភាគ ៣ បាន​កាត់​ចេញពី​ដី​ការពារ​ដោយ​ព្រះរាជក្រឹត្យ ដែល​ជា​តំបន់​ការពារ​សត្វព្រៃ និង​ព្រៃឈើ​។

​របាយការណ៍​លើកឡើង​ថា គិត​មក​ទល់​នឹង​ឆ្នាំ​២០១១ រដ្ឋាភិបាល​បាន​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​សរុប​ប្រមាណ ២.២៧៦.៣៤៩ ហិកតា ទៅ​ដល់​ក្រុមហ៊ុន​ឯកជន​ចំនួន ២២៥ ក្រុមហ៊ុន តាមរយៈ​ក្រសួង​កសិកម្ម និង​តាមរយៈ​អនុក្រឹត្យ ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច ពី​ប្រមុខ​រាជរដ្ឋាភិបាល​ដោយផ្ទាល់​។

​អាដហុក លើកឡើងថា ចំនួន​ដី​សម្បទាន​សេដ្ឋកិច្ច​នៅ​កម្ពុជា អាច​មាន​ច្រើន​ជាង​នេះ​ទៀត ព្រោះ​មាន​ក្រសួង​មួយចំនួន​ទៀត ក៏​មាន​សិទ្ធិ​ផ្តល់​សម្បទាន​ដី​សេដ្ឋកិច្ច សម្រាប់​វិស័យ​ផ្សេងៗ ដូចជា ដី​សម្បទាន សម្រាប់​រុករក​រ៉ែ ៥៦ សម្បទាន តាមរយៈ​ក្រសួង​ឧស្សាហកម្ម​រ៉ែ និង​ថាមពល និង​មាន​ផ្តល់​សម្បទាន​ដី​សេដ្ឋកិច្ច សម្រាប់​ពង្រីក​តំបន់​សេដ្ឋកិច្ច​ពិសេស ដែល​មាន​ចំនួន ២២ សម្បទាន​ផ្សេងទៀត​។​

​ប្រធាន​អង្គការ អាដហុក លោក ធន សារាយ បាន​លើកឡើង​ថា ការផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​ដ៏​ច្រើន​នេះ ជា​មូលហេតុ​ដ៏​ចម្បង​ដែល​បង្ក​ឲ្យមាន​ទំនាស់​ដីធ្លី​នាពេល​បច្ចុប្បន្ន និង​ទៅ​បណ្តា​ឆ្នាំ​ខាងមុខៗ​ទៀត​៕​

9 comments:

Anonymous said...

ah pong kdar ah slap tayhoong

Anonymous said...

ah pong kdar ah slap tayhoong

Anonymous said...

Ar Svar krès !

Anonymous said...

Beur reas Khmer nov ter pleur nuss they must live like slave near by the future.

Anonymous said...

AH KDOR KALET

ក្រុមកិច្ចការពិសេសសិទ្ធិមនុស្សកម្ពុជា said...

ខ្ញុំគាំទ្រ សម្តេច នាយករដ្ឋមន្ត្រី នេះជាបំណងរបស់​ខ្ញុំ អានុសាសន៏របស់ខ្ញុំ​ក្នុងរឿងដីធ្លី។ តែបើនាយក​រដ្ឋមន្ត្រីធ្វើមិនបានទេ​ប្រជាពលរដ្ឋទាំងអស់សូមនាំ​គ្នា ដាក់ញត្តិទៅសភា សុំដកតំណែងសម្តេចពីរដ្ឋាភិ​បាលតែម្តង នេះបើតាមរដ្ឋធម្មនុញ្ញ។ ខ្ញុំសូម​ធានាថា ខ្ញុំជាអ្នកដឹកនាំប្រជាពលរដ្ឋផ្ទាល់ ដើម្បី​សុំ​ឲ​​សម្តេចគោរពបទបញ្ជាខ្លួនឯង។

ពី ឡេង

Anonymous said...

To Lok :10:20 PM
ខ្ញុំគាំទ្រ 100%អនុសាសន៏របស់នាយករដ្ឋមន្ត្រី ឡេង ជាជាងគាំទ្រ អាសម្តេច Sicho Hun xen .

Anonymous said...

អាខ្វាក់អាចម៍ខ្វៀនមិនមានខ្វល់
បោះឆ្នោតជិតដល់កលល្បិចចេញ
អំណាចខ្វាចទាញយកចំណេញ
ឈឺឆ្អាលបំពេញបំណងខ្មែរ ។
ឆ្កែកន្ទុយខ្វៀនគ្មានចិត្តត្រង់
មារយាទមិនបង់មិនកែប្រែ
ឈ្លក់ពុលអំណាចកាចហូរហែ
លក់អស់ដីខ្មែរមិនឲ្យសល់ ៕

Anonymous said...

Personne ne croit Hun Sen car il a souvent des paroles ignoble depuis 32 ans au pouvoir.Il ne mérite pas de porter un nom Khmer.Par ailleurs, il ne faut pas oublier que ce Hun Sen et son clan ont été mis en place par Youns Hanoi. C'est un menteur professionnel, c'est sa nature à la con.