ហ៊ុន សែន បានដាក់បទបញ្ជា នៅថ្ងៃទី៧ឧសភា ឆ្នាំ២០១២ ផ្អាកផ្តល់សម្បទានដីសេដ្ឋកិច្ច ហើយពិនិត្យដកហូតដីសម្បទាន ដែលក្រុមហ៊ុនអនុវត្តខុសគោលការណ៍ |
ប្រមុខរាជរដ្ឋាភិបាល ចេញបទបញ្ជា ផ្អាកផ្តល់សម្បទានដីសេដ្ឋកិច្ច
ថ្ងៃទី 7 ឧសភា 2012
ដោយ: សុខ ភក្តី
Cambodia Express News
ភ្នំពេញ: សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចុះហត្ថលេខាលើបទបញ្ជា ស្តីពី វិធានការពង្រឹង និងបង្កើនប្រសិទ្ធភាពនៃការគ្រប់គ្រងសម្បទានដីសេដ្ឋកិច្ច ដោយសម្រេចផ្អាកជាបណ្តោះអាសន្ននូវការផ្តល់សម្បទានដីសេដ្ឋកិច្ច។ ក្នុងនោះ សម្តេចប្រមុខរាជរដ្ឋាភិបាល ក៏បានដាក់បទបញ្ជាឲ្យអាជ្ញាធរ ពិនិត្យ ដកហូត ដីសម្បទានសេដ្ឋកិច្ច ពីក្រុមហ៊ុន ដែលមិនគោរពតាមគោលការណ៍ច្បាប់ផងដែរ។
ក្នុងបទបញ្ជា ចុះថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១២ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងថា ក្នុងការធានាសមធម៌ ពង្រឹង និងបង្កើនប្រសិទ្ធភាពនៃការគ្រប់គ្រងសម្បទានដីសេដ្ឋកិច្ច រាជរដ្ឋាភិបាលសម្រេចដាក់ចេញនូវបទបញ្ជា ឲ្យក្រសួង ស្ថាប័ន និងអាជ្ញាធរ ដែលមានសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីអនុវត្តសេចក្តីសម្រេច ៤ ចំណុច ដែលរួមទាំងការសម្រេចផ្អាកជាបណ្តោះអាសន្ននូវការផ្តល់សម្បទានដីសេដ្ឋកិច្ចផងដែរ។
ការសម្រេចរបស់សម្តេចប្រមុខរាជរដ្ឋាភិបាលយ៉ាងដូច្នេះ ដោយអនុលោមតាមគោលនយោបាយ ស្តីពី ការពង្រឹងប្រព័ន្ធគ្រប់គ្រង បែងចែក និងប្រើប្រាស់ដីធ្លី ដែលមានចែងក្នុងយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី២ របស់រាជរដ្ឋាភិបាល និងយោងតាមស្មារតីប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១២ ជាពិសេស ដោយពិនិត្យឃើញតម្រូវការចាំបាច់ និងបន្ទាន់ចំពោះមុខ ក្នុងការធានាសមធម៌ និងបង្កើនប្រសិទ្ធភាពនៃការគ្រប់គ្រងសម្បទានដីសេដ្ឋកិច្ច។
ក្នុងបទបញ្ជាដដែល សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានតម្រូវឲ្យក្រសួង ស្ថាប័ន និងអាជ្ញាធរ ដែលមានសមត្ថកិច្ចពាក់ព័ន្ធ ត្រូវអនុវត្តឲ្យមានប្រសិទ្ធភាពខ្ពស់ នូវគោលនយោបាយ និងរាល់លក្ខខណ្ឌទាំងឡាយ នៃសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល ស្តីពី ការផ្តល់សម្បទានដីសេដ្ឋកិច្ច និងផ្តោតការយកចិត្តទុកដាក់លើការអនុវត្តកិច្ចសន្យាស្តីពីសម្បទានដីសេដ្ឋកិច្ច ពិសេសគឺការអនុវត្តតាមគោលនយោបាយ រូបមន្តស្បែកខ្លា និងការមិនធ្វើឲ្យប៉ះពាល់ដល់ដីធ្លីសហគមន៍ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ក្នុងគោលដៅធ្វើឲ្យសម្បទានដីសេដ្ឋកិច្ចទាំងនេះ បានផ្តល់ផលប្រយោជន៍ពិតប្រាកដ ជូនដល់ប្រទេសជាតិ និងប្រជាជន ប្រកបដោយចិរភាព។
ចំពោះក្រុមហ៊ុនដែលបានគោលករណ៍អនុញ្ញាតពីរាជរដ្ឋាភិបាលរួចហើយ តែមិនបានអនុវត្តតាមនីតិវិធីច្បាប់ជាធរមាន និងតាមកិច្ចសន្យា ដោយកាប់ឈើលក់ ហើយមិនធ្វើការអភិវឌ្ឍដីសម្បទាន ទន្ទ្រានដីបន្ថែម ទុកដីចោលទំនេរសម្រាប់លក់បន្ត ធ្វើអាជីវកម្មខុសលក្ខខណ្ឌនៃកិច្ចសន្យា បំពានដីរបស់ប្រជាពលរដ្ឋ ឬដីសហគមន៍ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានសម្រេចថា រាជរដ្ឋាភិបាលនឹងដកហូតនូវដីសម្បទានសេដ្ឋកិច្ចទាំងនោះមកវិញ។ ដីសម្បទានសេដ្ឋកិច្ច ដែលត្រូវបានដកហូតមកវិញនោះ នឹងត្រូវដាក់ឲ្យស្ថិតនៅក្រោមការគ្រប់គ្រងរបស់រដ្ឋ ដោយផ្ទាល់។
ក៏ប៉ុន្តែសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានសម្រេចថា ចំពោះសម្បទានដីសេដ្ឋកិច្ច ដែលបានទទួលការអនុញ្ញាតជាគោលការណ៍ពីរាជរដ្ឋាភិបាលរួចហើយ មុនថ្ងៃចេញបទបញ្ជានេះ ត្រូវបន្តអនុវត្តតមគោលការណ៍ច្បាប់ និងនីតិវិធីជាធរមាន។
ចុងបញ្ចប់ សម្តេចនាយរកដ្ឋមន្ត្រី ហ៊ុន សែន ក៏បានប្រកាសថា គ្រប់ក្រសួង ស្ថាប័ន និងអាជ្ញាធរ ដែលមានសមត្ថកិច្ចពាក់ព័ន្ធ ត្រូវអនុវត្តបទបញ្ជានេះ ឲ្យបានម៉ឺងម៉ាត់បំផុត និងមានប្រសិទ្ធភាពខ្ពស់ ចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ។
ជាការកត់សម្គាល់ បទបញ្ជារបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន យ៉ាងដូច្នេះ បានធ្វើឡើង ខណៈដែល លោក សុរិយា ស៊ូប៊ែឌី ( Surya Subedi ) អ្នករាយការណ៍ពិសេស អង្គការសហប្រជាជាតិ ស្ដីពី ស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា កំពុងទស្សនកិច្ចផ្លូវការ ជាថ្មីទៀត ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី១១ ខែឧសភា ដោយផ្តោតសំខាន់លើសម្បទានដី នៅកម្ពុជា។
សេចក្ដីប្រកាស របស់ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្ស ប្រចាំកម្ពុជា លើកឡើងថា លោក ស៊ូប៊ែឌី នឹងបង្ហាញរបាយការណ៍មួយ ស្ដីពី សម្បទានដីសេដ្ឋកិច្ច និងសម្បទានដីដទៃទៀត នៅកម្ពុជា ជូនសម័យប្រជុំរបស់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ក្នុងខែកញ្ញាខាងមុខ។
សេចក្តីប្រកាសលើកឡើងថា គោលដៅមួយក្នុងចំណោមគោលដៅចម្បងៗដទៃទៀត នៃរបាយការណ៍របស់លោកស៊ូប៊ែឌី គឺការបង្កើតតម្លាភាពក្នុងការផ្ដល់ និងការគ្រប់គ្រងសម្បទានដី នៅក្នុងប្រទេសកម្ពុជា។ ក្នុងទស្សនកិច្ចលើកនេះ លោក ស៊ូប៊ែឌី បានស្នើសុំជួបប្រជុំជាមួយថ្នាក់ដឹកនាំ និងមន្ត្រីសំខាន់ៗរបស់រដ្ឋាភិបាល មកពីក្រសួងបរិស្ថាន ក្រសួងកសិកម្ម ក្រសួងរៀបចំដែនដី និងគណៈកម្មការសុរិយោដី ក្រសួងសេដ្ឋកិច្ច ព្រមទាំងអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី។ អ្នករាយកាណ៍ពិសេស ក៏រំពឹងផងដែរថា នឹងជួបប្រជុំជាមួយតំណាងមកពីវិស័យឯកជន និងអង្គការសង្គមស៊ីវិលនានា។
តាមកម្មវិធី នៅក្នុងអំឡុងពេលបំពេញបេសកកម្មនៅកម្ពុជា លោកស៊ូប៊ែឌី នឹងធ្វើទស្សនកិច្ចទៅកាន់តំបន់សម្បទានក្នុងខេត្តរតនគិរី ក្រចេះ និងស្ទឹងត្រែង ព្រមទាំងជួបពិភាក្សាជាមួយអាជ្ញាធរខេត្តទាំងនោះ។
លោក ស៊ូប៊ែឌី បានថ្លែងក្នុងសេចក្តីថ្លែងការណ៍ថា នៅក្នុងអំឡុងពេលបំពេញបេសកកម្មនេះ លោកគ្រោងពិនិត្យមើលអំពីស្ថានភាពសម្បទានដីសេដ្ឋកិច្ច និងសម្បទានដីដទៃទៀត និងអំពីផលប៉ះពាល់របស់សម្បទានទាំងនោះ លើសិទ្ធិមនុស្សរបស់សហគមន៍មូលដ្ឋាន។ លោកស៊ូប៊ែឌី នឹងពិនិត្យមើលផងដែរ អំពីតួនាទី និងការទទួលខុសត្រូវរបស់ក្រុមហ៊ុនសាជីវកម្ម ក្នុងការទទួលអត្ថប្រយោជន៍ពីសម្បទានដីទាំងនោះ។
សូមបន្ថែមថា សម្បទានដីសេដ្ឋកិច្ចនៅកម្ពុជា ត្រូវបានអង្គការសិទ្ធិមនុស្ស អាដហុក លើកឡើងថា ក្នុងឆ្នាំ២០១១ រដ្ឋាភិបាលបានចេញអនុក្រឹត្យចំនួន ១២៣ ដើម្បីផ្តល់ដីសម្បទានសេដ្ឋកិច្ចទៅឲ្យក្រុមហ៊ុនឯកជន ចំនួន ៧៥១.៨៨២ ហិកតា។ ផ្ទៃដីជាង ២ ភាគ ៣ បានកាត់ចេញពីដីការពារដោយព្រះរាជក្រឹត្យ ដែលជាតំបន់ការពារសត្វព្រៃ និងព្រៃឈើ។
របាយការណ៍លើកឡើងថា គិតមកទល់នឹងឆ្នាំ២០១១ រដ្ឋាភិបាលបានផ្តល់ដីសម្បទានសេដ្ឋកិច្ចសរុបប្រមាណ ២.២៧៦.៣៤៩ ហិកតា ទៅដល់ក្រុមហ៊ុនឯកជនចំនួន ២២៥ ក្រុមហ៊ុន តាមរយៈក្រសួងកសិកម្ម និងតាមរយៈអនុក្រឹត្យ ផ្តល់ដីសម្បទានសេដ្ឋកិច្ច ពីប្រមុខរាជរដ្ឋាភិបាលដោយផ្ទាល់។
អាដហុក លើកឡើងថា ចំនួនដីសម្បទានសេដ្ឋកិច្ចនៅកម្ពុជា អាចមានច្រើនជាងនេះទៀត ព្រោះមានក្រសួងមួយចំនួនទៀត ក៏មានសិទ្ធិផ្តល់សម្បទានដីសេដ្ឋកិច្ច សម្រាប់វិស័យផ្សេងៗ ដូចជា ដីសម្បទាន សម្រាប់រុករករ៉ែ ៥៦ សម្បទាន តាមរយៈក្រសួងឧស្សាហកម្មរ៉ែ និងថាមពល និងមានផ្តល់សម្បទានដីសេដ្ឋកិច្ច សម្រាប់ពង្រីកតំបន់សេដ្ឋកិច្ចពិសេស ដែលមានចំនួន ២២ សម្បទានផ្សេងទៀត។
ប្រធានអង្គការ អាដហុក លោក ធន សារាយ បានលើកឡើងថា ការផ្តល់ដីសម្បទានសេដ្ឋកិច្ចដ៏ច្រើននេះ ជាមូលហេតុដ៏ចម្បងដែលបង្កឲ្យមានទំនាស់ដីធ្លីនាពេលបច្ចុប្បន្ន និងទៅបណ្តាឆ្នាំខាងមុខៗទៀត៕
9 comments:
ah pong kdar ah slap tayhoong
ah pong kdar ah slap tayhoong
Ar Svar krès !
Beur reas Khmer nov ter pleur nuss they must live like slave near by the future.
AH KDOR KALET
ខ្ញុំគាំទ្រ សម្តេច នាយករដ្ឋមន្ត្រី នេះជាបំណងរបស់ខ្ញុំ អានុសាសន៏របស់ខ្ញុំក្នុងរឿងដីធ្លី។ តែបើនាយករដ្ឋមន្ត្រីធ្វើមិនបានទេប្រជាពលរដ្ឋទាំងអស់សូមនាំគ្នា ដាក់ញត្តិទៅសភា សុំដកតំណែងសម្តេចពីរដ្ឋាភិបាលតែម្តង នេះបើតាមរដ្ឋធម្មនុញ្ញ។ ខ្ញុំសូមធានាថា ខ្ញុំជាអ្នកដឹកនាំប្រជាពលរដ្ឋផ្ទាល់ ដើម្បីសុំឲសម្តេចគោរពបទបញ្ជាខ្លួនឯង។
ពី ឡេង
To Lok :10:20 PM
ខ្ញុំគាំទ្រ 100%អនុសាសន៏របស់នាយករដ្ឋមន្ត្រី ឡេង ជាជាងគាំទ្រ អាសម្តេច Sicho Hun xen .
អាខ្វាក់អាចម៍ខ្វៀនមិនមានខ្វល់
បោះឆ្នោតជិតដល់កលល្បិចចេញ
អំណាចខ្វាចទាញយកចំណេញ
ឈឺឆ្អាលបំពេញបំណងខ្មែរ ។
ឆ្កែកន្ទុយខ្វៀនគ្មានចិត្តត្រង់
មារយាទមិនបង់មិនកែប្រែ
ឈ្លក់ពុលអំណាចកាចហូរហែ
លក់អស់ដីខ្មែរមិនឲ្យសល់ ៕
Personne ne croit Hun Sen car il a souvent des paroles ignoble depuis 32 ans au pouvoir.Il ne mérite pas de porter un nom Khmer.Par ailleurs, il ne faut pas oublier que ce Hun Sen et son clan ont été mis en place par Youns Hanoi. C'est un menteur professionnel, c'est sa nature à la con.
Post a Comment