Tuesday, May 15, 2012

សង្គ្រាម​ពាក្យ​សំដី​រវាង​លោក ហ៊ុន សែន និង​មេ​បក្ស​ប្រឆាំង

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន (ឆ្វេងនិយម) និង​លោក សម រង្ស៊ី ប្រធាន​គណបក្ស សម រង្ស៊ី

2012-05-15
ដោយ វោហារ ជាតិ
Radio Free Asia

Click on the control below to listen to the audio program:

នៅ​ពេល​ដែល​យុទ្ធនាការ​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​កាត់​តែ​ខិត​ចូល​មក​ដល់ អ្នក​នយោបាយ​ខ្មែរ បាន​បង្កើន​ផ្ញើ​សារ​នយោបាយ​ទៅ​កាន់​អ្នក​គាំ​ទ្រ​របស់​ខ្លួន​កាន់​តែ​ខ្លាំង​ឡើង​តាម​មធ្យោបាយ​ផ្សេងៗ។

ស្រប​ពេល​នេះ​ដែរ​អ្នក​នយោបាយ​នានា​ក៏​ឆ្លៀត​ឱកាស​ឌឺ​ដង​ដាក់​គ្នា ដើម្បី​ដណ្ដើម​ប្រជាប្រិយ​រៀង​ៗ​ខ្លួន។ លើក​នេះ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​រំលឹក​រឿង​ចាស់​រវាង​គូ​ប្រកួត​ប្រជែង​របស់​លោក​ជា​មួយ​មេ​បក្ស​ជំទាស់។

សារ​នយោបាយ​គឺ​ជា​ចំណី​អារម្មណ៍​មួយ​ដ៏​សំខាន់​ចំពោះ​អ្នក​ធ្វើ​នយោបាយ និង​អ្នក​គាំ​ទ្រ​នយោបាយ ជា​ពិសេស​នៅ​ក្នុង​ពេល​ប្រកួត​ប្រជែង​គ្នា​ក្នុង​ពេល​បោះ​ឆ្នោត​ម្ដង​ៗ។

ថ្លែង​នៅ​ក្នុង​ពិធី​សំណេះ​សំណាល​ជា​មួយ​លោក​អាចារ្យ​ជាច្រើន​រយ​នាក់​នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ ថ្ងៃ​ទី​១៥ ខែ​ឧសភា លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន មាន​ប្រសាសន៍​រំលឹក​រឿង​សង្គ្រាម​ពាក្យ​សម្ដី​នយោបាយ​​របស់​លោក ជា​មួយ​លោក ​សម រង្ស៊ី ​ប្រធាន​​គណបក្ស ​សម រង្ស៊ី កាល​​ពី​​ប៉ុន្មាន​ឆ្នាំ​មុន​នេះ ដោយ​លើក​ឡើង​ថា​ មេ​បក្ស​ជំទាស់​រូប​នោះ​លែង​មាន​សមត្ថភាព​ប្រកួត​ប្រជែង​ផ្នែក​នយោបាយ​ជាមួយ​លោក​ទៀត​ហើយ​នៅ​ពេល​នេះ


គេ​នៅ​ចាំ​បាន​ថា ក្នុង​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​រើស​នាយក​រដ្ឋមន្ត្រី​កន្លង​ទៅ លោក សម រង្ស៊ី បាន​ឃោសនា​ទាក់ទាញ​ប្រជាពលរដ្ឋ​ឲ្យ​បោះ​ឆ្នោត​ដូរ​ថ្នាក់​ដឹក​នាំ​រដ្ឋាភិបាល គឺ​ដូរ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន​ ចេញ​ពី​តំណែង ហើយ​បោះ​ឆ្នោត​ឲ្យ​បក្ស​ សម ​រង្ស៊ី ​ឈ្នះ​ឆ្នោត។

​នៅ​ក្នុង​យុទ្ធនាការ​នោះ លោក​បាន​ប្រើ​ពាក្យ​ស្លោក​នយោបាយ​ថា៖ «បើ​មាន​ សែន អត់​ ស៊ី បើ​មាន ​ស៊ី អត់ ​សែន» ដែល​ឃ្លា​នេះ ​អ្នក​នយោបាយ​មួយ​ចំនួន​បាន​កាត់យល់​ថា ស៊ី គឺ​លោក សម រង្ស៊ី ហើយ សែន គឺ​ឈ្មោះ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នោះ​ឯង។

ឆ្លើយ​តប​ទៅ​នឹង​ការ​អធិប្បាយ​របស់​លោក​នាយក​រដ្ឋមន្ត្រី​នេះ លោក សម​ រង្ស៊ី ​ដែល​ពេល​នេះ​កំពុង​រស់​នៅ​និរទេស​ខ្លួន​នៅ​បរទេស ​បាន​ប្រតិកម្ម​ថា លោក​នៅតែ​មាន​សមត្ថភាព​ប្រកួត​ប្រជែង​នយោបាយ​ជាមួយ​លោកនាយក​រដ្ឋមន្ត្រី​ដូចមុន​ដដែល​ តែ​គ្រាន់តែ​លោក​មិន​ចង់​ឆ្លើយ​ឆ្លង​សារ​ជា​នយោបាយ​ជាមួយ។

លោក សម រង្ស៊ី សព្វ​ថ្ងៃ​កំពុង​រស់​នៅ​បរទេស​មិន​អាច​ចូល​ស្រុក​បាន​ដោយ​តុលាការ​ខ្មែរ​បាន​កាត់​ទោស​កំបាំង​មុខ​ពី​បទ​ដក​តម្រុយ​បង្គោល​ព្រំដែន​នៅ​ខែ​វិច្ឆិកា ​ឆ្នាំ​២០០៩ ដែល​បោះ​ដោយ​ភាគី​កម្ពុជា-​​វៀតណាម និង​កម្ពុជា ​នៅ​​ខេត្ត​ព្រៃ​វែង៕

6 comments:

Anonymous said...

ឳលោក​សម រង្ស៊ីដ៏កំសត់អើយ ! នៅខំទាំងត្រដរ
ខ្យល់ដល់ទៅពេលណាទៀតទើបឈប់ ? តើលោកសម រង្ស៊ី​ពិតជាចង់រំដោះប្រទេសខ្មែរពីបីសាចអា
ខ្វាក់ហ៊ុន​ សែន មែនទែន​ ឫ យ៉ាងណា ? ។
បើលោក សម រង្ស៊ី មកធ្វើលេងៗយ៉ាងដូច្នេះទេ​?
សូមលោកសម រង្ស៊ី លាឈប់ទៅ​ ?​ មួយរយឆ្នាំ
ទឿតក៏លោកសម រង្ស៊​មិនអាចទ្បើងធ្វើជានាយក
រដ្ខមន្ត្រីបានជាដាច់ខាត​ព្រោះអ្វី ?
ព្រោះលោក​សម រង្ស៊ីមានប្រាជ្ញានឹងគំនិតរាក់កំ
ភែលដូចក្តិតមេមាន់​។​ បើលោកសម្ រង្ស៊ីនៅបន្ត
ទៅទៀតបានសេចក្តីថាលោកសម រង្ស៊ីនៅកំដរអាខ្វាក់ហ៊ុន​ សែនធ្វើជានាយករដ្ឋមន្ត្រីរហូតដល់ងាប់
ម្យ៉ាងទៀតទង្វើលោកសម រង្ស៊ីរបៀបនេះគឺកិច្ចការមួយពន្លើនឪ្យួយួនចូលស្រុកដោយសេរីនឹងបានយ៉ាងឆាប់រហ័ស ជាកត្តាមួយឧ្យយួនឆាប់យកស្រុកខ្មែរ
ទៅតាមគោលដៅរបស់អាហូ ជីមិញបានគ្រោងទុក

Anonymous said...

TO DAY HAVE SEN " HUN SEN " NEXT TIME HAVE SY " SAM RAINSY " POWER PEOPLE WILL END HUN SEN SOON!!! KHMER AKMATAK.

Anonymous said...

11:56 PM

ហេតុអ្វីបានជាបន្ទោសលោក​សម រង្ស៊ីទៅវិញ?

ក្រែងលោក និងបក្សពួកទេដឹងដែល​ខិតខំបំរើ​​យួនដោយមិនដឹងខ្លួន ដោយបំបែក​បំបាក់​គ្នាឯងនោះ?

បើលោកគ្មានផលប្រយោជន៏ផ្ឨាល់ខ្លួនទេ ម្តេចមិនរួបរួមគ្នាដោយគ្មានប្រកាន់និន្នាការផ្ទាល់​ខ្លួន?

Anonymous said...

មកអាល្ងីល្ងើពកថ្ងាស 12 : 35 PM
អាឆ្កួតនេះវាមិនដងអ្វីទាំអស់ ? អានេះកើតមកសម្រាប់ឧ្យតែធ្ងន់ព្រះធរណីនៃប្រទេសខ្មែរទេតើ ?
អានេះមានជីវិតងាប់ដូចពស់ដូចកង្កែបទេតើ ? ប្រទេសខ្មែរធ្លាក់មកដល់ដំណាក់ការដកចង្កាមាន់ទៅហើយ ? នៅតែវាមិនដឹងខ្យល់ទៀត ?។
សុំអាឆ្កួតឯងមើលទៅសម រង្ស៊ី នឹង កឹម សុខា ?
តើអ្នកទាំងពីរនាក់នេះមកធ្វើនយោបាយចង់រំដោះប្រទេសពីក្រញាំដៃអាយួននឹងអាខ្វាក់ហ៊ុន សែន
ឫមកធ្វើនយោបាយគ្រាន់តែមកកំដរអាខ្វាក់ហ៊ុន សែន ?​។
បើសម រង្ស៊ី នឹង កឹម សុខា ជាអ្នកប្រជាធិបតេយ្យចង់រំដោះប្រទេសខ្មែរពីក្រញាំបីសាចអាខ្វាក់ហ៊ុន សែន ប្រហែលសម រង្ស៊ី​នឹង កឹម សុខា រួបរួម
គ្នាបង្កើតជាគណបក្សតែមួយទៅហើយ តែអាពីរនាក់ក់នេះវាជាឆ្កែបំរើរបស់អាហ៊ុន សែន ។
អាចំកួតឯង 12 : 35 PM ទៅសួរសម រង្ស៊ី​ នឹង
កឹម សុខា ទៅមើល ? តើអាហ៊ុន សែន វាបាន
ឧ្យប្រាក់ទៅសម រង្ស៊ីនឹងកឹម សុខា ក្នុងម្នាក់ៗប៉ុន្មានលានដុល្លារ ? ដែលនាំឧ្យអាពីរនាក់នេះរួបរួមគ្នាមិនកើតនោះ​?  ។

Anonymous said...

Il faut arrêter de s'accuser les uns contres les autres. Nous connaissons la valeur de la division entre nous et nous payons cher pour le moment. On ne peut pas laisser contre la vérité de l'histoire de notre pays.
En responsabilité, je vous prie de bien vouloir réfléchir en profondeur notre problème sociétale. Il est de notre devoir de s'entraider et de se soutenir mutuellement pour une cause qui nous est très chère.

DE jeune génération dans les années 1980.Merci.

Anonymous said...

hoon sen is a phyco!