Friday, June 08, 2012

ហេតុ​អ្វី​ក៏​គ្មាន​ស្ថាប័ន​ណា​មើល​ឃើញ​ពី​ទុក្ខ​សោ​​កក្មេង​បឹង​កក់​? - Why no one wants to look at the suffering of Boeung Kak Lake children?

ក្មេង​ៗ​កូន​អ្នក​ភូមិ​បឹង​កក់​​ស្រែក​យំ​នៅ​មុខ​ក្រសួង​យុត្តិ​ធម៌​។ រូបថត គីម​ឡុង​

Thursday, 07 June 2012 13:22
កាន់ វិរៈ
The Phnom Penh Post
សូម​បញ្ឈប់​ធ្វើ​បាប​ អ្នក​ទន់​ខ្សោយ​ទៀត​ទៅ ហើយ​សូម​ធ្វើ​អ្វីៗ​ទៅ​តាម​ច្បាប់​ ដើម្បី​ភាព​រីក​ចម្រើន​រុង​រឿង​ទាំង​អស់​គ្នា ទាំង​រដ្ឋ ទាំង​ប្រជា​ពលរដ្ឋ និង​ទាំង​ក្រុម​ហ៊ុន និង​ក៏​ដើម្បី​កេរ្តិ៍​ឈ្មោះ និង​មុខ​មាត់​របស់​ប្រទេស​យើង​ផង​ដែរ
គោរ​ពជូន លោក​ចាង​ហ្វាង

យោង​តាម​រដ្ឋ​ធម្ម​នុញ្ញ ទោះ​ជា​គ្មាន​អំណាច ក៏​ព្រះ​មហាក្ស​ត្រ​អាច​ព្រះ​រាជ​ទាន​ការ​លើក​លែង​ទោស​បាន​ដែរ

តើ​សម្តេច ហ៊ុន សែន នៅ​មាន​ឥទ្ធិ​ពល​ដូច​មុនដែរឬ​ទេ?

ជំពូក ២ មាត្រា ៧ វាក្យ​ខណ្ខ​ទី ១ នៃ​រដ្ឋ​ធម្ម​នុញ្ញចែង​ថា ព្រះ​មហា​ក្សត្រ​ទ្រង់​គ្រង​រាជ្យ​សម្បត្តិ តែមិន​កាន់​អំណាច​ទេ​ ប៉ុន្តែ​មាត្រា ២៧ នៃ​រដ្ឋ​ធម្មនុញ្ញ​ដដែល​នេះ ​ចែង​ថា​ព្រះ​មហាក្សត្រ​ មាន​ព្រះ​រាជ​សិទ្ធិ​បន្ធូរ​បន្ថយទោស​ និង​លើក​លែង​ទោស​ អត់​មាន​ចែង​ថា ទាល់​តែ​មាន​ការ​ស្នើ​សុំ​ពី​នាយក​រដ្ឋ​មន្ត្រី​ពីតុ​លា​ការ ឬ​ពី​នាយក​ពន្ធ​នាគារ​នោះ​ឡើយ យោង​តាម​រដ្ឋ​ធម្មនុញ្ញ​ដែល​ជា​ច្បាប់​កំពូល​នេះ ព្រះ​មហាក្ស​ត្រ ធ្លាប់​បាន​ព្រះ​រាជ​ទាន​ការ​លើក​លែង​ទោសឲ្យ​ទណ្ឌិត​រាប់​រយ​នាក់​មក​ហើយ នា​ពេល​កន្លង​មក​នេះ ហើយ​ទណ្ឌិត​ទាំង​នោះ សុទ្ធ​តែ​មាន​ទោស​ដោយ​សារ ការ​ប្រព្រឹត្ត​បទ​ល្មើស​ជាក់​ស្តែងដូច​ជា លួច ឆក់ ប្លន់ សម្លាប់​៘ ទណ្ឌិត​ខ្លះ​ជាប់​គុក​មិន​ទាំង​គ្រប់ ២​ ភាគ ៣ នៃ​ទោស​ផង​ ឯជន​ល្មើស​ខ្លះ​ ជាប់​គុក​មិន​ទាន់​បាន ១០ ​ថ្ងៃ​ផង ក៏​ត្រូវ​បាន​ព្រះ​មហាក្សត្រ​ ព្រះ​រាជ​ទាន​លើក​លែង​ទោស​ដែរ ដូច​ជា ជន​ជាតិ​ថៃ ពាក់​ពន្ធ័​នឹង​ការ​ធ្វើ​ចារ​កម្ម​នៅ​ព្រលាន​យន្ត​ហោះ​ពោធិ​ចិន​តុង និង​ជន​ល្មើស​ម្នាក់ទៀត ​ជា​ជន​ជាតិ រុស្ស៊ី ឈ្មោះ ត្រូហ្វី​ម៉ូវ ដែល​ត្រូវ​បាន​ដោះលែង​ពី​ពន្ធនាគារ​កាល​ពី​ឆ្នាំ ២០១១ ជា​ដើម

អ្នក​ទាំ​ងអស់​នោះ​ សុទ្ធ​តែ​ជា​អ្នក​បាន​ប្រព្រឹត្ត​បទ​ល្មើស​ជាក់​ស្តែង សុទ្ធតែ​ត្រូវ​បាន​ព្រះ​រាជ​ទាន​ការ​លើក​លែង​ទោស​ពី​ព្រះ​មហាក្ស​ត្រ ដោយ​មិន​ដែល​ឃើញ​កូនៗ​នៃ​ជន​ល្មើស​ទាំង​នោះ​ មក​ស្រែក​យំ លុត​ជង្គង់ លន់​តួ សុំ​អង្វរ​ករឲ្យ​លើក​លែង​ទោស​ ដូច​កូនៗ​អាយុ​ក្រោម ១៥ ឆ្នាំ​ ដែល​ជាកូនៗ​នៃ​ស្ត្រី​បឹង​កក់​នោះ​ទេ


យោង​តាម​រដ្ឋ​ធម្មនុញ្ញ​ដដែល មាត្រា ៣៥ វាក្យ​ខណ្ឌទី ២ ​ចែង​ថា សេច​ក្តី​ស្នើ​ទាំង​ឡាយ​របស់​ប្រជាជន​ត្រូវ​បាន​ទទួល​ការ​ពិនិត្យ និង​ដោះ​ស្រាយ​ហ្មត់​ចត់​ពី​អង្គការ​រដ្ឋ ប៉ុន្តែចំពោះកូនៗអ្នកបឹងកក់វិញ​មាន​ទេ? ពុំ​ត្រឹម​តែ​ស្នើ​សុំ​ទេ គឺ​លុត​ជង្គង់​បង្ហូរ​ទឹក​ភ្នែក ស្រែក​យំ​ដង្ហោយ ស្នើ​សុំទៅ​ស្ថា​ប័ន​ពាក់​ព័ន្ធ ដែល​ស្ថិត​នៅ​ក្រោម​អំណាច​រដ្ឋ​ធម្មនុញ្ញ​ឲ្យ​ជួយ​ដោះ​ស្រាយ​...តើ​មាន​បាន ​ទទួល​ដោះ​ស្រាយ​ហ្មត់​ចត់ ឲ្យ​ពល​រដ្ឋ​រង​គ្រោះ​នៅ​បឹង​កក់​ជា​ពិសេស​កូន​តូច​ៗ​ របស់​ពួក​គេ​ដែល​ស្រែក​ទ្រហោយំ​រក​យុត្តិធម៌​រាល់​ថ្ងៃ​នេះ​ ទាំង​ក្រសួង​យុត្តិ​ធម៌ ទាំង​រដ្ឋ​សភា ទាំង​នាយក​រដ្ឋ​មន្ត្រី ទាំង​ព្រះមហា​ក្សត្រ? ចម្លើយគឺ ឆ្លើយ​ថា​អត់​មាន​ទេ សូម្បីតែញត្តិក៏មិនទទួលយកផង

មា​ត្រា ៣៨ នៃ​ច្បាប់​កំពូល​នេះ​ក៏​បាន​ចែង​ដែរ​ថា ច្បាប់​រ៉ាប់​រង​មិន​ឲ្យ​មាន​ការ​រំលោភ​បំពាន​លើ​រូប​រាង​កាយ...តែ​ធាតុពិត ​ជាក់​ស្តែង​អត់​ទេ ពុំ​មែន​ត្រឹម​តែ​រំលោភ​លើ​រូប​រាង​កាយ​តែ​ប៉ុណ្ណោះ​ទេ គឺ​ត្រូវ​អាជ្ញា​ធរវាយ​បែក​ក្បាល ឆក់​សន្លប់ និងថែម​ទាំង​ប្រើ​កម្លាំង​មក​ចាប់​រាស្ត្រ​ដាក់​គុក​ទាំង​បំពាន​ច្បាប់​លើ​ គោក​ដ៏​គួរ​ឲ្យ​អា​ក្រក់​មើល​បំផុត​ថែម​ទៀត។

តើ​ស្ត្រី​អ្នក​ភូមិ​បឹង​កក់​ទាំង​អស់​នោះ​ខុស​ស្អី? ការពារ​ដី​ខ្លួន​ឯង​ត្រូវ​តែ​ជាប់​គុកអ៊ីចឹង​ឬ? ​វាក្យ​ខណ្ឌទី ២ នៃ​មាត្រា​នេះ​ ចែង​ទៀត​ថា (ច្បាប់​ការ​ពារ​ជីវិត កិត្តិ​យស និង​សេច​ក្តី​ថ្លៃ​ថ្នូរ​របស់​ប្រជា​រាស្ត្រ)​ តើ​មាន​ទេ ? កិត្តិយស​របស់​ប្រជារាស្ត្រ​នៅ​ត្រង់​កន្លែង​ណា បើ​ចាប់​សែង​បោះ​ដាក់​ឡាន​ ដូចជ្រូក ឬក៏​ថ្លៃ​ថ្នូរ​ នៅ​ត្រង់​កន្លែង​ក្មេងៗ លុត​ជង្គង់​ដង្ហោយ​យំ​ស្រែក​រក​ម៉ែ នៅ​តាម​ចិញ្ចើម​ផ្លូវ​សាធារណៈ​នោះ?

មាត្រា ៤៤ នៃ​រដ្ឋ​ធម្មនុ​ញ្ញចែង​ថា កម្ម​សិទ្ធិ​ឯក​ជន​ស្រប​ច្បាប់ ស្ថិត​នៅ​ក្រោម​ការ​គាំ​ពារ​នៃ​ច្បាប់ និង ចែង​ទៀត​ថា​ ការ​ដក​ហូត​សិទ្ធិ​ពី​ជន​ណា​ម្នាក់​ លុះ​ត្រា​តែ​ប្រយោ​ជន៍​សា​ធា​រណៈ​តម្រូវ​ឲ្យ​ធ្វើ​ ក្នុង​ករណី​ដែល​ច្បាប់ បាន​បញ្ញតិ្ត តែ​ត្រូវ​ផ្តល់​សំណង​ជា​មុនដោយ​សម​រម្យ និង​យុត្តិ​ធម៌។

មាត្រា​នេះ​ចែង​ច្បាស់​ណាស់​ថា លុះ​ត្រា តែ​ដើម្បី​ប្រយោ​ជន៍​សាធារណៈ តម្រូវ​ឲ្យ​ធ្វើ​តាម​ច្បាប់ និង​ផ្តល់​សំណង​ជា​មុន​សម​រម្យ និង​យុត្តិ​ធម៌ តែ​ករណី​បឹង​កក់​នេះ​តើ​មាន​ទេ? តើ​ច្បាប់​ណា មាត្រា​ប៉ុន្មាន មាន​បាន​ឆ្លង​កាត់​ការ​យល់​ព្រម​ពី​សភា​ឬទេ​ មុន​នឹងផ្តល់​បឹង​កក់​ទៅ​ឲ្យ​នីតិ​បុគ្គល​សា​ធារ​ណៈ​នោះ? មាន​បាន​ផ្តល់​សំណង​សមរម្យ និង​យុត្តិ​ធម៌​តាម​ផ្លូវ​ច្បាប់​ឬទេ? ដី​តាម​តម្លៃ​ទីផ្សារ ១ ​ម៉ែត្រ​ការ៉េ ៥០០​ ដុល្លារ តែ​ឲ្យ​ប្រជា​ជន ២០០​ ដុល្លារ បើ​មិន​ព្រម​បូម​ខ្សាច់លុប និង​ចាប់​ដាក់​គុក តើ​នោះ​ឬជា​យុត្តិ​ធម៌?

មាត្រា​ ៤៨ នៃ​រដ្ឋ​ធម្មនុ​ញ្ញ​ចែង​ថា រដ្ឋ​ធានា​ការ​ពារ​សិទ្ធិ​កុមារ សិទ្ធិ​មាន​ជីវិត​រស់​នៅ សិទ្ធិ​ទទួល បាន​ការ​អប់រំ រៀន​សូត្រ និង​ប្រឆាំង​ការ​ងារ​ទាំង​ឡាយ ដែល​អាច​ធ្វើ​ឲ្យ​ខូច​ដល់​ការ​អប់រំ ការ​រៀន​សូត្រ ឬ​ដែល​នាំ​ឲ្យ​អន្ត​រាយ- ដល់​សុខ​ភាព និង​សុខុមាល​ភាព។ តែ​ផ្ទុយ​ទាំង​អស់ ការ​ពារ​តាំង​ពី​មាន​ផ្ទះ​រហូត​ដល់អស់​ផ្ទះ ការ​ពារ​ការ​អប់​រំរៀន​សូត្រ តែ​សព្វ​ថ្ងៃ​ក្មេងៗ​ដែល​មាន​ម្តាយ​កំពុង​ជាប់​ពន្ធនា​គារ​ទាំង​អស់​នោះ​ បាន​រៀន​សូត្រ​ទេ? មាន​សុខ​ភាព និង​មាន​សុខុមាល​ភាព​ល្អ​ឬ​ទេ ក្នុង​ពេល​ដែល​ពួក​គេ​កំពុង​យំ​រាល់​ថ្ងៃ លុត​ជង្គង់​រាល់​ថ្ងៃ នឹក​ម៉ែ​រាល់​ថ្ងៃ​នោះ? ខ្លះ​មាន​បង​ប្អូន ៣ នាក់ បង​អាយុ ១១ ​ឆ្នាំ និង​ប្អូនៗ ម្នាក់​មានអាយុ​ត្រឹម៩​ ឆ្នាំនិង​ម្នាក់​ទៀត​មាន​អាយុ​ត្រឹម៦​ឆ្នាំ។ តើ​នេះ​ជា​របប​អី សង្គម​ប្រជា​ធិបតេ​យ្យ និង​ជា​ប្រទេស​នីតិរដ្ឋ​អី​?

ឯ​សម្តេច​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន ក៏​ដូច្នោះ​ដែរ តើ​អំណាច ភាព​ឈ្លាស​វៃ និង​សេច​ក្តី​មេត្តា​កុរណា​ ដែល​សម្តេចមាន​សព្វ​ថ្ងៃ​នោះ​ទៅ​ណា​អស់​ហើយ? ក្នុង​នាម​ជា​នាយក​រដ្ឋ​មន្ត្រី និង​ជា​មេធាវី ដែល​មាន​អត្ត​លេខ ៣៥០ និង​ធ្វើ​សច្ចា​ប្រណិ​ធាន​កាល​ពី​ថ្ងៃ ១៥ ខែ កញ្ញា ឆ្នាំ ២០០៤ សម្តេច​ដឹង​ច្បាស់​ណាស់​ថា​ រឿង​នេះ ​វា យុត្តិ​ធម៌ ឬ​មិន​យុត្តិ​ធម៌ ទោះ​បីជា​សម្តេច​ មិន​អាច​លូក​លាន់​កិច្ច​ការ​តុលា​ការក្តី​ តែ​សម្តេច​ក៏​អាច​ធានា​យុត្តិ​ធម៌​ឲ្យ​ស្ត្រី ទាំង​អស់​នោះ​បាន​ដែរ។ ការ​ដែល​តុលា​ការ​យក​មា​ត្រា​៣៤​និង​២៥៩​មក​កាត់​ទោស​ម្ចាស់​ដី​ដែល​ត្រូវ​គេរំលោភ​បំពាន​នោះ តើ​ត្រឹម​ត្រូវ​ទេ?ចុះ​កាល​ពី​ក្រុម​ហ៊ុន​បូម​ខ្សាច់​លុប​ផ្ទះ​របស់​ ប្រជា​ជន​ហេតុ​អ្វី​ក៏​គ្មាន​កំហុស​?

បើ​អស់​លោក លោក​ស្រី ត្រូវ​គេ​បូម​ដី​លុប​ផ្ទះ ហើយ​ចាប់​ដាក់​គុក​ទាំង​អយុត្តិ​ធម៌​ទុក​ឲ្យ​កូនៗ​ នៅ​ដើរ​តត្រុក​លុត​ជង្គង់​ ស្រែក​យំ​តាម​ចិញ្ចើម​ផ្លូវ​ជា​រៀង​រាល់​ថ្ងៃ តើ​អស់​លោក​ឈឺ​ចាប់​ទេ​? សូម​បញ្ឈប់​ធ្វើ​បាប​អ្នក​ទន់​ខ្សោយ​ទៀត​ទៅ ហើយ​សូម​ធ្វើ​អ្វីៗ​ទៅ​តាម​ច្បាប់​ ដើម្បី​ភាព​រីក​ចម្រើន​រុង​រឿង​ទាំង​អស់​គ្នា ទាំង​រដ្ឋ ទាំង​ប្រជា​ពលរដ្ឋ និង​ទាំង​ក្រុម​ហ៊ុន និង​ក៏​ដើម្បី​កេរ្តិ៍​ឈ្មោះ និង​មុខ​មាត់​របស់​ប្រទេស​យើង​ផង​ដែរ៕

ដោយកាន់ វិរៈ ពល​រដ្ឋ​ម្នាក់​

8 comments:

Anonymous said...

Ah Hun Sen and his clan are evil people. They are worst than animals. VietNamese is waiting for the right time to take over at any moment now dumb ass. They did it before and they will do it again very soon. The viets believe that the Hun Sen and family tree are the dirty people and hope to take over very soon. The viet said, the Khmer killed many of us before while helping the US, now is our turn to take over completely. So wake up dumb ass.

Anonymous said...

Take out one by one, Viet will get in two by two?

The number will get more and the result is who control Cambodia?

Is that Hun Manit? I don't think so.
He also will be executed by the Viet too (that is the Viet trick).

Ha Ha...
Keep Smiling Manit, as you are still younger.

Anonymous said...

Keep praying to God and keep voting for Hun San. These two things will lead you to nowhere only to give you more suffering.

Khmers, you have been stupid for too long. It's time to get smart.

Anonymous said...

CPP is not the govt of people.

Anonymous said...

Khmers are so dumb and stupid compare to Youns and Siems.

Anonymous said...

10:26
I agreed with you 10000%

however, sorry for this sad story, your mother was deserved to be in jailed,

Anonymous said...

I agree. DUMB Khmer are the DUMBEST nation in Asia. But the DUMB Khmer cant see it, because the Vietminh Hun Sen tell them everyday that they are luckly, they had no food in Khmer Rouge Regime. Now they have everything, all they have to do is stop being lazy.

DUMB Khmer will listen to anyone who give them a bag of rice. HAHAHAH

Anonymous said...

LOOK AT A CHHOY MRAY RANNARIDH SIHANOUK AND SIHAMONI.
A KBAT CHHEAT POURK éng TRV KAT KOR DAK HAL THGAI POUCH A SDACH THAUK TEAP