Saturday, June 30, 2012

BKL residents threaten to sue Kep Chuktema - អ្នក​ភូមិ​បឹងកក់​គំរាម​ប្តឹង​លោក​កែប ជុតិមា

ស្រ្តី​អ្នក​ភូមិ​បឹង​កក់ លើក​បង្ហាញ​​ដៃ​ជាប់​ខ្នោះ នៅ​ពេល​ដឹក​ចូល​សា​លា​ឧទ្ធរណ៍​កាល​ពី​ព្រឹក​ថ្ងៃ​ពុធ​។ រូបថត ហេង ជី​វ័ន
អ្នក​ស្រី​ទេព វន្នី​ ព​កូន​សម្លាញ់​ពេល​ដោះ​ចេញ​ពី​គុក​ព្រៃ​ស​។ រូបថត គីម​ឡុង​
កែប ជុតិមានិងក្រុមចោរលួចដី ឡៅមេងឃិន និង ជាបសំផឹង

29 June 2012
ឃុត សុ​ភ​ច​រិ​យា
The Phnom Penh Post
ជាមួយ​គ្នា​នេះ ក្រុម​គ្រួសារ​ស្ត្រី​រងគ្រោះ​ឈ្មោះ​បូវ ស្រី​ស្រស់ ដែល​ត្រូវ​សមត្ថកិច្ច​នគរបាល​ចម្រុះ​ វាយ​បង្រ្កាប​ដោយ​ហិង្សា​រហូត​ដល់​រលូត​កូន​ពីរ​ខែ​ក្នុង​ផ្ទៃ​នាង​ នោះ គ្រោង​ដាក់​ពាក្យ​បណ្ដឹង ​ទៅ​តុលាការ​រាជ​ធានី​ ដើម្បី​ទាមទារ​ឲ្យ​សមត្ថកិច្ច​នគរបាល​ខណ្ឌ​ដូនពេញ ទទួល​ខុស​ត្រូវ​លើ​ករណី​នេះ​ផង​ដែរ។​
ភ្នំពេញៈ ក្រុម​ស្ត្រី​អ្នក​ភូមិ​បឹងកក់ ដែល​ទើប​តែ​ត្រូវ​បាន​ដោះ​លែង ​ចេញ​ពី​ពន្ធនាគារ មិន​ត្រឹម​តែ​មិន​បាក់​ស្បាត​ប៉ុណ្ណោះ​ទេ ថែម​ទាំង​គំរាម​ប្តឹង លោក កែប ជុតិមា អភិបាល​រាជធានី​ថែម​ទៀត ប្រសិន​នៅ​តែ​មិន​ព្រម​បែង​ចែក​ដី ដែល​លោក​នាយក​រដ្ឋ​មន្ត្រី​ផ្តល់​ឲ្យ​ពួក​គាត់​ជាង ១២ ហិកតា ឲ្យ​បាន​គ្រប់ៗ​គ្នា​ទេ​នោះ​។

អ្នក​ស្រី​តុល ស្រីពៅ អតីត​អ្នក​ទោស​ក្នុង​ជម្លោះ ដី​ធ្លី ដែល​ទើប​តែ​ត្រូវ​បាន​ដោះ​លែង​ ចេញ​ពី​ពន្ធនាគារ​ព្រៃ​ស កាល​ពី​យប់​ថ្ងៃ​ពុធ ជាមួយ​និង​ស្ត្រី​អ្នក​ភូមិ ១២ នាក់​ផ្សេង​ទៀត បាន​និយាយ​កាល​ពី​ម្សិល​មិញ​ថា អ្នក​ស្រី​នៅ​តែ​មិន​អស់​ចិត្ត ចំពោះ​ទង្វើរ​បស់​អាជ្ញាធរ ដែល​បាន​ចាប់​អ្នក​ស្រី និង​ស្រ្តី​អ្នក​ភូមិ​បឹង​កក់​ជាង​ ១០ នាក់​ទៀត យក​ទៅ​ដាក់​គុក​ទាំង «គ្មាន​កំហុស»​។ អ្នក​ស្រី​បាន​បន្ត​ថា ពល​រដ្ឋ​ក្នុង​សហគមន៍​បឹង​កក់​ទាំង​អស់ ត្រូវ​បាន​គេ​បំបិទ​សិទ្ធិ​សេរីភាព​ ដោយ​គ្រាន់​តែ​ទៅ​មើល អ្នក​ភូមិ​ក្នុង​សហគមន៍​ជាមួយ​គ្នា​សង់​ផ្ទះ​សោះ ត្រូវ​បាន​អាជ្ញាធរ​ចាប់​យក​ទៅ​ដាក់​គុក អស់​រយៈ​ពេល​មួយ​ខែ​បីថ្ងៃ​។ អ្នក​ស្រី​ថ្លែង​ថា​៖​«យើង​មិន​សុខ​ចិត្ត​ទេ យើង​នឹង​ប្ដឹង​ប្រឆាំង​នឹង​លោក​ កែប ជុតិមា ប្រសិន​បើ​គាត់​មិន​ដោះស្រាយ បោះ​បង្គោល​កំណត់​ព្រំ​ប្រទល់​ដី ១២,៤៤​ ហិកតា ដែល​ប្រមុខ​រាជ​រដ្ឋាភិបាល​ផ្ដល់​ឲ្យ​យើង​ខ្ញុំ ជា​ប្រជា​ពលរដ្ឋ​តំបន់​បឹងកក់ ឲ្យ​បាន​ច្បាស់​លាស់​ទេ​នោះ ហើយ​បើ​សិន​ជា​គាត់​នៅ​តែ​កាត់​គ្រួសារ​ប្រជា​ពលរដ្ឋ​ណា​មួយ​ចេញ​ពី​គម្រោង ដែល​ត្រូវ​ទទួល​ប័ណ្ណ​កម្ម​សិទ្ធិ​ពី​ចំណែក​ដី​នេះ​»


ស្ត្រី​អ្នក​ភូមិ​បឹង​កក់​ចំនួន ១៣ ​នាក់ ​ត្រូវ​បាន​អាជ្ញាធរ​រាជធានី​ ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​ទី ២២​ ខែ​ឧសភា ហើយ​ពីរ​ថ្ងៃ​ក្រោយ​មក​សាលា​ដំបូង​រាជធានី បាន​សម្រេច​ផ្ដន្ទាទោស​ពួក​គាត់​ឲ្យ​ជាប់​ពន្ធនាគារ រយៈ​ពេល​ពីរ​ឆ្នាំ​កន្លះ ក្រោយ​ពី​បើក​សវនាការ​ទាំង​តក់​ក្រហល់ រយៈ​ ៣ ម៉ោង​ ពីបទ​ប្រឆាំង​មន្ត្រី​រាជ​ការ​សាធារណៈ និង​ទន្ទ្រាន​កាន់​កាប់​អចលនវត្ថុ​របស់​នីតិ​បុគ្គល​សាធារណៈ។ ការ​កាត់​ទោស​ស្ត្រី​ទាំង​នេះ បាន​ធ្វើ​ឲ្យ​កូន​ៗ​របស់​ពួក​គាត់ និង​អ្នក​ភូមិ​ដទៃ​ទៀត​ងើប​ឡើង​តវ៉ា​យ៉ាង​ខ្លាំង​ក្លា ស្ទើរ​រៀង​រាល់​ថ្ងៃ ទៅ​យំ​ស្រែក​នៅ​ខាង​មុខ​ស្ថាប័ន​ជាតិ​សំខាន់ៗ និង​តំណាង​ប្រទេស​ផ្តល់​ជំនួយ​មួយ​ចំនួន ទាមទារ​ឲ្យ​មាន​ការ​ជួយ​អន្តរាគមន៍​ឲ្យ​មាន​ការ​ដោះ​លែង​ស្ត្រី​ទាំង​ នេះ​វិញ ជា​អ្វី​ដែល​ត្រូវ​បាន​គេ​អធិប្បាយ​ថា«​ជា​ការ​ចាប់​ម្ចាស់​ដី​​ដាក់​គុក​ ចោរ​ប្លន់​ដី​រួច​ខ្លួន​»។ ការ​តវ៉ា​ដែល​មាន​ក្មេងៗ​ស្រែក​យំ​រក​ម្តាយ​ជា​រៀង​រាល់​ថ្ងៃ ដែល​ធ្វើ​ឲ្យ​មាន​ការ​រំជួល​ចិត្ត​យ៉ាង​ខ្លាំង​នេះ ក៏​បាន​ទាក់ទាញ​ឲ្យ​មាន​ការ​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ខ្លាំង​ ពី​សហគមន៍​អន្តរ​ជាតិ​ផង​ដែរ ជា​ពិសេស​សហរដ្ឋ​អាមេរិក​ ដោយ​បាន​អំពាវនាវ​ឲ្យ​ដោះ​លែង​ស្ត្រី​ទាំង​នេះ​វិញ។

នៅ​ទីបំផុត​សាលា​ឧទ្ធរណ៍​បាន​សម្រេច​ដោះ​លែង​ស្ត្រី​ទាំង​នេះ​វិញ កាល​ពី​ថ្ងៃ​ពុធ ប៉ុន្តែ​បាន​តម្រឹម​ទោស​ ឲ្យ​ស្ត្រី​ទាំង​នេះ​ ជាប់​ពន្ធនាគារ រយៈ​ពេល ១ ខែ​ ៣ ថ្ងៃ ដែល​ពួក​គេ​ បាន​ទទួល​ទោស​រួច​ហើយ​។

អ្នក​ស្រី ហេង មុំ អាយុ ៤២ ឆ្នាំ ដែល​ទើប​ត្រូវ​ដោះ​លែង​ពី​ពន្ធនាគារ​ដែរ បាន​និយាយ​ថា សេចក្ដី​សម្រេច​របស់​សាលា​ឧទ្ធរណ៍ ​មិន​បាន​ផ្ដល់​ភាព​ស្អាតស្អំ​ឲ្យ​ពួក​គាត់​វិញ​នោះ​ទេ​។ អ្នក​ស្រី​ថ្លែង​ថា៖«ថ្វី​ដ្បិត​តែ​សេចក្ដី​សម្រេច​នេះ បាន​កាត់​បន្ថយ​ទោស​ក្នុង​កម្រិត​អតិបរមា​ក្តី​ប៉ុន្តែ​មិន​បាន​ផ្ដល់​ភាព​ស្អាត​ស្អំ​ឲ្យ​ពួក​យើង​ខ្ញុំ​វិញ​នោះ​ទេ»

អ្នក​ស្រី​នៅ​តែ​បញ្ជាក់​ពី​ជំហរ​រឹង​មាំ ដូច​កាល​ពី​ពេល​មុន​ដែរ​ថា ពួក​គាត់​នឹង​មិន​ចុះញ៉ម ឬរាថយ ក្នុង​ការ​តវ៉ា​ទាមទារ​ដំណោះស្រាយ បោះ​បង្គោល​កំណត់​ព្រំប្រទល់​ដី​ ១២,៤៤​ ហិកតា និង​ប័ណ្ណកម្ម​សិទ្ធិ​ដី​ធ្លី ពី​អាជ្ញាធរ​នោះ​ទេ បើ​ទោះ​ជា​ពួក​គាត់​ ធ្លាប់​រង​នូវ​ការ​ចាប់​ខ្លួន និង​ផ្តន្ទា​ទោស​ដាក់​ពន្ធនាគារ​ពី​តុលាការ​ក្ដី។ អ្នក​ស្រី​បន្ថែម​ថា​៖ «រហូត​មក​ទល់​ពេល​នេះ គ្រួសារ​ខ្ញុំ និង​ពល​រដ្ឋ​ជា​ច្រើន​គ្រួសារ​ទៀត ​ក្នុង​ភូមិ ​២២ និង​ភូមិ ១ នៅ​មិន​ទាន់​ទទួល​បាន​ប័ណ្ណកម្ម​សិទ្ធិ​អចលនវត្ថុ ពី​សាលា​រាជធានី​នៅ​ឡើយ​។ យើង​ខ្ញុំ​នឹង​បន្ត​ការ​តវ៉ា ​រហូត​ដល់​មាន​ដំណោះស្រាយ​ប្រកប​ដោយ​តម្លាភាព»​។

អតីត​អ្នក​ទោស​ដី​ធ្លី​ ដែល​មាន​វ័យ​ចំណាស់​ជាង​គេ​ អ្នក​ស្រី ង៉ែត ឃុន អាយុ ៧២​ ឆ្នាំ ​បាន​ឲ្យ​ដឹង​ពី​ការ​រស់នៅ ក្នុង​ពន្ធនា​គារ​ព្រៃ​ស ជាទី​ដែល​អ្នក​ស្រី​ត្រូវ​បាន​គេ​ឃុំ​ខ្លួន រយៈពេល​មួយ​ខែ បី​ថ្ងៃ​ ប្រាប់​ភ្នំពេញ ប៉ុស្តិ៍ថា គាត់​ត្រូវ​បាន​គេ​ឃុំ​ក្នុង​អគារ​តូច​មួយ ជា​មួយ​អ្នក​ទោស​ជាង ​៦០ ​ដែល​ខ្លះ​ត្រូវ​បាន​ចោទ​ពី​បទ​មនុស្ស​ឃាត ជួញ​ដូរ​គ្រឿង​ញៀន ជួញ​ដូរ​មនុស្ស និង​បទ​ប្លន់។ អ្នក​ស្រី​បន្ត​ថា​៖«ទីធ្លា ១,២ ម៉ែត្រ​ការ៉េ ត្រូវ​បាន​គេ​កំណត់ សម្រាប់​មនុស្ស​៤នាក់​ដេក ហើយ​ខ្ញុំ​មិន​ទម្លាប់​ដេក​បែប​នេះ​ទេ​»។

អ្នក​ស្រី​ឲ្យ​ដឹង​ទៀត​ថា ​គាត់​មិន​ត្រូវ​បាន​ផ្ដល់​នូវ​ទឹក​ស្អាត​សម្រាប់​ងូត​នោះ​ទេ ដោយ​ឲ្យ​មុជ​ទឹក​ដែល​បូម​ចេញ​ពី​ស្រះ​។ ដោយ​ទ្រាំ​មិន​បាន​គាត់​បាន​ចំណាយ​ថវិការ​ក្នុង​មួយ​ថ្ងៃ ១៥០​០ ​​រៀល សម្រាប់​ទិញ​ទឹក​ស្អាត​ងូត​ ក្នុង​មួយ​ធុង ​៥០០​ រៀល​។

ចំណែក​ឯ​អ្នក​ស្រី ទេព វន្នី វិញ ក៏​មិន​ខុស​ពី​ស្ត្រី​ ១២ នាក់​ផ្សេង​ទៀត​ដែរ។ គាត់​ក៏បាន​សម្ដែង​ក្ដី​មិន​ពេញ​ចិត្ត ចំពោះ​ការ​សម្រេច​សេចក្ដី របស់​តុលាការ​សាលា​ឧទ្ធរណ៍ ដែល​បាន​កាត់​ឲ្យ​ពួក​គាត់​មាន​ទោស។ អ្នក​ស្រី​បន្ត​ថា​៖«ថ្វី​ដ្បិត​តែ​ពេល​នេះ យើង​មាន​សេរីភាព ប៉ុន្តែ​កេរ្តិ៍​ឈ្មោះ​ថា​ជា​អ្នក​ទោស​ មិន​ត្រូវ​បាន​លុប​លាង​នោះ​ទេ​»។ អ្នក​ស្រី​បន្ថែម​ថា ពួក​គាត់​ដឹង​ច្បាស់​ណាស់​ថា​គេ​ចាប់​ហើយ​ចោទ​ប្រកាន់ និង​ផ្ដន្ទាទោស​ពួក​គាត់​ទាំង​«បំពាន» បែប​នេះ គឺ​ក្នុង​គោល​បំណង​បំបាក់​ស្មារតី កុំ​ឲ្យ​ធ្វើ​ការ​តវ៉ា​ប្រឆាំង​ទាមទារ​ដំណោះស្រាយ​ដី​ធ្លី​ តទៅ​ទៀត​។ អ្នក​ស្រី​បាន​ថ្លែង​ថា​៖ «យើង​ខ្ញុំ​មិន​ខ្លាច និង​មិន​ចុះ​ញ៉ម​នោះ​ទេ។ យើង​នឹង​នៅ​តែ​បន្ត​ការ​ទាមទារ​រហូត​ដល់​មាន​ដំណោះស្រាយ​»

អ្នក​ស្រី​បាន​រៀប​រាប់​ឲ្យ​ដឹង​ទៀត​ពី​មូលហេតុ ដែល​គាត់​និង​មិត្ត​ភក្ដិ​រួម​សហគមន៍​ជាមួយ​គ្នា​បាន​ធ្វើ​កូដកម្ម​បង្អត់ ​អាហារ​ជាច្រើន​ថ្ងៃ​ ខណៈ​ពួក​គាត់​ ត្រូវ​បាន​គេ​ឃុំ​ខ្លួន​ ក្នុង​ពន្ធនាគារ​ព្រៃស​ថា ពួក​គាត់​ឈឺ​ចាប់​នឹង​ខ្លោច​ផ្សា​ចិត្ត ខ្លាំង​ពេក ហើយ​មាន​បំណង​ចង់​ធ្វើ​អត្តឃាត​ខ្លួន ដើម្បី​ឲ្យ​ពិភព​លោក បាន​ដឹងពី​ភាព​អយុត្តិធម៌ ក្នុង​សង្គម​នៅ​កម្ពុជា។ អ្នក​ស្រី​បន្ត​ថា​៖​«គ្មាន​ស្ត្រី​ណា​ម្នាក់ ​ចង់​ដើរ​តវ៉ា​ហាល​ខ្យល់​ហាល​ថ្ងៃ និង​ភ្លៀង​ដែល​នាំ​ឲ្យ​ខូច​សម្រស់​នោះ​ទេ​ បើ​សិន​ជា​អាជ្ញាធរ ផ្ដល់​ដំណោះស្រាយ​ប្រកប​ដោយ​តម្លាភាព និង​សម​រម្យ​នោះ»។

ដី ១២,៤៤​ ហិកតា ​គឺជា​ការ​ផ្ដល់​ប្រទាន​កម្ម របស់​ប្រមុខ​រាជ​រដ្ឋាភិបាល សម្រាប់​ពលរដ្ឋ ក្នុង​តំបន់​បឹងកក់​ដែល​នៅ​សេស​សល់​ និង​ទាមទារ​អភិវឌ្ឍន៍​នៅ​នឹង​កន្លែង ដែល​មាន​ចំនួន​ប្រមាណ​ជិត ៧០០ គ្រួសារ និង​សម្រាប់​រៀបចំ​ហេដ្ឋា​រចនា​សម្ព័ន្ធ ជូន​ប្រជាជន​ក្នុង​តំបន់​នេះ​។ ការ​ផ្ដល់​ជា​ប្រទានកម្ម​នេះ ត្រូវ​បាន​អ្នក​ភូមិ​និយាយ​ថា​ ជា​ឆន្ទៈ​ដ៏​ខ្ពង់ខ្ពស់​របស់​ប្រមុខ​រាជ​រដ្ឋាភិបាល ក្នុង​ការ​បញ្ចប់​បញ្ហា​វិវាទ​ដី​ធ្លី​ដ៏​រ៉ាំរ៉ៃ ដើម្បី​ការ​អភិវឌ្ឍ​លើក​ស្ទួយ​ជីវភាព​របស់​ប្រជា​ពលរដ្ឋ​ក្នុង​តំបន់​នេះ​។

ជាមួយ​គ្នា​នេះ ក្រុម​គ្រួសារ​ស្ត្រី​រងគ្រោះ​ឈ្មោះ​បូវ ស្រី​ស្រស់ ដែល​ត្រូវ​សមត្ថកិច្ច​នគរបាល​ចម្រុះ​ វាយ​បង្រ្កាប​ដោយ​ហិង្សា​រហូត​ដល់​រលូត​កូន​ពីរ​ខែ​ក្នុង​ផ្ទៃ​នាង​នោះ គ្រោង​ដាក់​ពាក្យ​បណ្ដឹង ​ទៅ​តុលាការ​រាជ​ធានី​ ដើម្បី​ទាមទារ​ឲ្យ​សមត្ថកិច្ច​នគរបាល​ខណ្ឌ​ដូនពេញ ទទួល​ខុស​ត្រូវ​លើ​ករណី​នេះ​ផង​ដែរ។​

លោក​អភិបាល​រាជធានី​ភ្នំពេញ​ កែប​ ជុតិមា និង​លោកទូច ណារ៉ុថ ស្នង​ការ​ ព្រម​ទាំង​លោក ហ៊ុន សុធី អធិការ​នគរបាល​ខណ្ឌ​ដូន​ពេញ មិន​អាច​ទំនាក់​ទំនង​សុំ​ការ​ផ្ដល់​អត្ថាធិប្បាយ​បាន​ទេ កាល​ពី​ម្សិល​មិញ៕

10 comments:

Anonymous said...

Reasing from the jail and now cuasing trouble again. They deserve to be in jail. Of cause, in jail, they get good food and sleep well, free place to call home, so get into trouble and go back to jail.

Anonymous said...

3:52 AM : they deserve freedom, and you deserve to go to primary school to study again. So next time you don't give another stupid comment.

Anonymous said...

3:52 AM WELCOME TO KHMERICAN!!!

Anonymous said...

I agree with you 4:09 AM,
Only stupid, dumb, outdated, and ignorant person like 3:52 AM can make that comment. You wanna to know why? Because he/she belongs to one those corrupted dumb official of CPP.

Anonymous said...

3:52 am is an repented Khmer Rouge

Anonymous said...

Hey!3;52am,

How long have you been in Ki Media?

They knocked you and knocked you down
again.
How stupid you are!
The 5 years old kids are smarter
than you.

Anonymous said...

To:3:52

I think you're a brainless human being existed in this world. You suit your words....deserve to be jailed and or commit suicide.

Let me tell you, in BKL case, it shows that Ah Kep Chukma is more powerful and bigger than Hun Sen. It goes like this - Hun Sen is the governor and Kep Chukma is the prime minister. Means penis is under testicles.


Khmer loves justice

Anonymous said...

ខ្ញុំសូមគាំទ្រចំពោះគំនិតដ៏ត្រឹមត្រូវរបស់អ្នកភូមិបឹងកក់​ ដែលមានគំនឹតប្ដឹងចៅហ្វាយក្រុង កែ ជិតុមា ។បើតាមគំនិតខ្ញុំផ្ទាល់ សុំឲ្យលោកស្រី អស់លោកទាំងអស់ ត្រូវតែប្ដឹងព្រះរាជ្ញានឹងប្រធានសាលា ដំបូងភ្នំពេញ ហើយមួយវិញទៀតត្រូវតែប្ដឹងអាមេបញ្ជាការ ដែលនាំកងកម្លាំងមកបង្ក្រាបអ្នកភូមិបឺងកក់ កាលពី
ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១២ ហើយបានប្រើអំពើរហង្សា រហូតធ្វើឲ្យស្រ្តីនៅភូមិបឹងកក់រលូតកូន។​​
បើប្ដឹងពួកអាប៉ុន្មានក្បាលខាងលើនេះ សុំកុំប្ដឹងតែមួយស្ថាប័នគឺត្រូវដាក់គ្រប់ស្ថាប័នទាំងអស់គឺ(រថ្ធសភា ព្រឹទ្វ
សភា តុលាការ អង្គការសិទ្ធិមនុស្ស នឹងអង្គទូតនាៗឲយឲ្យជួយដឹងឮ៕
កម្លាំងសាមគ្គីបឹងយុត្តិធ៌មត្រូវតែឈ្នះ

Anonymous said...

oh shut up Ah 3:52 AM. If you call that home, you and your mama, papa, ah mei ah thoang should move in now(special move in)lolzzzz

Anonymous said...

Oh shut up people, AH 3:52AM is right....free is free.. why sue the rock kud-arch kud-tesma , Why all of you advocate YOUN BENGKOK? stupid ass! i know my english from 1st grade,,hehehe.