លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន (ឆ្វេងនិយម) និងលោក សម រង្ស៊ី ប្រធានគណបក្ស សម រង្ស៊ី |
2012-05-15
ដោយ វោហារ ជាតិ
Radio Free Asia
Click on the control below to listen to the audio program:
នៅពេលដែលយុទ្ធនាការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់កាត់តែខិតចូលមកដល់ អ្នកនយោបាយខ្មែរ បានបង្កើនផ្ញើសារនយោបាយទៅកាន់អ្នកគាំទ្ររបស់ខ្លួនកាន់តែខ្លាំងឡើងតាមមធ្យោបាយផ្សេងៗ។
ស្របពេលនេះដែរអ្នកនយោបាយនានាក៏ឆ្លៀតឱកាសឌឺដងដាក់គ្នា ដើម្បីដណ្ដើមប្រជាប្រិយរៀងៗខ្លួន។ លើកនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានរំលឹករឿងចាស់រវាងគូប្រកួតប្រជែងរបស់លោកជាមួយមេបក្សជំទាស់។
សារនយោបាយគឺជាចំណីអារម្មណ៍មួយដ៏សំខាន់ចំពោះអ្នកធ្វើនយោបាយ និងអ្នកគាំទ្រនយោបាយ ជាពិសេសនៅក្នុងពេលប្រកួតប្រជែងគ្នាក្នុងពេលបោះឆ្នោតម្ដងៗ។
ថ្លែងនៅក្នុងពិធីសំណេះសំណាលជាមួយលោកអាចារ្យជាច្រើនរយនាក់នៅមជ្ឈមណ្ឌលកោះពេជ្រ ថ្ងៃទី១៥ ខែឧសភា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មានប្រសាសន៍រំលឹករឿងសង្គ្រាមពាក្យសម្ដីនយោបាយរបស់លោក ជាមួយលោក សម រង្ស៊ី ប្រធានគណបក្ស សម រង្ស៊ី កាលពីប៉ុន្មានឆ្នាំមុននេះ ដោយលើកឡើងថា មេបក្សជំទាស់រូបនោះលែងមានសមត្ថភាពប្រកួតប្រជែងផ្នែកនយោបាយជាមួយលោកទៀតហើយនៅពេលនេះ។
គេនៅចាំបានថា ក្នុងយុទ្ធនាការឃោសនាបោះឆ្នោតរើសនាយករដ្ឋមន្ត្រីកន្លងទៅ លោក សម រង្ស៊ី បានឃោសនាទាក់ទាញប្រជាពលរដ្ឋឲ្យបោះឆ្នោតដូរថ្នាក់ដឹកនាំរដ្ឋាភិបាល គឺដូរលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចេញពីតំណែង ហើយបោះឆ្នោតឲ្យបក្ស សម រង្ស៊ី ឈ្នះឆ្នោត។
នៅក្នុងយុទ្ធនាការនោះ លោកបានប្រើពាក្យស្លោកនយោបាយថា៖ «បើមាន សែន អត់ ស៊ី បើមាន ស៊ី អត់ សែន» ដែលឃ្លានេះ អ្នកនយោបាយមួយចំនួនបានកាត់យល់ថា ស៊ី គឺលោក សម រង្ស៊ី ហើយ សែន គឺឈ្មោះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នោះឯង។
ឆ្លើយតបទៅនឹងការអធិប្បាយរបស់លោកនាយករដ្ឋមន្ត្រីនេះ លោក សម រង្ស៊ី ដែលពេលនេះកំពុងរស់នៅនិរទេសខ្លួននៅបរទេស បានប្រតិកម្មថា លោកនៅតែមានសមត្ថភាពប្រកួតប្រជែងនយោបាយជាមួយលោកនាយករដ្ឋមន្ត្រីដូចមុនដដែល តែគ្រាន់តែលោកមិនចង់ឆ្លើយឆ្លងសារជានយោបាយជាមួយ។
លោក សម រង្ស៊ី សព្វថ្ងៃកំពុងរស់នៅបរទេសមិនអាចចូលស្រុកបានដោយតុលាការខ្មែរបានកាត់ទោសកំបាំងមុខពីបទដកតម្រុយបង្គោលព្រំដែននៅខែវិច្ឆិកា ឆ្នាំ២០០៩ ដែលបោះដោយភាគីកម្ពុជា-វៀតណាម និងកម្ពុជា នៅខេត្តព្រៃវែង៕
6 comments:
ឳលោកសម រង្ស៊ីដ៏កំសត់អើយ ! នៅខំទាំងត្រដរ
ខ្យល់ដល់ទៅពេលណាទៀតទើបឈប់ ? តើលោកសម រង្ស៊ីពិតជាចង់រំដោះប្រទេសខ្មែរពីបីសាចអា
ខ្វាក់ហ៊ុន សែន មែនទែន ឫ យ៉ាងណា ? ។
បើលោក សម រង្ស៊ី មកធ្វើលេងៗយ៉ាងដូច្នេះទេ?
សូមលោកសម រង្ស៊ី លាឈប់ទៅ ? មួយរយឆ្នាំ
ទឿតក៏លោកសម រង្ស៊មិនអាចទ្បើងធ្វើជានាយក
រដ្ខមន្ត្រីបានជាដាច់ខាតព្រោះអ្វី ?
ព្រោះលោកសម រង្ស៊ីមានប្រាជ្ញានឹងគំនិតរាក់កំ
ភែលដូចក្តិតមេមាន់។ បើលោកសម្ រង្ស៊ីនៅបន្ត
ទៅទៀតបានសេចក្តីថាលោកសម រង្ស៊ីនៅកំដរអាខ្វាក់ហ៊ុន សែនធ្វើជានាយករដ្ឋមន្ត្រីរហូតដល់ងាប់
ម្យ៉ាងទៀតទង្វើលោកសម រង្ស៊ីរបៀបនេះគឺកិច្ចការមួយពន្លើនឪ្យួយួនចូលស្រុកដោយសេរីនឹងបានយ៉ាងឆាប់រហ័ស ជាកត្តាមួយឧ្យយួនឆាប់យកស្រុកខ្មែរ
ទៅតាមគោលដៅរបស់អាហូ ជីមិញបានគ្រោងទុក
TO DAY HAVE SEN " HUN SEN " NEXT TIME HAVE SY " SAM RAINSY " POWER PEOPLE WILL END HUN SEN SOON!!! KHMER AKMATAK.
11:56 PM
ហេតុអ្វីបានជាបន្ទោសលោកសម រង្ស៊ីទៅវិញ?
ក្រែងលោក និងបក្សពួកទេដឹងដែលខិតខំបំរើយួនដោយមិនដឹងខ្លួន ដោយបំបែកបំបាក់គ្នាឯងនោះ?
បើលោកគ្មានផលប្រយោជន៏ផ្ឨាល់ខ្លួនទេ ម្តេចមិនរួបរួមគ្នាដោយគ្មានប្រកាន់និន្នាការផ្ទាល់ខ្លួន?
មកអាល្ងីល្ងើពកថ្ងាស 12 : 35 PM
អាឆ្កួតនេះវាមិនដងអ្វីទាំអស់ ? អានេះកើតមកសម្រាប់ឧ្យតែធ្ងន់ព្រះធរណីនៃប្រទេសខ្មែរទេតើ ?
អានេះមានជីវិតងាប់ដូចពស់ដូចកង្កែបទេតើ ? ប្រទេសខ្មែរធ្លាក់មកដល់ដំណាក់ការដកចង្កាមាន់ទៅហើយ ? នៅតែវាមិនដឹងខ្យល់ទៀត ?។
សុំអាឆ្កួតឯងមើលទៅសម រង្ស៊ី នឹង កឹម សុខា ?
តើអ្នកទាំងពីរនាក់នេះមកធ្វើនយោបាយចង់រំដោះប្រទេសពីក្រញាំដៃអាយួននឹងអាខ្វាក់ហ៊ុន សែន
ឫមកធ្វើនយោបាយគ្រាន់តែមកកំដរអាខ្វាក់ហ៊ុន សែន ?។
បើសម រង្ស៊ី នឹង កឹម សុខា ជាអ្នកប្រជាធិបតេយ្យចង់រំដោះប្រទេសខ្មែរពីក្រញាំបីសាចអាខ្វាក់ហ៊ុន សែន ប្រហែលសម រង្ស៊ីនឹង កឹម សុខា រួបរួម
គ្នាបង្កើតជាគណបក្សតែមួយទៅហើយ តែអាពីរនាក់ក់នេះវាជាឆ្កែបំរើរបស់អាហ៊ុន សែន ។
អាចំកួតឯង 12 : 35 PM ទៅសួរសម រង្ស៊ី នឹង
កឹម សុខា ទៅមើល ? តើអាហ៊ុន សែន វាបាន
ឧ្យប្រាក់ទៅសម រង្ស៊ីនឹងកឹម សុខា ក្នុងម្នាក់ៗប៉ុន្មានលានដុល្លារ ? ដែលនាំឧ្យអាពីរនាក់នេះរួបរួមគ្នាមិនកើតនោះ? ។
Il faut arrêter de s'accuser les uns contres les autres. Nous connaissons la valeur de la division entre nous et nous payons cher pour le moment. On ne peut pas laisser contre la vérité de l'histoire de notre pays.
En responsabilité, je vous prie de bien vouloir réfléchir en profondeur notre problème sociétale. Il est de notre devoir de s'entraider et de se soutenir mutuellement pour une cause qui nous est très chère.
DE jeune génération dans les années 1980.Merci.
hoon sen is a phyco!
Post a Comment