Friday, June 08, 2012

លោក ហ៊ុន សែន ប្រដូច​លោក សម រង្ស៊ី ទៅ​នឹង​សត្វ​ក្អាត់ - Hun Xen compares Sam Rainsy to a tadpole

2012-06-07
ដោយ សួន សុផល មុន្នី
Radio Free Asia

I am a puppet: Hun Xen - ​ខ្ញុំ​អាយ៉ង​គ្មាន​សិទ្ធិ: ហ៊ុនសែន

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រតិកម្ម​ទៅ​នឹង លោក សម រង្ស៊ី ដែល​បាន​អះអាង​ថា រូប​លោក​នឹង​រក​កិច្ច​អន្តរាគមន៍​ពី​ប្រទេស​វៀតណាម ដើម្បី​ឲ្យ​ជួយ​រូប​លោក​បាន​វិល​ត្រឡប់​ចូល​ស្រុក​ខ្មែរ​វិញ

លោក ហ៊ុន សែន នៅ​ក្នុង​ពិធី​សម្ពោធ​បើក​ការដ្ឋាន​សាង​សង់​ផ្លូវ​ជាតិ​លេខ ៥៦ នៅ​ខេត្ត​បន្ទាយមានជ័យ នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​៧ ខែ​មិថុនា បាន​ប្រកាស​ថា ប្រទេស​វៀតណាម​មិន​អាច​មាន​សម្ពាធ​លើ​រូប​លោក​បាន​ទេ។ អ្នក​ដែល​មាន​ឥទ្ធិពល​លើ​រូប​លោក គឺ​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​ជា​ម្ចាស់​ឆ្នោត។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រៀប​ប្រដូច លោក សម រង្ស៊ី ជា​មេ​ដឹក​នាំ​គណបក្ស​ប្រឆាំង​ទៅ​នឹង​សត្វ​ក្អាត់ ដែល​នៅ​ក្នុង​ក្អម ហើយ​ស្រែក​យំ​ឮៗ។ ការ​ថ្លែង​បែប​នេះ​ត្រូវ​បាន​លោក​ពន្យល់​ថា ការ​បោះ​ឆ្នោត​ឃុំ-សង្កាត់ បាន​បញ្ចប់​ទៅ​ហើយ ប៉ុន្តែ​មេ​ដឹក​នាំ​គណបក្ស​ប្រឆាំង​នៅ​តែ​បន្ត​ស្រែក​ជេរ​រូប​លោក​ទៀត។ លោក​នាយក​រដ្ឋមន្ត្រី​បាន​ប្រតិកម្ម​ទៅ​កាន់ លោក សម រង្ស៊ី ដោយ​និយាយ​មិន​ចំ​ឈ្មោះ​ថា មាន​អ្នក​ទោស​និរទេស​ម្នាក់ បាន​និយាយ​ថា គេ​មិន​ចាំ​បាច់​ចរចា​ជា​មួយ លោក ហ៊ុន សែន ទេ ព្រោះ លោក ហ៊ុន សែន គ្រាន់​តែ​ជា​អាយ៉ង​របស់​គេ។ ការ​ចរចា ត្រូវ​ធ្វើ​ជា​មួយ​វៀតណាម​ដែល​អាច​បញ្ជា​រដ្ឋាភិបាល ហ៊ុន សែន បាន។


ត្រង់​ចំណុច​នេះ លោក ហ៊ុន សែន សុំ​ឲ្យ​មេ​ដឹក​នាំ​គណបក្ស​ប្រឆាំង សម រង្ស៊ី ថត​និង​កត់​ត្រា​សំដី​ខ្លួន​ឯង​ទុក ហើយ​ជុំ​រុញ​ឲ្យ លោក សម រង្ស៊ី ទៅ​ចរចា​ជាមួយ​វៀតណាម និង​អ្នក​ដែល​មាន​ឥទ្ធិពល​លើ​វៀតណាម ដើម្បី​ដាក់​សម្ពាធ​វៀតណាម។ សំដី​នេះ លោក ហ៊ុន សែន បាន​ប្រៀប​ប្រដូច​ទៅ​នឹង​សំដី លោក ខៀវ សំផន ដែល​បាន​ប្រើ​នៅ​ពេល​ដែល​លោក​ជិត​ឈាន​ជើង​ទៅ​ចរចា​ជា​មួយ សម្ដេច​ព្រះ​បាទ នរោត្តម សីហនុ។ លោក​ថា លោក ខៀវ សំផន ក៏​បាន​និយាយ​ដូច​គ្នា​ថា មិន​ត្រូវ​ទៅ​ចរចា​ជាមួយ​ពួក​អាយ៉ង​ភ្នំពេញ​ទេ ត្រូវ​ចរចា​ជា​មួយ​ក្រុង​ហាណូយ។

លោក ហ៊ុន សែន៖ «អញ្ចឹង​ទេ សុំ​លោក​កត់​ត្រា​សំដី​ខ្លួន​ឯង​ទុក ខ្ញុំ​អរគុណ ព្រោះ​ខ្ញុំ​ក៏​មិន​ចង់​ឲ្យ​អ្នក​ណា​ម្នាក់ មក​រំខាន​ខ្ញុំ​ទេ។ កត់​ត្រា​ទុក​ថ្ងៃ​ក្រោយ​តិច​ថា ទៅ​សរសេរ​សំបុត្រ ហើយ​ឲ្យ​មាន​ភ្នាក់​ងារ​អី​មក​ចរចា​សម្រប​សម្រួល​អី ជា​មួយ​ខ្ញុំ អត់​ទេ ព្រោះ​ខ្ញុំ​អាយ៉ង​គ្មាន​សិទ្ធិ អញ្ចឹង​សុំ​ឆ្លើយ​ប៉ុណ្ណឹង ក៏​ប៉ុន្តែ​លើ​លោកីយ៍​នេះ អ្នក​ដែល​មាន​សិទ្ធិ​ត្រួត​ត្រា ហ៊ុន សែន បាន គឺ​មាន​តែ​ប្រជាជន​ខ្មែរ​តែ​ប៉ុណ្ណោះ សំឡេង​ភាគ​ច្រើន​នៃ​ប្រជាជន​ខ្មែរ ទើប​មាន​សិទ្ធិ​ត្រួត​ត្រា ហ៊ុន សែន បើ​ប្រជាជន​បោះ​ឆ្នោត​ទម្លាក់​គណបក្ស​ប្រជាជន ទម្លាក់ ហ៊ុន សែន ហើយ​ខ្ញុំ​ត្រូវ​តែ​គោរព»។

លោក សម រង្ស៊ី ប្រធាន​គណបក្ស សម រង្ស៊ី ដែល​កំពុង​និរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស​នោះ កាល​ពី​ពេល​ថ្មីៗ​នេះ បាន​អះអាង​ថា រូប​លោក​មិន​សុំ​ការ​ចរចា​ជា​មួយ លោក ហ៊ុន សែន និង​រដ្ឋាភិបាល​កម្ពុជា​ទេ ដោយ​លោក​ចោទ​ថា រដ្ឋាភិបាល​នេះ ជា​រដ្ឋាភិបាល​អាយ៉ង​របស់​ប្រទេស​វៀតណាម ដូច្នេះ​ លោក សុខ​ចិត្ត​ទៅ​ចរចា​ជា​មួយ​វៀតណាម​វិញ ដើម្បី​បាន​វិល​ត្រឡប់​ចូល​ស្រុក​ខ្មែរ​វិញ។

កាល​ពី​ថ្ងៃ​ទី​៥ ខែ​មិថុនា ឆ្នាំ​២០១២ លោក សម រង្ស៊ី បាន​ចេញ​លិខិត​អំពាវនាវ​មួយ សុំ​ឲ្យ​កម្លាំង​ប្រជាធិបតេយ្យ​ខ្មែរ​រួប​រួម​គ្នា ដើម្បី​បញ្ចប់​អំណាច​ផ្ដាច់​ការ។ មេ​បក្ស​ប្រឆាំង​បាន​អត្ថាធិប្បាយ​ថា យោង​តាម​លទ្ធផល​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់ កាល​ពី​ថ្ងៃ​ទី​៣ ខែ​មិថុនា ឆ្នាំ​២០១២ បាន​បង្ហាញ​ឲ្យ​ឃើញ​កម្លាំង​ប្រជាធិបតេយ្យ ដែល​ចង់​ឲ្យ​មាន​ការ​ផ្ទាស់​ប្ដូរ បាន​សម្ដែង​យ៉ាង​ច្បាស់ ទាំង​ឆន្ទៈ និង​ចំនួន​ដ៏​ខ្លាំង​ក្លា លើស​លប់។ លោក សម រង្ស៊ី បាន​អំពាវនាវ​ឲ្យ​គណបក្ស​នយោបាយ ឥស្សរជន​នយោបាយ និង​អ្នក​ស្នេហា​ជាតិ ស្នេហា​ប្រជាធិបតេយ្យ​ទាំង​អស់ រួម​គ្នា​បង្កើត​កម្លាំង​នយោបាយ​ដ៏​ធំ​មួយ ដើម្បី​បញ្ចប់​អំណាច​ផ្ដាច់​ការ​របស់​គណបក្ស​ប្រជាជន​កម្ពុជា នៅ​ថ្ងៃ​ទី​២៨ ខែ​កក្កដា ឆ្នាំ​២០១៣។

ការ​អំពាវនាវ​នេះ បាន​ធ្វើ​ឲ្យ​លោក​នាយក​រដ្ឋមន្ត្រី​ប្រកាស​ឲ្យ​គណបក្ស សម រង្ស៊ី ដែល​លោក​ហៅ​ថា គណបក្ស​ទី​២ ខំ​ប្រឹង​រក​សំឡេង​គាំទ្រ​ឲ្យ​បាន​ស្មើ​គណបក្ស​ប្រជាជន។ គណបក្ស​នេះ ​ត្រូវ​ការ​ពីរ​លាន​ បួន​សែន សំឡេង​ទៀត។ ចំណែក​គណបក្ស សិទ្ធិ​មនុស្ស ដែល​លោក​ហៅ​ថា គណបក្ស​ទី​៣ ដែល​ទើប​លេច​មុខ​មាត់​ក្នុង​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់ បើ​ចង់​បាន​ស្មើ​គណបក្ស​ប្រជាជន​កុំ​អាល​យក​ឈ្នះ ត្រូវ​ការ​ជាង​បី​លាន​សំឡេង​ទៀត ហើយ​ទោះ​បី​គណបក្ស​ទាំង​ពីរ​បូក​ចូល​គ្នា ត្រូវ​ខ្វះ​ជិត​ពីរ​លាន​សំឡេង​ទៀត។

ទន្ទឹម​គ្នា​នេះ លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន បាន​កោត​សសើរ​ចំពោះ​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​ថា បាន​រៀប​ចំ​ដំណើរ​ការ​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់ អាណត្តិ​ទី​៣ នៅ​ឆ្នាំ​២០១២ នេះ ប្រព្រឹត្តិ​ទៅ​បាន​ល្អ ដោយ​ពុំ​កើត​មាន​អំពើ​ហិង្សា។ លោក​បន្ត​ថា ទោះ​បី​នៅ​ថ្ងៃ​បោះ​ឆ្នោត មាន​មេឃ​ភ្លៀង​ធ្លាក់​ខ្លាំង រំខាន​ដល់​ការ​បោះ​ឆ្នោត​ក៏​ដោយ ប៉ុន្តែ​គណៈកម្មាធិការ​រៀប​ចំ​ការ​បោះ​ឆ្នោត​ឃុំ ស្រុក ខេត្ត ក្រុង ទាំង​អស់ បាន​ខំ​ប្រឹង​ធ្វើ​បាន​ល្អ​ប្រសើរ។ ជា​ការ​បោះ​ឆ្នោត​មួយ​ត្រឹម​ត្រូវ យុត្តិធម៌ មាន​តម្លាភាព និង​គ្មាន​អំពើ​ហិង្សា។ ប៉ុន្តែ នៅ​ថ្ងៃ​ឃោសនា​រក​សំឡេង​ឆ្នោត​របស់​គណបក្ស​នយោបាយ​វិញ​នោះ លោក​នាយក​រដ្ឋមន្ត្រី បាន​សម្ដែង​ប្រតិកម្ម​ចំពោះ​ការ​ឃោសនា​ប្រមាថ​របស់​បក្ស​ប្រឆាំង​ទៅ​លើ​គណបក្ស​ប្រជាជន​កម្ពុជា។

លោក ហ៊ុន សែន៖ «ដូច​ជា​ការ​ជេរ អា​មេ​ឃុំ​មុខ​លុយ សំណាង​ល្អ​ដែល​បង​ប្អូន មិន​បាន​ឆ្លើយ​តប អា​មេ​បក្ស​មុខ​ចោរ ព្រោះ​អា​អ្នក​ដែល​ជេរ​មេ​ឃុំ​មុខ​លុយ​ហ្នឹង គឺ​ជា​អា​ចោរ​លួច​អង្ករ អញ្ចឹង​បើ​គេ​បក​ទៅ​វិញ​តែ​មួយ​ម៉ាត់ ធ្ងន់​ខ្លួន គឺ​អា​មេ​បក្ស​មុខ​ចោរ តែ​បង​ប្អូន​យើង​មិន​បាន​ឆ្លើយ​ទេ ហើយ​មាន​ពេល​ខ្លះ​ទេវតា​យើង​នៅ​ លើ​ក្បាល ឥឡូវ​គេ​ឈប់​ហៅ​មី​ស្រី​លើក​ជើង​ហើយ គេ​ហៅ​មី​ស្រី​កាកី នៅ​ស្វាយ​ជ្រំ ខេត្ត​ស្វាយរៀង»។

ទាក់​ទិន​ករណី លោក សម រង្ស៊ី ចង់​ ទៅ​ពឹង​ពាក់​ប្រទេស​វៀតណាម​ឲ្យ​ជួយ​នោះ លោក សុខ ទូច ជា​អ្នក​វិភាគ​ឯករាជ្យ បាន​ផ្ដល់​អត្ថាធិប្បាយ​ថា ករណី លោក សម រង្ស៊ី ត្រូវ​បាន​តុលាការ​កាត់​ទោស​រួច​ទៅ​ហើយ ប៉ុន្តែ​ព្រះមហាក្សត្រ​ខ្មែរ ព្រះអង្គ​មាន​ព្រះរាជ​សិទ្ធិ​ប្រទាន​ទោស​ឲ្យ លោក សម រង្ស៊ី វិល​ត្រឡប់​ចូល​ស្រុក​ខ្មែរ​វិញ ក្នុង​នាម​ជា​ប្រជាពលរដ្ឋ​ម្នាក់ និង​ជា​តំណាង​រាស្ត្រ​ម្នាក់ ដើម្បី​ផ្ដល់​ឱកាស​ចូល​រួម​ប្រកួត​ប្រជែង​ស្មើ​មុខ ស្មើ​មាត់ និង​មាន​តុល្យភាព​អំណាច​នៃ​កម្លាំង​បក្ស​នីមួយៗ ក្នុង​ការ​ប្រកួត​ប្រជែង​ការ​បោះ​ឆ្នោត​ជ្រើស​រើស​តំណាង​រាស្ត្រ នៅ​ឆ្នាំ​២០១៣។ ករណី​ចង់​ទៅ​ពឹង​ពាក់​វៀតណាម​នោះ ឲ្យ​ជួយ​នោះ លោក សុខ ទូច បាន​ស្នើសុំ​ឲ្យ​អ្នក​នយោបាយ​សិក្សា​ពី​ប្រវត្តិ​សាស្ត្រ​ឡើង​វិញ។

លោក សុខ ទូច៖ «ហេតុ​អី​ខ្មែរ​យើង​ឈ្លោះ​គ្នា រក​ទៅ​ពឹង​អ្នក​នេះ ពឹង​អ្នក​នោះ យើង​រក យើង​ត្រូវ​រក​ដំណោះ​ស្រាយ​ផ្ទៃ​ក្នុង​ឲ្យ​បាន​ជា​មុន​សិន ខ្មែរ​អស់​ដី ដោយ​សារ​តែ​ពឹង​គេ​ហ្នឹង​ឯង សុំ​ឲ្យ​អ្នក​នយោបាយ​សិក្សា​ពី​ប្រវត្តិ​សាស្ត្រ​ឡើង​មក​វិញ ការ​ពឹង​គេ​គ្មាន​ជាតិ​សាសន៍​ណា​មួយ ដែល​គេ​ស្រលាញ់​ប្រជាជាតិ​ប្រជាជន​យើង​ជៀស​ជាង​ខ្លួន​យើង​ទេ អញ្ចឹង​ទេ កាល​ណា​ដែល​ជ្រើស​រើស​ពឹង​សាសន៍​គេ ដាច់​ខាត​គេ​ត្រូវ​តែ​មាន​ផល​ចំណេញ​អ្វី​មួយ​ពី​យើង​ហើយ»។

ចំណុច​ទាំង​នេះ លោក សុខ ទូច សុំ​ឲ្យ លោក សម រង្ស៊ី និង លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដោះ​ស្រាយ​គ្នា​ឡើង​វិញ។ ភាសា​អ្នក​នយោបាយ​មាន​ភាព​តឹង​តែង​ដាក់​គ្នា​ពិត​មែន ប៉ុន្តែ​បើ​រក​ចំណុច​រួម​ណា​មួយ​ឃើញ​បាន​នោះ នឹង​អាច​ដោះ​ស្រាយ​បាន ហើយ​ការ​ទៅ​ពឹង​ពាក់​បរទេស ជា​រឿង​មួយ​ដែល​លោក​ចាត់​ទុក​ថា ជា​រឿង​អាម៉ាស់​បំផុត​សម្រាប់​ខ្មែរ៕

8 comments:

Anonymous said...

that is the word of former Killer Khmer rouge and now as dictator and slave of Viet.

If you are a good man why you need more than 15 000 bodygards to protect you?

Anonymous said...

I do not hate Kem Sokha. He is a good man. I know him somewhat personally. Ken Sokha and I lived in Wat Sras Chak, at Kod #1 , PNH until 17 April 1975 . But I am a SRP supporter. The joining of SRP and HRP is a very risky business for SRP unles election commitee and process are under UN control like in 1993 or CPP will use the same trick and destroy both parties especially SRP. So SRP must stay away from HRP except to vote out CPP together in congress.

Anonymous said...

Si tu n'es pas marionnette des Youns. QUI alors? ta sœur?

Anonymous said...

Mr. Sam Rainsy should come back to Cambodia, to
campaign for the National election of 2013.

If he were to approach King Sihakmoni now, can the King pardon Mr Raining prison sentence ?

Khmer Girl

Anonymous said...

Ki, please delete this rude dude, 6:30Am


Baay Kdaing

Anonymous said...

I wonder does Ah Kwack know what he says.
He is in pot looking out, but not the other way around.
He is what Khmer calls:
ong att dauch kaat nov knong ka’om when he gets the mike.
He is just like his godfather, Sihanouk, before March 1970.

Anonymous said...

Gay sam gaysy sucks cocks for living, sucky sucky money money

Anonymous said...

I urge the Chinese Government to do whatever is possible to bring the CPP and SRP together for a political solution so that Mr. Sam Rainsy can return to contest the national election in 2013.

Thank you.

Han Ren