Tuesday, May 29, 2012

បេក្ខជន យុវនារី សមរង្ស៊ី តតាំង ជាមួយ មេឃុំដុះស្លែ ក្រាញអំណាច

កញ្ញា ស៊ិន ច័ន្ទ​ពៅ​រ៉ហ្សែត​ បេក្ខ​ជន​ចៅ​សង្កាត់​អូ​ចារ មក​ពីគណ​បក្ស​ សម រង្ស៊ី​​។ រូបថត ផា លីណា
មេឃុំដុះស្លែ
លោក គីម ឈងអាយុ ៧៨ ឆ្នាំ បេក្ខ​ជន​គណ​បក្ស​ប្រជា​ជន​​សង្កាត់​អូ​ចារ​។ រូបថត លីណា
កញ្ញា ស៊ិន​ ច័ន្ទ​ពៅ​រ៉​ហ្សែត ពេល​ចុះ​ឃោស​នា ក្នុង​សង្កាត់​អូចារ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​​​។ រូបថត ផា លីណា

ស្ត្រី​វ័យ​ក្មេង​ចូល​ប្រកួត​ដណ្តើម​តំណែង​ចៅ​សង្កាត់​អូចារ​ជាមួយ​បេក្ខជន​វ័យ​ចាស់​កាន់​អំណាច​យូរ​ឆ្នាំ

Monday, 28 May 2012 12:04
មាស សុខជា និង​ David Boyle
The Phnom Penh Post

បាត់ដំបងៈ ក្នុង​វ័យ ២៥ ឆ្នាំ នាង​ ស៊ិន ចន្ទពៅរ៉​ហ្សែត ​ជា​បេក្ខជន​ក្មេង​បំផុត ដែល​ឈរ​ឈ្មោះ​ដើម្បី​តំណែង​ចៅ​សង្កាត់​ ក្នុង​ការ​បោះឆ្នោត​ខាង​មុខ​នេះ ​ហើយ​នាង​មាន​អាយុ​តិច​ជាង​គូ​ប្រជែង​មក​ពី​គណបក្ស​កាន់​អំណាច​ដល់​ទៅ​ជាង កន្លះ​សតវត្សរ៍។

យុវតី​ពោរពេញ​ទៅ​ដោយ​ក្តី​សង្ឃឹម មក​ពី​គណបក្ស​ សម រង្ស៊ី រូប​នេះ ត្រូវ​ប្រកួត​ជាមួយ​នឹង​លោក គីម ឈង អាយុ ៧៨ ឆ្នាំ មក​ពី​គណបក្ស​ប្រជាជន ដែល​បាន​ធ្វើ​ជា​ចៅ​សង្កាត់​អូចារ ក្នុង​ក្រុង​បាត់ដំបង ចាប់​តាំង​ពី​ខ្មែរ​ក្រហម​ដួល​រលំ​ក្នុង​ឆ្នាំ ១៩៧៩ មក​។

ការងារ​ពេល​ថ្ងៃ​របស់​កញ្ញា ស៊ិន ចន្ទពៅរ៉ហ្សែត ​គឺ​លក់​សត្វ​ក្រួច នៅ​ក្នុង​ក្រុង​បាត់ដំបង ជា​កន្លែង​ដែល​នាង​ធំ​ដឹង​ក្តី ជាមួយ​ម្តាយ ដែល​ជា​អ្នក​លក់​បន្លែ និង​រស់​នៅ​ទីស្នាក់ការ​គណបក្ស សម រង្ស៊ី។ ​ប៉ុន្តែ សម្រាប់​រយៈ​ពេល ១ សប្តាហ៍​មុន កញ្ញា​បាន​លក់​របស់​អរូបី​យ៉ាង​ខ្លាំង​ក្លា គឺ​សារ​យុទ្ធនាការ​ឃោសនា បញ្ចប់​អំពើ​ពុករលួយ​ក្នុង​សង្កាត់ ​កសាង​មណ្ឌល​ថែទាំ​សុខភាព និង​កសាង​ប្រព័ន្ធ​លូ ដើម្បី​បញ្ឈប់​កុំ​ឲ្យ​មាន​ទឹក​ជំនន់​បន្ត​ទៀត

កញ្ញា​បាន​និយាយ​ថា៖ «​បើ​ទោះ​បី​ជា​គូ​ប្រជែង​ខ្ញុំ​ មាន​វ័យ​ចំណាស់ និង​មាន​បទពិសោធ​ក៏​ដោយ ក៏​ប៉ុន្តែ ខ្ញុំ​នៅ​តែ​សង្ឃឹម​ថា ខ្ញុំ​នឹង​ឈ្នះ​គាត់ ព្រោះ​ក្នុង​រយៈ​ពេល ២០ ឆ្នាំ​ដែល​គាត់​បាន​ធ្វើ​ជា​ចៅ​សង្កាត់​ គាត់​មិន​ដែល​បម្រើ​ប្រជាជន​បាន​ល្អ​ទេ ប៉ុន្តែ​គិត​តែ​អំពី​ប្រាក់​គឺ​គ្មាន​ការ​អភិវឌ្ឍ​សម្រាប់​ប្រជាជន​ឡើយ»។


បេក្ខជន​ឈរ​ឈ្មោះ​លើក​ទី ១ ​ ដែល​បាន​គាំទ្រ​គណបក្ស សម រង្ស៊ី​ យ៉ាង​សកម្ម​តាំង​ពី​កញ្ញា​មាន​អាយុ ១១ ឆ្នាំ​មក​នេះ បាន​ថ្លែង​ថា វា​គឺជា​ឆន្ទៈ​អភិវឌ្ឍន៍​ដែល​មាន​សារៈ​សំខាន់​ មិន​មែន​បទសោធ និង​យេនឌ័រ​នោះ​ទេ។

កញ្ញា​បន្ថែម​ថា៖ «​ក្នុង​ប្រទេស​ថៃ គេ​បោះឆ្នោត​ឲ្យ​ស្រ្តី​ដឹក​នាំ​ប្រទេស​។ ហេតុ​អ្វី​ក្នុង​សង្កាត់​អូចារ​របស់​យើង ប្រជាជន​មិន​អាច​បោះឆ្នោត​ឲ្យ​ស្រ្តី​ដឹក​នាំ?»។​

លោក គីម ឈង បេក្ខជន​របស់​គណបក្ស​ប្រជាជាន បាន​ថ្លែង​ថា​ ការ​សន្យា​របស់​នាង​ជា​ការ​សន្យា​ខ្យល់ ហើយ​លោក​ចង់​ដឹង​ថា តើ​នាង​បាន​ប្រាក់​មក​ពី​ណា ដើម្បី​សាងសង់​គម្រោង​ដែល​សន្យា​ទាំង​នោះ នៅ​ពេល​ដែល​ថវិកា​ជាតិ​ផ្តល់​ឲ្យ​ឃុំ​សង្កាត់​មាន​ចំនួន​តិច​តួច​នោះ? ​លោក​បន្ថែម​ទៀត​ថា៖ «​អ្វី​ដែល​នាង​និយាយ​គឺ​គ្រាន់​តែ​ដើម្បី​ទាក់ទាញ ដើម្បី​កិតិ្តយស​របស់​ខ្លួន។ នាង​ស្អាត ​នាង​ក្មេង តែនាង​គ្មាន​បទពិសោធ ហើយ​នាង​មិន​អាច​ធ្វើ​បាន​ទេ។ នាង​មិន​ធ្លាប់​ដែល​បាន​ធ្វើ​ជា​មេឃុំ​/ចៅ​សង្កាត់​ឡើយ»។ ​លោក​បញ្ជាក់​ថា៖ «​តាំង​ពី​ឆ្នាំ ១៩៧៩ មក ខ្ញុំ​មិន​ដែល​ចាញ់​ក្នុង​ការ​បោះឆ្នោត​ឃុំ​សង្កាត់​ម្តង​ណា​ទេ រហូត​មក​ដល់​ពេល​នេះ​។ ប្រសិន​បើ​ខ្ញុំ​គំរាម​យក​ប្រាក់​ពី​ប្រជាជន ប្រជាជន​នឹង​មិន​បោះឆ្នោត​ឲ្យ​ខ្ញុំ​ទេ»

លោក​បន្ថែម​ថា លោក​មាន​វ័យ​ចាស់ហើយ​យល់​ព្រម​ចាក​ចេញ​ពី​ឆាក​នយោបាយ ប្រសិន​បើ​លោក​ចាញ់​ ប៉ុន្តែ​លោក​មាន​ទំនុក​ចិត្ត ១០០ ភាគរយ​ថា លោក​នឹង​ឈ្នះ​ទៀត​ និង​ថា គណបក្ស​ប្រជាជន​នឹង​ទទួល​បាន​អាសនៈ​សមាជិក​ក្រុម​ប្រឹក្សា ២ បន្ថែម​ទៀត ក្នុង​សង្កាត់​អូចារ។

បច្ចុប្បន្ន​នេះ ​គណបក្ស​ប្រជាជន​មាន​សមាជិក​ក្រុម​ប្រឹក្សា ៧ នាក់​ ក្នុង​សង្កាត់​អូចារ ហើយ​គណបក្ស សម រង្ស៊ី មាន​សមាជិក​ក្រុម​ប្រឹក្សា​ចំនួន ៤។ ​

ក្នុង​យុទ្ធនាការ​ឃោសនា កញ្ញា ស៊ិន ចន្ទពៅរ៉ហ្សែត កំពុង​ទទួល​បាន​អ្នក​គាំទ្រ​គ្រន់បើដែរ នេះ​បើ​មើល​ពី​ខាង​ក្រៅ ដែល​រាប់​បញ្ចូល​ទាំង​លោក អំ ហេប អាយុ ៩០ ឆ្នាំ ដែល​បាន​ធានា​កញ្ញា​ថា គាត់​នឹង​បោះឆ្នោត​ឲ្យ​គណបក្ស សម រង្ស៊ី នៅ​ថ្ងៃទី ៣ ខែ​មិថុនា។

បន្ទាប់​ពី​ឮ​យុទ្ធនាការ​ឃោសនា​ដែល​ពោរ​ពេញ​ទៅ​ដោយ​ជំនឿ​ទុកចិត្ត​របស់​ កញ្ញា ស៊ិន ចន្ទពៅរ៉ូហ្សែត ​លោក​តា បាន​ថ្លែង​ថា៖ «​ស្រ្តី​ធ្វើ​ការ​បាន​ល្អ។ ខ្ញុំ​សាក​បោះ​ឲ្យ​នាង​ម្តង​។ បុរស​[មមាញឹក​ណាស់​] ​ក្នុង​ការ​មើល​ផ្លូវ​»។

គណបក្ស​ប្រជាជន​កម្ពុជា​កំពុង​ប្រើប្រាស់​វិធីសាស្រ្ត​មិន​មាន​លក្ខណៈ​ផ្ទាល់​នោះ​ទេ ក្នុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត ក្នុង​ក្រុង​បាត់ដំបង ដោយ​គណបក្ស​បើក​រថយន្ត និង​ម៉ូតូ​ជា​ក្រុម​ធំ​ឆ្លង​កាត់​ទីក្រុង ​​ដោយ​ផ្សព្វផ្សាយ​ឃោសនា​ពី​ឧបករណ៍​បំពង​សំឡេង។

កញ្ញា ស៊ិន ចន្ទពៅរ៉ហ្សែត ​ប្រឈម​នឹង​សមរភូមិ​ដ៏​ធំ​មួយ​ប្រឆាំង​នឹង​កម្លាំង​ដ៏ខ្លាំង​ពី​គណបក្ស ប្រជាជន​កម្ពុជា​នេះ ហើយ​ជា​ថ្មី​ម្តង​ទៀត​ ក្នុង​យុទ្ធនាការ​ឃោសនា​នេះ មាន​ការ​ចោទ​ប្រកាន់​ជា​ច្រើន​ពី​ករណី​បំភិត​បំភ័យ​ផ្នែក​នយោបាយ។

កាល​ពីចុង​សប្តាហ៍​មុន​ គណ​បក្ស សម រង្ស៊ី បាន​ប្រកាស​ថា គណបក្ស​នឹង​ដាក់​ពាក្យ​បណ្តឹង​ពី​បទ​បង្ក​របួស​ស្នាម​មក​លើ​លោក ឃី ម៉េងលីន ​សមាជិក​ក្រុម​ប្រឹក្សា​ខណ្ឌ​បាត់ដំបង ដែល​គេ​ចោទ​ថា បាន​ប្រព្រឹត្ត​ឡើង​ដោយ​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា​ម្នាក់​។

លោក សឺន ស៊ូប៊ែរ្តិ៍ អ្នក​អង្កេត​នយោបាយ បាន​ថ្លែង​ថា បញ្ហា​មួយ​ទៀត​ គឺ​ការ​បែង​ចែក​រវាង​គណបក្ស​ សម រង្ស៊ី និង​គណបក្ស​ប្រឆាំង​តូចៗ​ផ្សេង​ទៀត​ ដូចជា​គណបក្ស​សិទិ្ធមនុស្ស និង​គណបក្ស នរោត្តម រណឫទិ្ធ ដែល​បាន​ប្រកាស​ថា គណ​បក្ស​ នរោត្តម រណឫទ្ធិ នឹង​បញ្ចូល​គ្នា​ជាមួយ​នឹង​គណបក្ស​ហ៊្វុន​ស៊ិនប៉ិច។

លោក​បាន​លើក​ឡើង​ថា៖ «ខ្ញុំ​សង្ឃឹម​ថា ពួក​គេ​នឹង​ទទួល​បាន​លទ្ធផល​ល្អ​ប្រសើរ​ ប៉ុន្តែ​ខ្ញុំ​មាន​មន្ទិល​សង្ស័យ ព្រោះ​នៅ​ពេល​គណបក្ស​ប្រឆាំង​មិន​រួប​រួម​គ្នា ប្រជាជន​នឹង​ត្រូវ​បាន​បែង​ចែក​ ហើយ​អ្នក​ខ្លះ​ទៅ​គណបក្ស សម រង្ស៊ី និង​អ្នក​ខ្លះ​ទៀត​ទៅ​គណបក្ស សិទិ្ធមនុស្ស​»។

ក្នុង​សង្កាត់​អូចារ គណបក្ស សម រង្ស៊ី ក៏​កំពុង​តែ​ប្រកួត​ប្រជែង​ជាមួយ​នឹង​គណបក្ស​ នរោត្តម រណឫទ្ធិ និង​គណបក្ស ហ៊្វុនស៊ិនប៉ិច ដែល​នឹង​ត្រូវ​រួម​បញ្ចូល​គ្នា​ផង​ដែរ​ក្នុង​ពេល​ខាង​មុខ។

លោក សឺន ស៊ូប៊ែរ្តិ៍ បាន​បន្ត​ថា ​សំខាន់​ជាង​នេះ​ទៅ​ទៀត​នោះ​គឺ ក្មេង​ជំនាន់​ថ្មី ដែល​យល់​ដឹង​ពី​បញ្ហា​នយោបាយ នឹង​មាន​ប្រតិកម្ម​ចំពោះ​បញ្ហា​ជម្លោះ​ដី​ធ្លី​ដែល​កំពុង​កើន​ឡើង នៅ​ប្រអប់​បោះឆ្នោត ដែល​នេះ​នៅ​តែជា​ការ​ពិបាក​ក្នុង​ការ​ស្ទាបស្ទង់​។ ​មាន​កត្តា​មួយ​ទៀត​ ដែល​អាច​ប៉ះពាល់​ដល់​យុទ្ធនាការ​របស់​កញ្ញា ស៊ិន ចន្ទពៅរ៉ហ្សែត គឺ​ប្រជាជន​វ័យ​ក្មេង​ក្នុង​តំបន់​នោះ​ជា​ច្រើន​នាក់​បាន​ធ្វើ​ចំណាក ស្រុក​ទៅ​ស្វែងរក​ការងារ​នៅ​ក្នុង​ប្រទេសថៃ ​ដែល​កើន​ឡើង​ក្នុង​ពេល​ដែល​រដ្ឋាភិបាល​ថៃ​បាន​សន្យា​ថា​ នឹង​បង្កើន​ប្រាក់​ឈ្នួល​ប្រចាំ​ខែ​អប្បបរមា​ឡើង​ដល់ ៣០០ បាត។

ប្រជាជន​ភាគ​ច្រើន​ក្នុង​ក្រុង​បាត់ដំបង​មាន​ការ​ស្ទាក់ស្ទើរ​ក្នុង​ ការ​និយាយ​ថា​ តើ​ពួក​គេ​នឹង​គាំទ្រ​បេក្ខជន​​ណា ក្នុង​ការ​បោះឆ្នោត ប៉ុន្តែ​ពួក​គេ​ឯកភាព​ជា​ឯកច្ឆន្ទ​ថា យ៉ាង​ហោច​ណាស់​ មាន​សញ្ញា​លទ្ធិប្រជាធិបតេយ្យ​វិជ្ជមាន​មួយ​គឺ ​មាន​ការ​ធ្វើ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​យ៉ាង​ខ្លាំង​ក្លា​ ពី​គ្រប់​គណបក្ស​នយោបាយ​។

ការ​បោះឆ្នោត​ឃុំ​សង្កាត់​នេះ​ពុំ​មាន​អ្វី​ទេ បើ​ធៀប​នឹង​ការ​បោះឆ្នោត​តំណាង​រាស្រ្ត ប៉ុន្តែ​ការ​បោះឆ្នោត​នេះ​​កំណត់​សមរភូមិ​សំខាន់ៗ នៅ​ក្នុង​ការ​បោះឆ្នោត​ជ្រើសរើស​សមាជិករដ្ឋ​សភា​ឆ្នាំ​ក្រោយ។ ការ​បោះ​ឆ្នោត​ឃុំ-សង្កាត់​នេះ នឹង​ផ្តល់​សញ្ញា​បង្ហាញ​សំខាន់​មួយ​ថា​ តើ​ប្រជាជន​កម្ពុជា​ចង់​ពិចារណា​ផ្លាស់​ប្តូរ​ឬ​​មិន​ផ្លាស់​ប្តូរ​?

ដោយ​លោក​ស្រី មូរ សុខហួរ តំណាង​រាស្រ្ត​លេច​ធ្លោ​ពី​គណបក្ស សម រង្ស៊ី នឹង​ត្រូវ​ប្រកួត​ផ្ទាល់​ជាមួយ​នឹង​លោក ស ខេង រដ្ឋ​មន្រ្តី​ក្រសួង​មហាផ្ទៃ ​ក្នុង​ខេត្ត​បាត់ដំបង នៅ​ក្នុង​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០១៣ ខាង​មុខ​នេះ ​លទ្ធផល​នៃ​ការ​បោះឆ្នោត​ឃុំ​សង្កាត់​នេះ​នឹង​ឆ្លុះ​បញ្ចាំង ពី​សមរភូមិ​ខ្លាំង​ក្លា ក្នុង​ការ​បោះ​ឆ្នោត​ជាតិ ឆ្នាំ​ក្រោយ​នេះ៕

4 comments:

Anonymous said...

That damn odl goat no longer to go
to see an devil soon .Why he still
want his position untill he sllep in wood coffin ?maybe the corrupp-
tion habit ,So he thinking when he
dies might be take with him all the corruption money with him. Ah
prett kanh chass preas thor ny tor
thlay heuy nov te pleu tiet .

Anonymous said...

work with age of 78, No he must change, his brain don't work well that why the people are poor. Send him to Cham Cham kar, let young generation work is better. Go a way

sreyute said...

ប្រសិនបើខ្ញុំកំពុងមានលំនៅក្នុងសង្កាត់អូរចារ ខ្ញុំនិងបោះឲ្យបេក្ខភាពកញ្ញារ៉ូហ្សេត។
យើងត្រូវផ្តល់ឪកាសដល់ក្មេងជំនានក្រោយដើម្បីគ្នាបានបញ្ចេញសមត្តភាពនិងជាការលើកទឹក
ចិត្តស្រ្តីក្នុងភាពជាអ្នកដឹកនាំ។

Anonymous said...

We support MS. Sin Rozeth 100%