ដោយ សួន សុផល មុន្នី
Radio Free Asia
I am a puppet: Hun Xen - ខ្ញុំអាយ៉ងគ្មានសិទ្ធិ: ហ៊ុនសែន
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រតិកម្មទៅនឹង លោក សម រង្ស៊ី ដែលបានអះអាងថា រូបលោកនឹងរកកិច្ចអន្តរាគមន៍ពីប្រទេសវៀតណាម ដើម្បីឲ្យជួយរូបលោកបានវិលត្រឡប់ចូលស្រុកខ្មែរវិញ។
លោក ហ៊ុន សែន នៅក្នុងពិធីសម្ពោធបើកការដ្ឋានសាងសង់ផ្លូវជាតិលេខ ៥៦ នៅខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៧ ខែមិថុនា បានប្រកាសថា ប្រទេសវៀតណាមមិនអាចមានសម្ពាធលើរូបលោកបានទេ។ អ្នកដែលមានឥទ្ធិពលលើរូបលោក គឺប្រជាពលរដ្ឋខ្មែរដែលជាម្ចាស់ឆ្នោត។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រៀបប្រដូច លោក សម រង្ស៊ី ជាមេដឹកនាំគណបក្សប្រឆាំងទៅនឹងសត្វក្អាត់ ដែលនៅក្នុងក្អម ហើយស្រែកយំឮៗ។ ការថ្លែងបែបនេះត្រូវបានលោកពន្យល់ថា ការបោះឆ្នោតឃុំ-សង្កាត់ បានបញ្ចប់ទៅហើយ ប៉ុន្តែមេដឹកនាំគណបក្សប្រឆាំងនៅតែបន្តស្រែកជេររូបលោកទៀត។ លោកនាយករដ្ឋមន្ត្រីបានប្រតិកម្មទៅកាន់ លោក សម រង្ស៊ី ដោយនិយាយមិនចំឈ្មោះថា មានអ្នកទោសនិរទេសម្នាក់ បាននិយាយថា គេមិនចាំបាច់ចរចាជាមួយ លោក ហ៊ុន សែន ទេ ព្រោះ លោក ហ៊ុន សែន គ្រាន់តែជាអាយ៉ងរបស់គេ។ ការចរចា ត្រូវធ្វើជាមួយវៀតណាមដែលអាចបញ្ជារដ្ឋាភិបាល ហ៊ុន សែន បាន។
ត្រង់ចំណុចនេះ លោក ហ៊ុន សែន សុំឲ្យមេដឹកនាំគណបក្សប្រឆាំង សម រង្ស៊ី ថតនិងកត់ត្រាសំដីខ្លួនឯងទុក ហើយជុំរុញឲ្យ លោក សម រង្ស៊ី ទៅចរចាជាមួយវៀតណាម និងអ្នកដែលមានឥទ្ធិពលលើវៀតណាម ដើម្បីដាក់សម្ពាធវៀតណាម។ សំដីនេះ លោក ហ៊ុន សែន បានប្រៀបប្រដូចទៅនឹងសំដី លោក ខៀវ សំផន ដែលបានប្រើនៅពេលដែលលោកជិតឈានជើងទៅចរចាជាមួយ សម្ដេចព្រះបាទ នរោត្តម សីហនុ។ លោកថា លោក ខៀវ សំផន ក៏បាននិយាយដូចគ្នាថា មិនត្រូវទៅចរចាជាមួយពួកអាយ៉ងភ្នំពេញទេ ត្រូវចរចាជាមួយក្រុងហាណូយ។
លោក ហ៊ុន សែន៖ «អញ្ចឹងទេ សុំលោកកត់ត្រាសំដីខ្លួនឯងទុក ខ្ញុំអរគុណ ព្រោះខ្ញុំក៏មិនចង់ឲ្យអ្នកណាម្នាក់ មករំខានខ្ញុំទេ។ កត់ត្រាទុកថ្ងៃក្រោយតិចថា ទៅសរសេរសំបុត្រ ហើយឲ្យមានភ្នាក់ងារអីមកចរចាសម្របសម្រួលអី ជាមួយខ្ញុំ អត់ទេ ព្រោះខ្ញុំអាយ៉ងគ្មានសិទ្ធិ អញ្ចឹងសុំឆ្លើយប៉ុណ្ណឹង ក៏ប៉ុន្តែលើលោកីយ៍នេះ អ្នកដែលមានសិទ្ធិត្រួតត្រា ហ៊ុន សែន បាន គឺមានតែប្រជាជនខ្មែរតែប៉ុណ្ណោះ សំឡេងភាគច្រើននៃប្រជាជនខ្មែរ ទើបមានសិទ្ធិត្រួតត្រា ហ៊ុន សែន បើប្រជាជនបោះឆ្នោតទម្លាក់គណបក្សប្រជាជន ទម្លាក់ ហ៊ុន សែន ហើយខ្ញុំត្រូវតែគោរព»។
លោក សម រង្ស៊ី ប្រធានគណបក្ស សម រង្ស៊ី ដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេសនោះ កាលពីពេលថ្មីៗនេះ បានអះអាងថា រូបលោកមិនសុំការចរចាជាមួយ លោក ហ៊ុន សែន និងរដ្ឋាភិបាលកម្ពុជាទេ ដោយលោកចោទថា រដ្ឋាភិបាលនេះ ជារដ្ឋាភិបាលអាយ៉ងរបស់ប្រទេសវៀតណាម ដូច្នេះ លោក សុខចិត្តទៅចរចាជាមួយវៀតណាមវិញ ដើម្បីបានវិលត្រឡប់ចូលស្រុកខ្មែរវិញ។
កាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១២ លោក សម រង្ស៊ី បានចេញលិខិតអំពាវនាវមួយ សុំឲ្យកម្លាំងប្រជាធិបតេយ្យខ្មែររួបរួមគ្នា ដើម្បីបញ្ចប់អំណាចផ្ដាច់ការ។ មេបក្សប្រឆាំងបានអត្ថាធិប្បាយថា យោងតាមលទ្ធផលបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ កាលពីថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១២ បានបង្ហាញឲ្យឃើញកម្លាំងប្រជាធិបតេយ្យ ដែលចង់ឲ្យមានការផ្ទាស់ប្ដូរ បានសម្ដែងយ៉ាងច្បាស់ ទាំងឆន្ទៈ និងចំនួនដ៏ខ្លាំងក្លា លើសលប់។ លោក សម រង្ស៊ី បានអំពាវនាវឲ្យគណបក្សនយោបាយ ឥស្សរជននយោបាយ និងអ្នកស្នេហាជាតិ ស្នេហាប្រជាធិបតេយ្យទាំងអស់ រួមគ្នាបង្កើតកម្លាំងនយោបាយដ៏ធំមួយ ដើម្បីបញ្ចប់អំណាចផ្ដាច់ការរបស់គណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣។
ការអំពាវនាវនេះ បានធ្វើឲ្យលោកនាយករដ្ឋមន្ត្រីប្រកាសឲ្យគណបក្ស សម រង្ស៊ី ដែលលោកហៅថា គណបក្សទី២ ខំប្រឹងរកសំឡេងគាំទ្រឲ្យបានស្មើគណបក្សប្រជាជន។ គណបក្សនេះ ត្រូវការពីរលាន បួនសែន សំឡេងទៀត។ ចំណែកគណបក្ស សិទ្ធិមនុស្ស ដែលលោកហៅថា គណបក្សទី៣ ដែលទើបលេចមុខមាត់ក្នុងក្រុមប្រឹក្សាឃុំ-សង្កាត់ បើចង់បានស្មើគណបក្សប្រជាជនកុំអាលយកឈ្នះ ត្រូវការជាងបីលានសំឡេងទៀត ហើយទោះបីគណបក្សទាំងពីរបូកចូលគ្នា ត្រូវខ្វះជិតពីរលានសំឡេងទៀត។
ទន្ទឹមគ្នានេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានកោតសសើរចំពោះគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតថា បានរៀបចំដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៣ នៅឆ្នាំ២០១២ នេះ ប្រព្រឹត្តិទៅបានល្អ ដោយពុំកើតមានអំពើហិង្សា។ លោកបន្តថា ទោះបីនៅថ្ងៃបោះឆ្នោត មានមេឃភ្លៀងធ្លាក់ខ្លាំង រំខានដល់ការបោះឆ្នោតក៏ដោយ ប៉ុន្តែគណៈកម្មាធិការរៀបចំការបោះឆ្នោតឃុំ ស្រុក ខេត្ត ក្រុង ទាំងអស់ បានខំប្រឹងធ្វើបានល្អប្រសើរ។ ជាការបោះឆ្នោតមួយត្រឹមត្រូវ យុត្តិធម៌ មានតម្លាភាព និងគ្មានអំពើហិង្សា។ ប៉ុន្តែ នៅថ្ងៃឃោសនារកសំឡេងឆ្នោតរបស់គណបក្សនយោបាយវិញនោះ លោកនាយករដ្ឋមន្ត្រី បានសម្ដែងប្រតិកម្មចំពោះការឃោសនាប្រមាថរបស់បក្សប្រឆាំងទៅលើគណបក្សប្រជាជនកម្ពុជា។
លោក ហ៊ុន សែន៖ «ដូចជាការជេរ អាមេឃុំមុខលុយ សំណាងល្អដែលបងប្អូន មិនបានឆ្លើយតប អាមេបក្សមុខចោរ ព្រោះអាអ្នកដែលជេរមេឃុំមុខលុយហ្នឹង គឺជាអាចោរលួចអង្ករ អញ្ចឹងបើគេបកទៅវិញតែមួយម៉ាត់ ធ្ងន់ខ្លួន គឺអាមេបក្សមុខចោរ តែបងប្អូនយើងមិនបានឆ្លើយទេ ហើយមានពេលខ្លះទេវតាយើងនៅ លើក្បាល ឥឡូវគេឈប់ហៅមីស្រីលើកជើងហើយ គេហៅមីស្រីកាកី នៅស្វាយជ្រំ ខេត្តស្វាយរៀង»។
ទាក់ទិនករណី លោក សម រង្ស៊ី ចង់ ទៅពឹងពាក់ប្រទេសវៀតណាមឲ្យជួយនោះ លោក សុខ ទូច ជាអ្នកវិភាគឯករាជ្យ បានផ្ដល់អត្ថាធិប្បាយថា ករណី លោក សម រង្ស៊ី ត្រូវបានតុលាការកាត់ទោសរួចទៅហើយ ប៉ុន្តែព្រះមហាក្សត្រខ្មែរ ព្រះអង្គមានព្រះរាជសិទ្ធិប្រទានទោសឲ្យ លោក សម រង្ស៊ី វិលត្រឡប់ចូលស្រុកខ្មែរវិញ ក្នុងនាមជាប្រជាពលរដ្ឋម្នាក់ និងជាតំណាងរាស្ត្រម្នាក់ ដើម្បីផ្ដល់ឱកាសចូលរួមប្រកួតប្រជែងស្មើមុខ ស្មើមាត់ និងមានតុល្យភាពអំណាចនៃកម្លាំងបក្សនីមួយៗ ក្នុងការប្រកួតប្រជែងការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ នៅឆ្នាំ២០១៣។ ករណីចង់ទៅពឹងពាក់វៀតណាមនោះ ឲ្យជួយនោះ លោក សុខ ទូច បានស្នើសុំឲ្យអ្នកនយោបាយសិក្សាពីប្រវត្តិសាស្ត្រឡើងវិញ។
លោក សុខ ទូច៖ «ហេតុអីខ្មែរយើងឈ្លោះគ្នា រកទៅពឹងអ្នកនេះ ពឹងអ្នកនោះ យើងរក យើងត្រូវរកដំណោះស្រាយផ្ទៃក្នុងឲ្យបានជាមុនសិន ខ្មែរអស់ដី ដោយសារតែពឹងគេហ្នឹងឯង សុំឲ្យអ្នកនយោបាយសិក្សាពីប្រវត្តិសាស្ត្រឡើងមកវិញ ការពឹងគេគ្មានជាតិសាសន៍ណាមួយ ដែលគេស្រលាញ់ប្រជាជាតិប្រជាជនយើងជៀសជាងខ្លួនយើងទេ អញ្ចឹងទេ កាលណាដែលជ្រើសរើសពឹងសាសន៍គេ ដាច់ខាតគេត្រូវតែមានផលចំណេញអ្វីមួយពីយើងហើយ»។
ចំណុចទាំងនេះ លោក សុខ ទូច សុំឲ្យ លោក សម រង្ស៊ី និង លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដោះស្រាយគ្នាឡើងវិញ។ ភាសាអ្នកនយោបាយមានភាពតឹងតែងដាក់គ្នាពិតមែន ប៉ុន្តែបើរកចំណុចរួមណាមួយឃើញបាននោះ នឹងអាចដោះស្រាយបាន ហើយការទៅពឹងពាក់បរទេស ជារឿងមួយដែលលោកចាត់ទុកថា ជារឿងអាម៉ាស់បំផុតសម្រាប់ខ្មែរ៕
8 comments:
that is the word of former Killer Khmer rouge and now as dictator and slave of Viet.
If you are a good man why you need more than 15 000 bodygards to protect you?
I do not hate Kem Sokha. He is a good man. I know him somewhat personally. Ken Sokha and I lived in Wat Sras Chak, at Kod #1 , PNH until 17 April 1975 . But I am a SRP supporter. The joining of SRP and HRP is a very risky business for SRP unles election commitee and process are under UN control like in 1993 or CPP will use the same trick and destroy both parties especially SRP. So SRP must stay away from HRP except to vote out CPP together in congress.
Si tu n'es pas marionnette des Youns. QUI alors? ta sœur?
Mr. Sam Rainsy should come back to Cambodia, to
campaign for the National election of 2013.
If he were to approach King Sihakmoni now, can the King pardon Mr Raining prison sentence ?
Khmer Girl
Ki, please delete this rude dude, 6:30Am
Baay Kdaing
I wonder does Ah Kwack know what he says.
He is in pot looking out, but not the other way around.
He is what Khmer calls:
ong att dauch kaat nov knong ka’om when he gets the mike.
He is just like his godfather, Sihanouk, before March 1970.
Gay sam gaysy sucks cocks for living, sucky sucky money money
I urge the Chinese Government to do whatever is possible to bring the CPP and SRP together for a political solution so that Mr. Sam Rainsy can return to contest the national election in 2013.
Thank you.
Han Ren
Post a Comment