ស្រ្តីអ្នកភូមិបឹងកក់ លើកបង្ហាញដៃជាប់ខ្នោះ នៅពេលដឹកចូលសាលាឧទ្ធរណ៍កាលពីព្រឹកថ្ងៃពុធ។ រូបថត ហេង ជីវ័ន |
អ្នកស្រីទេព វន្នី ពកូនសម្លាញ់ពេលដោះចេញពីគុកព្រៃស។ រូបថត គីមឡុង |
កែប ជុតិមានិងក្រុមចោរលួចដី ឡៅមេងឃិន និង ជាបសំផឹង |
29 June 2012
ឃុត សុភចរិយា
The Phnom Penh Post
ជាមួយគ្នានេះ ក្រុមគ្រួសារស្ត្រីរងគ្រោះឈ្មោះបូវ ស្រីស្រស់ ដែលត្រូវសមត្ថកិច្ចនគរបាលចម្រុះ វាយបង្រ្កាបដោយហិង្សារហូតដល់រលូតកូនពីរខែក្នុងផ្ទៃនាង នោះ គ្រោងដាក់ពាក្យបណ្ដឹង ទៅតុលាការរាជធានី ដើម្បីទាមទារឲ្យសមត្ថកិច្ចនគរបាលខណ្ឌដូនពេញ ទទួលខុសត្រូវលើករណីនេះផងដែរ។ភ្នំពេញៈ ក្រុមស្ត្រីអ្នកភូមិបឹងកក់ ដែលទើបតែត្រូវបានដោះលែង ចេញពីពន្ធនាគារ មិនត្រឹមតែមិនបាក់ស្បាតប៉ុណ្ណោះទេ ថែមទាំងគំរាមប្តឹង លោក កែប ជុតិមា អភិបាលរាជធានីថែមទៀត ប្រសិននៅតែមិនព្រមបែងចែកដី ដែលលោកនាយករដ្ឋមន្ត្រីផ្តល់ឲ្យពួកគាត់ជាង ១២ ហិកតា ឲ្យបានគ្រប់ៗគ្នាទេនោះ។
អ្នកស្រីតុល ស្រីពៅ អតីតអ្នកទោសក្នុងជម្លោះ ដីធ្លី ដែលទើបតែត្រូវបានដោះលែង ចេញពីពន្ធនាគារព្រៃស កាលពីយប់ថ្ងៃពុធ ជាមួយនិងស្ត្រីអ្នកភូមិ ១២ នាក់ផ្សេងទៀត បាននិយាយកាលពីម្សិលមិញថា អ្នកស្រីនៅតែមិនអស់ចិត្ត ចំពោះទង្វើរបស់អាជ្ញាធរ ដែលបានចាប់អ្នកស្រី និងស្រ្តីអ្នកភូមិបឹងកក់ជាង ១០ នាក់ទៀត យកទៅដាក់គុកទាំង «គ្មានកំហុស»។ អ្នកស្រីបានបន្តថា ពលរដ្ឋក្នុងសហគមន៍បឹងកក់ទាំងអស់ ត្រូវបានគេបំបិទសិទ្ធិសេរីភាព ដោយគ្រាន់តែទៅមើល អ្នកភូមិក្នុងសហគមន៍ជាមួយគ្នាសង់ផ្ទះសោះ ត្រូវបានអាជ្ញាធរចាប់យកទៅដាក់គុក អស់រយៈពេលមួយខែបីថ្ងៃ។ អ្នកស្រីថ្លែងថា៖«យើងមិនសុខចិត្តទេ យើងនឹងប្ដឹងប្រឆាំងនឹងលោក កែប ជុតិមា ប្រសិនបើគាត់មិនដោះស្រាយ បោះបង្គោលកំណត់ព្រំប្រទល់ដី ១២,៤៤ ហិកតា ដែលប្រមុខរាជរដ្ឋាភិបាលផ្ដល់ឲ្យយើងខ្ញុំ ជាប្រជាពលរដ្ឋតំបន់បឹងកក់ ឲ្យបានច្បាស់លាស់ទេនោះ ហើយបើសិនជាគាត់នៅតែកាត់គ្រួសារប្រជាពលរដ្ឋណាមួយចេញពីគម្រោង ដែលត្រូវទទួលប័ណ្ណកម្មសិទ្ធិពីចំណែកដីនេះ»។
ស្ត្រីអ្នកភូមិបឹងកក់ចំនួន ១៣ នាក់ ត្រូវបានអាជ្ញាធររាជធានី ចាប់ខ្លួនកាលពីថ្ងៃទី ២២ ខែឧសភា ហើយពីរថ្ងៃក្រោយមកសាលាដំបូងរាជធានី បានសម្រេចផ្ដន្ទាទោសពួកគាត់ឲ្យជាប់ពន្ធនាគារ រយៈពេលពីរឆ្នាំកន្លះ ក្រោយពីបើកសវនាការទាំងតក់ក្រហល់ រយៈ ៣ ម៉ោង ពីបទប្រឆាំងមន្ត្រីរាជការសាធារណៈ និងទន្ទ្រានកាន់កាប់អចលនវត្ថុរបស់នីតិបុគ្គលសាធារណៈ។ ការកាត់ទោសស្ត្រីទាំងនេះ បានធ្វើឲ្យកូនៗរបស់ពួកគាត់ និងអ្នកភូមិដទៃទៀតងើបឡើងតវ៉ាយ៉ាងខ្លាំងក្លា ស្ទើររៀងរាល់ថ្ងៃ ទៅយំស្រែកនៅខាងមុខស្ថាប័នជាតិសំខាន់ៗ និងតំណាងប្រទេសផ្តល់ជំនួយមួយចំនួន ទាមទារឲ្យមានការជួយអន្តរាគមន៍ឲ្យមានការដោះលែងស្ត្រីទាំង នេះវិញ ជាអ្វីដែលត្រូវបានគេអធិប្បាយថា«ជាការចាប់ម្ចាស់ដីដាក់គុក ចោរប្លន់ដីរួចខ្លួន»។ ការតវ៉ាដែលមានក្មេងៗស្រែកយំរកម្តាយជារៀងរាល់ថ្ងៃ ដែលធ្វើឲ្យមានការរំជួលចិត្តយ៉ាងខ្លាំងនេះ ក៏បានទាក់ទាញឲ្យមានការយកចិត្តទុកដាក់យ៉ាងខ្លាំង ពីសហគមន៍អន្តរជាតិផងដែរ ជាពិសេសសហរដ្ឋអាមេរិក ដោយបានអំពាវនាវឲ្យដោះលែងស្ត្រីទាំងនេះវិញ។
នៅទីបំផុតសាលាឧទ្ធរណ៍បានសម្រេចដោះលែងស្ត្រីទាំងនេះវិញ កាលពីថ្ងៃពុធ ប៉ុន្តែបានតម្រឹមទោស ឲ្យស្ត្រីទាំងនេះ ជាប់ពន្ធនាគារ រយៈពេល ១ ខែ ៣ ថ្ងៃ ដែលពួកគេ បានទទួលទោសរួចហើយ។
អ្នកស្រី ហេង មុំ អាយុ ៤២ ឆ្នាំ ដែលទើបត្រូវដោះលែងពីពន្ធនាគារដែរ បាននិយាយថា សេចក្ដីសម្រេចរបស់សាលាឧទ្ធរណ៍ មិនបានផ្ដល់ភាពស្អាតស្អំឲ្យពួកគាត់វិញនោះទេ។ អ្នកស្រីថ្លែងថា៖«ថ្វីដ្បិតតែសេចក្ដីសម្រេចនេះ បានកាត់បន្ថយទោសក្នុងកម្រិតអតិបរមាក្តីប៉ុន្តែមិនបានផ្ដល់ភាពស្អាតស្អំឲ្យពួកយើងខ្ញុំវិញនោះទេ»។
អ្នកស្រីនៅតែបញ្ជាក់ពីជំហររឹងមាំ ដូចកាលពីពេលមុនដែរថា ពួកគាត់នឹងមិនចុះញ៉ម ឬរាថយ ក្នុងការតវ៉ាទាមទារដំណោះស្រាយ បោះបង្គោលកំណត់ព្រំប្រទល់ដី ១២,៤៤ ហិកតា និងប័ណ្ណកម្មសិទ្ធិដីធ្លី ពីអាជ្ញាធរនោះទេ បើទោះជាពួកគាត់ ធ្លាប់រងនូវការចាប់ខ្លួន និងផ្តន្ទាទោសដាក់ពន្ធនាគារពីតុលាការក្ដី។ អ្នកស្រីបន្ថែមថា៖ «រហូតមកទល់ពេលនេះ គ្រួសារខ្ញុំ និងពលរដ្ឋជាច្រើនគ្រួសារទៀត ក្នុងភូមិ ២២ និងភូមិ ១ នៅមិនទាន់ទទួលបានប័ណ្ណកម្មសិទ្ធិអចលនវត្ថុ ពីសាលារាជធានីនៅឡើយ។ យើងខ្ញុំនឹងបន្តការតវ៉ា រហូតដល់មានដំណោះស្រាយប្រកបដោយតម្លាភាព»។
អតីតអ្នកទោសដីធ្លី ដែលមានវ័យចំណាស់ជាងគេ អ្នកស្រី ង៉ែត ឃុន អាយុ ៧២ ឆ្នាំ បានឲ្យដឹងពីការរស់នៅ ក្នុងពន្ធនាគារព្រៃស ជាទីដែលអ្នកស្រីត្រូវបានគេឃុំខ្លួន រយៈពេលមួយខែ បីថ្ងៃ ប្រាប់ភ្នំពេញ ប៉ុស្តិ៍ថា គាត់ត្រូវបានគេឃុំក្នុងអគារតូចមួយ ជាមួយអ្នកទោសជាង ៦០ ដែលខ្លះត្រូវបានចោទពីបទមនុស្សឃាត ជួញដូរគ្រឿងញៀន ជួញដូរមនុស្ស និងបទប្លន់។ អ្នកស្រីបន្តថា៖«ទីធ្លា ១,២ ម៉ែត្រការ៉េ ត្រូវបានគេកំណត់ សម្រាប់មនុស្ស៤នាក់ដេក ហើយខ្ញុំមិនទម្លាប់ដេកបែបនេះទេ»។
អ្នកស្រីឲ្យដឹងទៀតថា គាត់មិនត្រូវបានផ្ដល់នូវទឹកស្អាតសម្រាប់ងូតនោះទេ ដោយឲ្យមុជទឹកដែលបូមចេញពីស្រះ។ ដោយទ្រាំមិនបានគាត់បានចំណាយថវិការក្នុងមួយថ្ងៃ ១៥០០ រៀល សម្រាប់ទិញទឹកស្អាតងូត ក្នុងមួយធុង ៥០០ រៀល។
ចំណែកឯអ្នកស្រី ទេព វន្នី វិញ ក៏មិនខុសពីស្ត្រី ១២ នាក់ផ្សេងទៀតដែរ។ គាត់ក៏បានសម្ដែងក្ដីមិនពេញចិត្ត ចំពោះការសម្រេចសេចក្ដី របស់តុលាការសាលាឧទ្ធរណ៍ ដែលបានកាត់ឲ្យពួកគាត់មានទោស។ អ្នកស្រីបន្តថា៖«ថ្វីដ្បិតតែពេលនេះ យើងមានសេរីភាព ប៉ុន្តែកេរ្តិ៍ឈ្មោះថាជាអ្នកទោស មិនត្រូវបានលុបលាងនោះទេ»។ អ្នកស្រីបន្ថែមថា ពួកគាត់ដឹងច្បាស់ណាស់ថាគេចាប់ហើយចោទប្រកាន់ និងផ្ដន្ទាទោសពួកគាត់ទាំង«បំពាន» បែបនេះ គឺក្នុងគោលបំណងបំបាក់ស្មារតី កុំឲ្យធ្វើការតវ៉ាប្រឆាំងទាមទារដំណោះស្រាយដីធ្លី តទៅទៀត។ អ្នកស្រីបានថ្លែងថា៖ «យើងខ្ញុំមិនខ្លាច និងមិនចុះញ៉មនោះទេ។ យើងនឹងនៅតែបន្តការទាមទាររហូតដល់មានដំណោះស្រាយ» ។
អ្នកស្រីបានរៀបរាប់ឲ្យដឹងទៀតពីមូលហេតុ ដែលគាត់និងមិត្តភក្ដិរួមសហគមន៍ជាមួយគ្នាបានធ្វើកូដកម្មបង្អត់ អាហារជាច្រើនថ្ងៃ ខណៈពួកគាត់ ត្រូវបានគេឃុំខ្លួន ក្នុងពន្ធនាគារព្រៃសថា ពួកគាត់ឈឺចាប់នឹងខ្លោចផ្សាចិត្ត ខ្លាំងពេក ហើយមានបំណងចង់ធ្វើអត្តឃាតខ្លួន ដើម្បីឲ្យពិភពលោក បានដឹងពីភាពអយុត្តិធម៌ ក្នុងសង្គមនៅកម្ពុជា។ អ្នកស្រីបន្តថា៖«គ្មានស្ត្រីណាម្នាក់ ចង់ដើរតវ៉ាហាលខ្យល់ហាលថ្ងៃ និងភ្លៀងដែលនាំឲ្យខូចសម្រស់នោះទេ បើសិនជាអាជ្ញាធរ ផ្ដល់ដំណោះស្រាយប្រកបដោយតម្លាភាព និងសមរម្យនោះ»។
ដី ១២,៤៤ ហិកតា គឺជាការផ្ដល់ប្រទានកម្ម របស់ប្រមុខរាជរដ្ឋាភិបាល សម្រាប់ពលរដ្ឋ ក្នុងតំបន់បឹងកក់ដែលនៅសេសសល់ និងទាមទារអភិវឌ្ឍន៍នៅនឹងកន្លែង ដែលមានចំនួនប្រមាណជិត ៧០០ គ្រួសារ និងសម្រាប់រៀបចំហេដ្ឋារចនាសម្ព័ន្ធ ជូនប្រជាជនក្នុងតំបន់នេះ។ ការផ្ដល់ជាប្រទានកម្មនេះ ត្រូវបានអ្នកភូមិនិយាយថា ជាឆន្ទៈដ៏ខ្ពង់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាល ក្នុងការបញ្ចប់បញ្ហាវិវាទដីធ្លីដ៏រ៉ាំរ៉ៃ ដើម្បីការអភិវឌ្ឍលើកស្ទួយជីវភាពរបស់ប្រជាពលរដ្ឋក្នុងតំបន់នេះ។
ជាមួយគ្នានេះ ក្រុមគ្រួសារស្ត្រីរងគ្រោះឈ្មោះបូវ ស្រីស្រស់ ដែលត្រូវសមត្ថកិច្ចនគរបាលចម្រុះ វាយបង្រ្កាបដោយហិង្សារហូតដល់រលូតកូនពីរខែក្នុងផ្ទៃនាងនោះ គ្រោងដាក់ពាក្យបណ្ដឹង ទៅតុលាការរាជធានី ដើម្បីទាមទារឲ្យសមត្ថកិច្ចនគរបាលខណ្ឌដូនពេញ ទទួលខុសត្រូវលើករណីនេះផងដែរ។
លោកអភិបាលរាជធានីភ្នំពេញ កែប ជុតិមា និងលោកទូច ណារ៉ុថ ស្នងការ ព្រមទាំងលោក ហ៊ុន សុធី អធិការនគរបាលខណ្ឌដូនពេញ មិនអាចទំនាក់ទំនងសុំការផ្ដល់អត្ថាធិប្បាយបានទេ កាលពីម្សិលមិញ៕
10 comments:
Reasing from the jail and now cuasing trouble again. They deserve to be in jail. Of cause, in jail, they get good food and sleep well, free place to call home, so get into trouble and go back to jail.
3:52 AM : they deserve freedom, and you deserve to go to primary school to study again. So next time you don't give another stupid comment.
3:52 AM WELCOME TO KHMERICAN!!!
I agree with you 4:09 AM,
Only stupid, dumb, outdated, and ignorant person like 3:52 AM can make that comment. You wanna to know why? Because he/she belongs to one those corrupted dumb official of CPP.
3:52 am is an repented Khmer Rouge
Hey!3;52am,
How long have you been in Ki Media?
They knocked you and knocked you down
again.
How stupid you are!
The 5 years old kids are smarter
than you.
To:3:52
I think you're a brainless human being existed in this world. You suit your words....deserve to be jailed and or commit suicide.
Let me tell you, in BKL case, it shows that Ah Kep Chukma is more powerful and bigger than Hun Sen. It goes like this - Hun Sen is the governor and Kep Chukma is the prime minister. Means penis is under testicles.
Khmer loves justice
ខ្ញុំសូមគាំទ្រចំពោះគំនិតដ៏ត្រឹមត្រូវរបស់អ្នកភូមិបឹងកក់ ដែលមានគំនឹតប្ដឹងចៅហ្វាយក្រុង កែ ជិតុមា ។បើតាមគំនិតខ្ញុំផ្ទាល់ សុំឲ្យលោកស្រី អស់លោកទាំងអស់ ត្រូវតែប្ដឹងព្រះរាជ្ញានឹងប្រធានសាលា ដំបូងភ្នំពេញ ហើយមួយវិញទៀតត្រូវតែប្ដឹងអាមេបញ្ជាការ ដែលនាំកងកម្លាំងមកបង្ក្រាបអ្នកភូមិបឺងកក់ កាលពី
ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១២ ហើយបានប្រើអំពើរហង្សា រហូតធ្វើឲ្យស្រ្តីនៅភូមិបឹងកក់រលូតកូន។
បើប្ដឹងពួកអាប៉ុន្មានក្បាលខាងលើនេះ សុំកុំប្ដឹងតែមួយស្ថាប័នគឺត្រូវដាក់គ្រប់ស្ថាប័នទាំងអស់គឺ(រថ្ធសភា ព្រឹទ្វ
សភា តុលាការ អង្គការសិទ្ធិមនុស្ស នឹងអង្គទូតនាៗឲយឲ្យជួយដឹងឮ៕
កម្លាំងសាមគ្គីបឹងយុត្តិធ៌មត្រូវតែឈ្នះ
oh shut up Ah 3:52 AM. If you call that home, you and your mama, papa, ah mei ah thoang should move in now(special move in)lolzzzz
Oh shut up people, AH 3:52AM is right....free is free.. why sue the rock kud-arch kud-tesma , Why all of you advocate YOUN BENGKOK? stupid ass! i know my english from 1st grade,,hehehe.
Post a Comment